យេរេមា
៥០ ស្ដីអំពីក្រុងបាប៊ីឡូន+ជាទឹកដីរបស់ពួកខាល់ដេ ព្រះយេហូវ៉ាបានមានប្រសាសន៍តាមរយៈយេរេមាដូចតទៅ៖
២ «ចូរថ្លែងប្រាប់ ហើយប្រកាសក្នុងចំណោមប្រជាជាតិទាំងឡាយ។
ចូរដំឡើងបង្គោលសញ្ញាមួយ ហើយប្រកាសទៅ!
កុំលាក់បាំងអ្វីឲ្យសោះ!
ចូរប្រកាសថា៖ ‹បាប៊ីឡូនត្រូវគេដណ្ដើមយកហើយ។+
ព្រះបេលបានបាក់មុខ+ ព្រះមេរ៉ូដាកបានភ័យតក់ស្លុត។
ឯរូបព្រះឯទៀត ក៏បានអាម៉ាស់មុខ
រូបព្រះនានាដ៏គួរឲ្យស្អប់ខ្ពើមបានភ័យញាប់ញ័រ›។
៣ ព្រោះប្រជាជាតិមួយពីទិសខាងជើង+ បានមកទាស់នឹងស្រុកបាប៊ីឡូន។
ប្រជាជាតិនោះនឹងធ្វើឲ្យស្រុកនោះក្លាយទៅជាកន្លែងដ៏គួរឲ្យរន្ធត់
ហើយគ្មានអ្នកណារស់នៅទៀតឡើយ។
ទាំងមនុស្សទាំងសត្វបានរត់ចេញ គឺទាំងអស់បានចេញទៅបាត់ហើយ»។
៤ ព្រះយេហូវ៉ាប្រកាសថា៖ «នៅគ្រានោះ ពួកអ៊ីស្រាអែលនិងពួកយូដានឹងមកវិញជាមួយគ្នា។+ ពួកគេនឹងដើរបណ្ដើរយំបណ្ដើរ+ ហើយពួកគេនឹងស្វែងរកព្រះយេហូវ៉ាជាព្រះនៃខ្លួន។+ ៥ ពួកគេនឹងសួររកផ្លូវទៅក្រុងស៊ីយ៉ូន ហើយធ្វើដំណើរតម្រង់ទៅទីនោះ+ ទាំងនិយាយថា៖ ‹ចូរមក! យើងនាំគ្នាទៅចុះកិច្ចព្រមព្រៀងដ៏ស្ថិតស្ថេរជាមួយនឹងព្រះយេហូវ៉ា ជាកិច្ចព្រមព្រៀងដែលមិនត្រូវបំភ្លេចឡើយ›។+ ៦ រាស្ត្ររបស់ខ្ញុំប្រៀបដូចជាហ្វូងចៀមដែលវង្វេង+ ព្រោះគង្វាលធ្វើឲ្យពួកគេវង្វេងផ្លូវ+ ដោយនាំពួកគេទៅតំបន់ភ្នំ ទុកឲ្យពួកគេដើរចុះឡើងពីភ្នំមួយទៅភ្នំមួយ រហូតដល់ពួកគេភ្លេចទីសម្រាករបស់ខ្លួន។ ៧ ពួកសត្រូវដែលប្រទះឃើញពួកគេ ក៏បានត្របាក់ស៊ីពួកគេ+ ហើយនិយាយថា៖ ‹យើងមិនបានធ្វើខុសអ្វីទេ ព្រោះពួកគេទេតើដែលបានប្រព្រឹត្តខុសឆ្គងទាស់នឹងព្រះយេហូវ៉ាជាលំនៅដ៏សុចរិត ពោលគឺប្រឆាំងនឹងព្រះយេហូវ៉ាដែលជាទីសង្ឃឹមរបស់បុព្វបុរសពួកគេ›»។
៨ «ចូររត់ចេញពីក្រុងបាប៊ីឡូន គឺចេញពីទឹកដីពួកខាល់ដេទៅ+
ហើយធ្វើដូចជាចៀមឈ្មោលដើរនាំមុខហ្វូងចៀម។
៩ ព្រោះមើល! ខ្ញុំនឹងចាត់ប្រជាជាតិមួយក្រុមធំពីស្រុកខាងជើង
ឲ្យមកប្រឆាំងនឹងស្រុកបាប៊ីឡូន។+
ប្រជាជាតិទាំងនោះនឹងមកច្បាំងដោយតម្រៀបជាក្បួន។
ពីទីនោះក្រុងបាប៊ីឡូននឹងត្រូវគេដណ្ដើមយកបាន។
ព្រួញរបស់ប្រជាជាតិទាំងនោះប្រៀបដូចជាទាហានខ្លាំងពូកែ
ដែលបណ្ដាលឲ្យមានការព្រាត់ប្រាសកូន+
ព្រោះពេលដែលបាញ់ចេញទៅ តែងតែចំគោលដៅជានិច្ច។
១០ ស្រុករបស់ពួកខាល់ដេនឹងត្រូវគេចាប់យក។+
ឯអស់អ្នកដែលរឹបអូសយករបស់របរក្នុងស្រុកនោះ ពួកគេនឹងបានស្កប់ស្កល់»។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
អ្នកលោតសប្បាយដូចជាគោញីលោតលើវាលស្មៅ
ហើយស្រែកហ៊ោកញ្ជ្រៀវដូចជាសត្វសេះ។
១២ ម្ដាយរបស់អ្នកបានអាម៉ាស់មុខ+
ម្ដាយដែលបង្កើតអ្នកមក បានខកចិត្តជាខ្លាំង។
មើល! នាងបានក្លាយទៅជាប្រជាជាតិមួយដែលអន់ជាងគេបំផុត
ហើយទៅជាតំបន់ស្ងាត់ជ្រងំ និងទីរហោស្ថានហួតហែង។+
១៣ ដោយសារកំហឹងរបស់ព្រះយេហូវ៉ា នឹងគ្មានមនុស្សរស់នៅក្នុងស្រុកបាប៊ីឡូនទៀត+
គឺត្រូវទុកចោលឲ្យនៅស្ងាត់សូន្យ។+
អស់អ្នកដែលឆ្លងកាត់ស្រុកនោះ នឹងសម្លឹងមើលដោយរន្ធត់
ហើយនឹកហួសចិត្តនឹងអន្តរាយដែលបានកើតឡើងលើទឹកដីនោះ។+
១៤ ឱពួកអ្នកកំពុងយឹតធ្នូដែលមកពីគ្រប់ទិសទីអើយ!
ចូរតម្រៀបទ័ពច្បាំងនឹងស្រុកបាប៊ីឡូនទៅ។
ចូរបាញ់ព្រួញទៅលើនាង កុំសំចៃព្រួញឲ្យសោះ+
ព្រោះនាងបានប្រព្រឹត្តអំពើខុសឆ្គងទាស់នឹងព្រះយេហូវ៉ាហើយ។+
១៥ ចូរបន្លឺសំឡេងចូលច្បាំងនឹងនាងពីគ្រប់ទិសទី។
មើល! នាងបានសុំចុះចាញ់ហើយ។
បង្គោលទាំងប៉ុន្មានរបស់នាងបានដួល កំពែងក្រុងបានត្រូវរំលំ+
ព្រោះនេះជាសេចក្ដីសងសឹកពីព្រះយេហូវ៉ា។+
ចូរសងសឹកនឹងនាងទៅ។ ចូរធ្វើទៅលើនាងដូចនាងធ្វើទៅលើគេដែរ។+
១៦ ចូរប្រហារពួកអ្នកសាបព្រោះ និងពួកអ្នកច្រូតកាត់ពីស្រុកបាប៊ីឡូនទៅ។+
ដោយសារតែការវាយប្រហារដ៏សាហាវ ពួកគេម្នាក់ៗនឹងវិលទៅឯជនរួមជាតិរបស់ខ្លួន ហើយរត់ទៅឯស្រុករបស់ខ្លួនវិញ។+
១៧ «ប្រជាជាតិអ៊ីស្រាអែលប្រៀបដូចជាហ្វូងចៀមខ្ចាត់ខ្ចាយ+ ព្រោះក្រុមតោបានកម្ចាត់កម្ចាយពួកគេ+ គឺមុនដំបូង ស្ដេចស្រុកអាស៊ីរីបានត្របាក់ពួកគេ។+ បន្ទាប់មក នេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូនបានអង្កៀមឆ្អឹងពួកគេ។+ ១៨ ដូច្នេះ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ ‹មើល! ខ្ញុំនឹងធ្វើទៅលើស្ដេចស្រុកបាប៊ីឡូននិងទឹកដីរបស់គាត់ ដូចដែលខ្ញុំបានធ្វើទៅលើស្ដេចស្រុកអាស៊ីរីដែរ។+ ១៩ រួចខ្ញុំនឹងនាំអ៊ីស្រាអែលមកឯវាលស្មៅរបស់គាត់វិញ។+ គាត់នឹងមានអាហារជាបរិបូរនៅតំបន់កើមែល តំបន់បាសាន+ តំបន់ភ្នំអេប្រាអ៊ីម+ និងតំបន់ភ្នំគីលាត+ ហើយគាត់នឹងបរិភោគឆ្អែតស្កប់ស្កល់›»។
២០ ព្រះយេហូវ៉ាប្រកាសថា៖ «នៅគ្រានោះ
គេនឹងស្វែងរកទោសកំហុសរបស់អ៊ីស្រាអែល តែរកមិនឃើញទេ
ហើយគេនឹងខំរកអំពើខុសឆ្គងរបស់យូដា តែក៏រកមិនឃើញដែរ
ព្រោះខ្ញុំនឹងអភ័យទោសឲ្យអស់អ្នកដែលខ្ញុំទុកឲ្យនៅសល់»។+
២១ ព្រះយេហូវ៉ាប្រកាសថា៖ «ចូរឡើងទៅច្បាំងនឹងទឹកដីមេរ៉ាថេមនិងពួកអ្នកនៅតំបន់ភីកូដ។+
ចូរប្រហារពួកគេ ហើយបំផ្លាញឲ្យសាបសូន្យអស់ ដូចដែលខ្ញុំបានបង្គាប់។
២២ មានសំឡេងសង្គ្រាមនៅក្នុងស្រុក ជាការបំផ្លិចបំផ្លាញដ៏ធំសម្បើម។
២៣ មិនគួរណា ញញួរដែលបំបាក់បំបែកប្រជាជាតិនានានៅផែនដីបានត្រូវកម្ទេចចោលសោះ!+
មិនគួរណា ស្រុកបាប៊ីឡូនបានទៅជាកន្លែងដែលនាំឲ្យប្រជាជាតិទាំងឡាយភ័យរន្ធត់បែបនេះឡើយ!+
២៤ ឱស្រុកបាប៊ីឡូនអើយ! ខ្ញុំបានដាក់អន្ទាក់ចាប់អ្នកហើយ
តែអ្នកមិនដឹងខ្លួនទេ។
អ្នកបានត្រូវរកឃើញ និងត្រូវចាប់ហើយ+ ព្រោះអ្នកបានប្រឆាំងនឹងព្រះយេហូវ៉ា។
២៥ ព្រះយេហូវ៉ាបានបើកឃ្លាំងរបស់លោក
ហើយយកអាវុធនៃសេចក្ដីកំហឹងរបស់លោកចេញមក+
ព្រោះព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌និងជាម្ចាស់ដ៏ឧត្ដមបំផុត មានកិច្ចការដែលត្រូវធ្វើ ក្នុងទឹកដីរបស់ពួកខាល់ដេ។
២៦ ឱអ្នកដែលនៅកន្លែងឆ្ងាយៗអើយ! ចូរមកច្បាំងនឹងស្រុកបាប៊ីឡូនទៅ។+
ចូរបើកជង្រុកទាំងឡាយ។+ ចូរគរអ្នកស្រុកនោះដូចជាគំនរស្រូវ។
ចូរបំផ្លាញស្រុកនោះឲ្យខ្ទេចខ្ទី+ កុំឲ្យនៅសល់អ្នកណាម្នាក់ឡើយ។
២៧ ចូរសម្លាប់គោស្ទាវទាំងប៉ុន្មានក្នុងស្រុកនោះទៅ+
គឺនាំយកទៅឯកន្លែងសម្លាប់ចុះ។
វេទនាដល់ពួកគេ! ព្រោះថ្ងៃអវសានរបស់ពួកគេបានមកដល់ហើយ
គឺថ្ងៃវិនិច្ឆ័យទោសពួកគេ!
២៨ មានឮសំឡេងមនុស្សកំពុងរត់ គឺពួកអ្នកដែលរត់ចេញពីស្រុកបាប៊ីឡូន។
ពួកគេចូលទៅប្រកាសក្នុងក្រុងស៊ីយ៉ូនអំពីការសងសឹករបស់ព្រះយេហូវ៉ាជាព្រះនៃយើង គឺជាការសងសឹកឲ្យវិហាររបស់លោក។+
២៩ ចូរហៅទ័ពធ្នូឲ្យមកច្បាំងនឹងស្រុកបាប៊ីឡូន
គឺហៅអស់អ្នកដែលកំពុងយឹតធ្នូ។+
ចូរឡោមព័ទ្ធក្រុងបាប៊ីឡូន កុំឲ្យអ្នកណាម្នាក់គេចរួចឡើយ។
ចូរតបស្នងឲ្យសមនឹងការប្រព្រឹត្តរបស់ពួកគេ។+
ចូរធ្វើទៅលើពួកគេដូចដែលពួកគេបានធ្វើទៅលើអ្នកឯទៀត។+
ព្រោះពួកគេបានប្រព្រឹត្តដោយក្រអឺតទាស់នឹងព្រះយេហូវ៉ា
គឺទាស់នឹងព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែល។+
៣០ ដូច្នេះ ពួកយុវជននៅក្នុងក្រុងនោះ នឹងដួលស្លាប់នៅទីធ្លាសាធារណៈ+
ហើយពួកទាហានទាំងអស់នឹងវិនាសទៅនៅថ្ងៃនោះឯង»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
៣១ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌និងជាម្ចាស់ដ៏ឧត្ដមបំផុតប្រកាសថា៖ «ឱអ្នកព្រហើនអើយ!+ ខ្ញុំប្រឆាំងនឹងអ្នកហើយ។+
ព្រោះថ្ងៃរបស់អ្នកនឹងមកដល់ជាមិនខាន គឺជាថ្ងៃដែលខ្ញុំនឹងដាក់ទោសអ្នក។
៣២ ឱអ្នកព្រហើនអើយ! អ្នកនឹងជំពប់ដួល
ហើយគ្មាននរណាលើកអ្នកឡើងទេ។+
ខ្ញុំនឹងដុតបំផ្លាញបណ្ដាក្រុងរបស់អ្នកចោល
ហើយភ្លើងនោះនឹងឆាបឆេះអ្វីៗទាំងអស់ដែលនៅជុំវិញ»។
៣៣ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖
«ពួកអ៊ីស្រាអែលនិងពួកយូដារងការគាបសង្កត់។
ពួកអ្នកដែលចាប់ពួកគេធ្វើជាឈ្លើយ មិនឲ្យពួកគេមានសេរីភាពទេ+
ហើយក៏មិនព្រមដោះលែងពួកគេដែរ។+
៣៤ ប៉ុន្តែ អ្នកដែលលោះពួកគេគឺខ្លាំងក្លា។+
នាមលោកគឺយេហូវ៉ា ជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌។+
លោកនឹងរកយុត្តិធម៌ឲ្យពួកគេជាមិនខាន+
ដើម្បីឲ្យមានសេចក្ដីស្រាកស្រាន្តនៅក្នុងស្រុក+
ហើយឲ្យពួកអ្នកស្រុកបាប៊ីឡូនជ្រួលច្របល់»។+
៣៥ ព្រះយេហូវ៉ាប្រកាសថា៖ «មើល! មានដាវមួយមកប្រហារពួកខាល់ដេ
គឺប្រហារពួកអ្នកស្រុកបាប៊ីឡូន ព្រមទាំងពួកអ្នកគ្រប់គ្រងនិងពួកអ្នកប្រាជ្ញក្នុងស្រុកនោះដែរ។+
៣៦ មានដាវមួយមកទាស់នឹងពួកអ្នកដែលនិយាយឥតបានការ* ហើយពួកអ្នកទាំងនោះនឹងប្រព្រឹត្តដោយល្ងីល្ងើ។
ដាវនោះនឹងវាយប្រហារទៅលើទ័ពខ្លាំងក្លា ហើយពួកគេនឹងភ័យតក់ស្លុត។+
៣៧ មានដាវមួយវាយប្រហារទៅលើសេះនិងរទេះចម្បាំង
និងទៅលើជាតិសាសន៍ផ្សេងៗដែលរស់នៅក្នុងស្រុកនោះ
ហើយពួកគេនឹងទន់ខ្សោយដូចជាស្ត្រីភេទ។+
ដាវនោះនឹងវាយយកទ្រព្យសម្បត្តិទាំងអស់ពីស្រុកនោះ។+
៣៨ មានការបំផ្លាញទៅលើផ្លូវទឹក ហើយកន្លែងទាំងនោះក៏រីងស្ងួតទៅ+
ព្រោះស្រុកនោះពេញទៅដោយរូបព្រះ+
ហើយដោយសារឃើញអ្វីដ៏គួរឲ្យតក់ស្លុតក្នុងគំនិត ពួកគេចេះតែប្រព្រឹត្តដូចជាមនុស្សឆ្កួត។
៣៩ ហេតុនេះ សត្វដែលរស់នៅតំបន់ស្ងាត់ជ្រងំ នឹងរស់នៅជាមួយសត្វដែលចេះលូ
ហើយក្នុងស្រុកនោះនឹងពេញទៅដោយសត្វអូទ្រីស។+
គ្មានមនុស្សណាម្នាក់រស់នៅទីនោះទៀតទេ
ហើយគ្រប់ជំនាន់តទៅក៏គ្មានអ្នកណាតាំងលំនៅក្នុងស្រុកនោះដែរ»។+
៤០ «ដូចព្រះបានបំផ្លាញក្រុងសូដុម ក្រុងកូម៉ូរ៉ា+ និងបណ្ដាក្រុងដែលនៅក្បែរនោះយ៉ាងណា+ នោះលោកនឹងធ្វើទៅលើស្រុកបាប៊ីឡូនយ៉ាងនោះដែរ ហើយនឹងគ្មានអ្នកណាតាំងលំនៅឬរស់នៅទីនោះទៀតទេ»។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
៤១ «មើល! ប្រជាជាតិមួយនឹងមកពីទិសខាងជើង
ជាប្រជាជាតិដ៏ធំ ហើយបណ្ដាស្ដេចដ៏ខ្លាំងក្លា+នឹងធ្វើដំណើរ
មកពីកន្លែងឆ្ងាយបំផុតនៅផែនដី។+
៤២ ពួកគេកាន់ធ្នូនិងលំពែងមកជាមួយ។+
ពួកគេសាហាវឃោរឃៅ ឥតត្រាប្រណីឡើយ។+
ពេលពួកគេជិះសេះមក នោះមានឮសូរសន្ធឹកដូចជាសមុទ្រកញ្ជ្រោលបក់បោក។+
ឱកូនស្រីនៃស្រុកបាប៊ីឡូន*អើយ! ពួកគេនឹងតម្រៀបទ័ពមកច្បាំងនឹងអ្នកដូចជាអ្នកចម្បាំងមួយរូប។+
៤៣ ពេលស្ដេចស្រុកបាប៊ីឡូនឮដំណឹងអំពីពួកគេ+
គាត់លែងមានភាពក្លាហាន+ គាត់ភ័យញាប់ញ័រជាខ្លាំង
ហើយឈឺចាប់ដូចជាស្ត្រីហៀបនឹងសម្រាលកូន។
៤៤ «មើល! មានបុគ្គលម្នាក់នឹងឡើងមកទាស់នឹងវាលស្មៅសុខសាន្ត ដូចជាតោចេញពីព្រៃស្ដុកតាមដងទន្លេយ៉ូដាន់ ប៉ុន្តែមួយប៉ប្រិចភ្នែក ខ្ញុំនឹងធ្វើឲ្យគាត់រត់ចេញពីនាង។ ខ្ញុំនឹងតែងតាំងបុគ្គលម្នាក់ឲ្យគ្រប់គ្រងលើនាង។+ ព្រោះតើមានអ្នកណាដូចខ្ញុំ ហើយហ៊ានប្រជែងជាមួយនឹងខ្ញុំទៅ? តើគង្វាលណាអាចតតាំងនឹងខ្ញុំបាន?+ ៤៥ ហេតុនេះ បណ្ដាជនទាំងឡាយអើយ! ចូរស្ដាប់នូវការសម្រេចដែលព្រះយេហូវ៉ាបានធ្វើទាស់នឹងស្រុកបាប៊ីឡូន+ និងអ្វីដែលលោកបានគិតទាស់នឹងពួកខាល់ដេ។
ចៀមតូចៗនឹងត្រូវអូសយកចេញពីហ្វូងជាមិនខាន។
គាត់នឹងធ្វើឲ្យលំនៅរបស់ពួកវាទៅជាតំបន់ស្ងាត់សូន្យ ដោយសារតែពួកគេ។+
៤៦ សំឡេងដួលរលំរបស់ក្រុងបាប៊ីឡូន ធ្វើឲ្យផែនដីរញ្ជួយ
ហើយសម្រែកយ៉ាងខ្លាំងរបស់ពួកគេលាន់ឮទៅដល់ប្រជាជាតិនានា»។+