បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ២៦:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ស្រុក​របស់​អ្នក​រាល់​គ្នា​មាន​សុខ​ស​ន្តិ​ភាព+ ហើយ​នឹង​គ្មាន​អ្នក​ណា​មក​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ភ័យ​ខ្លាច​ទេ។+ ខ្ញុំ​នឹង​បណ្ដេញ​សត្វ​សាហាវ​ទាំង​ឡាយ​ចេញ​ពី​ស្រុក​នោះ។ គ្មាន​អ្នក​ណា​លើក​ដាវ​ច្បាំង​នឹង​អ្នក​រាល់​គ្នា​ឡើយ។

  • អេសាយ ១១:៦-៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៦ នៅ​គ្រា​នោះ ឆ្កែ​ចចក​នឹង​នៅ*ជា​មួយ​នឹង​កូន​ចៀម+

      ឯ​ពពែ​ស្ទាវ​នឹង​ដេក​ជា​មួយ​នឹង​ខ្លា​រខិន

      ចំណែក​កូន​គោ​និង​តោ ព្រម​ទាំង​សត្វ​ធាត់​ៗ​នឹង​នៅ​ជា​មួយ​គ្នា*+

      ហើយ​កូន​ក្មេង​នឹង​នាំ​មុខ​ពួក​វា។

       ៧ គោ​ញី​និង​ខ្លា​ឃ្មុំ​នឹង​ស៊ី​ចំណី​ជា​មួយ​គ្នា ហើយ​កូន​ៗ​វា​នឹង​ដេក​ជា​មួយ​គ្នា​ដែរ។

      តោ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ​វិញ។+

       ៨ កូន​ដែល​នៅ​បៅ នឹង​លេង​នៅ​ក្បែរ​រន្ធ​ពស់​វែក

      ឯ​កូន​ដែល​លែង​បៅ នឹង​ដាក់​ដៃ​ក្នុង​រូង​ពស់​មាន​ពិស។

       ៩ ពួក​វា​នឹង​មិន​ធ្វើ​ទុក្ខ+ ឬ​បង្ក​គ្រោះ​ថ្នាក់​អ្វី​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​ខ្ញុំ​ឡើយ+

      ព្រោះ​ផែនដី​នឹង​ពេញ​ទៅ​ដោយ​ចំណេះ​របស់​ព្រះ​យេហូវ៉ា

      ដូច​ជា​ទឹក​ពេញ​ពាស​សមុទ្រ​ដែរ។+

  • អេសាយ ៣៥:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៩ លើ​ផ្លូវ​នោះ​នឹង​គ្មាន​សត្វ​តោ ឬ​សត្វ​សាហាវ​ឆ្លង​កាត់​ទេ

      គឺ​គ្មាន​ពួក​វា​ទាល់​តែ​សោះ+

      មាន​តែ​អស់​អ្នក​ដែល​បាន​ត្រូវ​លោះ​ប៉ុណ្ណោះ ដែល​នឹង​ដើរ​លើ​ផ្លូវ​នោះ។+

  • អេសាយ ៦៥:២៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៥ ពេល​នោះ ឆ្កែ​ចចក​និង​កូន​ចៀម​នឹង​ស៊ី​ចំណី​ជា​មួយ​គ្នា

      ហើយ​តោ​នឹង​ស៊ី​ចំបើង​ដូច​គោ​ដែរ។+

      សត្វ​ពស់​នឹង​ស៊ី​ដី​ជា​អាហារ។

      ពួក​វា​នឹង​មិន​ធ្វើ​ទុក្ខ​ឬ​នាំ​ឲ្យ​មាន​ការ​ហិន​វិនាស​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​ខ្ញុំ​ឡើយ​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។

  • ហូសេ ២:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ ខ្ញុំ​នឹង​ធ្វើ​កិច្ច​ព្រម​ព្រៀង​ដើម្បី​ជា​ប្រយោជន៍​ដល់​រាស្ត្រ​ខ្ញុំ គឺ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​សត្វ​ព្រៃ​នៅ​ឯ​វាល+

      ព្រម​ទាំង​ជា​មួយ​នឹង​សត្វ​ស្លាប​នៅ​លើ​មេឃ​និង​សត្វ​លូន​វារ​នៅ​លើ​ដី។+

      ខ្ញុំ​នឹង​បំបាត់​ចោល ធ្នូ ដាវ និង​សង្គ្រាម​ឲ្យ​អស់​ពី​ក្នុង​ស្រុក+

      ហើយ​ខ្ញុំ​នឹង​ឲ្យ​រាស្ត្រ​ខ្ញុំ​រស់​នៅ​ដោយ​សុខ​សាន្ត។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក