បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ២៥:៩-១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ គាត់​បាន​ដុត​វិហារ​ព្រះ​យេហូវ៉ា+ វិមាន​ស្ដេច+ និង​ផ្ទះ​ទាំង​អស់​នៅ​ក្រុង​យេរូសាឡិម។+ គាត់​ក៏​ដុត​ផ្ទះ​របស់​ពួក​អ្នក​មាន​មុខ​មាត់​ផង​ដែរ។+ ១០ ទ័ព​ខាល់ដេ​ទាំង​អស់​ដែល​ទៅ​ជា​មួយ​នឹង​មេ​អង្គរក្ស បាន​ផ្ដួល​រំលំ​កំពែង​ជុំវិញ​ក្រុង​យេរូសាឡិម។+ ១១ ចំណែក​បណ្ដា​ជន​ក្នុង​ក្រុង​ដែល​នៅ​សេស​សល់ និង​បណ្ដា​ជន​ឯ​ទៀត​ក្នុង​ស្រុក ព្រម​ទាំង​អ្នក​ដែល​រត់​ទៅ​ចុះ​ចូល​នឹង​ស្ដេច​នេប៊ូក្នេសា ត្រូវ​នេប៊ូសារ៉ាដាន​ជា​មេ​អង្គរក្ស​និរទេស​ទៅ​ស្រុក​បាប៊ីឡូន។+

  • ប្រវត្តិហេតុទី២ ៣៦:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ហេតុ​នេះ ព្រះ​បាន​បណ្ដាល​ឲ្យ​ស្ដេច​នៃ​ពួក​ខាល់ដេ​លើក​ទ័ព​មក​ច្បាំង​នឹង​ពួក​គេ។+ ស្ដេច​នោះ​បាន​សម្លាប់​ពួក​យុវជន+ក្នុង​វិហារ+ដោយ​គ្មាន​មេត្តា ហើយ​ក៏​បាន​ប្រហារ​ពួក​ស្រី​ក្រមុំ មនុស្ស​ចាស់​ជរា និង​ពួក​អ្នក​ទន់​ខ្សោយ ដោយ​ឥត​ត្រា​ប្រណី​ដែរ។+ ព្រះ​បាន​ប្រគល់​ពួក​គេ​និង​អ្វី​ៗ​ទាំង​អស់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​នោះ។+

  • ប្រវត្តិហេតុទី២ ៣៦:១៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ គាត់​ក៏​បាន​ដុត​បំផ្លាញ​វិហារ​របស់​ព្រះ​ពិត+ និង​ប៉ម​រឹង​មាំ​ទាំង​អស់ ហើយ​រំលំ​កំពែង​ក្រុង​យេរូសាឡិម+ ព្រម​ទាំង​បំផ្លាញ​របស់​របរ​ដែល​មាន​តម្លៃ​ផង​ដែរ។+

  • នេហេមា ១:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ពួក​គាត់​ឆ្លើយ​ថា​៖ ​«​នៅ​ក្នុង​ខេត្ត​យូដា ពួក​អ្នក​ដែល​ធ្លាប់​ជា​ឈ្លើយ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ពិបាក និង​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។+ ឯ​កំពែង​ក្រុង​យេរូសាឡិម​បាន​បែក​បាក់​អស់​ហើយ+ ទ្វារ​ក្រុង​ក៏​បាន​ត្រូវ​គេ​ដុត​បំផ្លាញ​ដែរ​»។+

  • យេរេមា ៥២:១៣-១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ គាត់​បាន​ដុត​វិហារ​ព្រះ​យេហូវ៉ា+ វិមាន​ស្ដេច និង​ផ្ទះ​ទាំង​អស់​នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ផ្ទះ​ធំ​ៗ​ផង​ដែរ។ ១៤ ទ័ព​ខាល់ដេ​ទាំង​អស់​ដែល​ទៅ​ជា​មួយ​នឹង​មេ​អង្គរក្ស​របស់​ស្ដេច​ស្រុក​បាប៊ីឡូន បាន​ផ្ដួល​រំលំ​កំពែង​ក្រុង​យេរូសាឡិម។+

      ១៥ នេប៊ូសារ៉ាដាន​ជា​មេ​អង្គរក្ស​របស់​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​និរទេស​ជន​តូច​ទាប​ខ្លះ និង​បណ្ដា​ជន​ដែល​នៅ​សេស​សល់​ក្នុង​ក្រុង ព្រម​ទាំង​អ្នក​ដែល​រត់​ទៅ​ចុះ​ចូល​នឹង​ស្ដេច​ស្រុក​បាប៊ីឡូន និង​មេ​ជាង​ទាំង​អស់​ដែល​នៅ​សល់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក