បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g20 លេខ ១ ទំ. ១៤-១៥
  • អ្នកអាចមានជីវិតដែលគ្មានការតានតឹងចិត្ត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អ្នកអាចមានជីវិតដែលគ្មានការតានតឹងចិត្ត
  • ភ្ញាក់រឭក! ២០២០
  • អត្ថបទស្រដៀងគ្នា
  • បញ្ជីអត្ថបទ
    ភ្ញាក់រឭក! ២០២០
  • ក្រោមរាជាណាចក្រព្រះ «សេចក្ដីសុខនឹងមានជាបរិបូរ»
    ភ្ញាក់រឭក! ២០១៩
  • តើអ្នកអាចធ្វើអ្វីពេលមានការតានតឹងចិត្ត?
    ភ្ញាក់រឭក! ២០២០
  • រាជាណាចក្រព្រះ តើសំខាន់យ៉ាងណាចំពោះលោកយេស៊ូ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
មើលបន្ថែមទៀត
ភ្ញាក់រឭក! ២០២០
g20 លេខ ១ ទំ. ១៤-១៥
ក្មេងប្រុសនិងឪពុកកំពុងលេងរលកសមុទ្រ កាលដែលម្ដាយនិងកូនស្រីៗកំពុងមើលពីឆ្នេរ។

ការ​ធូរ​ស្រាល​ពី​ការ​តាន​តឹង​ចិត្ត

អ្នក​អាច​មាន​ជីវិត​ដែល​គ្មាន​ការ​តាន​តឹង​ចិត្ត

ប្រាជ្ញា​ក្នុង​គម្ពីរ​អាច​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​ការ​តាន​តឹង​ចិត្ត​ជា​ច្រើន។ យើង​មិន​អាច​បំបាត់​ចោល​អ្វី​ៗ​ទាំង​អស់​ដែល​បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​តាន​តឹង​ចិត្ត​ទេ។ ប៉ុន្តែ​អ្នក​ដែល​បង្កើត​យើង​អាច។ លោក​បាន​តែង​តាំង​បុគ្គល​ម្នាក់​ដើម្បី​ជួយ​យើង។ បុគ្គល​នោះ​គឺ​លោក​យេស៊ូ​គ្រិស្ត។ បន្តិច​ទៀត នៅ​ទូ​ទាំង​ពិភព​លោក លោក​នឹង​សម្រេច​កិច្ច​ការ​ដ៏​អស្ចារ្យ​ច្រើន​ជាង​អ្វី​ដែល​លោក​បាន​សម្រេច​ពេល​លោក​នៅ​ផែន​ដី​ជា​មនុស្ស។ ជា​ឧទាហរណ៍​៖

លោក​យេស៊ូ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ជា​សះ​ស្បើយ ដូច​លោក​បាន​បង្ហាញ​ពី​មុន។

«​ពួក​គេ​បាន​នាំ​អស់​អ្នក​ដែល​មាន​ទុក្ខ​លំបាក មនុស្ស​ដែល​កំពុង​ឈឺ​ចាប់​ដោយ​ជំងឺ​ផ្សេង​ៗ​ . . . ហើយ​លោក​បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ជា​សះ​ស្បើយ​»។—ម៉ាថាយ ៤:២៤

លោក​យេស៊ូ​នឹង​ផ្ដល់​ទី​លំនៅ​និង​ស្បៀង​អាហារ​ដល់​មនុស្ស​ទាំង​អស់។

«​គ្រា​នោះ ពួក​គេ​នឹង​សង់​ផ្ទះ ហើយ​រស់​នៅ​ក្នុង​នោះ ពួក​គេ​នឹង​ដាំ​ដំណាំ​ទំពាំង​បាយ​ជូរ ហើយ​ក៏​បរិភោគ​ផល​ផ្លែ​ពី​នោះ​ដែរ។ ពួក​គេ​នឹង​មិន​សង់ រួច​មាន​អ្នក​ឯ​ទៀត​រស់​នៅ​ទេ ពួក​គេ​នឹង​មិន​ដាំ រួច​មាន​អ្នក​ឯ​ទៀត​បរិភោគ​ផល​ដំណាំ​នោះ​ឡើយ​»។—អេសាយ ៦៥:២១, ២២

ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​នឹង​នាំ​ឲ្យ​មាន​សន្តិភាព​និង​សន្តិសុខ​នៅ​ពេញ​ផែន​ដី។

«​នៅ​គ្រា​របស់​គាត់ នោះ​សេចក្ដី​សុចរិត​នឹង​មាន​កាន់​តែ​ច្រើន​ឡើង ហើយ​សេចក្ដី​សុខ​នឹង​មាន​ជា​បរិបូរ រហូត​ដល់​ដួង​ចន្ទ​លែង​មាន​ទៀត។ គាត់​នឹង​គ្រប់​គ្រង​ចាប់​ពី​សមុទ្រ​មួយ​រហូត​ដល់​សមុទ្រ​មួយ និង​ចាប់​ពី​ទន្លេ​រហូត​ដល់​ចុង​ផែន​ដី។ . . . ហើយ​ពួក​សត្រូវ​របស់​គាត់​នឹង​លិឍ​ធូលី​ដី​»។—ចម្រៀង​សរសើរ​ព្រះ ៧២:៧​-​៩

លោក​យេស៊ូ​នឹង​បំបាត់​ចោល​ភាព​អយុត្ដិធម៌។

«​គាត់​នឹង​អាណិត​អាសូរ​មនុស្ស​ទន់​ទាប​និង​មនុស្ស​ក្រី​ក្រ គាត់​នឹង​សង្គ្រោះ​ជីវិត​ជន​តោកយ៉ាក។ គាត់​នឹង​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​ការ​សង្កត់​សង្កិន​និង​អំពើ​ឃោរឃៅ​»។—ចម្រៀង​សរសើរ​ព្រះ ៧២:១៣, ១៤

លោក​យេស៊ូ​នឹង​បំផ្លាញ​ចោល​ទុក្ខ​វេទនា​និង​សេចក្ដី​ស្លាប់។

«​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់ ក៏​នឹង​លែង​មាន​ទៀត​ដែរ​»។—ការ​បើក​បង្ហាញ ២១:៤

«​ការ​លំបាក​ដោយ​សារ​មាន​ការ​តាន​តឹង​ចិត្ត​ខ្លាំង​»​

លោក​ម៉ូហាមិដ យ៉ូនីស អ្នក​គ្រប់​គ្រង​ខាង​ការ​និពន្ធ​របស់​ក្រុម​ហ៊ុន​ស្ទង់​មតិ​ដ៏​ល្បី​ល្បាញ​មួយ​និយាយ​ថា​៖ ​«​សព្វ​ថ្ងៃ​នេះ​យើង​ឃើញ​ថា​មនុស្ស​ក្នុង​ពិភព​លោក​មាន​អារម្មណ៍​តាន​តឹង​ចិត្ត ព្រួយ​បារម្ភ ក្រៀម​ក្រំ និង​ឈឺ​ចាប់​ច្រើន​ជាង​ពេល​មុន​ៗ​ទៅ​ទៀត​»។

ហេតុ​អ្វី​មាន​ការ​តាន​តឹង​ចិត្ត​ច្រើន​ម្ល៉េះ? គម្ពីរ​ផ្ដល់​ចម្លើយ​ដែល​សម​ហេតុ​ផល។ យោង​ទៅ​តាម​ការ​បក​ប្រែ​មួយ នៅ​ធីម៉ូថេ​ទី២ ៣:១​ថា​៖ ​«​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នឹង​មាន . . . ការ​លំបាក​ដោយ​សារ​មាន​ការ​តាន​តឹង​ចិត្ត​ខ្លាំង​និង​ភាព​ច្របូក​ច្របល់​»។ (​The Amplified Bible​) រួច​គម្ពីរ​ពន្យល់​អំពី​មូលហេតុ​ដែល​យើង​មាន​ការ​តាន​តឹង​ចិត្ត​ច្រើន ដោយ​រៀប​រាប់​លក្ខណៈ​អាក្រក់​របស់​មនុស្ស។ លក្ខណៈ​ទាំង​នោះ​រួម​មាន​ចិត្ត​លោភ​លន់ អួត​បំប៉ោង ការ​លាក់​ពុត ចិត្ត​ឃោរឃៅ គ្មាន​សេចក្ដី​ស្រឡាញ់​តាម​ធម្មជាតិ​ជា​ក្រុម​គ្រួសារ និង​មិន​ចេះ​ទប់​ចិត្ត។ (​ធីម៉ូថេ​ទី២ ៣:២​-​៥​) គ្រា​ចុង​ក្រោយ​បង្អស់​នឹង​ផុត​ពេល​លោក​យេស៊ូ​គ្រិស្ត​គ្រប់​គ្រង​លើ​ផែន​ដី​ជា​ស្ដេច​នៃ​រាជាណាចក្រ​របស់​ព្រះ ដែល​ជា​រដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌។—ដានីយ៉ែល ២:៤៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក