បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ១១:៦, ៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៦ នៅ​គ្រា​នោះ ឆ្កែ​ចចក​នឹង​នៅ*ជា​មួយ​នឹង​កូន​ចៀម+

      ឯ​ពពែ​ស្ទាវ​នឹង​ដេក​ជា​មួយ​នឹង​ខ្លា​រខិន

      ចំណែក​កូន​គោ​និង​តោ ព្រម​ទាំង​សត្វ​ធាត់​ៗ​នឹង​នៅ​ជា​មួយ​គ្នា*+

      ហើយ​កូន​ក្មេង​នឹង​នាំ​មុខ​ពួក​វា។

       ៧ គោ​ញី​និង​ខ្លា​ឃ្មុំ​នឹង​ស៊ី​ចំណី​ជា​មួយ​គ្នា ហើយ​កូន​ៗ​វា​នឹង​ដេក​ជា​មួយ​គ្នា​ដែរ។

      តោ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ​វិញ។+

  • អេសាយ ៦៥:២៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៥ ពេល​នោះ ឆ្កែ​ចចក​និង​កូន​ចៀម​នឹង​ស៊ី​ចំណី​ជា​មួយ​គ្នា

      ហើយ​តោ​នឹង​ស៊ី​ចំបើង​ដូច​គោ​ដែរ។+

      សត្វ​ពស់​នឹង​ស៊ី​ដី​ជា​អាហារ។

      ពួក​វា​នឹង​មិន​ធ្វើ​ទុក្ខ​ឬ​នាំ​ឲ្យ​មាន​ការ​ហិន​វិនាស​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​ខ្ញុំ​ឡើយ​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។

  • អេសេគាល ៣៤:២៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៥ ​«​‹​«​ខ្ញុំ​នឹង​ធ្វើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ជា​មួយ​នឹង​ពួក​គេ+ ហើយ​ខ្ញុំ​នឹង​បណ្ដេញ​សត្វ​សាហាវ​ទាំង​ប៉ុន្មាន​ឲ្យ​អស់​ពី​ស្រុក​នោះ+ ដើម្បី​ឲ្យ​ពួក​គេ​អាច​រស់​នៅ​ដោយ​សុខ​សាន្ត​នៅ​តំបន់​ស្ងាត់​ជ្រងំ ហើយ​ដេក​ដោយ​សុខ​ស្រួល​នៅ​ក្នុង​ព្រៃ។+

  • ហូសេ ២:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ ខ្ញុំ​នឹង​ធ្វើ​កិច្ច​ព្រម​ព្រៀង​ដើម្បី​ជា​ប្រយោជន៍​ដល់​រាស្ត្រ​ខ្ញុំ គឺ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​សត្វ​ព្រៃ​នៅ​ឯ​វាល+

      ព្រម​ទាំង​ជា​មួយ​នឹង​សត្វ​ស្លាប​នៅ​លើ​មេឃ​និង​សត្វ​លូន​វារ​នៅ​លើ​ដី។+

      ខ្ញុំ​នឹង​បំបាត់​ចោល ធ្នូ ដាវ និង​សង្គ្រាម​ឲ្យ​អស់​ពី​ក្នុង​ស្រុក+

      ហើយ​ខ្ញុំ​នឹង​ឲ្យ​រាស្ត្រ​ខ្ញុំ​រស់​នៅ​ដោយ​សុខ​សាន្ត។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក