បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp22 លេខ ១ ទំ. ១២-១៣
  • ៤ | យកឈ្នះការស្អប់ដោយទទួលជំនួយពីព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ៤ | យកឈ្នះការស្អប់ដោយទទួលជំនួយពីព្រះ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២២
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ:
  • នេះ​មាន​ន័យ​ថា:
  • របៀប​ដែល​ខ​គម្ពីរ​នេះ​អាច​ជួយ​អ្នក:
  • របៀបបំបាត់ចោលការស្អប់គ្នា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២២
  • យើងអាចយកឈ្នះការស្អប់គ្នា!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២២
  • ហេតុអ្វីមានការស្អប់គ្នា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២២
  • ពេលដែលការស្អប់នឹងលែងមានជារៀងរហូត!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២២
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២២
wp22 លេខ ១ ទំ. ១២-១៣
មនុស្សកំពុងដើរទៅកាន់គម្ពីរដ៏ធំមួយដែលកំពុងបំភ្លឺផ្លូវរបស់ពួកគេ។ ស្រមោលរបស់ពួកគេបង្ហាញអំពីការស្អប់ដែលពួកគេធ្លាប់មានពីមុន។

របៀប​បំបាត់​ចោល​ការ​ស្អប់​គ្នា

៤ | យក​ឈ្នះ​ការ​ស្អប់​ដោយ​ទទួល​ជំនួយ​ពី​ព្រះ

សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ:

​«​ផល​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​របស់​ព្រះ​គឺ សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ​សាន្ត ចិត្ត​អត់​ធ្មត់ សេចក្ដី​សប្បុរស គុណធម៌ ជំនឿ ចិត្ត​ស្លូត​បូត ការ​ចេះ​ទប់​ចិត្ត​»។—កាឡាទី ៥:២២, ២៣

នេះ​មាន​ន័យ​ថា:

យើង​អាច​បំបាត់​ការ​ស្អប់​បាន ដោយ​មាន​ជំនួយ​ពី​ព្រះ។ ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​អាច​ជួយ​យើង​ឲ្យ​បង្កើត​គុណ​សម្បត្តិ​ផ្សេង​ៗ ដែល​យើង​ប្រហែល​ជា​មិន​អាច​បង្កើត​បាន​ដោយ​ខ្លួន​ឯង។ ជា​ជាង​ពឹង​ផ្អែក​លើ​កម្លាំង​របស់​ខ្លួន​ដើម្បី​យក​ឈ្នះ​ការ​ស្អប់ គឺ​ជា​ការ​ល្អ​ដែល​យើង​ពឹង​ផ្អែក​លើ​ជំនួយ​ដែល​ព្រះ​ផ្ដល់​ឲ្យ។ បើ​យើង​ធ្វើ​ដូច្នេះ យើង​អាច​មាន​អារម្មណ៍​ដូច​សាវ័ក​ប៉ូល​ដែល​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​មាន​កម្លាំង​សម្រាប់​អ្វី​ៗ​ទាំង​អស់ ដោយ​សារ​លោក​ដែល​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ​»។ (​ភីលីព ៤:១៣​) ដូច្នេះ​យើង​អាច​និយាយ​ថា​៖ ​«​ជំនួយ​របស់​ខ្ញុំ​មក​ពី​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​មេឃ​និង​ផែនដី​»។—ចម្រៀង​សរសើរ​ព្រះ ១២១:២

របៀប​ដែល​ខ​គម្ពីរ​នេះ​អាច​ជួយ​អ្នក:

​«​ព្រះ​យេហូវ៉ា​បាន​ផ្លាស់​ប្ដូរ​ខ្ញុំ​ពី​មនុស្ស​ដែល​ឃោរ​ឃៅ​ទៅ​ជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​មាន​សន្តិភាព​»។—វ៉ាលដូ

អធិដ្ឋាន​ដោយ​ស្មោះ​ទៅ​ព្រះ​យេហូវ៉ា ដើម្បី​សុំ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក។ (​លូកា ១១:១៣​) សុំ​លោក​ឲ្យ​ជួយ​អ្នក​ចេះ​បង្ហាញ​គុណ​សម្បត្តិ​ល្អ​ៗ​ក្នុង​ជីវិត​រស់​នៅ​របស់​អ្នក។ រៀន​ពី​អ្វី​ដែល​គម្ពីរ​ចែង​ស្ដី​អំពី​គុណ​សម្បត្តិ​ផ្សេង​ៗ​ដែល​អាច​យក​ឈ្នះ​ការ​ស្អប់​ដូច​ជា សេចក្ដី​ស្រឡាញ់ សេចក្ដី​សុខ​សាន្ត ចិត្ត​អត់​ធ្មត់ និង​ការ​ចេះ​ទប់​ចិត្ត។ សូម​ព្យាយាម​ស្វែង​រក​របៀប​ដែល​ជួយ​អ្នក​ឲ្យ​បណ្ដុះ​គុណ​សម្បត្តិ​ទាំង​នោះ​ក្នុង​ជីវិត​របស់​អ្នក។ ហើយ​សូម​សេព​គប់​ជា​មួយ​អស់​អ្នក​ដែល​ព្យាយាម​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ទាំង​នោះ។ ពួក​គេ​ទាំង​នោះ​អាច​ជួយ​«​លើក​ទឹក​ចិត្ត​[​អ្នក​]​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ និង​ការ​ប្រព្រឹត្ត​ដែល​ល្អ​ប្រសើរ​»។—ហេប្រឺ ១០:២៤

បទ​ពិសោធន៍​ជីវិត​ពិត—វ៉ាលដូ

យក​ឈ្នះ​ការ​ស្អប់​និង​អំពើ​ឃោរឃៅ

វ៉ាលដូ។

វ៉ាលដូ​បាន​ធំ​ឡើង​ក្នុង​ស្ថានភាព​ដ៏​ពិបាក​ដែល​នាំ​ឲ្យ​គាត់​ស្អប់​អ្នក​ឯ​ទៀត។ គាត់​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​តែង​តែ​ចូល​រួម​ក្នុង​ការ​វាយ​តប់​តាម​ផ្លូវ​ជា​មួយ​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន . . . មាន​ពេល​មួយ ក្រុម​ជន​ពាល​មួយ​ក្រុម​បាន​ជួល​បុរស​ម្នាក់​ដើម្បី​ឲ្យ​មក​សម្លាប់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​បាន​រួច​ខ្លួន​ដោយ​មាន​របួស​ខ្លះ​»។

វ៉ាលដូ​មិន​សប្បាយ​ចិត្ត​ទេ នៅ​ពេល​ដែល​ប្រពន្ធ​របស់​គាត់​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជាមួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ស្អប់​ពួក​សាក្សី​ណាស់ ហើយ​ជា​ច្រើន​ដង​ខ្ញុំ​តែង​តែ​ស្រែក​គំហក​ដាក់​ពួក​គេ។ ប៉ុន្តែ​ពួក​គេ​តែង​តែ​តប​មក​វិញ​ដោយ​មាន​ចិត្ត​ស្ងប់​»។

នៅ​ទី​បំផុត វ៉ាលដូ​ក៏​ចាប់​ផ្ដើម​រៀន​គម្ពីរ​ដែរ។ គាត់​និយាយ​ថា​៖ ​«​មិន​មែន​ជា​ការ​ងាយ​ស្រួល​ឲ្យ​ខ្ញុំ​អនុវត្ត​អ្វី​ដែល​ខ្ញុំ​បាន​រៀន​នោះ​ទេ។ ខ្ញុំ​បាន​ជឿ​ជាក់​ថា ខ្ញុំ​មិន​អាច​គ្រប់​គ្រង​កំហឹង​ដ៏​ឃោរ​ឃៅ​របស់​ខ្ញុំ​បាន​ឡើយ​»។ ប៉ុន្តែ​អ្វី​មួយ​ដែល​គាត់​បាន​រៀន​ពី​គម្ពីរ បាន​ជះ​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​គាត់។

វ៉ាលដូ​បាន​ពន្យល់​ថា​៖ ​«​ថ្ងៃ​មួយ អាឡេហានត្រូ ដែល​ជា​អ្នក​បង្រៀន​គម្ពីរ​របស់​ខ្ញុំ​បាន​សុំ​ខ្ញុំ​ឲ្យ​អាន​កាឡាទី ៥:២២, ២៣ . . . អាឡេហានត្រូ​បាន​ពន្យល់​ថា ការ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ទាំង​អស់​នេះ មិន​មែន​អាស្រ័យ​ទៅ​លើ​កម្លាំង​របស់​ខ្ញុំ​ទេ ប៉ុន្តែ​នេះ​អាស្រ័យ​ទៅ​លើ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ។ ការ​ពិត​នោះ​បាន​ផ្លាស់​ប្ដូរ​ទស្សនៈ​ខ្ញុំ​ទាំង​ស្រុង!​»។

ដោយ​ពឹង​ផ្អែក​ទៅ​លើ​ជំនួយ​ដែល​មក​ពី​ព្រះ នៅ​ទី​បំផុត​វ៉ាលដូ​បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​យក​ឈ្នះ​នូវ​ការ​ស្អប់​ដែល​មាន​ក្នុង​ជីវិត​របស់​គាត់។ គាត់​និយាយ​ថា​៖ ​«​សាច់​ញាតិ​និង​មិត្ត​ភក្តិ​របស់​ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​ពេល​ឃើញ​ខ្ញុំ​កែ​ប្រែ​យ៉ាង​ខ្លាំង​»។ គាត់​បាន​បន្ថែម​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​ផ្លាស់​ប្ដូរ​ខ្ញុំ​ពី​មនុស្ស​ដែល​ឃោរ​ឃៅ​ទៅ​ជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​មាន​សន្តិភាព​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក