បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • th ចំណុចទី ១៣ ទំ. ១៦
  • ការពន្យល់យ៉ាងច្បាស់អំពីប្រយោជន៍និងរបៀបអនុវត្ត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការពន្យល់យ៉ាងច្បាស់អំពីប្រយោជន៍និងរបៀបអនុវត្ត
  • ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • អត្ថបទស្រដៀងគ្នា
  • ពាក្យផ្ដើមដែលមានប្រសិទ្ធភាព
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • ការព្យាយាមជំរុញចិត្តអ្នកស្ដាប់
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • ការនិយាយយ៉ាងរំភើបចិត្ត
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • ព័ត៌មានដែលនាំឲ្យអ្នកស្ដាប់យល់ដឹង
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
មើលបន្ថែមទៀត
ចូរព្យាយាមក្នុងការអាននិងការបង្រៀន
th ចំណុចទី ១៣ ទំ. ១៦

ចំណុច​ហាត់​រៀន​ទី​១៣

ការ​ពន្យល់​យ៉ាង​ច្បាស់​អំពី​ប្រយោជន៍​និង​របៀប​អនុវត្ត

បទគម្ពីរ

សុភាសិត ៣:២១

សេចក្ដី​សង្ខេប: សូម​ជួយ​អ្នក​ស្ដាប់​ឲ្យ​យល់​ថា​ប្រធានបទ​ដែល​អ្នក​កំពុង​បក​ស្រាយ​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​ពួក​គាត់ ហើយ​បង្ហាញ​នូវ​របៀប​អនុវត្ត​ចំណុច​ផ្សេង​ៗ​ដែល​ពួក​គាត់​បាន​រៀន។

របៀប​អនុវត្ត:

  • គិត​អំពី​អ្នក​ស្ដាប់។ សូម​រំពឹង​គិត​អំពី​មូលហេតុ​ដែល​អ្នក​ស្ដាប់​ត្រូវ​ការ​ព័ត៌មាន​នោះ ហើយ​គិត​អំពី​ចំណុច​ណា​ដែល​នឹង​ជួយ​ពួក​គាត់។

  • ក្នុង​អំឡុង​សុន្ទរកថា សូម​បង្ហាញ​អ្នក​ស្ដាប់​នូវ​អ្វី​ដែល​ពួក​គាត់​អាច​អនុវត្ត។ ចាប់​ពី​ពាក្យ​ផ្ដើម​របស់​អ្នក អ្នក​ស្ដាប់​គួរ​ទទួល​ស្គាល់​ថា ‹នេះ​ជាប់​ទាក់​ទង​នឹង​ខ្ញុំ›។ កាល​ដែល​អ្នក​ពន្យល់​ចំណុច​សំខាន់​នីមួយ​ៗ សូម​បង្ហាញ​យ៉ាង​ជាក់​លាក់​នូវ​របៀប​ដែល​អ្នក​ស្ដាប់​អាច​អនុវត្ត។

    យោបល់ល្អ

    ពន្យល់​អំពី​វិធី​អនុវត្ត​គោល​ការណ៍​គម្ពីរ​តាម​របៀប​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់ ហើយ​តាម​របៀប​ដែល​បង្ហាញ​ថា​អ្នក​យល់​អារម្មណ៍​របស់​អ្នក​ស្ដាប់។ ជា​ជាង​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បន្ទោស​ខ្លួន សូម​ជួយ​ពួក​គាត់​ឲ្យ​ស្រឡាញ់​ព្រះ​កាន់​តែ​ខ្លាំង ហើយ​ពង្រឹង​ជំនឿ​របស់​ពួក​គាត់​ទៅ​លើ​លោក ទាំង​មាន​ទំនុក​ចិត្ត​ថា​ពួក​គាត់​នឹង​ធ្វើ​តាម​អ្វី​ដែល​ពួក​គាត់​បាន​រៀន។

ក្នុង​កិច្ច​បម្រើ​ផ្សាយ

ពេល​រៀប​ចំ​ទៅ​ផ្សព្វ​ផ្សាយ សូម​គិត​អំពី​អ្វី​ដែល​ចុះ​ផ្សាយ​ក្នុង​សារ​ព័ត៌មាន​និង​រឿង​ដែល​មនុស្ស​ក្នុង​តំបន់​ផ្សាយ​ប្រហែល​ចាប់​អារម្មណ៍។ សូម​កែ​សម្រួល​ពាក្យ​របស់​អ្នក​ឲ្យ​ចំ​នឹង​អ្វី​ដែល​មនុស្ស​ព្រួយ​បារម្ភ​នៅ​ពេល​នោះ។ សូម​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ប្រាប់​អំពី​អ្វី​ដែល​គាត់​បារម្ភ​និង​អ្វី​ដែល​គាត់​ចង់​ដឹង។ ក្រោយ​មក សូម​ស្ដាប់​ចម្លើយ​របស់​គាត់ ហើយ​បើ​ចាំ​បាច់ កែ​សម្រួល​អ្វី​ដែល​អ្នក​នឹង​និយាយ​ដើម្បី​ជួយ​គាត់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក