បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • rq មេរៀនទី ៣ ទំ. ៦-៧
  • តើព្រះយេស៊ូគ្រីស្ទទ្រង់ជាអ្នកណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើព្រះយេស៊ូគ្រីស្ទទ្រង់ជាអ្នកណា?
  • តើព្រះតម្រូវអ្វីពីយើង?
  • អត្ថបទស្រដៀងគ្នា
  • ព្រះយេស៊ូវគ្រីស្ទ—បានបញ្ជូនមកពីព្រះឬ?
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • តើលោកយេស៊ូគ្រិស្តជាអ្នកណា?
    ព្រះមានដំណឹងល្អសម្រាប់យើង!
  • តើលោកយេស៊ូគ្រិស្ដជាអ្នកណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ព្រះយេស៊ូជាព្រះអង្គសង្គ្រោះ តើតាមរបៀបណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
មើលបន្ថែមទៀត
តើព្រះតម្រូវអ្វីពីយើង?
rq មេរៀនទី ៣ ទំ. ៦-៧

មេ​រៀន​ទី៣

តើ​ព្រះ​យេស៊ូ​គ្រីស្ទ​ទ្រង់​ជា​អ្នក​ណា?

ហេតុ​អ្វី​គេ​ហៅ​ព្រះ​យេស៊ូ​ជា​រាជបុត្រា​«ច្បង»​នៃ​ព្រះ? (១)

ហេតុ​អ្វី​គេ​ហៅ​ទ្រង់​ជា​«ព្រះ​បន្ទូល»? (១)

ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​យាង​មក​ផែនដី​ជា​មនុស្ស? (២​-​៤)

ហេតុ​អ្វី​ទ្រង់​ធ្វើ​អព្ភូតហេតុ? (៥)

តើ​ព្រះ​យេស៊ូ​នឹង​ប្រព្រឹត្ត​អ្វី​ក្នុង​ពេល​អនាគត​ឆាប់ៗខាង​មុខ​នេះ? (៦)

១​. ព្រះ​យេស៊ូ​បាន​គង់​នៅ​ក្នុង​ស្ថានសួគ៌​ជា​បុគ្គល​វិញ្ញាណ មុន​ពេល​ទ្រង់​យាង​ចុះ​មក​ផែនដី។ ទ្រង់​ជា​បុគ្គល​មុន​គេ​បង្អស់​ដែល​ព្រះ​បាន​បង្កើត ហើយ​ដូច្នេះ​គេ​ក៏​ហៅ​ទ្រង់​ជា​រាជបុត្រា​«ច្បង»​នៃ​ព្រះ។ (កូល៉ុស ១:១៥; វិវរណៈ ៣:១៤) ព្រះ​យេស៊ូ​ជា​បុត្រា​តែ​មួយ​គត់​ដែល​ព្រះ​បាន​បង្កើត​ដោយ​អង្គ​ទ្រង់។ ព្រះ​យេហូវ៉ា​បាន​ប្រើ​ព្រះ​យេស៊ូ​មុន​ទ្រង់​ចាប់​កំណើត​ជា​មនុស្ស ឲ្យ​ធ្វើ​ជា​«មេ​ជាង» ក្នុង​ការ​បង្កើត​អស់​ទាំង​របស់​ឯ​ទៀត​ក្នុង​ស្ថានសួគ៌​និង​ផែនដី។ (សុភាសិត ៨:២២​-​៣១; កូល៉ុស ១:១៦, ១៧) ព្រះ​អង្គ​ក៏​បាន​ប្រើ​ទ្រង់​ធ្វើ​ជា​មេ​នាំ​ពាក្យ​របស់​ព្រះ​អង្គ​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ព្រះ​យេស៊ូ​ជា​«ព្រះ​បន្ទូល»​នោះ។—យ៉ូហាន ១:១​-​៣; វិវរណៈ ១៩:១៣

២​. ព្រះ​បាន​ចាត់​រាជបុត្រា​ទ្រង់​ឲ្យ​មក​ផែនដី ដោយ​បញ្ចូល​ជីវិត​រាជបុត្រា​ទៅ​ក្នុង​ផ្ទៃ​នៃ​នាង​ម៉ារា។ ដូច្នេះ ព្រះ​យេស៊ូ​ឥត​មាន​បិតា​ជា​មនុស្ស​នោះ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​ឥត​មាន​សេចក្ដី​បាប​ឬ​សេចក្ដី​ឥត​គ្រប់​ល័ក្ខណ៍​ណា​ជាប់​មក​តាម​ពូជ​សោះ​ឡើយ។ ព្រះ​បាន​ចាត់​ឲ្យ​ព្រះ​យេស៊ូ​មក​ផែនដី​សំរាប់​មូលហេតុ​បី​យ៉ាង៖ (១) បង្រៀន​យើង​នូវ​សេចក្ដី​ពិត​អំពី​ព្រះ (យ៉ូហាន ១៨:៣៧) (២) កាន់​ជាប់​នឹង​សេចក្ដី​ស្មោះ​ត្រង់​ដ៏​ពេញ​លក្ខណៈ ទុក​ជា​គំរូ​ឲ្យ​យើង​ប្រព្រឹត្ត​តាម (ពេត្រុសទី១ ២:២១) និង (៣) បូជា​ជីវិត​ទ្រង់​ដើម្បី​ដោះ​លែង​យើង​ឲ្យ​រួច​ពី​សេចក្ដី​បាប​និង​សេចក្ដី​ស្លាប់។ ហេតុ​អ្វី​ក៏​ត្រូវ​ការ​សេចក្ដី​នេះ?—ម៉ាថាយ ២០:២៨

៣​. ដោយ​មិន​ស្ដាប់​តាម​បង្គាប់​នៃ​ព្រះ អ័ដាម​ជា​បុរស​ទី​មួយ​បាន​ប្រព្រឹត្ត​អំពើ​ដែល​ព្រះ​គម្ពីរ​ហៅ​ថា​«បាប»។ ដូច្នេះ ព្រះ​បាន​កាត់​ទោស​គាត់​ដល់​ជីវិត។ (លោកុប្បត្តិ ៣:១៧​-​១៩) គាត់​លែង​មាន​គុណសម្បត្ដិ​ស្មើ​ដល់​បមាណីយ​នៃ​ព្រះ ដូច្នេះ​គាត់​ក៏​លែង​មាន​សេចក្ដី​គ្រប់​ល័ក្ខណ៍​ទៀត​ដែរ។ បន្ដិច​ម្ដងៗ គាត់​ក៏​បាន​ទៅ​ជា​ចាស់​ជរា​ហើយ​ត្រូវ​ស្លាប់​ទៅ។ អ័ដាម​បាន​នាំ​យក​សេចក្ដី​បាប​ឆ្លង​មក​ដល់​កូន​ចៅ​ទាំង​អស់​របស់​គាត់។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ទៅ​ជា​ចាស់​ជរា មាន​ជម្ងឺ​ឈឺ​ថ្កាត់ ហើយ​ត្រូវ​ស្លាប់​ទៅ​ដែរ។ តើ​មនុស្ស​ជាតិ​អាច​បាន​សង្គ្រោះ​យ៉ាង​ដូច​ម្ដេច?—រ៉ូម ៣:២៣; ៥:១២

៤​. ព្រះ​យេស៊ូ​គឺ​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍​មួយ​រូប​ដូច​អ័ដាម​អញ្ចឹង​ដែរ។ ប៉ុន្តែ ខុស​ពី​អ័ដាម ព្រះ​យេស៊ូ​បាន​ស្ដាប់​បង្គាប់​ដល់​ព្រះ​យ៉ាង​ត្រឹម​ត្រូវ​ឥតខ្ចោះ សូម្បី​ក្រោម​ការ​សាកល្បង​ដ៏​ពិបាក​ជា​ទីបំផុត។ ដូច្នេះ ទ្រង់​អាច​បូជា​ជីវិត​របស់​ទ្រង់​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍ ដើម្បី​លោះ​បាប​របស់​អ័ដាម។ នេះ​ជា​អ្វី​ដែល​ព្រះ​គម្ពីរ​ហៅ​ថា​‹តម្លៃ​លោះ›។ កូន​ចៅ​របស់​អ័ដាម​អាច​ត្រូវ​ដោះ​លែង​ឲ្យ​បាន​រួច​ខ្លួន​ពី​ការ​កាត់​ទោស​ដល់​ជីវិត។ អស់​អ្នក​ដែល​មាន​ជំនឿ​លើ​ព្រះ​យេស៊ូ​អាច​ទទួល​សេចក្ដី​អត់​ឱន​ទោស​សំរាប់​បាប​របស់​ខ្លួន ហើយ​អាច​ទទួល​ជីវិត​អស់កល្ប​ជានិច្ច​ផង។—ធីម៉ូថេទី១ ២:៥, ៦; យ៉ូហាន ៣:១៦; រ៉ូម ៥:១៨, ១៩

៥​. កាល​ទ្រង់​គង់​នៅ​លើ​ផែនដី ព្រះ​យេស៊ូ​បាន​ព្យាបាល​ពួក​មនុស្ស​ឈឺ ផ្ដល់​ចំណី​ដល់​ពួក​អ្នក​ស្រេក​ឃ្លាន ហើយ​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់​បាត់​ទៅ។ ទ្រង់​បាន​ទាំង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ផង។ ហេតុ​អ្វី​ទ្រង់​ធ្វើ​អព្ភូតហេតុ? (១) ទ្រង់​មាន​ព្រះទ័យ​អាណិតអាសូរ​ដល់​មនុស្ស​ដែល​កំពុង​ឈឺ​ចាប់ ហើយ​ទ្រង់​ចង់​ជួយ​ពួក​គេ។ (២) អព្ភូតហេតុ​របស់​ទ្រង់​បង្ហាញ​ជា​ភស្តុតាង​ថា ទ្រង់​ពិត​ជា​រាជបុត្រា​នៃ​ព្រះ។ (៣) អព្ភូតហេតុ​ទាំង​នេះ​បង្ហាញ​នូវ​អ្វី​ដែល​ទ្រង់​នឹង​ប្រព្រឹត្ត​ចំពោះ​មនុស្ស​លោក​ដែល​ស្ដាប់​បង្គាប់ ពេល​ទ្រង់​គ្រប់គ្រង​ជា​ព្រះ​មហាក្សត្រ​ទៅ​លើ​ផែនដី។—ម៉ាថាយ ១៤:១៤; ម៉ាកុស ២:១០​-​១២; យ៉ូហាន ៥:២៨, ២៩

៦​. ព្រះ​យេស៊ូ​បាន​សោយ​ទិវង្គត​ហើយ​បាន​ត្រូវ​ព្រះ​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ជា​រូប​វិញ្ញាណ​មួយ ហើយ​ទ្រង់​បាន​យាង​ត្រឡប់​ទៅ​ស្ថានសួគ៌​វិញ។ (ពេត្រុសទី១ ៣:១៨) តាំង​ពី​គ្រា​នោះ​មក ព្រះ​អង្គ​បាន​លើក​ទ្រង់​ឲ្យ​សោយ​រាជ្យ​ជា​ព្រះ​មហាក្សត្រ។ មិន​យូរ​ទេ ព្រះ​យេស៊ូ​នឹង​ដក​យក​អស់​ទាំង​អំពើ​អាក្រក់​និង​ការ​ឈឺ​ចាប់​ចេញ​ពី​ផែនដី​នេះ។—ទំនុកដំកើង ៣៧:៩​-​១១; សុភាសិត ២:២១, ២២

[រូបភាព​នៅ​ទំព័រ​៧]

កិច្ច​បំរើ​របស់​ព្រះ​យេស៊ូ​មាន​រួម ការ​បង្រៀន ការ​ធ្វើ​អព្ភូតហេតុព្រម​ទាំង​ការ​បូជា​ជីវិត​ទ្រង់​សំរាប់​យើង​ផង

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក