ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ | ចូរបង្កើនអំណររបស់អ្នកក្នុងកិច្ចបម្រើផ្សាយ
ចូរជួយសិស្សគម្ពីរអ្នកឲ្យចូលរួមកិច្ចប្រជុំ
កិច្ចប្រជុំក្រុមជំនុំគឺជាផ្នែកមួយដ៏សំខាន់នៃការគោរពប្រណិប័តន៍ពិត។ (ចសព. ២២:២២) អស់អ្នកដែលមកជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ាទទួលអំណរនិងពរពីលោក។ (ចសព. ៦៥:៤) ធម្មតា សិស្សគម្ពីររីកចម្រើនលឿនជាងពេលពួកគេចូលរួមកិច្ចប្រជុំជាទៀងទាត់។
តើតាមរបៀបណាអ្នកអាចជួយសិស្សគម្ពីររបស់អ្នកឲ្យចូលរួមកិច្ចប្រជុំ? សូមបន្តអញ្ជើញពួកគេឲ្យចូលរួម។ សូមបង្ហាញពួកគេវីដេអូតើមានកម្មវិធីអ្វីខ្លះនៅសាលប្រជុំរបស់យើង? ពន្យល់អំពីប្រយោជន៍ដែលពួកគេនឹងទទួលពេលចូលរួមកិច្ចប្រជុំ។ (lff មេរៀនទី១០) អ្នកអាចចែករំលែកចំណុចដែលអ្នកបានរៀននៅកិច្ចប្រជុំ ឬប្រាប់ពួកគេអំពីអ្វីដែលនឹងត្រូវពិគ្រោះនៅកិច្ចប្រជុំបន្ទាប់។ សូមជូនសៀវភៅផ្សេងៗទៅដល់សិស្សដែលនឹងត្រូវប្រើក្នុងកិច្ចប្រជុំ។ បន្ថែមទៅទៀត សូមផ្ដល់ជំនួយផ្សេងៗដូចជាជូនពួកគេទៅកិច្ចប្រជុំ។ ការខំប្រឹងរបស់អ្នកនឹងមិនអត់ប្រយោជន៍ទេ ពេលដែលសិស្សរបស់អ្នកបានចូលរួមកិច្ចប្រជុំជាលើកដំបូង។—១កូ. ១៤:២៤, ២៥
សូមទស្សនាវីដេអូ ចូរជួយសិស្សគម្ពីរអ្នកឲ្យចូលរួមកិច្ចប្រជុំ រួចសួរសំណួរដូចតទៅនេះ៖
តើនីតាប្រើឱកាសអ្វីដើម្បីជួយហ្គិចឲ្យចូលរួមកិច្ចប្រជុំ?
ហេតុអ្វីយើងមានអំណរពេលសិស្សគម្ពីរចូលរួមកិច្ចប្រជុំ?
«ព្រះនៅក្នុងចំណោមអ្នករាល់គ្នាមែន»
តើមានអ្វីកើតឡើងពេលហ្គិចចូលរួមកិច្ចប្រជុំជាលើកដំបូង?