បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៩/០៩ ទំ. ២
  • ចូរប្រើគម្ពីរដោយប៉ិនប្រសប់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរប្រើគម្ពីរដោយប៉ិនប្រសប់
  • ២០០៩ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • របៀប​ចង​ចាំ​ខ​គម្ពីរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ភាគទី៣: ការប្រើបទគម្ពីរដោយប្រសិទ្ធភាព
    ២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
  • តើអ្នកគាំទ្រព្រះបន្ទូលរបស់ព្រះទេ?
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចូរបង្រៀនសេចក្ដីពិត
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
មើលបន្ថែមទៀត
២០០៩ កិច្ចបម្រើព្រះ
km ៩/០៩ ទំ. ២

ចូរ​ប្រើ​គម្ពីរ​ដោយ​ប៉ិនប្រសប់

១​. ហេតុ​អ្វី​គម្ពីរ​មាន​ប្រយោជន៍​ម្ល៉េះ?

១ ការ​ប្រើ​យ៉ាង​ប៉ិនប្រសប់​នូវ​បណ្ដាំ​របស់​ព្រះ ដែល​លោក​បាន​បណ្ដាល​ឲ្យ​សរសេរ នោះ​នឹង​ជួយ​យើង​ឲ្យ​ទៅ​ជា​អ្នក​ដែល​ប្រកាស​ផ្សាយ​និង​បង្រៀន​សេចក្ដី​ពិត​បាន​យ៉ាង​ច្បាស់ ហើយ​លាត​ត្រដាង​នូវ​សេចក្ដី​បង្រៀន និង​ទំនៀម​ទម្លាប់​មិន​ពិត​របស់​មនុស្ស។—២ធី. ២:១៥; ១ពេ. ៣:១៥

២​. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​រក​បទ​គម្ពីរ​ដោយ​ប៉ិនប្រសប់​ជាង?

២ ចូរ​ស្គាល់​បទ​គម្ពីរ​ប្រសើរ​ជាង: ដើម្បី​ចេះ​ប្រើ​ឧបករណ៍​ណា​មួយ​យ៉ាង​ប៉ិនប្រសប់ យើង​ត្រូវ​ប្រើ​វា​ឲ្យ​បាន​ទៀង​ទាត់។ ការ​អាន​គម្ពីរ​ទាំង​មូល​ជួយ​អ្នក​ឲ្យ​ស្គាល់​សាច់​រឿង​ក្នុង​គម្ពីរ។ បន្ថែម​ទៅ​ទៀត ក៏​ជួយ​អ្នក​ឲ្យ​ចាំ​បទ​គម្ពីរ​និង​ស្រួល​រក​បទ​គម្ពីរ​ផង​ដែរ។ ពេល​ដែល​អ្នក​ស្គាល់​បទ​គម្ពីរ​ប្រសើរ​ជាង នោះ​អ្នក​នឹង​ខ្នះខ្នែង​កាន់​តែ​ច្រើន​ក្នុង​ការ​និយាយ ហើយ​ដោយ​មាន​ជំនឿ​ជឿ​ជាក់​ផង​ដែរ នៅ​ពេល​ដែល​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ​និង​តាម​ផ្លូវ​ការ​នោះ។—១ថែ. ១:៥

៣, ៤​. (​ក​) តើ​មាន​របៀប​ណាខ្លះ​ដើម្បី​ជួយ​យើង​ឲ្យ​ស្គាល់​បទ​គម្ពីរ​កាន់​តែ​ប្រសើរ​ជាង? (​ខ​)​ តើ​អ្នក​ប្រើ​វិធី​ណាខ្លះ​ដើម្បី​ឲ្យ​ស្គាល់​បទ​គម្ពីរ​ច្រើន​ជាង?

៣ ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ ចូរ​មាន​ទម្លាប់​បើក​មើល​បទ​គម្ពីរ​របស់​អ្នក​ហើយ​ផ្ទៀង​តាម។ ពេល​សិក្សា​ដោយ​ខ្លួន​ឯង​និង​ពេល​រៀប​ចំ​សម្រាប់​កិច្ច​ប្រជុំ​នីមួយ​ៗ សូម​បើក​អាន​ខ​គម្ពីរ​ដែល​មាន​ក្នុង​អត្ថបទ​ហើយ​រំពឹង​គិត​ទៅ​លើ​នោះ។ បង​ប្អូន​ជា​ច្រើន​ឃើញ​ថា​ការ​អាន​បទ​គម្ពីរ​ពី​សៀវភៅ​គម្ពីរ​ផ្ទាល់ គឺ​ស្រួល​រក​ខ​គម្ពីរ​ជាង​ពេល​ចង់​រក​ខ​ណា​មួយ​ក្នុង​កិច្ច​បម្រើ​ផ្សាយ ជា​ជាង​អាន​ពី​កញ្ចក់​កុំព្យូទ័រ ឬ​បោះពុម្ព​ចេញ។—យ៉ូន. ១៤:២៦

៤ ក្រុម​គ្រួសារ​ខ្លះ​បាន​រៀប​ចំ​ពេល​ដើម្បី​ទន្ទេញ​បទ​គម្ពីរ​ផ្សេង​ៗ។ ដើម្បី​ធ្វើ​នេះ​បាន ប្រហែល​មាន​ក្រដាស​មួយ​ចំនួន​ដែល​ម្ខាង​មាន​ឈ្មោះ​នៃ​បទ​គម្ពីរ ហើយ​ម្ខាង​ទៀត​មាន​អក្សរ​ជា​ខ​គម្ពីរ​ពី​បទ​គម្ពីរ​នោះ។ ពួក​គេ​សួរ​ឆ្លាស់​គ្នា​ម្នាក់​ម្ដង​ថា​បទ​គម្ពីរ​នេះ​មាន​ចែង​យ៉ាង​ណា ឬ​ក៏​តើ​ខ​នេះ​មាន​ចែង​នៅ​បទ​គម្ពីរ​អ្វី? ការ​ហាត់​ពាក្យ​ផ្សាយ​និង​ឆ្លើយ​ពាក្យ​ជំទាស់​ឬ​សំណួរ​របស់​ម្ចាស់​ផ្ទះ ដោយ​ប្រើ​បទ​គម្ពីរ​ក៏​ជួយ​យើង​ឲ្យ​មាន​ការ​ប៉ិន​ប្រសប់​ផង​ដែរ។

៥​. ហេតុ​អ្វី​យើង​ចង់​បង្កើន​ការ​ប៉ិនប្រសប់​របស់​យើង​ក្នុង​ការ​ប្រើ​គម្ពីរ?

៥ គ្មាន​សៀវភៅ​ណា​ដែល​មាន​តម្លៃ​ស្មើ​នឹង​គម្ពីរ​ទេ។ មាន​តែ​គម្ពីរ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​​«​មាន​ប្រាជ្ញា​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​»។ (​២ធី. ៣:១៥​) មនុស្ស​ជា​ច្រើន​ក្នុង​តំបន់​ផ្សាយ​មិន​ដឹង​ថា​មាន​ទ្រព្យ​សម្បត្ដិ​ដែល​មាន​តម្លៃ​វិសេស​វិសាល​ក្នុង​គម្ពីរ​ទេ។ ដូច្នេះ យើង​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដើម្បី​បង្កើន​ការ​ប៉ិនប្រសប់​របស់​យើង ឲ្យ​ពួក​គេ​ឃើញ​ថា​គម្ពីរ​ពិត​ជា​មាន​អ្វី​ដែល​អាច​ផ្ដល់​ឲ្យ​ពួក​គេ។—សុភ. ២:១​-​៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក