ចម្រៀងលេខ៤៩
ព្រះយេហូវ៉ាជាទីពឹងពំនាក់របស់យើង
(ទំនុកតម្កើង ៩១)
១. ព្រះ ជា ទី ពឹង ពំនាក់ យើង
គឺ លោក ដែល យើង ពឹង រក
ព្រះ លាត លា ស្លាប បាំង ការ ពារ
យើង ត្រូវ តែ នៅ ពឹង ជ្រក
ព្រះ លោក នឹង សង្គ្រោះ យើង មែន ពិត
ឫទ្ធា នៃ លោក យើង អាច ទុក ចិត្ត
ព្រះ គឺ ជា បន្ទាយ មាំ មួន
មនុស្ស សុចរិត នឹង បាន ក្ដី សុខ។
២. មាន រាប់ ពាន់ នាក់ នឹង ត្រូវ ដួល
ក្បែរ អ្នក គេ នឹង រលំ
ក្នុង ចំណោម មនុស្ស ស្មោះ ត្រង់
អ្នក នឹង ជៀស ពី ទុក្ខ ធំ
អ្នក នឹង មិន បាច់ រន្ធត់ ភ័យ ភិត
បី ដូច មាន គ្រោះ កាច នឹង មក ជិត
ភ្នែក អ្នក នឹង គ្រាន់ តែ បាន ឃើញ
នៅ ក្រោម ស្លាប ព្រះ អ្នក បាន សុខដុម។
៣. ព្រះ នឹង ការ ពារ រក្សា អ្នក
រួច ពី អន្ទាក់ ទាំង ឡាយ
អ្នក នឹង មិន ដែល ជំពប់ ដួល
ដោយ ព្រួយ ភ័យ ភិត សង្ស័យ
អ្នក នឹង មិន ខ្លាច សត្វ សិង្ហ កំណាច
ជាន់ ឈ្លី ពស់ វែក ដោយ ចិត្ត អង់ អាច
ព្រះ ជា ទី ពឹង ពំនាក់ យើង
ជួយ ការ ពារ យើង ជា រៀង រាល់ ថ្ងៃ៕
(សូមពិនិត្យបន្ថែម ទំនុក. ៩៧:១០; ១២១:៣, ៥; អេ. ៥២:១២)