របៀបដែលយើងនឹងបានសង្គ្រោះពីអំពើបាបនិងសេចក្ដីស្លាប់
៣៥ តើអ្នកនៅចាំអ័ដាមជាបុរសដំបូងបង្អស់ ដែលបានប្រព្រឹត្តអំពើបាបនោះទេ? គាត់បានបាត់បង់ជីវិតនិងសួនមនោរម្យ ហើយយើងទាំងអស់គ្នាក៏ត្រូវស្លាប់ដែរ ពីព្រោះយើងជាកូនចៅរបស់គាត់។—រ៉ូម ៥:១២; ៣:២៣
៣៦ យើងអាចទទួលជីវិតដ៏ល្អឥតខ្ចោះនេះបានមកវិញ បើមានបុរសដ៏ល្អឥតខ្ចោះណាម្នាក់បូជាជីវិតរបស់គាត់សម្រាប់យើង ឬលោះយើងចេញពីសេចក្ដីស្លាប់។—កូរិនថូសទី១ ១៥:៤៥; រ៉ូម ៥:១៩, ២១
៣៧ ព្រះយេស៊ូជាព្រះរាជបុត្រារបស់ព្រះ។ ទ្រង់ជាបុរសដ៏ល្អឥតខ្ចោះម្នាក់។ ទ្រង់មិនដែលបានប្រព្រឹត្តអំពើបាបណាឡើយ។—ហេព្រើរ ៥:៩; ៧:២៦
៣៨ ព្រះយេស៊ូទ្រង់បានបណ្ដោយឲ្យមនុស្សដែលមិនស្រឡាញ់ព្រះធ្វើគត់ដល់ទ្រង់។—កិច្ចការ ២:២៣
នេះជាយញ្ញបូជានៃរូបអង្គទ្រង់សម្រាប់យើងទាំងអស់គ្នា។—ធីម៉ូថេទី១ ២:៦
៣៩ សពរបស់ព្រះយេស៊ូត្រូវបានគេបញ្ចុះនៅក្នុងរូងថ្មដែលឆ្លាក់ហើយស្រេចមួយ ឬផ្នូរ។ ទ្រង់បានទទួលមរណភាពអស់រយៈពេលបីថ្ងៃ។ ក្រោយមក ព្រះបានប្រោសទ្រង់ឲ្យមានព្រះជន្មរស់ឡើងវិញ។—កិច្ចការ ២:២៤
៤០ ទ្រង់បានយាងត្រឡប់ទៅឯស្ថានសួគ៌វិញ។ ឥឡូវនេះ ទ្រង់អាចសូមព្រះឲ្យជួយដល់មនុស្សដែលគោរពតាមព្រះ។—ហេព្រើរ ៩:២៤; យ៉ូហានទី១ ២:១, ២