បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lff មេរៀនទី ៣៧
  • តើគម្ពីរចែងយ៉ាងណាអំពីការងារនិងលុយ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើគម្ពីរចែងយ៉ាងណាអំពីការងារនិងលុយ?
  • សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • បង្កើន​ចំណេះ
  • សេចក្ដី​សង្ខេប
  • ស្វែង​យល់​ថែម​ទៀត
  • ការ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​លុយ
    ភ្ញាក់រឭក! ២០១៥
  • មានសៀវភៅពិសេសមួយដែលអាចជួយអ្នកបាន!
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • មានសៀវភៅពិសេសមួយដែលអាចជួយអ្នកបាន!
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! មេរៀនបឋមពីគម្ពីរ
  • ចាយវាយដោយចេះគិត
    ក្រុមគ្រួសារលោកអ្នកអាចមានសុភមង្គលបាន!
មើលបន្ថែមទៀត
សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
lff មេរៀនទី ៣៧
មេរៀនទី៣៧។ ជាងម្នាក់កំពុងដំដែកគោលទៅក្នុងឈើ។

មេ​រៀន​ទី​៣៧

តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​ងារ​និង​លុយ?

ឯកសារជាសៀវភៅ
ឯកសារជាសៀវភៅ
ឯកសារជាសៀវភៅ

តើ​អ្នក​ធ្លាប់​ព្រួយ​បារម្ភ​អំពី​ការ​ងារ​ឬ​លុយ​ទេ? ប្រហែល​ជា​ធ្លាប់ ជា​ពិសេស​បើ​យើង​ត្រូវ​ធ្វើ​ការ​ចិញ្ចឹម​ជីវិត​ផង និង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាម​របៀប​ដែល​លោ​ក​សម​នឹង​ទទួល​ផង។ ប៉ុន្តែ គម្ពីរ​មាន​យោបល់​ល្អ​ៗ​ដែល​អាច​ជួយ​យើង​បាន។

១. តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​ងារ?

ព្រះ​ចង់​ឲ្យ​យើង​សប្បាយ​រីករាយ​នឹង​ការ​ងារ។ គម្ពីរ​ចែង​ថា​៖ ​«​ចំពោះ​មនុស្ស គ្មាន​អ្វី​ប្រសើរ​ជាង . . . ការ​សប្បាយ​រីករាយ​ដែល​បាន​មក​ពី​ការ​នឿយ​ហត់​របស់​ខ្លួន​ឡើយ​»។ (​អ្នក​ទូន្មាន ២:២៤​) ព្រះ​យេហូវ៉ា​ខំ​ព្យាយាម​ធ្វើ​ការ។ ពេល​យើង​យក​តម្រាប់​លោ​ក​ដោយ​ខ្នះ​ខ្នែង​ធ្វើ​ការ នោះ​យើង​ធ្វើ​ឲ្យ​លោ​ក​ពេញ​ចិត្ត ហើយ​យើង​ក៏​សប្បាយ​ចិត្ត​ចំពោះ​ខ្លួន​ឯង​ដែរ។

ការ​ងារ​គឺ​សំខាន់ តែ​យើង​មិន​គួរ​ចាត់​ទុក​ការ​ងារ​ថា​សំខាន់​ជាង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ឡើយ។ (​យ៉ូហាន ៦:២៧​) លោ​ក​សន្យា​ថា បើ​យើង​ចាត់​ទុក​លោក​ថា​សំខាន់​បំផុត​ក្នុង​ជីវិត នោះ​លោ​ក​នឹង​ផ្ដល់​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ។

២. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​លុយ?

គម្ពីរ​ទទួល​ស្គាល់​ថា​ប្រាក់​ជា​«​គ្រឿង​ការ​ពារ​»។ ប៉ុន្តែ គម្ពីរ​ក៏​ព្រមាន​ដែរ​ថា ប្រាក់​តែ​ម្យ៉ាង​មិន​អាច​ធ្វើ​ឲ្យ​យើង​មាន​សុភមង្គល​ទេ។ (​អ្នក​ទូន្មាន ៧:១២​) ហេតុ​នេះ​ហើយ​បាន​ជា​គម្ពីរ​លើក​ទឹក​ចិត្ត​យើង​កុំ​ឲ្យ​គិត​តែ​អំពី​លុយ តែ​ឲ្យ​យើង​‹ស្កប់​ចិត្ត​នឹង​អ្វី​ដែល​យើង​មាន›។ (​សូម​អាន ហេប្រឺ ១៣:៥​) ពេល​យើង​បន្ត​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​យើង​មាន នោះ​ជួយ​យើង​កុំ​ឲ្យ​តាន​តឹង​ចិត្ត​ដោយ​សារ​តែ​ការ​ចង់​បាន​ឥត​ឈប់ ព្រម​ទាំង​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​បំណុល​ដែល​មិន​ចាំ​បាច់។ (​សុភាសិត ២២:៧​) ម្យ៉ាង​ទៀត នោះ​ក៏​ជួយ​យើង​ឲ្យ​ជៀស​ផុត​ពី​អន្ទាក់​នៃ​ការ​លេង​ល្បែង​ស៊ីសង និង​ការ​សង្វាត​ឲ្យ​មាន​ឆាប់។

៣. តើ​យើង​អាច​ប្រើ​លុយ​ដោយ​ចិត្ត​ទូលាយ​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ចិត្ត​ទូលាយ ដូច្នេះ​ពេល​យើង​«​មាន​ចិត្ត​ទូលាយ ហើយ​ប្រុង​ប្រៀប​ចែក​រំលែក​ជា​និច្ច​»​ នោះ​យើង​កំពុង​ធ្វើ​តាម​គំរូ​របស់​លោក។ (​ធីម៉ូថេ​ទី​១ ៦:១៨​) យើង​អាច​ប្រើ​លុយ​ដោយ​ចិត្ត​ទូលាយ​ក្នុង​ការ​គាំទ្រ​ក្រុម​ជំនុំ និង​ជួយ​អ្នក​ឯ​ទៀត​ដែល​ខ្វះ​ខាត ជា​ពិសេស​បង​ប្អូន​រួម​ជំនឿ។ ព្រះ​យេហូវ៉ា​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ទៅ​លើ​បំណង​ចិត្ត​ដែល​យើង​ឲ្យ មិន​មែន​ទៅ​លើ​ចំនួន​ដែល​យើង​ឲ្យ​ទេ។ ពេល​យើង​ឲ្យ​ដោយ​ចិត្ត​ទូលាយ យើង​នឹង​មាន​សុភមង្គល ហើយ​ព្រះ​យេហូវ៉ា​នឹង​ពេញ​ចិត្ត​យើង។​—សូម​អាន សកម្មភាព ២០:៣៥

បង្កើន​ចំណេះ

សូម​ពិចារណា​ប្រយោជន៍​ដែល​មក​ពី​ការ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​អំពី​ការ​ងារ និង​ប្រយោជន៍​ដែល​មក​ពី​ការ​ស្កប់​ចិត្ត។

៤. ចូរ​លើក​កិត្តិយស​ព្រះ​យេហូវ៉ា ដោយ​ការ​ប្រព្រឹត្ត​របស់​អ្នក​នៅ​កន្លែង​ធ្វើ​ការ

ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា គួរ​មាន​ឥទ្ធិពល​លើ​ចិត្ត​គំនិត​របស់​យើង​ចំពោះ​ការ​ងារ។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

វីដេអូ: ចូរ​ធ្វើ​អស់​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដើម្បី​ព្រះ​យេហូវ៉ា (​៤:៣៩​)

  • ក្នុង​វីដេអូ តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​អំពី​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​ចេសិន​នៅ​កន្លែង​ធ្វើ​ការ?

  • តើ​គាត់​បាន​ធ្វើ​អ្វី​ដើម្បី​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​អំពី​ការ​ងារ?

សូម​អាន កូឡុស ៣:២៣, ២៤ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ហេតុ​អ្វី​ចិត្ត​គំនិត​របស់​យើង​ចំពោះ​ការ​ងារ​ជា​រឿង​សំខាន់?

បណ្ដុំរូបភាព: បុរសម្នាក់ចាត់ទុកការងារថាសំខាន់បំផុត។ ១. គាត់កំពុងធ្វើការក្នុងបន្ទប់ការិយាល័យនៅពេលថ្ងៃ។ ២. គាត់បន្តធ្វើការរហូតដល់ពេលល្ងាច។ ៣. គាត់នៅតែបន្តធ្វើការ ទោះជាបុគ្គលិកឯទៀតចេញទៅផ្ទះអស់ក៏ដោយ។ ៤. គាត់បរិភោគអាហារពេលយប់តែម្នាក់ឯងនៅផ្ទះ។

ការ​ងារ​គឺ​សំខាន់ តែ​យើង​មិន​គួរ​ចាត់​ទុក​ការ​ងារ​ថា​សំខាន់​ជាង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ឡើយ

បណ្ដុំរូបភាព: បុរសដដែលនោះលៃទុកពេលដើម្បីធ្វើអ្វីដែលសំខាន់ជាង។ ១. គាត់កំពុងធ្វើការក្នុងបន្ទប់ការិយាល័យនៅពេលថ្ងៃ។ ២. គាត់ចេញពីកន្លែងធ្វើការនៅពេលល្ងាច។ ៣. គាត់លើកដៃក្នុងអំឡុងកិច្ចប្រជុំក្រុមជំនុំ។ ៤. គាត់បរិភោគអាហារពេលយប់ជាមួយប្រពន្ធនិងកូនពីរនាក់របស់គាត់។

៥. ការ​ចេះ​ស្កប់​ចិត្ត​ផ្ដល់​ប្រយោជន៍​ឲ្យ​យើង

មនុស្ស​ជា​ច្រើន​ខំ​ប្រឹង​ប្រមូល​ទ្រព្យ​សម្បត្តិ​ឲ្យ​បាន​ច្រើន​បំផុត។ ប៉ុន្តែ គម្ពីរ​មាន​យោបល់​ផ្សេង​អំពី​រឿង​នេះ។ សូម​អាន ធីម៉ូថេ​ទី​១ ៦:៦​-​៨ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី?

ទោះ​ជា​យើង​មាន​ទ្រព្យ​បន្តិច​បន្តួច​ក៏​ដោយ យើង​អាច​មាន​សុភមង្គល​បាន។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

វីដេអូ: ចូរ​«​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​អ្នក​រាល់​គ្នា​មាន​»​ ​(​៣:២០​)

  • ទោះ​ជា​ក្រុម​គ្រួសារ​ទាំង​នេះ​មាន​លុយ​តែ​បន្តិច​បន្តួច​ក៏​ដោយ តើ​អ្វី​ធ្វើ​ឲ្យ​ពួក​គេ​មាន​សុភមង្គល?

ចុះ​បើ​យើង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ប៉ុន្តែ​នៅ​តែ​ចង់​បាន​ថែម​ទៀត? លោ​ក​យេស៊ូ​បាន​លើក​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​ថា ការ​មាន​ចិត្ត​គំនិត​បែប​នេះ​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ សូម​អាន លូកា ១២:១៥​-​២១ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​អ្នក​បាន​ទាញ​មេ​រៀន​អ្វី​ពី​ឧទាហរណ៍​របស់​លោក​យេស៊ូ? ​(​សូម​មើល​ខ​១៥​)

សូម​អាន​ហើយ​ប្រៀប​ធៀប​សុភាសិត ១០:២២ និង​ធីម៉ូថេ​ទី​១ ៦:១០។ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • រវាង​ការ​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា​និង​ការ​មាន​លុយ​ច្រើន តើ​អ្នក​គិត​ថា​មួយ​ណា​សំខាន់​ជាង? ហេតុ​អ្វី?

  • តើ​ការ​ដេញ​តាម​ទ្រព្យ​សម្បត្តិ​នាំ​ឲ្យ​មាន​បញ្ហា​អ្វី​ខ្លះ?

៦. ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ

ពេល​យើង​មាន​បញ្ហា​ការ​ងារ​និង​លុយ​កាក់ នោះ​អាច​ជួយ​យើង​ឲ្យ​ដឹង​ថា​យើង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ឬ​យ៉ាង​ណា។ លេង​វីដេអូ ដើម្បី​មើល​អ្វី​ដែល​យើង​អាច​ធ្វើ ពេល​យើង​ប្រឈម​មុខ​នឹង​បញ្ហា​ទាំង​នេះ។ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

វីដេអូ: ព្រះ​យេហូវ៉ា​នឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​យើង (​៦:២១​)

  • ក្នុង​វីដេអូ តើ​បង​ប្រុស​នេះ​បាន​ជួប​ប្រទះ​បញ្ហា​អ្វី​ខ្លះ?

  • តើ​គាត់​បាន​ធ្វើ​អ្វី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ?

សូម​អាន ម៉ាថាយ ៦:២៥​-​៣៤ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​ព្រះ​យេហូវ៉ា​បាន​សន្យា​អ្វី​ចំពោះ​អស់​អ្នក​ដែល​ចាត់​ទុក​លោក​ថា​សំខាន់​បំផុត?

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​ខ្ញុំ​ត្រូវ​ប្រឹង​ធ្វើ​ការ​ដើម្បី​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​ខ្ញុំ។ ខ្ញុំ​មិន​អាច​ចូល​រួម​កិច្ច​ប្រជុំ​រាល់​សប្ដាហ៍​បាន​ទេ​»។

  • តើ​បទ​គម្ពីរ​មួយ​ណា​ដែល​ធ្វើ​ឲ្យ​អ្នក​ជឿ​ជាក់​ថា ការ​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ថា​សំខាន់​ទី​១ តែង​តែ​ជា​ការ​សម្រេច​ចិត្ត​ល្អ​បំផុត?

សេចក្ដី​សង្ខេប

ការ​ងារ​និង​លុយ​គឺ​សំខាន់ តែ​យើង​មិន​គួរ​ឲ្យ​អ្វី​ទាំង​នោះ​បំបែរ​អារម្មណ៍​យើង​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា​ទេ។

រៀន​សា​ឡើង​វិញ

  • តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​អំពី​ការ​ងារ?

  • តើ​ការ​ចេះ​ស្កប់​ចិត្ត​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច?

  • តើ​តាម​របៀប​ណា​អ្នក​អាច​បង្ហាញ​ថា អ្នក​ទុក​ចិត្ត​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ថា​លោ​ក​នឹង​ផ្គត់​ផ្គង់​រាស្ត្រ​របស់​លោក?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​រៀន​ថា តើ​ការ​ឲ្យ​បែប​ណា​ដែល​ព្រះ​ពេញ​ចិត្ត?

​«​តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​ឲ្យ?​»​ (​អត្ថបទ​ក្នុង​គេហទំព័រ​)

តើ​ការ​លេង​ល្បែង​ស៊ីសង​គ្មាន​គ្រោះ​ថ្នាក់​ឬ​ទេ?

​«​គោល​ការណ៍​ពី​គម្ពីរ ល្បែង​ស៊ីសង​»​ ​(​ទស្សនាវដ្ដី​ភ្ញាក់​រឭក! ខែ​មីនា ឆ្នាំ​២០១៥​)

សូម​មើល​ថា តើ​អ្វី​បាន​ជំរុញ​ចិត្ត​បុរស​ម្នាក់​ដែល​ធ្លាប់​ជា​អ្នក​លេង​ល្បែង​ស៊ីសង​និង​ជា​ចោរ ឲ្យ​កែ​ខ្លួន​ឡើង​វិញ?

​«​ខ្ញុំ​ជា​មនុស្ស​ដែល​ងប់​ងុល​នឹង​ការ​ប្រណាំង​សេះ​»​ (​brwp​១១១១០១​)

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក