ចម្រៀងលេខ៩៩
បងប្អូនដ៏ច្រើនអនេករបស់យើង
១. បងប្អូនច្រើនអនេករបស់យើង
រាប់លាននាក់ពេញលោកា
មានភក្ដីភាពចំពោះព្រះ
ជាសាក្សីស្មោះចិន្ដា
យើងរួបរួមគ្នាជាក្រុមធំ
មកពីជាតិសាសន៍នានា
មានកាន់តែច្រើនលើកតម្កើងព្រះយើង
ឲ្យមនុស្សឮគ្រប់គ្នា។
២. បងប្អូនច្រើនអនេករបស់យើង
ទៅផ្សាយនៅទីជិតឆ្ងាយ
‹ដំណឹងពីការល្អប្រសើរ›
ប្រាប់ដល់មនុស្សគ្រប់កាយ
កាលដែលយើងខំផ្សាយប្រកាស
ទោះអស់កម្លាំងចិត្តប្រាណ
លោកយេស៊ូជួយផ្ដល់កម្លាំងឡើងវិញ
ឲ្យយើងបានសុខសាន្តត្រាណ។
៣. បងប្អូនច្រើនអនេករបស់យើង
មានព្រះនៅក្បែរឥតភ័យ
បម្រើព្រះយើងទាំងយប់ថ្ងៃ
សុខសាន្តនៅលើផែនដី
យើងរួបរួមគ្នាជាក្រុមធំ
ទៅផ្សាយដំណឹងដ៏ល្អ
ជាអ្នករួមការងារជាមួយនឹងព្រះ
បម្រើព្រះដោយស្មោះសរ៕
(សូមពិនិត្យបន្ថែម អេ. ៥២:៧; ម៉ាថ. ១១:២៩; បប. ៧:១៥)