បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w25 សីហា ទំ. ៣១
  • សំណួរ​ពី​អ្នក​អាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំណួរ​ពី​អ្នក​អាន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • អត្ថបទស្រដៀងគ្នា
  • រាជាណាចក្រព្រះបំផ្លាញសត្រូវ
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
  • សង្គ្រាមហាម៉ាគេដូនគឺជាដំណឹងល្អ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • តើ​យើង​ដឹង​អ្វី​ខ្លះ​អំពី​ការ​វិនិច្ឆ័យ​របស់​ព្រះ​យេហូវ៉ា​នៅ​ថ្ងៃ​អនាគត?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • ចូររក្សាភាពស្មោះត្រង់ក្នុងអំឡុងគ្រា«ទុក្ខវេទនាជាខ្លាំង»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
w25 សីហា ទំ. ៣១

សំណួរ​ពី​អ្នក​អាន

តើ​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​ណា?

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់​»។ (​ម៉ាថ. ២៤:១៤​) ពាក្យ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​បញ្ចប់​»​នៅ​ក្នុង​ខ​នេះ និង​ខ​៦ ព្រម​ទាំង​ខ​១៣​គឺ​ថេឡុស។ នេះ​សំដៅ​ទៅ​លើ​ទី​បញ្ចប់​នៃ​ពិភព​លោក​របស់​សាថាន​នៅ​សង្គ្រាម​អាម៉ាគេដូន។ (​បប. ១៦:១៤, ១៦​) ដូច្នេះ យើង​នឹង​បន្ត​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​រហូត​ដល់​បន្តិច​មុន​ទី​បញ្ចប់​នោះ។ នេះ​ជា​ការ​កែ​តម្រូវ​ចំពោះ​ការ​យល់​ដឹង​របស់​យើង​ពី​មុន។

ពី​មុន​យើង​យល់​ថា យើង​នឹង​ឈប់​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ពេល​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម​ដោយ​ការ​បំផ្លាញ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា។ (​បប. ១៧:៣, ៥, ១៥, ១៦​) យើង​បាន​យល់​ថា ព្រឹត្តិការណ៍​នោះ​នឹង​បង្ហាញ​អំពី​ទី​បញ្ចប់​នៃ​«​ឆ្នាំ​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»។ (​អេ. ៦១:២​) យើង​ក៏​បាន​យល់​ដែរ​ថា ពួក​អ្នក​ដែល​រួច​ជីវិត​នៅ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​បាន​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​មុន​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​នោះ​បាន​ចាប់​ផ្ដើម។ យើង​បាន​ប្រដូច​ពួក​គេ​ទៅ​នឹង​ជនជាតិ​យូដា​ដែល​បាន​រួច​ជីវិត​ពី​ការ​បំផ្លាញ​ក្រុង​យេរូសាឡិម នៅ​ឆ្នាំ​៦០៧ មុន​គ.ស.។ បុគ្គល​ទាំង​នោះ​បាន​ទទួល​«​សញ្ញា​សម្គាល់​លើ​ថ្ងាស​»​របស់​ពួក​គេ​រួច​ហើយ​ដើម្បី​រួច​ជីវិត ដោយ​សារ​ពួក​គេ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ហើយ​ស្អប់​អំពើ​ទុច្ចរិត។ (​អេគ. ៥:១១; ៩:៤​) ប៉ុន្តែ ការ​ប្រដូច​នេះ​មិន​ស្រប​គ្នា​នឹង​ប្រសាសន៍​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ២៤:១៤​ដែល​បង្ហាញ​ថា មនុស្ស​ប្រហែល​ជា​នឹង​មាន​ឱកាស​ធ្វើ​តាម​ដំណឹង​ល្អ​រហូត​ដល់​បន្តិច​មុន​ទី​បញ្ចប់​នៅ​សង្គ្រាម​អាម៉ាគេដូន។

ដោយ​សារ​យើង​យល់​ច្បាស់​ជាង​អំពី​ម៉ាថាយ ២៤:១៤ យើង​ក៏​ត្រូវ​កែ​តម្រូវ​ការ​យល់​ដឹង​របស់​យើង​អំពី​ការ​បើក​បង្ហាញ ១៦:២១​ដែរ ដែល​និយាយ​អំពី​ដុំ​ទឹក​កក​ដែល​ធ្លាក់​យ៉ាង​ខ្លាំង។ ការ​ពិចារណា​បន្ថែម​បាន​បង្ហាញ​ថា បទ​គម្ពីរ​ទាំង​ពីរ​នេះ​បង្គ្រប់​គ្នា។ អ្វី​ដែល​ជួយ​យើង​ឲ្យ​ដឹង​ដូច្នេះ គឺ​របៀប​ដែល​គម្ពីរ​រៀប​រាប់​អំពី​ប្រតិកម្ម​របស់​មនុស្ស​ចំពោះ​ដំណឹង​អំពី​រាជាណាចក្រ។ សាវ័ក​ប៉ូល​បាន​សរសេរ​ថា ចំពោះ​«​ពួក​អ្នក​ដែល​កំពុង​ទទួល​សេចក្ដី​សង្គ្រោះ​»​ ដំណឹង​នោះ​គឺ​ជា​ដំណឹង​ល្អ​គឺ​«​ក្លិន​នៃ​ជីវិត​»។ ប៉ុន្តែ ចំពោះ​សត្រូវ​របស់​ព្រះ នោះ​គឺ​ដំណឹង​អាក្រក់ ជា​«​ក្លិន​នៃ​សេចក្ដី​ស្លាប់​»។ (​២កូ. ២:១៥, ១៦​) ពួក​អ្នក​ទាំង​នោះ​ស្អប់​ដំណឹង​អំពី​រាជាណាចក្រ ដោយ​សារ​នោះ​បក​អាក្រាត​ពិភព​លោក​របស់​ពួក​គេ​ថា​គឺ​អាក្រក់ បាន​ត្រូវ​គ្រប់​គ្រង​ដោយ​សាថាន ហើយ​នឹង​ត្រូវ​បំផ្លាញ​ចោល។—យ៉ូន. ៧:៧; ១យ៉ូន. ២:១៧; ៥:១៩

សូម​កត់​សម្គាល់​ដែរ​ថា ការ​ធ្លាក់​ដុំ​ទឹក​កក​នោះ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ការ​បើក​បង្ហាញ ១៦:២១​នឹង​«​ខ្លាំង​ក្រៃ​លែង​»។ នេះ​ប្រហែល​ជា​មាន​ន័យ​ថា ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង យើង​នឹង​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​កាន់​តែ​ច្រើន​ជាង​មុន​ទៅ​ទៀត​និង​កាន់​តែ​ចំ​ៗ។ ជា​លទ្ធផល មនុស្ស​កាន់​តែ​ច្រើន​នឹង​ស្គាល់​នាម​របស់​ព្រះ​យេហូវ៉ា។ (​អេគ. ៣៩:៧​) នៅ​ពេល​នោះ ក្រោយ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​បាន​ត្រូវ​បំផ្លាញ​ចោល តើ​អ្នក​ខ្លះ​នឹង​ចូល​ចិត្ត​ដំណឹង​នោះ​ដូច​ពួក​គេ​ចូល​ចិត្ត​ក្លិន​ក្រអូប​ឬ​ទេ? ប្រហែល។ ពួក​គេ​ប្រហែល​ជា​នឹង​រៀន​ឬ​នឹក​ចាំ​ថា​អស់​ជា​ច្រើន​ឆ្នាំ សាក្សី​ព្រះ​យេហូវ៉ា​បាន​ប្រកាស​អំពី​ការ​បំផ្លាញ​នៃ​សាសនា​មិន​ពិត។

នេះ​គឺ​ស្រដៀង​នឹង​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ស្រុក​អេហ្ស៊ីប​សម័យ​បុរាណ បន្ទាប់​ពី​សេចក្ដី​វេទនា​១០​ប្រការ។ ក្រោយ​ពី​ព្រះ​យេហូវ៉ា​«​វិនិច្ឆ័យ​ទោស​ព្រះ​ទាំង​ឡាយ​របស់​ជន​ជាតិ​អេហ្ស៊ីប​»​ ​«​ជន​ជាតិ​ផ្សេង​ៗ​»​ដែល​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល​បាន​ទៅ​ជា​មួយ​នឹង​រាស្ត្រ​របស់​លោក។ (​ដច. ១២:១២, ៣៧, ៣៨​) ជន​បរទេស​ទាំង​នោះ​ប្រហែល​ជា​បាន​បែរ​មក​រក​ព្រះ​យេហូវ៉ា ពេល​ដែល​ពួក​គេ​ឃើញ​ការ​ព្រមាន​របស់​ម៉ូសេ​ស្ដី​អំពី​សេចក្ដី​វេទនា​១០​ប្រការ​បាន​ក្លាយ​ទៅ​ជា​ការ​ពិត។

អ្នក​ណា​ដែល​បែរ​មក​រក​ព្រះ​យេហូវ៉ា​ក្រោយ​ពី​ការ​បំផ្លាញ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា នឹង​មាន​ឱកាស​គាំ​ទ្រ​បង​ប្អូន​របស់​គ្រិស្ត​ដែល​នៅ​តែ​រស់​នៅ​ផែន​ដី។ (​ម៉ាថ. ២៥:៣៤​-​៣៦, ៤០​) ប៉ុន្តែ ឱកាស​ទទួល​ការ​វិនិច្ឆ័យ​ថា​ជា​ចៀម​នោះ នឹង​បញ្ចប់​មុន​សង្គ្រាម​អាម៉ាគេដូន ពេល​ពួក​អ្នក​រើស​តាំង​ដែល​នៅ​សល់​ទទួល​រង្វាន់​របស់​ពួក​គេ​នៅ​ស្ថាន​សួគ៌។

ការ​កែ​តម្រូវ​ការ​យល់​ដឹង​នេះ លើក​បញ្ជាក់​នូវ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​មេត្តា​ករុណា​ដ៏​ធំ​ធេង​របស់​ព្រះ​យេហូវ៉ា។ ពិត​មែន លោក​«​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ត្រូវ​បំផ្លាញ​ចោល​ឡើយ តែ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ឱកាស​ប្រែ​ចិត្ត​»។—២ពេ. ៣:៩

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក