ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី២-៨ ខែមេសា
nwtsty-E រូបភាពនិងវីដេអូ
អាហារបុណ្យរំលង
របស់សំខាន់ចាំបាច់សម្រាប់អាហារបុណ្យរំលងរួមមាន: (១) កូនចៀមអាំង (ឆ្អឹងមិនបានត្រូវបំបាក់ឡើយ) (២) នំប៉័ងឥតដំបែ (៣) បន្លែល្វីង។ (និក្ខ. ១២:៥, ៨; ជន. ៩:១១) បន្លែល្វីងទាំងនោះទំនងជារំលឹកជនជាតិអ៊ីស្រាអែលអំពីភាពល្វីងជូរចត់ពេលពួកគេធ្វើជាខ្ញុំបម្រើនៅស្រុកអេស៊ីប។ លោកយេស៊ូបានប្រើនំប៉័ងឥតដំបែជាតំណាងរូបកាយល្អឥតខ្ចោះរបស់លោក។ (ម៉ាថ. ២៦:២៦) ម្យ៉ាងទៀត សាវ័កប៉ូលបានហៅលោកយេស៊ូថា«កូនចៀមបុណ្យរំលងរបស់យើង»។ (១កូ. ៥:៧) នៅសតវត្សរ៍ទី១ (៤) ស្រា ក៏បានត្រូវប្រើសម្រាប់អាហារបុណ្យរំលងដែរ។ លោកយេស៊ូបានប្រើស្រាដើម្បីជាតំណាងឈាមរបស់លោក ដែលបានត្រូវបង្ហូរចេញជាគ្រឿងបូជា។—ម៉ាថ. ២៦:២៧, ២៨
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ២៦:២៦
ជាតំណាង: ពាក្យភាសាក្រិចនេះ (e·stinʹ) (ន័យត្រង់«គឺជា») មានអត្ថន័យថា«ជានិមិត្តរូប»។ ពួកសាវ័កទំនងជាយល់អត្ថន័យពាក្យនេះ ដោយសារនៅពេលធ្វើបុណ្យនោះ រូបកាយល្អឥតខ្ចោះរបស់លោកយេស៊ូនៅចំពោះមុខពួកគេ ព្រមទាំងមាននំប៉័ងឥតដំបែដែលពួកគេហៀបនឹងបរិភោគ។ ហេតុនេះ នំប៉័ងនោះមិនអាចជារូបកាយមែនទែនរបស់លោកទេ។ សូមកត់សម្គាល់ថាពាក្យភាសាក្រិចដូចគ្នាបានត្រូវប្រើនៅម៉ាថ. ១២:៧ ហើយគម្ពីរជាច្រើនឯទៀតបកប្រែពាក្យនោះថា«អត្ថន័យ»។
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ២៦:២៨
ឈាម . . . សម្រាប់កិច្ចព្រមព្រៀង: កិច្ចព្រមព្រៀងថ្មីរវាងព្រះយេហូវ៉ានិងគ្រិស្តសាសនិកដែលលោកបានរើសតាំង។ កិច្ចព្រមព្រៀងនេះមានសុពលភាពដោយសារគ្រឿងបូជារបស់លោកយេស៊ូ។ (ហេ. ៨:១០) លោកយេស៊ូប្រើពាក្យនេះដូចពាក្យម៉ូសេប្រើពេលគាត់ធ្វើជាអ្នកសម្រុះសម្រួលកិច្ចព្រមព្រៀងខាងច្បាប់ជាមួយនឹងអ៊ីស្រាអែលនៅភ្នំស៊ីណាយដើម្បីធ្វើឲ្យកិច្ចព្រមព្រៀងនោះមានសុពលភាព។ (និក្ខ. ២៤:៨; ហេ. ៩:១៩-២១) ឈាមគោនិងឈាមពពែបានធ្វើឲ្យកិច្ចព្រមព្រៀងខាងច្បាប់រវាងព្រះនិងប្រជាជាតិអ៊ីស្រាអែលមានសុពលភាព។ ដូចគ្នាដែរ ឈាមរបស់លោកយេស៊ូបានធ្វើឲ្យកិច្ចព្រមព្រៀងថ្មីដែលព្រះយេហូវ៉ាធ្វើជាមួយនឹងអ៊ីស្រាអែលនៃព្រះ មានសុពលភាព។ កិច្ចព្រមព្រៀងថ្មីនោះបានចាប់ផ្ដើមមានសុពលភាពនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស.។—ហេ. ៩:១៤, ១៥
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ២៦:១៧
នៅថ្ងៃដំបូងនៃបុណ្យនំឥតដំបែ: បុណ្យនំឥតដំបែចាប់ផ្ដើមនៅថ្ងៃទី១៥ ខែណែសាន ថ្ងៃបន្ទាប់ពីបុណ្យរំលង (ថ្ងៃទី១៤ ខែណែសាន) ហើយមានរយៈពេល៧ថ្ងៃ (សូមមើលសៀវភៅជំនួយសិក្សា ផ្នែកទី១៩)។ ប៉ុន្តែ នៅសម័យលោកយេស៊ូ ជួនកាលគេហៅបុណ្យទាំង៨ថ្ងៃដែលរួមបញ្ចូលទាំងបុណ្យនំឥតដំបែនិងបុណ្យរំលងថា«បុណ្យនំឥតដំបែ»។ (លូក. ២២:១) ក្នុងបរិបទនេះ ឃ្លា«នៅថ្ងៃដំបូង»អាចបកប្រែថា«នៅថ្ងៃមុន»។ (សូមពិនិត្យបន្ថែមយ៉ូន. ១:១៥, ៣០ នៅកន្លែងដែលពាក្យភាសាក្រិចថា«ដំបូង» [proʹtos] បានត្រូវបកប្រែថា«មុន»ក្នុងឃ្លាស្រដៀងនឹងឃ្លាខាងលើនេះ ពោលគឺ«លោករស់នៅមុន [proʹtos] ខ្ញុំ») ដូច្នេះ ដោយផ្អែកលើភាសាក្រិចដើមនិងទំនៀមទម្លាប់ជនជាតិយូដា យើងអាចយល់ថាអ្នកកាន់តាមបានសួរលោកយេស៊ូនៅថ្ងៃទី១៣ ខែណែសាន។ ក្នុងអំឡុងពេលថ្ងៃនៅថ្ងៃទី១៣ ខែណែសាន អ្នកកាន់តាមបានរៀបចំសម្រាប់បុណ្យរំលង ដែលក្រោយមកធ្វើនៅ«ពេលល្ងាច»ដែលឈានចូលថ្ងៃទី១៤ ខែណែសាន។—ម៉ាក. ១៤:១៦, ១៧
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ២៦:៣៩
សូមដកពែងនេះចេញ: ច្រើនដង គម្ពីរប្រើពាក្យ«ពែង»ក្នុងន័យធៀបសំដៅលើបំណងប្រាថ្នារបស់ព្រះ ឬ«ភារកិច្ចដែលបានត្រូវកំណត់ឲ្យ»សម្រាប់អ្នកណាម្នាក់។ លោកយេស៊ូនឹងត្រូវគេប្រហារជីវិតដោយជាប់ចោទពីបទប្រមាថព្រះ និងបំបះបំបោរ។ ទោសនេះអាចបង្អាប់ដល់នាមព្រះ។ ហេតុនេះ លោកយេស៊ូពិបាកចិត្តយ៉ាងខ្លាំង ហើយបានអធិដ្ឋានថាសូមដក«ពែង»នេះចេញពីលោក។
ថ្ងៃទី៩-១៥ ខែមេសា
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ២៨:១៩
បង្រៀន . . . ឲ្យក្លាយទៅជាអ្នកកាន់តាម: កិរិយាសព្ទភាសាក្រិចនេះ (ma·the·teuʹo) អាចសំដៅលើ«បង្រៀន»ក្នុងបំណងឲ្យក្លាយទៅជាអ្នកកាន់តាម។ (សូមពិនិត្យបន្ថែមនៅម៉ាថ. ១៣:៥២ ដែលបកប្រែពាក្យនេះថា«បង្រៀន») កិរិយាសព្ទ«ជ្រមុជទឹក»និង«បង្រៀន»បង្ហាញអំពីអ្វីដែលជាប់ទាក់ទងនឹងបង្គាប់ដែលថា«បង្រៀន . . . ឲ្យក្លាយទៅជាអ្នកកាន់តាម»។
មនុស្សគ្រប់ជាតិសាសន៍: ក្នុងន័យត្រង់ ឃ្លាភាសាក្រិចនេះថាអ្នកកាន់តាមលោកយេស៊ូគួរតែបង្រៀន«មនុស្សគ្រប់ជាតិសាសន៍»។ តែក្នុងបរិបទនេះ ពាក្យទាំងនេះគឺច្បាស់ជាសំដៅលើបុគ្គលម្នាក់ៗពីគ្រប់ជាតិសាសន៍ ដោយសារពាក្យភាសាក្រិចនៃជ្រមុជទឹកឲ្យសំដៅលើមនុស្ស មិនមែន«ជាតិសាសន៍»ទេ។ បង្គាប់ដែលថាត្រូវបង្រៀន«មនុស្សគ្រប់ជាតិសាសន៍»គឺជាអ្វីថ្មី។ មុនកិច្ចបម្រើផ្សាយរបស់លោកយេស៊ូ បទគម្ពីរបញ្ជាក់ថាជនជាតិដទៃបានត្រូវស្វាគមន៍ឲ្យចូលស្រុកអ៊ីស្រាអែលបើពួកគេមកដើម្បីបម្រើព្រះយេហូវ៉ា។ (១ព. ៨:៤១-៤៣) ប៉ុន្តែ ដោយមានបង្គាប់នេះ លោកយេស៊ូបានបង្គាប់អ្នកកាន់តាមលោកឲ្យពង្រីកកិច្ចផ្សព្វផ្សាយដល់មនុស្សឯទៀត មិនគ្រាន់តែជនជាតិយូដាប៉ុណ្ណោះទេ។ នេះបញ្ជាក់ថាកិច្ចការបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាគ្រិស្តសាសនិក ត្រូវធ្វើឡើងទូទាំងផែនដី។—ម៉ាថ. ១០:១, ៥-៧; បប. ៧:៩; ម៉ាថ. ២៤:១៤
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ២៨:២០
បង្រៀនពួកគេ: ពាក្យភាសាក្រិច«បង្រៀន»រួមបញ្ចូលការណែនាំ ការពន្យល់ ការវែកញែកឲ្យជឿ និងការផ្ដល់ទីសំអាង។ ការបង្រៀនពួកគេឲ្យកាន់តាមអ្វីៗទាំងអស់ដែលលោកយេស៊ូបានបង្គាប់ គឺជាសកម្មភាពដែលត្រូវការរយៈពេលយូរ នេះរួមបញ្ចូលការបង្រៀនអ្វីដែលលោកបានបង្រៀន ការធ្វើតាមសេចក្ដីបង្រៀនរបស់លោក និងការធ្វើតាមគំរូរបស់លោក។—យ៉ូន. ១៣:១៧; អេភ. ៤:២១; ១ពេ. ២:២១
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ២៧:៥១
វាំងនន: វាំងននដ៏ស្រស់ស្អាតនេះជារបាំងរវាងបន្ទប់ដ៏បរិសុទ្ធបំផុតនិងបន្ទប់ដ៏បរិសុទ្ធនៅវិហារ។ ទំនៀមទម្លាប់ជនជាតិយូដាបញ្ជាក់ថាវាំងនននេះប្រហែលជាមានបណ្ដោយ១៨ម៉ែត្រ ទទឹង៩ម៉ែត្រ និងកម្រាស់៧,៤សង់ទីម៉ែត្រ។ ដោយរហែកវាំងនននោះជាពីរ ព្រះយេហូវ៉ាមិនគ្រាន់តែបង្ហាញកំហឹងរបស់លោកចំពោះអ្នកសម្លាប់បុត្ររបស់លោកប៉ុណ្ណោះទេ តែនោះក៏បង្ហាញថាការចូលទៅស្ថានសួគ៌បានត្រូវអនុញ្ញាតដែរ។—ហេ. ១០:១៩, ២០
វិហារ: ពាក្យក្រិចនេះ (na·osʹ) សំដៅលើអគារកណ្ដាលដែលមានបន្ទប់ដ៏បរិសុទ្ធនិងបន្ទប់ដ៏បរិសុទ្ធបំផុត។
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ២៨:៧
ទៅប្រាប់ពួកអ្នកកាន់តាមលោកថា . . . លោកបានត្រូវប្រោសឲ្យរស់ឡើងវិញហើយ: ស្ត្រីទាំងនេះជាអ្នកកាន់តាមដំបូងដែលបានត្រូវប្រាប់អំពីការប្រោសឲ្យរស់ឡើងវិញរបស់លោកយេស៊ូ ហើយក៏បានត្រូវណែនាំឲ្យប្រាប់រឿងនោះដល់អ្នកកាន់តាមឯទៀតដែរ។ (ម៉ាថ. ២៨:២, ៥, ៧) យោងទៅតាមទំនៀមទម្លាប់របស់ជនជាតិយូដាដែលមិនមានមូលដ្ឋានលើគម្ពីរ ស្ត្រីមិនបានត្រូវអនុញ្ញាតឲ្យធ្វើជាសាក្សីក្នុងតុលាការឡើយ។ ផ្ទុយទៅវិញ ទេវតារបស់ព្រះយេហូវ៉ាផ្ដល់កិត្ដិយសដល់ស្ត្រីទាំងនោះដោយប្រគល់ឲ្យពួកគេនូវភារកិច្ចដ៏គួរឲ្យរំភើបចិត្តនេះ។
ថ្ងៃទី១៦-២២ ខែមេសា
nwtsty-E ការពន្យល់បន្ថែមនៅម៉ាក. ២:៩
មួយណាស្រួលជាង: គឺស្រួលឲ្យអ្នកណាម្នាក់និយាយថាគាត់អាចអភ័យទោសចំពោះការខុសឆ្គង ដោយសារមិនត្រូវការទីសំអាងដើម្បីបញ្ជាក់ការអះអាងដូចនោះឡើយ។ ប៉ុន្តែដើម្បីនិយាយថា ចូរងើបឡើង . . . ហើយដើរទៅចុះ តម្រូវឲ្យធ្វើអព្ភូតហេតុដែលនាំឲ្យគ្រប់គ្នាឃើញថាលោកយេស៊ូមានអំណាចដើម្បីអភ័យទោសចំពោះការខុសឆ្គង។ កំណត់ហេតុនេះនិងបទគម្ពីរនៅអេ. ៣៣:២៤ ថាជំងឺនិងការខុសឆ្គងរបស់យើងគឺជាប់ទាក់ទងគ្នា។
nwtsty-E ការពន្យល់បន្ថែមនៅម៉ាក. ១:១១
មានសំឡេងមួយមកពីលើមេឃ: ឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍បីនៃសៀវភៅដំណឹងល្អទាំងបួនដែលប្រាប់ថាព្រះយេហូវ៉ាដូចជាមានប្រសាសន៍ដោយផ្ទាល់ទៅកាន់មនុស្សជាតិ។—ម៉ាក. ៩:៧; យ៉ូន. ១២:២៨
អ្នកជាបុត្រ . . . របស់ខ្ញុំ: ក្នុងនាមជាបុគ្គលវិញ្ញាណមួយរូប លោកយេស៊ូជាបុត្ររបស់ព្រះ។ (យ៉ូន. ៣:១៦) ចាប់ពីពេលលោកយេស៊ូកើតជាមនុស្សជាតិ លោកគឺជា«កូនព្រះ»ដូចអាដាមដែលធ្លាប់ជាមនុស្សល្អឥតខ្ចោះ។ (លូក. ១:៣៥; ៣:៣៨) ប៉ុន្តែ គឺមើលទៅសមហេតុផលដែលប្រសាសន៍របស់ព្រះនៅទីនេះមិនគ្រាន់តែជាប្រយោគសំដៅលើអត្តសញ្ញាណរបស់លោកយេស៊ូប៉ុណ្ណោះទេ។ ដោយភ្ជាប់ការប្រកាសនេះជាមួយនឹងការចាក់សកម្មពលបរិសុទ្ធ ព្រះទំនងជាបញ្ជាក់ថាលោកយេស៊ូបានទទួលសកម្មពលជាបុត្រព្រះ ពោលគឺ«កើតម្ដងទៀត»ដោយមានសេចក្ដីសង្ឃឹមត្រឡប់ទៅស្ថានសួគ៌វិញ ហើយទទួលការតែងតាំងដោយសកម្មពលរបស់ព្រះឲ្យធ្វើជាស្តេចនិងសម្ដេចសង្ឃ។—យ៉ូន. ៣:៣-៦; ៦:៥១; សូមពិនិត្យបន្ថែម លូក. ១:៣១-៣៣; ហេ. ២:១៧; ៥:១, ៤-១០; ៧:១-៣
ខ្ញុំពេញចិត្តនឹងអ្នកណាស់: ឬ«ខ្ញុំគាប់ចិត្តនឹងអ្នក ខ្ញុំរីករាយចំពោះអ្នក»។ ពាក្យដដែលនេះបានត្រូវប្រើនៅម៉ាថ. ១២:១៨ ដែលបានដកស្រង់ពីអេ. ៤២:១ ស្តីអំពីមេស្ស៊ីដែលព្រះបានសន្យា ឬគ្រិស្ត។ ការចាក់សកម្មពលបរិសុទ្ធនិងការប្រកាសរបស់ព្រះអំពីបុត្ររបស់លោក គឺជាការបញ្ជាក់យ៉ាងច្បាស់ស្តីអំពីអត្តសញ្ញាណរបស់លោកយេស៊ូក្នុងនាមជាមេស្ស៊ីដែលព្រះបានសន្យា។—ម៉ាថ. ៣:១៧; ១២:១៨
nwtsty-E ការពន្យល់បន្ថែមនៅម៉ាក. ២:២៨
ម្ចាស់ . . . លើថ្ងៃឈប់សម្រាក: លោកយេស៊ូបានប្រើពាក្យនេះសំដៅមកលើលោកផ្ទាល់ (ម៉ាថ. ១២:៨; លូក. ៦:៥) ដោយបញ្ជាក់ថាលោកមានអំណាចលើថ្ងៃឈប់សម្រាកដើម្បីធ្វើកិច្ចការដែលជាបង្គាប់ពីបិតារបស់លោកដែលស្ថិតនៅស្ថានសួគ៌។ (សូមពិនិត្យបន្ថែមយ៉ូន. ៥:១៩; ១០:៣៧, ៣៨) នៅថ្ងៃឈប់សម្រាក លោកយេស៊ូបានធ្វើអព្ភូតហេតុដ៏អស្ចារ្យមួយចំនួនរបស់លោក ដែលរួមមានការធ្វើឲ្យមនុស្សឈឺជាសះស្បើយ។ (លូក. ១៣:១០-១៣; យ៉ូន. ៥:៥-៩; ៩:១-១៤) នេះទំនងជាបង្ហាញឲ្យឃើញទុកជាមុននូវការធូរស្បើយដែលលោកនឹងនាំមកក្នុងអំឡុងការគ្រប់គ្រងរបស់លោកក្នុងរាជាណាចក្រព្រះ ដែលនឹងប្រៀបដូចជាថ្ងៃឈប់សម្រាក។—ហេ. ១០:១
ថ្ងៃទី២៣-២៩ ខែមេសា
nwtsty-E ការពន្យល់បន្ថែមនៅម៉ាក. ៣:៥
ទាស់ចិត្ត ថែមទាំងខកចិត្តយ៉ាងខ្លាំង: មានតែម៉ាកុសទេដែលបានកត់ទុកអំពីប្រតិកម្មរបស់លោកយេស៊ូពេលលោកឃើញអំពីចិត្តស្ពឹករបស់ពួកអ្នកដឹកនាំសាសនានៅពេលនោះ។ (ម៉ាថ. ១២:១៣; លូក. ៦:១០) ពេត្រុសដែលជាមនុស្សមានអារម្មណ៍ខ្លាំងនិងទស្សនៈខ្លាំង ប្រហែលជាប្រភពនៃការពិពណ៌នាដ៏ស៊ីជម្រៅអំពីអារម្មណ៍របស់លោកយេស៊ូ។—សូមមើល«គោលសំខាន់ពីសៀវភៅម៉ាកុស»
nwtsty-E ការពន្យល់បន្ថែមនៅម៉ាក. ៣:២៩
ពោលពាក្យប្រមាថសកម្មពលរបស់ព្រះ: ការពោលពាក្យប្រមាថសំដៅលើការមើលងាយញាំញី និងធ្វើទុក្ខបុកម្នេញប្រឆាំងព្រះ ឬប្រឆាំងអ្វីដែលពិសិដ្ឋ។ ដោយសារសកម្មពលបរិសុទ្ធមកពីព្រះផ្ទាល់ ការមានចេតនាប្រឆាំងឬមិនព្រមទទួលស្គាល់សកម្មភាពនៃសកម្មពលនោះ គឺដូចជាការប្រមាថព្រះតែម្ដង។ ដូចបង្ហាញនៅម៉ាថ. ១២:២៤, ២៨ និងម៉ាក. ៣:២២ ពួកអ្នកដឹកនាំសាសនាយូដាបានឃើញសកម្មពលរបស់ព្រះតាមរយៈអព្ភូតហេតុដែលលោកយេស៊ូបានធ្វើ តែពួកគេបែរជាថាអំណាចនោះមកពីមេកំណាចសាថានទៅវិញ។
ការខុសឆ្គងនោះនៅជាប់ជារៀងរហូត: នេះមើលទៅសំដៅលើការខុសឆ្គងដោយចេតនាដែលមិនអាចទទួលការអភ័យទោស។ គ្មានគ្រឿងបូជាណាអាចគ្របបាំងការខុសឆ្គងបែបនោះបានទេ។—សូមមើលការពន្យល់បន្ថែមអំពីពោលពាក្យប្រមាថសកម្មពលរបស់ព្រះក្នុងខនេះ
nwtsty-E ការពន្យល់បន្ថែមនៅម៉ាក. ៤:៩
អ្នកណាដែលមានត្រចៀកអាចស្ដាប់ឮ ចូរស្ដាប់ចុះ: មុនលោកយេស៊ូប្រាប់ឧទាហរណ៍អំពីបុរសម្នាក់ដែលសាបព្រោះពូជ លោកមានប្រសាសន៍ថា៖ «ចូរស្ដាប់ចុះ»។ (ម៉ាក. ៤:៣) ក្រោយពីលោករៀបរាប់ឧទាហរណ៍នោះហើយ លោកបញ្ចប់ដោយដាស់តឿនអ្នកកាន់តាមម្ដងទៀតថា «ចូរស្ដាប់ចុះ» ដើម្បីបញ្ជាក់ថាការធ្វើតាមការណែនាំរបស់លោកដោយយកចិត្តទុកដាក់គឺសំខាន់យ៉ាងណា។ មានពាក្យដាស់តឿនស្រដៀងនឹងនេះដែរនៅ ម៉ាថ. ១១:១៥; ១៣:៩, ៤៣; ម៉ាក. ៤:២៣; លូក. ៨:៨; ១៤:៣៥; បប. ២:៧, ១១, ១៧, ២៩; ៣:៦, ១៣, ២២; ១៣:៩។
ថ្ងៃទី៣០ ខែមេសា–ថ្ងៃទី៦ ខែឧសភា
nwtsty-E ការពន្យល់បន្ថែមនៅម៉ាក. ៥:៣៩
មិនបានស្លាប់ទេ តែ . . . កំពុងដេកលក់: ក្នុងគម្ពីរ សេចក្ដីស្លាប់ច្រើនតែប្រៀបប្រដូចទៅនឹងការដេកលក់។ (ទំនុក. ១៣:៣; យ៉ូន. ១១:១១-១៤; សកម្ម. ៧:៦០; ១កូ. ៧:៣៩; ១៥:៥១; ១ថែ. ៤:១៣) លោកយេស៊ូនឹងប្រោសក្មេងស្រីនេះឲ្យរស់ឡើងវិញ។ ដូច្នេះលោកទំនងជាបានមានប្រសាសន៍ដូច្នេះ ដោយសារលោកនឹងបង្ហាញថាដូចមនុស្សដែលដេកលក់ស៊ប់អាចភ្ញាក់បាន នោះមនុស្សស្លាប់ក៏អាចប្រោសឲ្យរស់ឡើងវិញបានដែរ។ លោកយេស៊ូបានទទួលឫទ្ធានុភាពពីបិតារបស់លោកដើម្បីប្រោសក្មេងស្រីនេះឲ្យរស់ឡើងវិញ។ បិតាលោកគឺជាអ្នក«ដែលធ្វើឲ្យមនុស្សស្លាប់មានជីវិត ក៏មានប្រសាសន៍អំពីអ្វីដែលគ្មាន ទុកដូចជាមានហើយ»។—រ៉ូម ៤:១៧
nwtsty-E ការពន្យល់បន្ថែមនៅម៉ាក. ៥:១៩
ប្រាប់ញាតិសន្ដាន: ខុសពីការណែនាំធម្មតារបស់លោកយេស៊ូដែលមិនឲ្យប្រាប់ជាសាធារណៈអំពីអព្ភូតហេតុដែលលោកធ្វើ (ម៉ាក. ១:៤៤; ៣:១២; ៧:៣៦) លោកបានបង្គាប់បុរសនេះឲ្យប្រាប់ញាតិសន្ដានរបស់គាត់អំពីអ្វីដែលបានកើតឡើង។ នេះប្រហែលជាដោយសារលោកយេស៊ូបានត្រូវសុំឲ្យចេញពីតំបន់នោះ ហើយមិនអាចផ្សព្វផ្សាយដោយផ្ទាល់ដល់ពួកគេបានឡើយ។ នេះក៏ប្រហែលជាជួយការពារមិនឲ្យគេនិយាយមិនល្អដោយសារពួកគេបាត់បង់សត្វជ្រូក។
nwtsty-E ការពន្យល់បន្ថែមនៅម៉ាក. ៦:១១
រលាស់ដីពីជើងអ្នកចេញ: តាមរយៈកាយវិការនេះ អ្នកកាន់តាមលោកយេស៊ូបង្ហាញថាពួកគេមិនទទួលខុសត្រូវចំពោះអ្វីដែលនឹងកើងឡើងពេលព្រះវិនិច្ឆ័យមនុស្សទាំងនោះ។ ពាក្យស្រដៀងគ្នានេះក៏មាននៅម៉ាថ. ១០:១៤; លូក. ៩:៥។ ម៉ាកុសនិងលូកាបន្ថែមពាក្យទុកជាភ័ស្តុតាងថា ពួកគេមានកំហុស។ ប៉ូលនិងបាណាបាសបានធ្វើតាមការណែនាំនេះក្នុងក្រុងអាន់ទីយ៉ូក តំបន់ពីស៊ីឌា (សកម្ម. ១៣:៥១) ហើយពេលប៉ូលបានធ្វើអ្វីស្រដៀងនឹងនេះក្នុងក្រុងកូរិនថូស គឺដោយរលាស់សម្លៀកបំពាក់របស់គាត់ នោះគាត់បានពន្យល់បន្ថែមថា៖ «ចូរឲ្យឈាមរបស់អ្នករាល់គ្នាធ្លាក់លើអ្នករាល់គ្នាវិញ។ ខ្ញុំគ្មានទោសទេ»។ (សកម្ម. ១៨:៦) អ្នកកាន់តាមលោកយេស៊ូប្រហែលជាស្គាល់កាយវិការនេះ។ ម្យ៉ាងទៀត ជនជាតិយូដាដែលកោតខ្លាចព្រះ ហើយដែលបានធ្វើដំណើរកាត់តំបន់របស់ជនជាតិដទៃ នឹងរលាស់ធូលីដីដែលពួកគេចាត់ទុកថាមិនស្អាតចេញពីស្បែកជើងរបស់ពួកគេមុនពួកគេចូលតំបន់របស់ជនជាតិយូដាវិញ។ ក៏ប៉ុន្តែ លោកយេស៊ូទំនងជាចង់មានន័យផ្សេងពេលលោកផ្ដល់ការណែនាំទាំងនេះដល់អ្នកកាន់តាមលោក។