បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ១៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដំណើរចាកចេញ

      • ជន​ជាតិ​អ៊ីស្រាអែល​ទៅ​ដល់​សមុទ្រក្រហម (​១​-​៤​)

      • ផារ៉ូ​ដេញ​តាម​ជន​ជាតិ​អ៊ីស្រាអែល (​៥​-​១៤​)

      • ជន​ជាតិ​អ៊ីស្រាអែល​ដើរ​កាត់​សមុទ្រក្រហម (​១៥​-​២៥​)

      • ជន​ជាតិ​អេហ្ស៊ីប​លិច​លង់​ក្នុង​សមុទ្រក្រហម (​២៦​-​២៨​)

      • ជន​ជាតិ​អ៊ីស្រាអែល​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា (​២៩​-​៣១​)

ដំណើរចាកចេញ ១៤:២

ឯកសារយោង

  • +ដច ១៣:១៧, ១៨

ដំណើរចាកចេញ ១៤:៤

ឯកសារយោង

  • +ដច ៧:១៣; រ៉ូម ៩:១៧, ១៨
  • +ដច ៩:១៥, ១៦; ១៥:១១; ១៨:១០, ១១; យ៉ូស ២:៩, ១០
  • +ដច ៧:៥; ៨:២២

ដំណើរចាកចេញ ១៤:៥

ឯកសារយោង

  • +ដច ១២:៣៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៩/២០១៦, ទំ.  ១

ដំណើរចាកចេញ ១៤:៦

ឯកសារយោង

  • +ដច ១៤:២៣

ដំណើរចាកចេញ ១៤:៨

ឯកសារយោង

  • +ជប ៣៣:៣

ដំណើរចាកចេញ ១៤:៩

ឯកសារយោង

  • +ដច ១៥:៩

ដំណើរចាកចេញ ១៤:១០

ឯកសារយោង

  • +យ៉ូស ២៤:៦, ៧; នេហ ៩:៩

ដំណើរចាកចេញ ១៤:១១

ឯកសារយោង

  • +ដច ១៦:៣; ១៧:៣; ជប ១៤:២-៤; ចសព ១០៦:៧

ដំណើរចាកចេញ ១៤:១២

ឯកសារយោង

  • +ដច ៥:២១; ៦:៦, ៩

ដំណើរចាកចេញ ១៤:១៣

ឯកសារយោង

  • +ជប ១៤:៩; បច ២០:៣; ២ប្រ ២០:១៥, ១៧; ចសព ២៧:១; ៤៦:១; អេ ៤១:១០
  • +២ប្រ ២០:១៧
  • +ដច ១៤:៣០; ១៥:៥; ចសព ១៣៦:១៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៨/២០២០, ទំ.  ១

ដំណើរចាកចេញ ១៤:១៤

ឯកសារយោង

  • +បច ១:៣០; ២០:៤; ២ប្រ ២០:២៩

ដំណើរចាកចេញ ១៤:១៧

ឯកសារយោង

  • +ដច ៩:១៥, ១៦

ដំណើរចាកចេញ ១៤:១៨

ឯកសារយោង

  • +ដច ១៤:៤; រ៉ូម ៩:១៧, ១៨

ដំណើរចាកចេញ ១៤:១៩

ឯកសារយោង

  • +ដក ៤៨:១៦; ដច ៣២:៣៤; ជប ២០:១៦; យូ ៩
  • +ដច ១៣:២១

ដំណើរចាកចេញ ១៤:២០

ឯកសារយោង

  • +យ៉ូស ២៤:៦, ៧
  • +ចសព ១០៥:៣៩

ដំណើរចាកចេញ ១៤:២១

ឯកសារយោង

  • +ដច ១៤:១៦; សកម្ម ៧:៣៦
  • +នេហ ៩:១០, ១១; ចសព ៧៨:១៣; ១៣៦:១៣; អេ ៦៣:១២
  • +យ៉ូស ២:៩, ១០; ចសព ៦៦:៦; ១០៦:៩; ១១៤:៣

ដំណើរចាកចេញ ១៤:២២

ឯកសារយោង

  • +១កូ ១០:១; ហេ ១១:២៩
  • +ដច ១៥:៨

ដំណើរចាកចេញ ១៤:២៣

ឯកសារយោង

  • +ដច ១៤:១៧

ដំណើរចាកចេញ ១៤:២៤

កំណត់សម្គាល់

  • *

    ប្រហែល​ជា​ចាប់​ពី​ម៉ោង​២​យប់​ដល់​ម៉ោង​៦​ព្រឹក

ឯកសារយោង

  • +ដច ១៣:២១

ដំណើរចាកចេញ ១៤:២៥

ឯកសារយោង

  • +ដច ១៤:៤

ដំណើរចាកចេញ ១៤:២៧

ឯកសារយោង

  • +ដច ១៥:១, ៤

ដំណើរចាកចេញ ១៤:២៨

ឯកសារយោង

  • +ដច ១៥:៥, ១០; បច ១១:៣, ៤; យ៉ូស ២៤:៦, ៧; នេហ ៩:១០, ១១; ចសព ៧៨:៥៣; ហេ ១១:២៩
  • +ដច ១៤:១៣; ចសព ១០៦:១១; ១៣៦:១៥

ដំណើរចាកចេញ ១៤:២៩

ឯកសារយោង

  • +ចសព ៧៧:១៩
  • +ដច ១៥:៨

ដំណើរចាកចេញ ១៤:៣០

ឯកសារយោង

  • +បច ៤:២០; ចសព ១០៦:៨-១១

ដំណើរចាកចេញ ១៤:៣១

ឯកសារយោង

  • +ដច ៤:៣១; ១៩:៩; ចសព ១០៦:១២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដច. ១៤:២ដច ១៣:១៧, ១៨
ដច. ១៤:៤ដច ៧:១៣; រ៉ូម ៩:១៧, ១៨
ដច. ១៤:៤ដច ៩:១៥, ១៦; ១៥:១១; ១៨:១០, ១១; យ៉ូស ២:៩, ១០
ដច. ១៤:៤ដច ៧:៥; ៨:២២
ដច. ១៤:៥ដច ១២:៣៣
ដច. ១៤:៦ដច ១៤:២៣
ដច. ១៤:៨ជប ៣៣:៣
ដច. ១៤:៩ដច ១៥:៩
ដច. ១៤:១០យ៉ូស ២៤:៦, ៧; នេហ ៩:៩
ដច. ១៤:១១ដច ១៦:៣; ១៧:៣; ជប ១៤:២-៤; ចសព ១០៦:៧
ដច. ១៤:១២ដច ៥:២១; ៦:៦, ៩
ដច. ១៤:១៣ជប ១៤:៩; បច ២០:៣; ២ប្រ ២០:១៥, ១៧; ចសព ២៧:១; ៤៦:១; អេ ៤១:១០
ដច. ១៤:១៣២ប្រ ២០:១៧
ដច. ១៤:១៣ដច ១៤:៣០; ១៥:៥; ចសព ១៣៦:១៥
ដច. ១៤:១៤បច ១:៣០; ២០:៤; ២ប្រ ២០:២៩
ដច. ១៤:១៧ដច ៩:១៥, ១៦
ដច. ១៤:១៨ដច ១៤:៤; រ៉ូម ៩:១៧, ១៨
ដច. ១៤:១៩ដក ៤៨:១៦; ដច ៣២:៣៤; ជប ២០:១៦; យូ ៩
ដច. ១៤:១៩ដច ១៣:២១
ដច. ១៤:២០យ៉ូស ២៤:៦, ៧
ដច. ១៤:២០ចសព ១០៥:៣៩
ដច. ១៤:២១ដច ១៤:១៦; សកម្ម ៧:៣៦
ដច. ១៤:២១នេហ ៩:១០, ១១; ចសព ៧៨:១៣; ១៣៦:១៣; អេ ៦៣:១២
ដច. ១៤:២១យ៉ូស ២:៩, ១០; ចសព ៦៦:៦; ១០៦:៩; ១១៤:៣
ដច. ១៤:២២១កូ ១០:១; ហេ ១១:២៩
ដច. ១៤:២២ដច ១៥:៨
ដច. ១៤:២៣ដច ១៤:១៧
ដច. ១៤:២៤ដច ១៣:២១
ដច. ១៤:២៥ដច ១៤:៤
ដច. ១៤:២៧ដច ១៥:១, ៤
ដច. ១៤:២៨ដច ១៥:៥, ១០; បច ១១:៣, ៤; យ៉ូស ២៤:៦, ៧; នេហ ៩:១០, ១១; ចសព ៧៨:៥៣; ហេ ១១:២៩
ដច. ១៤:២៨ដច ១៤:១៣; ចសព ១០៦:១១; ១៣៦:១៥
ដច. ១៤:២៩ចសព ៧៧:១៩
ដច. ១៤:២៩ដច ១៥:៨
ដច. ១៤:៣០បច ៤:២០; ចសព ១០៦:៨-១១
ដច. ១៤:៣១ដច ៤:៣១; ១៩:៩; ចសព ១០៦:១២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដំណើរចាកចេញ ១៤:១-៣១

ដំណើរចាកចេញ

១៤ ក្រោយ​នោះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ២ ​«​ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រាអែល​ឲ្យ​ធ្វើ​ដំណើរ​ថយ​ក្រោយ ហើយ​បោះ​ជំរំ​នៅ​មុខ​ពីហាហីរ៉ុត គឺ​រវាង​មីកដុល​និង​សមុទ្រ ទល់​មុខ​បាលសេផុន។+ អ្នក​រាល់​គ្នា​ត្រូវ​បោះ​ជំរំ​បែរ​មុខ​ទៅ​បាលសេផុន​នៅ​ក្បែរ​សមុទ្រ។ ៣ ឯ​ផារ៉ូវិញ គាត់​នឹង​និយាយ​ថា​៖ ‹ជន​ជាតិ​អ៊ីស្រាអែល​កំពុង​វង្វេង​ផ្លូវ​ហើយ។ ពួក​គេ​ចេញ​ពី​តំបន់​ស្ងាត់​ជ្រងំ​មិន​រួច​ទេ›។ ៤ ខ្ញុំ​នឹង​ឲ្យ​ផារ៉ូ​មាន​ចិត្ត​រឹង​ទទឹង+ ហើយ​គាត់​នឹង​ដេញ​តាម​ពួក​គេ។ រួច​ខ្ញុំ​នឹង​លើក​តម្កើង​នាម​ខ្ញុំ​ដោយ​ប្រហារ​ផារ៉ូ​និង​ពល​ទ័ព​របស់​គាត់។+ ពេល​នោះ ជន​ជាតិ​អេហ្ស៊ីប​នឹង​ដឹង​ច្បាស់​ថា​ខ្ញុំ​ជា​យេហូវ៉ា​»។+ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​តាម​បង្គាប់​លោក​ទាំង​អស់។

៥ ក្រោយ​មក មាន​គេ​មក​រាយ​ការណ៍​ប្រាប់​ស្ដេច​ស្រុក​អេហ្ស៊ីប​ថា​ជន​ជាតិ​អ៊ីស្រាអែល​បាន​ចេញ​ទៅ​អស់​ហើយ។ ឮ​ដូច្នេះ ផារ៉ូ​និង​ពួក​អ្នក​បម្រើ​របស់​គាត់​បាន​ប្ដូរ​គំនិត+ ហើយ​និយាយ​គ្នា​ថា​៖ ​«​ម្ដេច​ក៏​យើង​ដោះ​លែង​ជន​ជាតិ​អ៊ីស្រាអែល​ដូច្នេះ? តើ​បាន​អ្នក​ណា​បម្រើ​យើង​ទៀត?​»។ ៦ ដូច្នេះ ផារ៉ូ​បាន​ឲ្យ​គេ​រៀបចំ​រទេះ​ចម្បាំង ហើយ​គាត់​ដឹក​នាំ​ពល​ទ័ព​ចេញ​ទៅ+ ៧ គឺ​គាត់​បាន​យក​រទេះ​ចម្បាំង​ទាំង​អស់​ក្នុង​ស្រុក​អេហ្ស៊ីប រួម​ទាំង​រទេះ​ចម្បាំង​ដ៏​មាំ​ល្អ​ចំនួន​៦០០​គ្រឿង។ រទេះ​នីមួយ​ៗ​សុទ្ធតែ​មាន​ទាហាន​អង់អាច​ជិះ។ ៨ ពេល​នោះ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ផារ៉ូ​ស្ដេច​ស្រុក​អេហ្ស៊ីប​មាន​ចិត្ត​រឹង​ទទឹង។ ហេតុ​នេះ គាត់​បាន​ដេញ​តាម​ជន​ជាតិ​អ៊ីស្រាអែល កាល​ដែល​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​ចេញ​ទៅ​ទាំង​មាន​ចិត្ត​ក្លាហាន។+ ៩ ក្រោយ​មក ទ័ព​អេហ្ស៊ីប​ទាំង​អស់ រួម​ទាំង​ទ័ព​រទេះ​ចម្បាំង ទ័ព​សេះ និង​ទ័ព​ថ្មើរ​ជើង បាន​ធ្វើ​ដំណើរ​ដេញ​តាម​ជន​ជាតិ​អ៊ីស្រាអែល+កាន់​តែ​កៀក កាល​ដែល​ពួក​អ៊ីស្រាអែល​កំពុង​បោះ​ជំរំ​ក្បែរ​សមុទ្រ ជិត​ពីហាហីរ៉ុត ទល់​មុខ​បាលសេផុន។

១០ ពេល​ផារ៉ូ​និង​ទ័ព​អេហ្ស៊ីប​ចូល​ទៅ​កាន់​តែ​ជិត ពួក​អ៊ីស្រាអែល​បាន​ក្រឡេក​ទៅ​ឃើញ​ពួក​គេ​កំពុង​ដេញ​តាម។ ដូច្នេះ ពួក​អ៊ីស្រាអែល​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ក៏​ស្រែក​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។+ ១១ ពួក​គេ​និយាយ​ទៅ​ម៉ូសេ​ថា​៖ ​«​តើ​នៅ​ស្រុក​អេហ្ស៊ីប​គ្មាន​កន្លែង​បញ្ចុះ​សព​ទេ​ឬ បាន​ជា​អ្នក​នាំ​ពួក​យើង​មក​ឲ្យ​ស្លាប់​នៅ​តំបន់​ស្ងាត់​ជ្រងំ​ដូច្នេះ?+ តើ​អ្នក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក​ធ្វើ​អ្វី? ១២ នៅ​ស្រុក​អេហ្ស៊ីប យើង​បាន​ប្រាប់​អ្នក​ហើយ​ថា​៖ ‹កុំ​មក​រវល់​ជា​មួយ​នឹង​យើង ទុក​ឲ្យ​យើង​នៅ​បម្រើ​ពួក​អេហ្ស៊ីប​ចុះ› ព្រោះ​បើ​យើង​បម្រើ​ពួក​អេហ្ស៊ីប​គឺ​ប្រសើរ​ជាង​ឲ្យ​ពួក​យើង​ស្លាប់​នៅ​តំបន់​ស្ងាត់​ជ្រងំ​នេះ​»។+ ១៣ ពេល​នោះ ម៉ូសេ​និយាយ​ទៅ​បណ្ដា​ជន​ថា​៖ ​«​កុំ​ភ័យ​ខ្លាច​ឡើយ។+ ចូរ​តាំង​ជំហរ​ឲ្យ​មាំ ហើយ​ចាំ​មើល​សេ​ច​ក្ដី​សង្គ្រោះ​ពី​ព្រះ​យេហូវ៉ា​នៅ​ថ្ងៃ​នេះ។+ ព្រោះ​ពួក​អេហ្ស៊ីប​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​មិន​ឃើញ​ពួក​គេ​ម្ដង​ទៀត​ឡើយ។+ ១៤ ព្រះ​យេហូវ៉ា​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា។+ ដូច្នេះ អ្នក​រាល់​គ្នា​គ្រាន់​តែ​នៅ​ស្ងៀម​ប៉ុណ្ណោះ​»។

១៥ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ​«​ហេតុ​អ្វី​អ្នក​នៅ​តែ​ស្រែក​ហៅ​ខ្ញុំ​ដូច្នេះ? ចូរ​ប្រាប់​ពួក​អ៊ីស្រាអែល​ឲ្យ​ចេញ​ដំណើរ​ទៅ។ ១៦ ចំណែក​អ្នក​វិញ ចូរ​លើក​ដំបង​តម្រង់​ទៅ​ឯ​សមុទ្រ ហើយ​ញែក​សមុទ្រ​ចេញ​ពី​គ្នា​ទៅ ដើម្បី​ឲ្យ​ពួក​អ៊ីស្រាអែល​ដើរ​ឆ្លង​កាត់​តាម​បាត​សមុទ្រ។ ១៧ ឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ឲ្យ​ពួក​អេហ្ស៊ីប​មាន​ចិត្ត​រឹង​ទទឹង ហើយ​ពួក​គេ​នឹង​ដេញ​តាម​អ្នក​រាល់​គ្នា​ចូល​ក្នុង​សមុទ្រ។ យ៉ាង​នោះ កិត្តិនាម​របស់​ខ្ញុំ​នឹង​បាន​ល្បី​រុង​រឿង ពេល​ខ្ញុំ​បំផ្លាញ​ផារ៉ូ ពល​ទ័ព ពល​រទេះ​ចម្បាំង និង​ទាហាន​សេះ​របស់​គាត់។+ ១៨ ជន​ជាតិ​អេហ្ស៊ីប​នឹង​ដឹង​ច្បាស់​ថា​ខ្ញុំ​នេះ​គឺ​យេហូវ៉ា ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កិត្តិ​នាម​របស់​ខ្ញុំ​ល្បី​រន្ទឺ​ក្រោយ​ពី​ខ្ញុំ​ប្រហារ​ផារ៉ូ ពល​រទេះ​ចម្បាំង និង​ទាហាន​សេះ​របស់​គាត់​»។+

១៩ បន្ទាប់​មក ទេវតា​របស់​ព្រះ​ពិត+ដែល​កំពុង​នាំ​មុខ​ពួក​អ៊ីស្រាអែល បាន​ចេញ​ទៅ​ខាង​ក្រោយ​ពួក​គេ ហើយ​បង្គោល​ពពក​ដែល​នៅ​មុខ​ពួក​គេ ក៏​ទៅ​ខាង​ក្រោយ​ពួក​គេ​ដែរ។+ ២០ ដូច្នេះ បង្គោល​ពពក​នោះ​ស្ថិត​នៅ​ចន្លោះ​ទ័ព​អេហ្ស៊ីប​និង​បណ្ដា​ជន​អ៊ីស្រាអែល។+ បង្គោល​ពពក​នោះ​ម្ខាង​មាន​ភាព​ងងឹត ឯ​ម្ខាង​ទៀត​បញ្ចេញ​ពន្លឺ​ដើម្បី​បំភ្លឺ​នៅ​ពេល​យប់។+ ហេតុ​នេះ ពេញ​មួយ​យប់​ទ័ព​អេហ្ស៊ីប​មិន​អាច​ចូល​ទៅ​ជិត​បណ្ដា​ជន​អ៊ីស្រាអែល​បាន​ទេ។

២១ ឯ​ម៉ូសេ​វិញ គាត់​បាន​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ+ ពេល​នោះ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​យ៉ាង​ខ្លាំង​ពី​ទិស​ខាង​កើត​ពេញ​មួយ​យប់ ហើយ​ខ្យល់​នោះ​បាន​រុញ​ច្រាន​សមុទ្រ​ឲ្យ​ញែក​ចេញ​ពី​គ្នា+រហូត​ដល់​បាត​សមុទ្រ​ក្លាយ​ទៅ​ជា​ដី​គោក។+ ២២ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​ដើរ​ឆ្លង​កាត់​បាត​សមុទ្រ+ ដោយ​មាន​ទឹក​នៅ​សង​ខាង​ពួក​គេ​ដូច​កំពែង។+ ២៣ ខណៈ​នោះ ទ័ព​ទាំង​អស់​របស់​ផារ៉ូ ទាំង​ទ័ព​សេះ ទាំង​ទ័ព​រទេះ​ចម្បាំង បាន​ចូល​ទៅ​ដេញ​តាម​ពួក​គេ។+ ២៤ នៅ​យាម​ទី៣* ព្រះ​យេហូវ៉ា​បាន​មើល​ទៅ​ពួក​អេហ្ស៊ីប​ពី​បង្គោល​ពពក​និង​ភ្លើង+ រួច​លោក​ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាព​ច្របូក​ច្របល់។ ២៥ លោក​បាន​ធ្វើ​ឲ្យ​រទេះ​ចម្បាំង​ពួក​អេហ្ស៊ីប​របូត​កង់ ដើម្បី​ឲ្យ​ពួក​គេ​ពិបាក​បរ​ទៅ​មុខ។ ហេតុ​នេះ ពួក​អេហ្ស៊ីប​បាន​ស្រែក​ឡើង​ថា​៖ ​«​ចូរ​យើង​ដក​ថយ​ពី​ពួក​អ៊ីស្រាអែល​ទៅ ព្រោះ​ព្រះ​យេហូវ៉ា​កំពុង​ច្បាំង​នឹង​យើង​ជំនួស​ពួក​គេ​ហើយ​»។+

២៦ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ​«​ចូរ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ ដើម្បី​ឲ្យ​ទឹក​សមុទ្រ​ធ្លាក់​មក​គ្រប​លើ​ពួក​អេហ្ស៊ីប ទាំង​ទ័ពរទេះ​ចម្បាំង ទាំង​ទ័ព​សេះ​របស់​ពួក​គេ​»។ ២៧ រួច​ម៉ូសេ​ក៏​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ​ភ្លាម។ កាល​ថ្ងៃ​រះ ទឹក​សមុទ្រ​ក៏​ហូរ​ចូល​គ្នា​ដូច​ដើម​វិញ។ ខណៈ​នោះ ពួក​អេហ្ស៊ីបព្យាយាម​រត់​ចេញ តែ​ព្រះ​យេហូវ៉ា​បាន​រលាស់​ពួក​គេ​ទៅ​ក្នុង​សមុទ្រ​ទៅ។+ ២៨ ទឹក​សមុទ្រ​បាន​ធ្លាក់​បោក​សន្ធប់​ទៅ​លើ​ទ័ព​ផារ៉ូ ទាំង​ទ័ព​សេះ ទាំង​ទ័ព​រទេះ​ចម្បាំង គឺ​អស់​អ្នក​ដែល​បាន​ចូល​ទៅ​ដេញ​តាម​ជន​ជាតិ​អ៊ីស្រាអែល។+ គ្មាន​ទាហាន​អេហ្ស៊ីប​ណា​ម្នាក់​រួច​ជីវិត​ឡើយ។+

២៩ ឯ​ជន​ជាតិ​អ៊ីស្រាអែល​វិញ ពួក​គេ​បាន​ដើរ​ឆ្លង​កាត់​បាត​សមុទ្រ+ ដោយ​មាន​ទឹក​នៅ​សង​ខាង​ដូច​កំពែង។+ ៣០ នៅ​ថ្ងៃ​នោះ​ឯង ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ពី​កណ្ដាប់​ដៃ​ជន​ជាតិ​អេហ្ស៊ីប+ ហើយ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ឃើញ​សាក​សព​ទាហាន​អេហ្ស៊ីប​នៅ​តាម​ឆ្នេរ​សមុទ្រ។ ៣១ ម្យ៉ាង​ទៀត ជន​ជាតិ​អ៊ីស្រាអែល​បាន​ឃើញ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​យេហូវ៉ា​ក្នុង​ពេល​ដែល​លោក​វាយ​ប្រហារ​ពួក​អេហ្ស៊ីប។ ដូច្នេះ ពួក​គេ​ចាប់​ផ្ដើម​កោត​ខ្លាច​ព្រះ​យេហូវ៉ា ហើយ​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា និង​ម៉ូសេ​ជា​អ្នក​បម្រើ​លោក។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក