បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/១១ ទំ. ១៥
  • សំណួរពីអ្នកអាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំណួរពីអ្នកអាន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • អត្ថបទស្រដៀងគ្នា
  • ចូរទុកចិត្តគ្រិស្តដែលជាអ្នកដឹកនាំដ៏សកម្មរបស់យើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • តើគួរជឿ«សញ្ញាចាស់»បានទេ?
    ព្រះគម្ពីរបន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស?
  • កំផែងក្រុងយេរីខូរ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • គោលសំខាន់ៗពីសៀវភៅយ៉ូស្វេ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/១១ ទំ. ១៥

សំណួរ​ពី​អ្នក​អាន

តើ​បុរាណវត្ថុ​វិទូ​បាន​រក​ឃើញ​អ្វី ដែល​បង្ហាញ​ថា ក្រុង​យេរីខូ​បាន​ត្រូវ​គេ​ដណ្ដើម​យក​ក្នុង​រយៈ​ពេល​ដ៏​ខ្លី?

យ៉ូស្វេ ៦:១០​-​១៥, ២០​រៀប​រាប់​ថា កង​ទ័ព​អ៊ីស្រាអែល​បាន​ដើរ​ជុំ​វិញ​ក្រុង​យេរីខូ​មួយ​ថ្ងៃ​មួយ​ជុំ​ក្នុង​រយៈ​ពេល​៦​ថ្ងៃ។ លុះ​ដល់​ថ្ងៃ​ទី​៧ ពួក​គេ​បាន​ដើរ​ជុំ​វិញ​ក្រុង​នោះ​អស់​៧​ជុំ។ បន្ទាប់​មក​ព្រះ​បាន​ធ្វើ​ឲ្យ​កំពែង​ដ៏​រឹង​មាំ​នៃ​ក្រុង​យេរីខូ​ដួល​រលំ ហើយ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ដណ្ដើម​យក​ក្រុង​នោះ។ តើ​បុរាណវត្ថុ​វិទូ​បាន​រក​ឃើញ​អ្វី​ណា​ដែល​បង្ហាញ​ថា​ក្រុង​យេរីខូ​បាន​ត្រូវ​ឡោម​ព័ទ្ធ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី ដូច​គម្ពីរ​បាន​រៀប​រាប់​ឬ​ទេ?

នៅ​សម័យ​បុរាណ តាម​ធម្មតា​ដើម្បី​វាយ​ប្រហារ​ក្រុង​មួយ​ដែល​មាន​កំពែង​ជុំ​វិញ កង​ទ័ព​បាន​ឡោម​ព័ទ្ធ​ក្រុង​នោះ។ បើ​ក្រុង​បាន​ត្រូវ​ឡោម​ព័ទ្ធ​អស់​រយៈ​ពេល​យូរ ប្រជាជន​នៅ​ក្នុង​ក្រុង​នោះ​បាន​បរិភោគ​អាហារ​ភាគ​ច្រើន​ដែល​ពួក​គេ​បាន​ប្រមូល​ទុក។ នៅ​ទី​បំផុត ពេល​ដែល​ទាហាន​បាន​ដណ្ដើម​យក​ក្រុង​នោះ​រួច​ហើយ ពួក​គេ​បាន​យក​អ្វី​ណា​ក៏​ដោយ​ដែល​ពួក​គេ​ចង់​បាន រួម​ទាំង​អាហារ​ដែល​នៅ​សល់។ នេះ​ជា​មូលហេតុ​ដែល​បុរាណវត្ថុ​វិទូ​មិន​សូវ​បាន​រក​ឃើញ​អាហារ​ឬ​មិន​បាន​រក​ឃើញ​អាហារ​សោះ នា​ក្រុង​ផ្សេង​ៗ​ដែល​បាក់​បែក​នៅ​តំបន់​ប៉ាឡេស្ទីន​ដែល​បាន​ត្រូវ​វាយ​ប្រហារ​តាម​របៀប​នេះ។ ប៉ុន្តែ​សំណង់​បាក់​បែក​ក្រុង​យេរីខូ​គឺ​ផ្សេង​ពី​នេះ។ ទស្សនាវដ្ដី​មួយ​បាន​ចែង​ថា​៖ ​«​ក្រៅ​ពី​ភាជនៈ​ដី អ្វី​ដែល​គេ​បាន​រក​ឃើញ​ច្រើន​ជាង​គេ​ក្នុង​កន្លែង​ដែល​បាន​ត្រូវ​បំផ្លាញ​នោះ គឺ​ធញ្ញជាតិ​»​ (​Biblical Archaeology Review​)។ ទស្សនាវដ្ដី​នោះ​បាន​បន្ថែម​ទៀត​ថា​៖ ​«​មិន​មែន​ជា​ការ​ធម្មតា​ទេ ដែល​គេ​បាន​រក​ឃើញ​ធញ្ញជាតិ​ជា​ច្រើន​ដូច​នោះ​»។

គម្ពីរ​ចែង​ថា ជន​ជាតិ​អ៊ីស្រាអែល​មិន​បាន​យក​អាហារ​សោះ​ពី​ក្រុង​យេរីខូ ពី​ព្រោះ​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ពួក​គេ​មិន​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ។ (​យ៉ូស្វេ ៦:១៧, ១៨​) គម្ពីរ​ក៏​ចែង​ដែរ​ថា ជន​ជាតិ​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​ក្រុង​យេរីខូ​ក្នុង​រដូវ​ស្លឹក​ឈើ​លាស់​ក្រោយ​ពេល​ច្រូត​កាត់ ជា​ពេល​ដែល​មាន​ធញ្ញជាតិ​ជា​ច្រើន​ដែល​បាន​ត្រូវ​ប្រមូល​ទុក​ក្នុង​ក្រុង​នោះ។ (​យ៉ូស្វេ ៣:១៥​-​១៧; ៥:១០​) ដូច្នេះ ដោយ​ហេតុ​ថា​ក្រោយ​ការ​ឡោម​ព័ទ្ធ ក្រុង​យេរីខូ​នៅ​តែ​មាន​ធញ្ញជាតិ​ជា​ច្រើន នេះ​បញ្ជាក់​ថា​ការ​ឡោម​ព័ទ្ធ​មាន​រយៈ​ពេល​ខ្លី ដូច​គម្ពីរ​បាន​ចែង។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក