បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w25 មិថុនា ទំ. ៣២
  • របៀប​ចង​ចាំ​ខ​គម្ពីរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀប​ចង​ចាំ​ខ​គម្ពីរ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • អត្ថបទស្រដៀងគ្នា
  • ចូរប្រើគម្ពីរដោយប៉ិនប្រសប់
    ២០០៩ កិច្ចបម្រើព្រះ
  • របៀបប្រើកម្មវិធីJWបណ្ណាល័យ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
  • របៀបលើកទឹកចិត្តអ្នកស្ដាប់ឲ្យពិនិត្យមើលបទគម្ពីរ
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • «បណ្ដាំរបស់ព្រះគឺ . . . មានឫទ្ធានុភាព»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
w25 មិថុនា ទំ. ៣២

យោបល់​សម្រាប់​សិក្សា

របៀប​ចង​ចាំ​ខ​គម្ពីរ

តើ​អ្នក​ធ្លាប់​ពិបាក​ចាំ​ខ​គម្ពីរ​ដែល​អ្នក​ចូល​ចិត្ត​ឬ​ទេ? ខ​គម្ពីរ​នោះ​ប្រហែល​ជា​បាន​សម្រាល​ទុក្ខ​អ្នក ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​គំនិត​មិន​ត្រឹម​ត្រូវ ឬ​ជា​ខ​គម្ពីរ​ដែល​អ្នក​ចង់​ប្រាប់​អ្នក​ឯ​ទៀត។ (​ចសព. ១១៩:១១, ១១១​) សូម​ពិចារណា​អំពី​យោបល់​ខ្លះ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ចាំ​ខ​គម្ពីរ។

  • សូម​ប្រើ​ស្លាក​ភ្ជាប់​ដែល​មាន​នៅ​ក្នុង​កម្ម​វិធី​JW​បណ្ណាល័យ។ សូម​បង្កើត​ស្លាក​ភ្ជាប់​មួយ​ថា​«​ខ​គម្ពីរ​ដែល​ចូល​ចិត្ត​»​ ហើយ​រក្សា​ទុក​ខ​គម្ពីរ​ណា​ដែល​អ្នក​ចង់​ចាំ​ក្នុង​ស្លាក​ភ្ជាប់​នោះ។a

  • សូម​សរសេរ​ខ​គម្ពីរ​នៅ​កន្លែង​ណា​ដែល​អ្នក​ងាយ​ឃើញ។ សូម​សរសេរ​ខ​គម្ពីរ​ដែល​អ្នក​ចង់​ចាំ​លើ​ក្រដាស​មួយ ហើយ​ទុក​ក្រដាស​នោះ​នៅ​កន្លែង​ដែល​អ្នក​ងាយ​ឃើញ។ បុគ្គល​ខ្លះ​បិទ​ក្រដាស​នោះ​លើ​កញ្ចក់ រីឯ​បុគ្គល​ខ្លះ​ទៀត​បិទ​វា​លើ​ទ្វារ​ទូរ​ទឹក​កក។ ឯ​បង​ប្អូន​ខ្លះ​ទៀត ពួក​គេ​ថត​ខ​គម្ពីរ​ដែល​ពួក​គេ​ចង់​ចាំ ហើយ​ដាក់​តាំង​រូប​នោះ​លើ​អេក្រង់​ទូរស័ព្ទ​ឬ​កុំព្យូទ័រ​របស់​ពួក​គេ។

  • សូម​ធ្វើ​កាត​មួយ​ចំនួន។ សូម​សរសេរ​ឈ្មោះ​ខ​គម្ពីរ​នៅ​ម្ខាង​កាត ហើយ​នៅ​ម្ខាង​ទៀត​នៃ​កាត​នោះ សូម​សរសេរ​ពាក្យ​ខ​គម្ពីរ។ ក្រោយ​មក សូម​មើល​កាត​ដែល​មាន​ឈ្មោះ​ខ​គម្ពីរ ហើយ​ព្យាយាម​ចាំ​ពាក្យ​ក្នុង​ខ​គម្ពីរ​នោះ។ មួយ​វិញ​ទៀត សូម​មើល​ម្ខាង​ទៀត​នៃ​កាត​នោះ​ដែល​មាន​ពាក្យ​ខ​គម្ពីរ ហើយ​ព្យាយាម​ចាំ​ថា ខ​នោះ​នៅ​ឯ​ណា​ក្នុង​គម្ពីរ។

a ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត សូម​មើល​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា អង្គការ​មាន​សមិទ្ធផល​ផ្សេង​ៗ​—យោបល់​ក្នុង​ការ​ប្រើ​JW​បណ្ណាល័យ និង​ចូរ​មាន​អំណរ​ក្នុង​ការ​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា ដោយ​ទទួល​យក​ជំនួយ​ពី​លោក ឧបករណ៍​ស្រាវ​ជ្រាវ នៅ​គេហទំព័រ​jw.org/km។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក