បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g24 លេខ ១ ទំ. ៤-៦
  • ការ​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការ​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត
  • ភ្ញាក់រឭក! ២០២៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • មូលហេតុ​ដែល​ការ​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត​គឺ​សំខាន់
  • អ្វី​ដែល​អ្នក​អាច​ធ្វើ
  • អ្វី​ដែល​សាក្សី​ព្រះ​យេហូវ៉ា​កំពុង​ធ្វើ
  • តើ​ការ​បង្ហាញ​ការ​គោរព​គឺ​ជា​អ្វី​ដែល​សំខាន់​ទេ?
    ភ្ញាក់រឭក! ២០២៤
  • របៀបដែលគម្ពីរជួយយើងឲ្យចេះអត់ឱន
    ប្រធានបទឯទៀត
  • ហេតុអ្វីគួរគោរពអ្នកដែលមានអំណាចលើយើង?
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
  • តើអ្នកលើកកិត្ដិយសគេជាមុនទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
មើលបន្ថែមទៀត
ភ្ញាក់រឭក! ២០២៤
g24 លេខ ១ ទំ. ៤-៦
បុរស​ម្នាក់​កំពុង​ស្ដី​ឲ្យ​បុគ្គលិក​ដែល​ធ្វើ​ការ​នៅ​ភោជនីយដ្ឋាន ហើយ​បុគ្គលិក​នោះ​ព្យាយាម​សុំ​ទោស​គាត់។ អ្នក​អង្គុយ​រួម​តុ​ជា​មួយ​បុរស​នោះ​មិន​មាន​អារម្មណ៍​ស្រួល។

ការ​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត

មូលហេតុ​ដែល​ការ​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត​គឺ​សំខាន់

ការ​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត​ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង និង​មិន​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​អាក្រក់​ទៅៗ។

  • សុភាសិត​មួយ​ក្នុង​គម្ពីរ​ចែង​ថា៖ «សម្ដី​ទន់ភ្លន់​រម្ងាប់​កំហឹង តែ​ពាក្យ​គំរោះ​គំរើយ​ធ្វើ​ឲ្យ​មាន​កំហឹង​កាន់​តែ​ខ្លាំង»។ (សុភាសិត ១៥:១) ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​ដែល​មិន​បង្ហាញ​ការ​គោរព ច្រើន​តែ​បង្ក​ឲ្យ​មាន​បញ្ហា​កាន់​តែ​ធំ​ប្រៀប​ដូច​ជា​បន្ថែម​ប្រេង​លើ​ភ្លើង។

  • លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា៖ «មាត់​តែង​និយាយ​អ្វី​ដែល​មាន​ពោរ​ពេញ​នៅ​ក្នុង​ចិត្ត»។ (ម៉ាថាយ ១២:៣៤) ពេល​យើង​ប្រើ​ពាក្យ​សម្ដី​ដែល​មិន​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត នេះ​ស​ឲ្យ​ឃើញ​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​យើង ថា​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​មនុស្ស​ដែល​មាន​ជាតិ​សាសន៍ កុលសម្ព័ន្ធ សញ្ជាតិ ឬ​ឋានៈ​ខុស​ពី​យើង។

    ការ​ស្ទង់​មតិ​មួយ​ដែល​មាន​អ្នក​ចូល​រួម​៣២.០០០​នាក់​មក​ពី​២៨​ប្រទេស​បាន​បង្ហាញ​ថា ក្នុង​ចំណោម​អ្នក​ចូល​រួម​ទាំង​នោះ​៦៥​ភាគ​រយ​បាន​និយាយ​ថា សព្វ​ថ្ងៃ​មនុស្ស​ដែល​ខ្វះ​សីលធម៌​និង​ការ​គោរព​ចំពោះ​គ្នា​មាន​ច្រើន​ជាង​ពេល​មុន​ទៅ​ទៀត។

អ្វី​ដែល​អ្នក​អាច​ធ្វើ

មិន​ថា​អ្នក​នៅ​សាលា​ឬ​នៅ​កន្លែង​ធ្វើ​ការ ចូរ​បង្ហាញ​ការ​គោរព​ចំពោះ​មនុស្ស​ទាំង​អស់​ទោះ​ជា​ពួក​គេ​មិន​មាន​ទស្សនៈ​ដូច​អ្នក​ក៏​ដោយ។ រក​ចំណុច​ដែល​អ្នក​អាច​យល់​ស្រប​ជា​មួយ​អ្នក​ឯ​ទៀត។ នោះ​នឹង​ជួយ​អ្នក​មិន​ឲ្យ​រិះ​គន់​ឬ​វិនិច្ឆ័យ​ពួក​គេ។

​«ឈប់​វិនិច្ឆ័យ​អ្នក​ឯ​ទៀត ដើម្បី​កុំ​ឲ្យ​អ្នក​ទទួល​ការ​វិនិច្ឆ័យ»។—ម៉ាថាយ ៧:១

ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត​ដូច​ដែល​អ្នក​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​ខ្លួន។ បើ​អ្នក​ប្រព្រឹត្ត​ដោយ​សប្បុរស​ចំពោះ​អ្នក​ឯ​ទៀត​និង​ដោយ​មិន​លម្អៀង នោះ​ពួក​គេ​ប្រហែល​ជា​នឹង​ប្រព្រឹត្ត​មក​លើ​អ្នក​វិញ​តាម​របៀប​ដូច​គ្នា​ដែរ។

​«ចូរ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត ដូច​ដែល​អ្នក​ចង់​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​មក​លើ​អ្នក​ដែរ»។—លូកា ៦:៣១

អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត។ អ្នក​អាច​គិត​ថា​ពួក​គេ​គ្មាន​បំណង​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចិត្ត​ឡើយ ហើយ​មើល​រំលង​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​មិន​សប្បុរស​របស់​ពួក​គេ។

​«មនុស្ស​ដែល​យល់​ធ្លុះ​ជ្រៅ​មិន​ឆាប់​ខឹង ហើយ​គាត់​នឹង​ទទួល​ការ​សរសើរ បើ​គាត់​មិន​ប្រកាន់​ទោស»។—សុភាសិត ១៩:១១

ក្នុង​សាល​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា​មុន​កិច្ច​ប្រជុំ​ចាប់​ផ្ដើម។ មនុស្ស​ដែល​មាន​អាយុ​ខុស​ៗ​គ្នា​និង​មក​ពី​មជ្ឈដ្ឋាន​ផ្សេង​ៗ​ស្វាគមន៍​និង​និយាយ​គ្នា​ដោយ​កក់​ក្ដៅ។
ក្នុង​សាល​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា​មុន​កិច្ច​ប្រជុំ​ចាប់​ផ្ដើម។ មនុស្ស​ដែល​មាន​អាយុ​ខុស​ៗ​គ្នា​និង​មក​ពី​មជ្ឈដ្ឋាន​ផ្សេង​ៗ​ស្វាគមន៍​និង​និយាយ​គ្នា​ដោយ​កក់​ក្ដៅ។

អ្វី​ដែល​សាក្សី​ព្រះ​យេហូវ៉ា​កំពុង​ធ្វើ

នៅ​ក្នុង​សហគមន៍​និង​នៅ​កន្លែង​ធ្វើ​ការ សាក្សី​ព្រះ​យេហូវ៉ា​បង្ហាញ​ការ​គោរព​និង​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។

យើង​ស្នើ​ផ្ដល់​ការ​ណែនាំ​ពី​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ ដល់​មនុស្ស​ទាំង​អស់ ប៉ុន្តែ​យើង​មិន​បង្ខំ​អ្នក​ឯ​ទៀត​មាន​ជំនឿ​ឬ​ទស្សនៈ​ដូច​យើង​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ព្យាយាម​ធ្វើ​តាម​យោបល់​ពី​គម្ពីរ​ដែល​ឲ្យ​យើង​ចែក​រំលែក​ព័ត៌មាន​ដែល​យើង​មាន​«ដោយ​ចិត្ត​ស្លូត​បូត​និង​ដោយ​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ»។—ពេត្រុស​ទី១ ៣:១៥; ធីម៉ូថេ​ទី២ ២:២៤

យើង​មិន​រើស​អើង ហើយ​យើង​ទទួល​ស្វាគមន៍​មនុស្ស​ទាំង​អស់​ពី​មជ្ឈដ្ឋាន​ផ្សេងៗ​ដែល​ចង់​រៀន​គម្ពីរ​ឲ្យ​មក​ចូល​រួម​កិច្ច​ប្រជុំ​របស់​យើង។ យើង​ព្យាយាម​យោគ​យល់​និង​អត់​ឱន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​«គោរព​មនុស្ស​គ្រប់​ប្រភេទ»។—ពេត្រុស​ទី១ ២:១៧

យើង​បង្ហាញ​ការ​គោរព​ចំពោះ​រដ្ឋាភិបាល នៅ​កន្លែង​ដែល​យើង​រស់​នៅ។ (រ៉ូម ១៣:១) យើង​គោរព​ច្បាប់​ហើយ​បង់​ពន្ធ។ ទោះ​ជា​យើង​រក្សា​អព្យាក្រឹតភាព​ក្នុង​រឿង​នយោបាយ​ក្ដី តែ​យើង​គោរព​ការ​សម្រេច​ចិត្ត​របស់​អ្នក​ឯ​ទៀត​ស្ដី​អំពី​រឿង​នោះ។

ឈុត​មួយ​ពី​វីដេអូ«តើ​ពេល​ណា​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ឈ្នះ​សេចក្ដី​ស្អប់?»។ ១. បុរស​ជន​ជាតិ​អារ៉ាប់។ ២. បុរស​ជនជាតិ​យូដា។

ដើម្បី​រៀន​ថែម​ទៀត

យើង​ពិបាក​បង្ហាញ​ការ​គោរព​ចំពោះ​បុគ្គល​ណា​ម្នាក់ ដោយ​សារ​យើង​បាន​ត្រូវ​បង្រៀន​ឲ្យ​ស្អប់​ពួក​គេ។ សូម​រៀន​ពី​របៀប​ដែល​បុរស​ពីរ​នាក់​មក​ពី​ជាតិ​សាសន៍​ដែល​ស្អប់​គ្នា បាន​រៀន​ឲ្យ​ចេះ​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត។ សូម​មើល​វីដេអូ តើ​ពេល​ណា​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ឈ្នះ​សេចក្ដី​ស្អប់? នៅ​គេហទំព័រ​jw.org។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក