បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lv ទំ. ២៥៤-ទំ. ២៥៥ វ. ៣
  • របៀបដោះស្រាយទំនាស់ក្នុងរឿងពាណិជ្ជកម្ម

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀបដោះស្រាយទំនាស់ក្នុងរឿងពាណិជ្ជកម្ម
  • «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
  • អត្ថបទស្រដៀងគ្នា
  • ចូរខំប្រឹងរក្សាឲ្យមានសន្ដិភាព
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • អ្នកប្រហែលនឹងបានបងប្អូនរបស់អ្នកមកវិញ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ការរក្សាសេចក្ដីសុខសាន្តនិងភាពស្អាតស្អំនៅក្នុងក្រុមជំនុំ
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • ចូរឲ្យពួកជំនុំមានជំហរកាន់តែមាំមួនឡើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
មើលបន្ថែមទៀត
«ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
lv ទំ. ២៥៤-ទំ. ២៥៥ វ. ៣

សេចក្ដី​ពន្យល់​បន្ថែម

របៀប​ដោះ​ស្រាយ​ទំនាស់​ក្នុង​រឿង​ពាណិជ្ជកម្ម

នៅ​កូរិនថូសទី១ ៦:១​-​៨​សាវ័ក​ប៉ូល​បាន​និយាយ​អំពី​បង​ប្អូន​រួម​ជំនឿ​ដែល​ប្ដឹង​គ្នា​តាម​ច្បាប់។ គាត់​បញ្ជាក់​ថា​គាត់​ខក​ចិត្ត​ដោយ​សារ​គ្រិស្ត​សាសនិក​ខ្លះ​នៅ​ក្រុង​កូរិនថូស​«​ហ៊ាន​ទៅ​តុលាការ​ដើម្បី​ឈរ​នៅ​មុខ​មនុស្ស​មិន​សុចរិត​»។ (​ខ​១​) ប៉ូល​បញ្ជាក់​មូលហេតុ​សំខាន់​ៗ​ដែល​គ្រិស្ត​សាសនិក​មិន​គួរ​ប្ដឹង​ផ្ដល់​គ្នា​ក្នុង​តុលាការ​របស់​ពិភព​លោក​នេះ​ទេ ប៉ុន្តែ​គួរ​ដោះ​ស្រាយ​ទំនាស់​ក្នុង​ក្រុម​ជំនុំ​វិញ។ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​ឱវាទ​នេះ​បាន​ត្រូវ​ផ្ដល់​ឲ្យ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ រួច​មក​យើង​នឹង​បញ្ជាក់​អំពី​ស្ថានភាព​ខ្លះ​ដែល​ឱវាទ​នេះ​ប្រហែលជា​មិន​ទាក់​ទង​ទេ។

បើ​យើង​មាន​ទំនាស់​រឿង​ពាណិជ្ជកម្ម​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ មុន​បង្អស់​យើង​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នោះ​តាម​វិធី​ដែល​ព្រះ​យេហូវ៉ា​ណែនាំ មិន​មែន​តាម​វិធី​របស់​យើង​ផ្ទាល់​ទេ។ (​សុភាសិត ១៤:១២​) ដូច​លោក​យេស៊ូ​បាន​បញ្ជាក់ គឺជា​ការ​ល្អ​បើ​ឆាប់​ដោះ​ស្រាយ​ទំនាស់ មុន​រឿង​នោះ​កាន់​តែ​ធំ​ទៅ។ (​ម៉ាថាយ ៥:២៣​-​២៦​) ប៉ុន្តែ គួរ​ឲ្យ​ស្ដាយ​ដែល​គ្រិស្ត​សាសនិក​ខ្លះ​ចាប់​ផ្ដើម​ឈ្លោះ​ប្រកែក​គ្នា​ខ្លាំង​ពេក រហូត​ដល់​ប្ដឹង​ទៅ​តុលាការ​របស់​ពិភព​លោក​នេះ។ ប៉ូល​ប្រាប់​ថា​៖ ​«​ដោយ​សារ​អ្នក​រាល់​គ្នា​ប្ដឹង​ផ្ដល់​គ្នា​ដូច្នេះ នេះ​មាន​ន័យ​ថា​អ្នក​រាល់​គ្នា​បាន​បរាជ័យ​ទាំង​ស្រុង​»។ ហេតុ​អ្វី? មូលហេតុ​សំខាន់​មួយ​គឺ​រឿង​ក្ដី​នោះ​អាច​បង្ខូច​កេរ្ដិ៍​ឈ្មោះ​របស់​ក្រុម​ជំនុំ​និង​របស់​ព្រះ​ដែល​យើង​គោរព​ប្រណិប័តន៍។ ហេតុ​នេះ​យើង​គិត​ឲ្យ​បាន​វែង​ឆ្ងាយ​អំពី​សំណួរ​របស់​ប៉ូល​ដែល​ថា​៖ ​«​ហេតុ​អ្វី​មិន​សុខ​ចិត្ត​ទ្រាំ​អំពើ​អយុត្ដិធម៌​នោះ​វិញ?​»។—ខ​៧

ប៉ូល​បាន​បញ្ជាក់​ហេតុ​ផល​ថា​ព្រះ​បាន​ផ្ដល់​របៀប​រៀបចំ​ដ៏​ល្អ​មួយ​ក្នុង​ក្រុម​ជំនុំ​ដែល​អាច​ដោះ​ស្រាយ​ទំនាស់​ជា​ច្រើន។ អ្នក​ចាស់​ទុំ​ជា​បុរស​គ្រិស្ត​សាសនិក​ដែល​មាន​ប្រាជ្ញា​ដោយ​សារ​ចំណេះ​ដែល​ពួក​គាត់​មាន​អំពី​សេចក្ដី​ពិត​ក្នុង​បទ​គម្ពីរ ហើយ​ប៉ូល​និយាយ​ថា​ពួក​គាត់​អាច​«​វិនិច្ឆ័យ​រឿង​រ៉ាវ​រវាង​បង​ប្អូន​»​ពេល​មាន​«​រឿង​រ៉ាវ​នៃ​ជីវិត​នេះ​»។ (​ខ​៣​-​៥​) លោក​យេស៊ូ​បាន​បញ្ជាក់​ថា​ទំនាស់​ដែល​មក​ពី​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ ដូច​ជា​ការ​បង្កាច់​បង្ខូច​ឬ​ការ​បោក​យក​ប្រាក់​ជា​ដើម ត្រូវ​ដោះ​ស្រាយ​តាម​វិធី​បី​ដំណាក់​កាល: ទី​១ សាមី​ខ្លួន​ដែល​មាន​ទំនាស់​ត្រូវ​ព្យាយាម​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង ដោយ​គ្មាន​អ្នក​ណា​ផ្សេង​ទៀត​ធ្វើ​អន្តរាគមន៍​ទេ។ ទី​២ បើ​ដំណាក់​កាល​ដំបូង​ពុំ​បាន​ទទួល​នូវ​លទ្ធផល​ល្អ នោះ​ត្រូវ​យក​សាក្សី​ម្នាក់​ឬ​ពីរ​នាក់​ទៅ​ជា​មួយ។ ទី​៣ បើ​ដំណាក់​កាល​នោះ​បរាជ័យ​ដែរ ត្រូវ​នាំ​រឿង​នោះ​ទៅ​ប្រាប់​អ្នក​ចាស់​ទុំ​ជា​តំណាង​ក្រុម​ជំនុំ។—ម៉ាថាយ ១៨:១៥​-​១៧

អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ប្រហែល​មិន​មែន​ជា​មេធាវី​ឬ​ពាណិជ្ជករ​ទេ ហើយ​ពួក​គាត់​មិន​ចាំ​បាច់​ព្យាយាម​ឲ្យ​យោបល់​ដែល​ទាក់​ទង​នឹង​ច្បាប់​ឬ​ពាណិជ្ជកម្ម​ដែរ។ ពួក​គាត់​មិន​បញ្ជាក់​ល័ក្ខខ័ណ្ឌ​សម្រាប់​ដោះ​ស្រាយ​ទំនាស់​ពាណិជ្ជកម្ម​រវាង​បង​ប្អូន​ឡើយ។ នាទី​របស់​ពួក​គាត់​គឺ​ខំ​ជួយ​ភាគី​ទាំង​អស់​ឲ្យ​អនុវត្ត​បទ​គម្ពីរ និង​ឲ្យ​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​គ្នា​ដោយ​សន្ដិវិធី។ ក្នុង​ករណី​រឿង​នោះ​គឺ​ស្មុគ​ស្មាញ ពួក​គាត់​ប្រហែលជា​ចង់​ទាក់​ទង​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​ឬ​ការិយាល័យ​សាខា​របស់​សាក្សី​ព្រះ​យេហូវ៉ា។ ក៏​ប៉ុន្តែ មាន​ករណី​ខ្លះ​ដែល​ឱវាទ​របស់​ប៉ូល​ប្រហែលជា​មិន​ទាក់​ទង​ទេ។ តើ​មាន​ករណី​ណាខ្លះ?

ក្នុង​ករណី​ខ្លះ​ការ​ប្ដឹង​តាម​ផ្លូវ​ច្បាប់​ប្រហែល​គ្រាន់តែ​ជា​បែបបទ​ផ្លូវ​ការ​មួយ ឬ​អ្វី​មួយ​ដែល​ច្បាប់​តម្រូវ​ឲ្យ​ធ្វើ​ដើម្បី​សម្រេច​បំណង​ដោយ​មិន​គិត​ប្រយោជន៍​ខ្លួន​ហើយ​ដោយ​សន្ដិ​វិធី។ ជា​ឧទាហរណ៍ ការ​ប្ដឹង​តាម​ផ្លូវ​ច្បាប់​ប្រហែលជា​យន្តការ​តែ​មួយ​គត់​សម្រាប់​ការ​លែង​លះ​គ្នា ឬ​ពេល​ធ្វើ​ឲ្យ​បណ្ដាំមរតក​មាន​សុពលភាព​តាម​ផ្លូវ​ច្បាប់ ឬ​មួយ​សម្រាប់​ការ​ទទួល​សិទ្ធិ​ធ្វើ​ជា​អាណាព្យាបាល​កូន សម្រាប់​ការ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ក្រោយ​ពេល​លែង​លះ​គ្នា ឬ​សម្រាប់​ការ​អះអាង​ថា​ខ្លួន​ជា​ម្ចាស់​បំណុល​ក្នុង​រឿង​ក្ដី​ក្ស័យ​ធន។ ម្យ៉ាង​ទៀត មាន​ករណី​ខ្លះ​ប្រហែលជា​បង​ប្អូន​ម្នាក់​គិត​ថា​គាត់​ត្រូវ​ប្ដឹង​តប​ដើម្បី​ការពារ​ខ្លួន​ក្នុង​រឿង​ក្ដី។a

បើ​ប្ដឹង​ដោយ​គ្មាន​គំនិត​ចង់​ទាស់​នឹង​បង​ប្អូន នោះ​ប្រហែលជា​មិន​ខុស​គោលការណ៍​ដែល​បាន​ត្រូវ​បង្កប់​ក្នុង​ឱវាទ​ដែល​ប៉ូល​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ទេ។b ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្វី​សំខាន់​បំផុត​ចំពោះ​គ្រិស្ត​សាសនិក​គឺ​ការ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ និង​ការ​រក្សា​សន្ដិភាព​និង​សាមគ្គី​ភាព​ក្នុង​ក្រុម​ជំនុំ។ សញ្ញា​សម្គាល់​សំខាន់​បំផុត​របស់​អ្នក​កាន់​តាម​លោក​យេស៊ូ​គឺ​សេចក្ដី​ស្រឡាញ់ ហើយ​«​សេចក្ដី​ស្រឡាញ់ . . . មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​»​ទេ។—កូរិនថូសទី១ ១៣:៤, ៥; យ៉ូហាន ១៣:៣៤, ៣៥

a អាច​មាន​ករណី​កម្រ​មួយ ដែល​គ្រិស្ត​សាសនិក​ម្នាក់​ប្រព្រឹត្ត​បទ​ល្មើស​ធ្ងន់ធ្ងរ​ទៅ​លើ​គ្រិស្ត​សាសនិក​ម្នាក់​ទៀត ដូច​ជា​បទ​រំលោភ បទ​បំពារបំពាន ឃាតកម្ម ឬ​ចោរ​កម្ម (​កម្រិត​ធ្ងន់​)។ ក្នុង​ករណី​បែប​នេះ ការ​ប្ដឹង​ទៅ​ពួក​អាជ្ញាធរ​មាន​សមត្ថកិច្ច​គឺ​មិន​មែន​ខុស​គោលការណ៍​គ្រិស្ត​សាសនិក​ទេ ទោះ​ជា​ត្រូវ​លើក​រឿង​ក្ដី​ឡើង​ទៅ​តុលាការ​ឬ​នាំ​ឲ្យ​មាន​ការ​ជម្រះ​ក្ដី​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​ក៏​ដោយ។

b ដើម្បី​ទទួល​បាន​ព័ត៌មាន​ថែម​ទៀត សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​១៩៩៧ ទំព័រ​២៦​-​៣១។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក