បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • rr ទំ. ១២០
  • ជំនួយដែលជួយយើងឲ្យក្រោកឈរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ជំនួយដែលជួយយើងឲ្យក្រោកឈរ
  • ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
  • អត្ថបទស្រដៀងគ្នា
  • «អ្នករាល់គ្នានឹងរស់ឡើងវិញ»
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
  • របៀបព្រះយេហូវ៉ាជួយយើងឲ្យបំពេញកិច្ចបម្រើផ្សាយរបស់យើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • ‹ចូររៀបរាប់អំពីវិហារ›
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
  • «យកចិត្តទុកដាក់នឹង»ព្រះវិហាររបស់ព្រះ!
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
មើលបន្ថែមទៀត
ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
rr ទំ. ១២០
បងប្រុសវ័យចាស់កំពុងរំពឹងគិតអំពីអ្វីដែលគាត់ទើបតែអានក្នុងសៀវភៅអេសេគាល។

ប្រអប់ការពន្យល់បន្ថែម ១០​គ

ជំនួយ​ដែល​ជួយ​យើង​ឲ្យ​ក្រោក​ឈរ

យើង​អាច​ទទួល​កម្លាំង​ចិត្ត​ដោយ​រំពឹង​គិត​អំពី​មេ​រៀន​ក្នុង​ការ​បើក​បង្ហាញ​ដ៏​អស្ចារ្យ​នៅ​អេសេគាល ៣៧:១​-​១៤ ហើយ​យើង​អាច​យក​មេ​រៀន​នោះ​មក​អនុវត្ត​ក្នុង​កាលៈទេសៈ​របស់​យើង។ តើ​មេ​រៀន​នោះ​ជា​អ្វី?

ពេល​ខ្លះ​យើង​ប្រហែល​មាន​អារម្មណ៍​ពិបាក​ខ្លាំង​ណាស់ ដោយ​សារ​រង​សម្ពាធ​និង​មាន​ទុក្ខ​លំបាក​ក្នុង​ជីវិត។ នេះ​ធ្វើ​ឲ្យ​យើង​ល្វើយ ពិបាក​ត​ស៊ូ​ត​ទៅ​មុខ​ទៀត។ ប៉ុន្តែ នៅ​គ្រា​បែប​នោះ យើង​ប្រហែល​ជា​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ បើ​យើង​រំពឹង​គិត​អំពី​ការ​ពណ៌នា​ដ៏​រស់​រវើក​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត​ស្ដី​អំពី​ការ​រៀបចំ​ឡើង​វិញ។ ហេតុ​អ្វី? តាម​រយៈ​ទំនាយ​នោះ យើង​រៀន​ថា​ព្រះ​យេហូវ៉ា​មាន​ឫទ្ធានុភាព​ផ្ដល់​ដង្ហើម​ជីវិត និង​ធ្វើ​ឲ្យ​ឆ្អឹង​ស្ងួត​ហែង​មាន​ជីវិត​ឡើង​វិញ។ ហេតុ​នេះ លោក​ច្បាស់​ជា​ផ្ដល់​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​យក​ឈ្នះ​ឧបសគ្គ​ផ្សេង​ៗ ទោះ​ជា​ឧបសគ្គ​នោះ​ធំ​ប៉ុន​ណា​ក៏​ដោយ។—សូម​អាន ចម្រៀង​សរសើរ​ព្រះ ១៨:២៩; ភី. ៤:១៣

យើង​ប្រហែល​ជា​ចាំ​ថា​អស់​ជា​ច្រើន​សតវត្សរ៍​មុន​សម័យ​អេសេគាល ម៉ូសេ​ជា​អ្នក​ប្រកាស​ទំនាយ​បាន​រៀប​រាប់​ថា​ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​មាន​ឫទ្ធានុភាព​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ពេញ​ចិត្ត​ប្រើ​ឫទ្ធានុភាព​នោះ​ដើម្បី​ជួយ​រាស្ត្រ​របស់​លោក​ដែរ។ ម៉ូសេ​សរសេរ​ថា​៖ ​«​តាំង​ពី​បុរាណ​មក ព្រះ​ជា​ទី​ពឹង​ជ្រក ហើយ​ដៃ​លោក​ទ្រ​អ្នក​ជា​ដរាប​»។ (​បច. ៣៣:២៧​) ពិត​ណាស់ យើង​អាច​ជឿ​ជាក់​ថា​បើ​យើង​ស្វែង​រក​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ក្នុង​គ្រា​លំបាក លោក​នឹង​ទ្រ​យើង ហើយ​លើក​យើង​ឡើង​យ៉ាង​ថ្នាក់​ថ្នម ថែម​ទាំង​ជួយ​យើង​ឲ្យ​ក្រោក​ឈរ​ឡើង​ទៀត​ផង។—អេគ. ៣៧:១០

បងប្រុសវ័យចាស់កំពុងច្រៀងនៅសន្និបាតប្រចាំមណ្ឌល។

ត្រឡប់​ទៅ​ជំពូក​ទី​១០ វគ្គ​១៥, ១៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក