បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwbq អត្ថបទទី ១៦៨
  • តើគម្ពីរចែងយ៉ាងណាអំពីការរស់នៅជាមួយគ្នាដោយមិនរៀបការ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើគម្ពីរចែងយ៉ាងណាអំពីការរស់នៅជាមួយគ្នាដោយមិនរៀបការ?
  • សំណួរនិងចម្លើយពីគម្ពីរ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចម្លើយ​ពី​គម្ពីរ
  • ហេតុ​អ្វី​ព្រះ​ចាត់​ទុក​ការ​រៀប​ការ​គឺ​ជា​រឿង​សំខាន់?
  • តើ​ការ​សាក​រស់​នៅ​ជា​មួយ​គ្នា​មុន​រៀប​ការ​ដើម្បី​ដឹង​ថា​ពីរ​នាក់​ចុះ​សម្រុង​គ្នា​ឬ​អត់ ជា​ការ​ខុស​ទេ?
  • តើ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​រឹង​មាំ?
  • ការរៀបចំដើម្បីឲ្យអាពាហ៍ពិពាហ៍បានជោគជ័យ
    គន្លឹះនៃសុភមង្គលគ្រួសារ
  • សំណួរនិងចម្លើយពីគម្ពីរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • អាពាហ៍ពិពាហ៍ជាអំណោយមួយពីព្រះដែលមានសេចក្ដីស្រឡាញ់
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
  • តើគ្រិស្តសាសនិកអាចធ្វើអ្វីខ្លះដើម្បីទទួលជោគជ័យក្នុងអាពាហ៍ពិពាហ៍?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
មើលបន្ថែមទៀត
សំណួរនិងចម្លើយពីគម្ពីរ
ijwbq អត្ថបទទី ១៦៨
ស្ត្រីម្នាក់កំពុងប្រគល់កូនសោផ្ទះឲ្យទៅបុរសម្នាក់។

តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​រស់​នៅ​ជា​មួយ​គ្នា​ដោយ​មិន​រៀប​ការ?

ចម្លើយ​ពី​គម្ពីរ

គម្ពីរ​ចែង​ថា​ព្រះ​មាន​បំណង​ប្រាថ្នា​ឲ្យ​មនុស្ស​«​ជៀស​ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។ (​ថែស្សាឡូនិច​ទី​១ ៤:៣​) ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​ដែល​បាន​ត្រូវ​ប្រើ​ក្នុង​គម្ពីរ ពាក្យ​នោះ​រួម​បញ្ចូល​ការ​ផិត​ក្បត់ ការ​រួម​ដំណេក​ជា​មួយ​នឹង​មនុស្ស​ភេទ​ដូច​គ្នា និង​ការ​រួម​ដំណេក​រវាង​បុរស​និង​ស្ត្រី​ដែល​មិន​ទាន់​រៀប​ការ។

  • ហេតុ​អ្វី​ព្រះ​ចាត់​ទុក​ការ​រៀប​ការ​គឺ​ជា​រឿង​សំខាន់?

  • តើ​ការ​សាក​រស់​នៅ​ជា​មួយ​គ្នា​មុន​រៀប​ការ​ដើម្បី​ដឹង​ថា​ពីរ​នាក់​ចុះ​សម្រុង​គ្នា​ឬ​អត់ ជា​ការ​ខុស​ទេ?

  • តើ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​រឹង​មាំ?

ហេតុ​អ្វី​ព្រះ​ចាត់​ទុក​ការ​រៀប​ការ​គឺ​ជា​រឿង​សំខាន់?

  • អាពាហ៍ពិពាហ៍​គឺ​ជា​ការ​រៀបចំ​ដែល​មក​ពី​ព្រះ។ លោក​ផ្ដើម​ឲ្យ​មាន​អាពាហ៍ពិពាហ៍ ពេល​ដែល​លោក​បាន​បង្កើត​បុរស​និង​ស្ត្រី​ដំបូង​ឲ្យ​រស់​នៅ​ជា​មួយ​គ្នា។ (​ដើម​កំណើត ២:២២​-​២៤​) លោក​មិន​ដែល​មាន​បំណង​ឲ្យ​បុរស​និង​ស្ត្រី​រស់​នៅ​ជា​មួយ​គ្នា​ដោយ​មិន​រៀប​ការ​នោះ​ទេ។

  • ព្រះ​ជ្រាប​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​មនុស្ស។ លោក​ផ្ដើម​ឲ្យ​មាន​អាពាហ៍ពិពាហ៍​ជា​ចំណង​ដែល​នៅ​ស្ថិត​ស្ថេរ​រវាង​បុរស​និង​ស្ត្រី ដើម្បី​ការ​ពារ​និង​ផ្ដល់​ប្រយោជន៍​ដល់​សមាជិក​គ្រួសារ​ទាំង​អស់។ សូម​គិត​ឧទាហរណ៍​នេះ​៖ ដើម្បី​ផ្គុំ​គ្រឿង​សង្ហា​រឹម​ឲ្យ​បាន​ត្រឹម​ត្រូវ យើង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ដែល​មក​ពី​អ្នក​ផលិត​គ្រឿង​សង្ហា​រឹម​នោះ។ ស្រដៀង​គ្នា​ដែរ ដើម្បី​គ្រួសារ​មាន​សុភមង្គល យើង​ត្រូវ​ធ្វើ​តាម​ដំបូន្មាន​ដែល​មក​ពី​ព្រះ។ ខ្នាត​តម្រា​របស់​ព្រះ​តែង​តែ​ផ្ដល់​ប្រយោជន៍​ជា​និច្ច​ដល់​អស់​អ្នក​ដែល​ធ្វើ​តាម។—អេសាយ ៤៨:១៧, ១៨

    បុរសម្នាក់កំពុងអានសៀវភៅណែនាំរបស់អ្នកផលិតដើម្បីផ្គុំគ្រឿងសង្ហារឹម។

    ដើម្បី​ផ្គុំ​គ្រឿង​សង្ហា​រឹម​ឲ្យ​បាន​ត្រឹម​ត្រូវ យើង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ដែល​មក​ពី​អ្នក​ផលិត​គ្រឿង​សង្ហា​រឹម​នោះ។ ស្រដៀង​គ្នា​ដែរ ដើម្បី​គ្រួសារ​មាន​សុភមង្គល យើង​ត្រូវ​ធ្វើ​តាម​ដំបូន្មាន​ដែល​មក​ពី​ព្រះ

  • ការ​រួម​ភេទ​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍​អាច​នាំ​ឲ្យ​មាន​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ។ ជា​ឧទាហរណ៍ នេះ​អាច​នាំ​ឲ្យ​មាន​ផ្ទៃ​ពោះ​ដោយ​មិន​ចង់​បាន មាន​ជំងឺ​កាមរោគ និង​ជំងឺ​ផ្លូវ​ចិត្ត។a

  • ព្រះ​បាន​ឲ្យ​បុរស​និង​ស្ត្រី​មាន​សមត្ថភាព​បង្កើត​កូន​ដោយ​ការ​រួម​ភេទ។ ព្រះ​ចាត់​ទុក​ជីវិត​ថា​ពិសិដ្ឋ ហើយ​ថា​ការ​រួម​រស់​ជា​មួយ​គ្នា​ដើម្បី​មាន​កូន​គឺ​ជា​អំណោយ​ដ៏​វិសេស។ ព្រះ​ចង់​ឲ្យ​យើង​ប្រើ​អំណោយ​នេះ​ឲ្យ​បាន​ល្អ ដើម្បី​បង្ហាញ​ថា​យើង​គោរព​និង​ឲ្យ​តម្លៃ​ចំពោះ​អាពាហ៍ពិពាហ៍​ដែល​ជា​ការ​រៀបចំ​មួយ​ពី​លោក។—ហេប្រឺ ១៣:៤

តើ​ការ​សាក​រស់​នៅ​ជា​មួយ​គ្នា​មុន​រៀប​ការ​ដើម្បី​ដឹង​ថា​ពីរ​នាក់​ចុះ​សម្រុង​គ្នា​ឬ​អត់ ជា​ការ​ខុស​ទេ?

កត្តា​ដែល​នាំ​ឲ្យ​អាពាហ៍ពិពាហ៍​មាន​សុភមង្គល មិន​អាស្រ័យ​ទៅ​លើ​ការ​សាក​ល្បង​រស់​នៅ​ជា​មួយ​គ្នា​មុន​រៀប​ការ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អាពាហ៍ពិពាហ៍​ដែល​មាន​ភាព​រឹង​មាំ​និង​មាន​សុភមង្គល គឺ​អាស្រ័យ​ទៅ​លើ​ប្ដី​និង​ប្រពន្ធ​ធ្វើ​តាម​ពាក្យ​សច្ចា​ដែល​ពួក​គេ​បាន​សន្យា ហើយ​រួម​គ្នា​យក​ឈ្នះ​បញ្ហា​ផ្សេង​ៗ។b អាពាហ៍ពិពាហ៍​ពង្រឹង​ការ​តាំង​ចិត្ត​រួម​រស់​ជា​មួយ​គ្នា។—ម៉ាថាយ ១៩:៦

តើ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​រឹង​មាំ?

តាម​ពិត​គ្មាន​អាពាហ៍ពិពាហ៍​ណា​មួយ​ល្អ​ឥត​ខ្ចោះ​ទេ។ ប៉ុន្តែ ប្ដី​ប្រពន្ធ​អាច​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​មាន​សុភមង្គល​បាន ដោយ​ធ្វើ​តាម​យោបល់​ពី​គម្ពីរ។ សូម​ពិចារណា​យោបល់​ខ្លះ​ដូច​ត​ទៅ​៖

  • គិត​អំពី​សេចក្ដី​ត្រូវ​ការ​របស់​គូ​មុន​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន។—កូរិនថូស​ទី​១ ៧:៣​-​៥; ភីលីព ២:៣, ៤

  • បណ្ដុះ​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព​ចំពោះ​គ្នា។—អេភេសូរ ៥:២៥, ៣៣

  • រៀន​គ្រប់​គ្រង​ពាក្យ​សម្ដី​របស់​ខ្លួន។—សុភាសិត ១២:១៨

  • អត់​ធ្មត់​និង​ឆាប់​អភ័យ​ទោស។—កូឡុស ៣:១៣, ១៤

a សូម​មើល​អត្ថបទ​«​សំណួរ​ពី​យុវវ័យ . . . ចុះ​បើ​គេ​បង្ខំ​ខ្ញុំ​ឲ្យ​រួម​ភេទ?​»។

b សូម​មើល​អត្ថបទ​«​សម្រាប់​ក្រុម​គ្រួសារ ពោល​គឺ​ការ​តាំង​ចិត្ត​រួម​រស់​ជា​មួយ​គ្នា​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក