បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • th ចំណុចទី ១០ ទំ. ១៣
  • ការឡើងចុះសំឡេង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការឡើងចុះសំឡេង
  • ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • អត្ថបទស្រដៀងគ្នា
  • ការនិយាយយ៉ាងរំភើបចិត្ត
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • ការនិយាយដោយជឿជាក់
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • របៀបនិយាយដូចជាការសន្ទនា
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • ការព្យាយាមជំរុញចិត្តអ្នកស្ដាប់
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
មើលបន្ថែមទៀត
ចូរព្យាយាមក្នុងការអាននិងការបង្រៀន
th ចំណុចទី ១០ ទំ. ១៣

ចំណុច​ហាត់​រៀន​ទី​១០

ការ​ឡើង​ចុះ​សំឡេង

បទគម្ពីរ

សកម្មភាព ១៦:២៨

សេចក្ដី​សង្ខេប: ជួយ​ធ្វើ​ឲ្យ​ចំណុច​ច្បាស់​លាស់​និង​ជួយ​អ្នក​ស្ដាប់​ឲ្យ ដាក់​អារម្មណ៍​តាម​សាច់​រឿង ដោយ​ប្រែ​ប្រួល​ទំហំ​សំឡេង កម្ពស់​សូរ​ស័ព្ទ និង​ល្បឿន​នៃ​ការ​និយាយ។

របៀប​អនុវត្ត:

  • ប្រែ​ប្រួល​ទំហំ​សំឡេង។ សូម​បង្កើន​ទំហំ​សំឡេង​ដើម្បី​បញ្ជាក់​ចំណុច​សំខាន់​ៗ ហើយ​ជំរុញ​ចិត្ត​អ្នក​ស្ដាប់។ សូម​ធ្វើ​ដូច​គ្នា​ពេល​អាន​បទ​គម្ពីរ​ដែល​មាន​ការ​វិនិច្ឆ័យ។ បន្ទាប​ទំហំ​សំឡេង​ដើម្បី​បង្ហាញ​ការ​ភ័យ​ខ្លាច​ឬ​ការ​ព្រួយ​បារម្ភ ឬ​ដើម្បី​ជួយ​ឲ្យ​អ្នក​ស្ដាប់​មាន​ចិត្ត​រំភើប​ចង់​ដឹង។

    យោបល់ល្អ

    កុំ​បង្កើន​ទំហំ​សំឡេង​ញឹក​ញយ​ពេក ព្រោះ​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​មាន​អារម្មណ៍​ថា​អ្នក​ស្តី​បន្ទោស​ពួក​គាត់។ កុំ​បញ្ចូល​អារម្មណ៍​ខ្លាំង​ហួស​ហេតុ​ពេក ដើម្បី​ជៀស​វាង​កុំ​ឲ្យ​អ្នក​ស្ដាប់​ប្រមូល​អារម្មណ៍​ទៅ​លើ​អ្នក។

  • ប្រែ​ប្រួល​កម្ពស់​សូរ​ស័ព្ទ។ បើ​សមរម្យ​ក្នុង​ភាសា​របស់​អ្នក សូម​ដំឡើង​សូរ​ស័ព្ទ​ដើម្បី​បង្ហាញ​អារម្មណ៍​រំភើប ឬ​បញ្ជាក់​ពី​ទំហំ​ឬ​ចម្ងាយ។ សូម​បន្ទាប​សូរ​ស័ព្ទ​ដើម្បី​បង្ហាញ​ពី​ទុក្ខ​ព្រួយ​ឬ​ការ​ថប់​បារម្ភ។

  • ប្រែ​ប្រួល​ល្បឿន​នៃ​ការ​និយាយ។ និយាយ​លឿន​ជាង​ដើម្បី​បង្ហាញ​ពី​ចិត្ត​រំភើប។ និយាយ​យឺត​ជាង​ពេល​ចង់​បញ្ជាក់​ចំណុច​សំខាន់​ៗ។

    យោបល់ល្អ

    ដើម្បី​កុំ​ឲ្យ​អ្នក​ស្ដាប់​ភ្ញាក់​ផ្អើល កុំ​ប្រែ​ប្រួល​ល្បឿន​នៃ​ការ​និយាយ​ភ្លាម​ៗ​ពេក។ កុំ​និយាយ​ញាប់​ពេក ព្រោះ​នេះ​អាច​ធ្វើ​ឲ្យ​និយាយ​ឬ​អាន​មិន​ច្បាស់​ឬ​មិន​ត្រឹម​ត្រូវ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក