បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • th ចំណុចទី ២ ទំ. ៥
  • របៀបនិយាយដូចជាការសន្ទនា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀបនិយាយដូចជាការសន្ទនា
  • ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • អត្ថបទស្រដៀងគ្នា
  • ការនិយាយយ៉ាងរំភើបចិត្ត
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • ការនិយាយដោយជឿជាក់
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • ការបង្ហាញភាពកក់ក្ដៅនិងការយល់អារម្មណ៍
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • ការព្យាយាមជំរុញចិត្តអ្នកស្ដាប់
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
មើលបន្ថែមទៀត
ចូរព្យាយាមក្នុងការអាននិងការបង្រៀន
th ចំណុចទី ២ ទំ. ៥

ចំណុច​ហាត់​រៀន​ទី២

របៀប​និយាយ​ដូច​ជា​ការ​សន្ទនា

បទគម្ពីរ

កូរិនថូស​ទី២ ២:១៧

សេចក្ដី​សង្ខេប: សូម​និយាយ​តាម​របៀប​ធម្មតា​និង​ដោយ​ចិត្ត​ស្មោះ ដើម្បី​បង្ហាញ​ថា​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្នក​ស្ដាប់ និង​ចំពោះ​ប្រធានបទ​របស់​អ្នក។

របៀប​អនុវត្ត:

  • សូម​អធិដ្ឋាន ហើយ​រៀប​ចំ​យ៉ាង​ដិត​ដល់។ សូម​អធិដ្ឋាន​សុំ​ព្រះ​ជួយ​អ្នក​ប្រមូល​អារម្មណ៍​ទៅ​លើ​ព័ត៌មាន ជា​ជាង​ខ្លួន​អ្នក។ អ្នក​ត្រូវ​យល់​ច្បាស់​អំពី​ចំណុច​សំខាន់​ៗ​ដែល​អ្នក​ត្រូវ​ពន្យល់។ សូម​ថ្លែង​ដោយ​ប្រើ​ពាក្យ​របស់​ខ្លួន មិន​មែន​ថ្លែង​ដោយ​ប្រើ​ពាក្យ​ដែល​បាន​ទន្ទេញ​ពី​កំណត់​ឬ​សៀវភៅ​ឡើយ។

    យោបល់ល្អ

    បើ​អ្នក​អាន​ពី​គម្ពីរ​ឬ​សៀវភៅ​ផ្សេង​ទៀត សូម​ស្គាល់​ឃ្លា​នោះ​ឲ្យ​បាន​ច្បាស់​ដើម្បី​អ្នក​អាច​អាន​យ៉ាង​ស្ទាត់។ បើ​អ្នក​ដក​ស្រង់​ពាក្យ​របស់​បុគ្គល​ណា​ម្នាក់ សូម​អាន​ពាក្យ​នោះ​ដោយ​បញ្ចូល​អារម្មណ៍ តាម​របៀប​ដែល​មនុស្ស​និយាយ​ជា​ធម្មតា។

  • សូម​និយាយ​ចេញ​ពី​ចិត្ត។ សូម​គិត​អំពី​មូលហេតុ​ដែល​ព័ត៌មាន​នោះ​គឺ​សំខាន់​ចំពោះ​អ្នក​ស្ដាប់។ សូម​ប្រមូល​អារម្មណ៍​ទៅ​លើ​ពួក​គាត់។ ដោយ​ធ្វើ​ដូច្នេះ អ្នក​នឹង​បង្ហាញ​ភាព​កក់​ក្ដៅ ចិត្ត​ស្មោះ និង​ភាព​រាក់​ទាក់ ដោយ​ឥរិយាបថ កាយ​វិការ និង​ទឹក​មុខ​របស់​អ្នក។

    យោបល់ល្អ

    ការ​និយាយ​តាម​របៀប​ធម្មតា​មិន​មាន​ន័យ​ថា និយាយ​ដោយ​មិន​បង្ហាញ​ការ​គោ​ព​ទេ។ ដូច្នេះ ចូរ​រក្សា​ភាព​ថ្លៃ​ថ្នូរ​នៃ​ព័ត៌មាន​ដែល​អ្នក​លើក​ឡើង ដោយ​និយាយ​ឲ្យ​បាន​ច្បាស់​លាស់​និង​តាម​វេយ្យាករណ៍​ត្រឹម​ត្រូវ។

  • មើល​អ្នក​ស្ដាប់។ ពេល​ថ្លែង សូម​មើល​អ្នក​ស្ដាប់ បើ​នោះ​ជា​រឿង​ធម្មតា​ក្នុង​វប្បធម៌​របស់​អ្នក។ ពេល​អ្នក​ថ្លែង​សុន្ទរកថា សូម​មើល​បុគ្គល​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្ដាប់ រួច​មក មើល​ម្នាក់​ទៀត ជា​ជាង​ងាក​មើល​អ្នក​ស្ដាប់​ទាំង​ឡាយ​ចុះ​ឡើង​ពី​ខាង​នេះ​ទៅ​ខាង​នោះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក