បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp16 លេខ ៣ ទំ. ៩
  • តើលោកអ្នកដឹងឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើលោកអ្នកដឹងឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
  • អត្ថបទស្រដៀងគ្នា
  • សំណួរពីអ្នកអាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • «តើខ្ញុំជាព្រះឬអី?»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
  • បងប្រុសៗរបស់យ៉ូសែបស្អប់គាត់
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • ព្រះយេហូវ៉ាមិនភ្លេចយ៉ូសែប
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
wp16 លេខ ៣ ទំ. ៩

តើ​លោក​អ្នក​ដឹង​ឬ​ទេ?

តើ​អ្នក​ណា​ជា​ឪ​ពុក​របស់​យ៉ូសែប?

យ៉ូសែបបង្រៀនលោកយេស៊ូឲ្យក្លាយទៅជាជាងឈើ

យ៉ូសែប​ដែល​ជា​ជាង​ឈើ​នៅ​ស្រុក​ណាសារ៉ែត គឺ​ជា​ឪ​ពុក​ចិញ្ចឹម​របស់​លោក​យេស៊ូ។ ប៉ុន្តែ តើ​អ្នក​ណា​ជា​ឪ​ពុក​របស់​យ៉ូសែប? សៀវភៅ​ដំណឹង​ល្អ​ម៉ាថាយ​ចែង​អំពី​វង្ស​ត្រកូល​របស់​លោក​យេស៊ូ​ថា​ឪ​ពុក​របស់​យ៉ូសែប​មាន​ឈ្មោះ​យ៉ាកុប តែ​សៀវភៅ​ដំណឹង​ល្អ​លូកា​ចែង​ថា​យ៉ូសែប​គឺ​ជា​«​កូន​ហេលី​»។ ហេតុ​អ្វី​ហាក់​ដូច​ជា​មាន​ភាព​ខុស​គ្នា​ដូច្នេះ?—លូកា ៣:២៣; ម៉ាថាយ ១:១៦

សៀវភៅ​ដំណឹង​ល្អ​ម៉ាថាយ​អាន​ថា​៖ ​«​យ៉ាកុប​ជា​ឪ​ពុក​របស់​យ៉ូសែប​»។ ឃ្លា​នេះ​ជា​ភាសា​ក្រិច​ប្រើ​ពាក្យ​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា​យ៉ាកុប​ជា​ឪ​ពុក​បង្កើត​របស់​យ៉ូសែប។ ដូច្នេះ ម៉ាថាយ​បាន​រាប់​វង្ស​ត្រកូល​របស់​យ៉ូសែប​ពី​សែស្រឡាយ​ស្តេច​ដាវីឌ ដែល​មាន​សិទ្ធិ​ស្រប​ច្បាប់​ឲ្យ​កូន​ចិញ្ចឹម​របស់​យ៉ូសែប​គ្រប់​គ្រង​ជា​ស្តេច ពោល​គឺ​លោក​យេស៊ូ។

ផ្ទុយ​ទៅ​វិញ កំណត់​ហេតុ​របស់​លូកា​ប្រាប់​ថា​៖ ​«​យ៉ូសែប​ជា​កូន​ហេលី​»។ ឃ្លា​ដែល​ថា​«​ជា​កូន​»​អាច​មាន​ន័យ​ថា​«​ជា​កូន​ប្រសា​»។ ឧទាហរណ៍ មាន​កំណត់​ហេតុ​មួយ​នៅ លូកា ៣:២៧ ដែល​ចែង​ថា​សាលធាល​«​ជា​កូន​នេរី​»​ តែ​ឈ្មោះ​របស់​ឪ​ពុក​បង្កើត​គាត់ គឺ​យេកូនាស។ (​របា​ក្សត្រ​ទី១ ៣:១៧; ម៉ាថាយ ១:១២​) សាលធាល​ទំនង​ជា​បាន​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​របស់​នេរី ដូច្នេះ​គាត់​ក្លាយ​ទៅ​ជា​កូន​ប្រសា​របស់​នេរី។ ដូច​គ្នា​ដែរ យ៉ូសែប​ជា​«​កូន​»​របស់​ហេលី​ក្នុង​ន័យ​ថា​គាត់​បាន​រៀប​ការ​នឹង​កូន​ស្រី​របស់​ហេលី ដែល​មាន​ឈ្មោះ​ថា​ម៉ារៀ។ ហេតុ​នេះ លូកា​បាន​រាប់​វង្ស​ត្រកូល​របស់​លោក​យេស៊ូ​ពី​«​ពូជ​ពង្ស​»​ឬ​សាច់​ឈាម​ខាង​ម៉ារៀ​ដែល​ជា​ម្ដាយ​បង្កើត។ (​រ៉ូម ១:៣​) យ៉ាង​នេះ គម្ពីរ​ផ្ដល់​ឲ្យ​ខ្សែ​រយៈ​ពីរ​ខុស​គ្នា​ដើម្បី​ឲ្យ​យើង​យល់​ច្បាស់​អំពី​វង្ស​ត្រកូល​របស់​លោក​យេស៊ូ។

តើ​មាន​សាច់​ក្រណាត់​និង​ល័ក្ដ​បែប​ណា​នៅ​សម័យ​គម្ពីរ?

សាច់ក្រណាត់រោមចៀមជ្រលក់ពណ៌ដែលមកពីមុនឆ្នាំ១៣៥ គ.ស. បានត្រូវគេរកឃើញនៅក្នុងរូងភ្នំមួយជិតសមុទ្រស្លាប់

សាច់​ក្រណាត់​រោម​ចៀម​ជ្រលក់​ពណ៌​ដែល​មក ពី​មុន​ឆ្នាំ​១៣៥ គ.ស. បាន​ត្រូវ​គេ​រក​ឃើញ នៅ​ក្នុង​រូង​ភ្នំ​មួយ​ជិត​សមុទ្រ​ស្លាប់

នៅ​ប្រទេស​មជ្ឈិម​បូព៌ា​សម័យ​បុរាណ រោម​ចៀម រោម​ពពែ និង​រោម​សត្វ​អូដ្ឋ បាន​ត្រូវ​គេ​ប្រើ​ជា​ទូ​ទៅ​ដើម្បី​ធ្វើ​សាច់​ក្រណាត់។ សាច់​ក្រណាត់​ដែល​មនុស្ស​ជា​ទូ​ទៅ​ប្រើ គឺ​ធ្វើ​មក​ពី​រោម​ចៀម ហើយ​ជា​ញឹក​ញយ​គម្ពីរ​និយាយ​អំពី​ចៀម ការ​កាត់​រោម​ចៀម និង​សម្លៀក​បំពាក់​ដែល​ធ្វើ​មក​ពី​រោម​ចៀម។ (​សាំយូអែល​ទី១ ២៥:២; ពង្សាវតារ​ក្សត្រ​ទី២ ៣:៤; យ៉ូប ៣១:២០​) ដើម​ខ្លូត​ទេស​បាន​ត្រូវ​គេ​ដាំ​នៅ​ស្រុក​អេស៊ីប និង​ស្រុក​អ៊ីស្រាអែល ហើយ​បាន​ត្រូវ​យក​មក​ធ្វើ​ជា​សាច់​ក្រណាត់​លេនីន។ (​លោកុប្បត្តិ ៤១:៤២; យ៉ូស្វេ ២:៦​) នៅ​សម័យ​គម្ពីរ ជន​ជាតិ​អ៊ីស្រាអែល​ប្រហែល​ជា​មិន​ដាំ​ដើម​កប្បាស​ទេ តែ​បទ​គម្ពីរ​រៀប​រាប់​អំពី​ការ​ប្រើ​កប្បាស​នៅ​ស្រុក​ពើស៊ី។ (​នាង​អេសធើរ ១:៦​) ចំណែក​ឯ​សូត្រ​វិញ គឺ​ជា​សាច់​ក្រណាត់​ល្អ​ដែល​ថ្លៃ​ណាស់ ហើយ​ទំនង​ជា​បាន​ត្រូវ​នាំ​ចូល​ដោយ​ឈ្មួញ​ដែល​មក​ពី​តំបន់​ឆ្ងាយ​ទិស​ខាង​កើត​ប៉ុណ្ណោះ។—ការ​បើក​បង្ហាញ ១៨:១១, ១២

សៀវភៅ​មួយ​បាន​ប្រាប់​ថា​៖ ​«​សាច់​ក្រណាត់​ដែល​ធ្វើ​ពី​រោម​ចៀម​មាន​ពណ៌​ធម្មជាតិ​ជា​ច្រើន ដូច​ជា​ពណ៌​ស និង​ពណ៌​សូកូឡា​ជា​ដើម​»​ (​Jesus and His World​)។ បន្ថែម​ទៅ​ទៀត ជា​ញឹក​ញយ​សាច់​ក្រណាត់​រោម​ចៀម​បាន​ត្រូវ​គេ​ជ្រលក់​ពណ៌។ ល័ក្ដ​ពណ៌​ស្វាយ​គឺ​ជា​ល័ក្ដ​ដែល​ថ្លៃ ហើយ​បាន​ត្រូវ​ធ្វើ​ឡើង​ពី​សម្បក​ខ្យង​ម្យ៉ាង។ ម្យ៉ាង​ទៀត រុក្ខជាតិ ឫស​ឈើ ស្លឹក​ឈើ និង​សត្វ​ល្អិត​ផ្សេង​ៗ បាន​ត្រូវ​គេ​យក​មក​ធ្វើ​ជា​ល័ក្ដ​ដូច​ជា​ពណ៌​ក្រហម លឿង ខៀវ​និង​ខ្មៅ​ជា​ដើម។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក