បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សកម្មភាព ១០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសកម្មភាព

      • កូនេលាស​បាន​ត្រូវ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត (​១​-​៨​)

      • ពេត្រុស​ឃើញ​ក្នុង​គំនិត​អំពី​សត្វ​ដែល​មិន​ស្អាត​បរិសុទ្ធ (​៩​-​១៦​)

      • ពេត្រុស​ទៅ​ជួប​កូនេលាស (​១៧​-​៣៣​)

      • ពេត្រុស​ប្រកាស​ដំណឹង​ល្អ​ដល់​ជន​ជាតិ​ដទៃ (​៣៤​-​៤៣​)

        • «​ព្រះ​មិន​រើស​មុខ​ទេ​»​ (​៣៤, ៣៥​)

      • ជន​ជាតិ​ដទៃ​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ និង​ទទួល​ការ​ជ្រមុជ​ទឹក (​៤៤​-​៤៨​)

សកម្មភាព ១០:១

កំណត់សម្គាល់

  • *

    ឬ​«​មេ​ទាហាន​»​ដែល​ត្រួត​ត្រា​លើ​ទាហាន​១០០​នាក់

  • *

    នេះ​ជា​កង​ទ័ព​រ៉ូម​ដែល​មាន​ទាហាន​ចំនួន​៦០០​នាក់

សកម្មភាព ១០:៣

កំណត់សម្គាល់

  • *

    ប្រហែល​ជា​ម៉ោង​បី​រសៀល

ឯកសារយោង

  • +សកម្ម ៣:១

សកម្មភាព ១០:៤

ឯកសារយោង

  • +ចសព ៦៥:២

សកម្មភាព ១០:៩

កំណត់សម្គាល់

  • *

    ប្រហែល​ជា​ម៉ោង​១២​ថ្ងៃ​ត្រង់

សកម្មភាព ១០:១០

ឯកសារយោង

  • +សកម្ម ១១:៥-១០

សកម្មភាព ១០:១១

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ភាជនៈ​មួយ​»​

សកម្មភាព ១០:១៤

ឯកសារយោង

  • +ចល ១១:៤, ១៣-២០; ២០:២៥; បច ១៤:៣, ១៩; អេគ ៤:១៤

សកម្មភាព ១០:១៧

ឯកសារយោង

  • +សកម្ម ១១:១១

សកម្មភាព ១០:១៩

ឯកសារយោង

  • +សកម្ម ១៣:២; ១៥:២៨; ១៦:៦; ២០:២៣

សកម្មភាព ១០:២២

ឯកសារយោង

  • +សកម្ម ១០:១

សកម្មភាព ១០:២៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/៣/២០១៤, ទំ.  ៣-៤

សកម្មភាព ១០:២៦

ឯកសារយោង

  • +លូក ៤:៨; សកម្ម ១៤:១២-១៥; បប ១៩:១០; ២២:៨, ៩

សកម្មភាព ១០:២៨

ឯកសារយោង

  • +យ៉ូន ១៨:២៨
  • +សកម្ម ១០:៤៥; អេភ ៣:៥, ៦

សកម្មភាព ១០:៣០

កំណត់សម្គាល់

  • *

    ប្រហែល​ជា​ម៉ោង​បី​រសៀល

សកម្មភាព ១០:៣២

ឯកសារយោង

  • +សកម្ម ៩:៤៣

សកម្មភាព ១០:៣៣

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

សកម្មភាព ១០:៣៤

ឯកសារយោង

  • +បច ១០:១៧; ២ប្រ ១៩:៧; រ៉ូម ២:១១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៥

    ភ្ញាក់រឭក!,

    លេខ ១ ២០២១ ទំ.  ៧

សកម្មភាព ១០:៣៥

ឯកសារយោង

  • +រ៉ូម ២:១៣; ១កូ ១២:១៣; កាឡ ៣:២៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៥

    ភ្ញាក់រឭក!,

    លេខ ១ ២០២១ ទំ.  ៧

    ប៉មយាម,

    ១/១១/២០១០, ទំ.  ៩

សកម្មភាព ១០:៣៦

ឯកសារយោង

  • +អេ ៥២:៧; ណា ១:១៥
  • +ម៉ាថ ២៨:១៨; រ៉ូម ១៤:៩; បប ១៩:១១, ១៦

សកម្មភាព ១០:៣៧

ឯកសារយោង

  • +លូក ៤:១៤

សកម្មភាព ១០:៣៨

កំណត់សម្គាល់

  • *

    ភាសា​ក្រិច​«​ឌីអាបូឡូស​»​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»​

ឯកសារយោង

  • +អេ ១១:២; ៤២:១; ៦១:១; ម៉ាថ ៣:១៦
  • +លូក ១៣:១៦
  • +យ៉ូន ៣:១, ២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៧/២០២០, ទំ.  ៣១

សកម្មភាព ១០:៤០

ឯកសារយោង

  • +យ៉ូណ ១:១៧; ២:១០; សកម្ម ២:២៣, ២៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៥ ២០១៧ ទំ.  ៩

សកម្មភាព ១០:៤១

ឯកសារយោង

  • +លូក ២៤:៣០, ៣១; យ៉ូន ២១:១៣, ១៤

សកម្មភាព ១០:៤២

ឯកសារយោង

  • +ម៉ាថ ២៨:១៩, ២០; សកម្ម ១:៨
  • +សកម្ម ១៧:៣១; រ៉ូម ១៤:៩; ២កូ ៥:១០; ២ធី ៤:១; ១ពេ ៤:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/២០០៨, ទំ.  ២៦-២៧, ២៩

    ១/៤/២០០៥, ទំ.  ១២

    កិច្ចបម្រើ,

    ២/២០០៣, ទំ.  ៣

សកម្មភាព ១០:៤៣

ឯកសារយោង

  • +លូក ២៤:២៧; បប ១៩:១០
  • +អេ ៥៣:១១; យេ ៣១:៣៤; ដាន ៩:២៤

សកម្មភាព ១០:៤៤

ឯកសារយោង

  • +សកម្ម ៤:៣១; ៨:១៤, ១៥

សកម្មភាព ១០:៤៥

កំណត់សម្គាល់

  • *

    ឬ​«​ពួក​អ្នក​ស្មោះ​ត្រង់​»​

  • *

    មើល​និយម​ន័យ​ពាក្យ​«​ការ​កាត់​ចុង​ស្បែក​»​

សកម្មភាព ១០:៤៦

ឯកសារយោង

  • +សកម្ម ២:១, ៤; ១៩:៦

សកម្មភាព ១០:៤៧

ឯកសារយោង

  • +ម៉ាថ ៣:១១; សកម្ម ៨:៣៦; ១១:១៧

សកម្មភាព ១០:៤៨

ឯកសារយោង

  • +ម៉ាថ ១៦:១៩; សកម្ម ២:៣៨

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

សកម្ម. ១០:៣សកម្ម ៣:១
សកម្ម. ១០:៤ចសព ៦៥:២
សកម្ម. ១០:១០សកម្ម ១១:៥-១០
សកម្ម. ១០:១៤ចល ១១:៤, ១៣-២០; ២០:២៥; បច ១៤:៣, ១៩; អេគ ៤:១៤
សកម្ម. ១០:១៧សកម្ម ១១:១១
សកម្ម. ១០:១៩សកម្ម ១៣:២; ១៥:២៨; ១៦:៦; ២០:២៣
សកម្ម. ១០:២២សកម្ម ១០:១
សកម្ម. ១០:២៦លូក ៤:៨; សកម្ម ១៤:១២-១៥; បប ១៩:១០; ២២:៨, ៩
សកម្ម. ១០:២៨យ៉ូន ១៨:២៨
សកម្ម. ១០:២៨សកម្ម ១០:៤៥; អេភ ៣:៥, ៦
សកម្ម. ១០:៣២សកម្ម ៩:៤៣
សកម្ម. ១០:៣៤បច ១០:១៧; ២ប្រ ១៩:៧; រ៉ូម ២:១១
សកម្ម. ១០:៣៥រ៉ូម ២:១៣; ១កូ ១២:១៣; កាឡ ៣:២៨
សកម្ម. ១០:៣៦អេ ៥២:៧; ណា ១:១៥
សកម្ម. ១០:៣៦ម៉ាថ ២៨:១៨; រ៉ូម ១៤:៩; បប ១៩:១១, ១៦
សកម្ម. ១០:៣៧លូក ៤:១៤
សកម្ម. ១០:៣៨អេ ១១:២; ៤២:១; ៦១:១; ម៉ាថ ៣:១៦
សកម្ម. ១០:៣៨លូក ១៣:១៦
សកម្ម. ១០:៣៨យ៉ូន ៣:១, ២
សកម្ម. ១០:៤០យ៉ូណ ១:១៧; ២:១០; សកម្ម ២:២៣, ២៤
សកម្ម. ១០:៤១លូក ២៤:៣០, ៣១; យ៉ូន ២១:១៣, ១៤
សកម្ម. ១០:៤២ម៉ាថ ២៨:១៩, ២០; សកម្ម ១:៨
សកម្ម. ១០:៤២សកម្ម ១៧:៣១; រ៉ូម ១៤:៩; ២កូ ៥:១០; ២ធី ៤:១; ១ពេ ៤:៥
សកម្ម. ១០:៤៣លូក ២៤:២៧; បប ១៩:១០
សកម្ម. ១០:៤៣អេ ៥៣:១១; យេ ៣១:៣៤; ដាន ៩:២៤
សកម្ម. ១០:៤៤សកម្ម ៤:៣១; ៨:១៤, ១៥
សកម្ម. ១០:៤៦សកម្ម ២:១, ៤; ១៩:៦
សកម្ម. ១០:៤៧ម៉ាថ ៣:១១; សកម្ម ៨:៣៦; ១១:១៧
សកម្ម. ១០:៤៨ម៉ាថ ១៦:១៩; សកម្ម ២:៣៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
  • ៤២
  • ៤៣
  • ៤៤
  • ៤៥
  • ៤៦
  • ៤៧
  • ៤៨
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សកម្មភាព ១០:១-៤៨

សកម្មភាពរបស់ពួកសាវ័ក

១០ នៅ​ក្រុង​សេសារៀ មាន​បុរស​ម្នាក់​ឈ្មោះ​កូនេលាស ជា​នាយ​ទាហាន*ក្នុង​កង​ទ័ព​ហៅ​ថា កង​ទ័ព​អ៊ីតាលី។* ២ គាត់​និង​ពួក​អ្នក​ផ្ទះ​ទាំង​អស់​របស់​គាត់ ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ។ គាត់​ធ្វើ​ទាន​ជា​ច្រើន​ដល់​បណ្ដា​ជន ហើយ​ក៏​អធិដ្ឋាន​អង្វរ​ព្រះ​ជា​និច្ច។ ៣ នៅ​ថ្ងៃ​មួយ​ប្រហែល​ជា​ម៉ោង​ទី​៩*+ គាត់​ឃើញ​ទេវតា​មួយ​រូប​របស់​ព្រះ​យ៉ាង​ច្បាស់​ក្នុង​គំនិត ហើយ​ទេវតា​នោះ​ចូល​មក​ជិត​គាត់ រួច​និយាយ​ថា​៖ ​«​កូនេលាស!​»។ ៤ កូនេលាស​សម្លឹង​មើល​ទេវតា​ទាំង​ភ័យ​ខ្លាច ហើយ​សួរ​ថា​៖ ​«​តើ​លោក​ម្ចាស់​មាន​ការ​អ្វី?​»។ ទេវតា​និយាយ​ទៅ​កូនេលាស​ថា​៖ ​«​ព្រះ​បាន​ឮ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក ក៏​បាន​កត់​សម្គាល់ ហើយ​ចាំ​ការ​ដែល​អ្នក​បាន​ធ្វើ​ទាន​ដល់​ជន​ក្រី​ក្រ។+ ៥ ដូច្នេះ ចូរ​ចាត់​បុរស​ខ្លះ​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉ា ដើម្បី​អញ្ជើញ​ស៊ីម៉ូន​ដែល​ហៅ​ថា​ពេត្រុស​ឲ្យ​មក។ ៦ បុរស​នេះ​ជា​ភ្ញៀវ​ស្នាក់​នៅ​ផ្ទះ​របស់​ស៊ីម៉ូន​ដែល​ជា​អ្នក​កែ​ច្នៃ​ស្បែក ហើយ​ស៊ីម៉ូន​មាន​ផ្ទះ​នៅ​ក្បែរ​មាត់​សមុទ្រ​»។ ៧ កាល​ទេវតា​ដែល​និយាយ​ជា​មួយ​នឹង​គាត់​បាន​ចេញ​ទៅ​ផុត គាត់​ហៅ​អ្នក​បម្រើ​ពីរ​នាក់​និង​កូន​ទាហាន​ម្នាក់​ដែល​ជា​អ្នក​គោរព​ព្រះ ពី​ចំណោម​ពួក​អ្នក​ដែល​នៅ​បម្រើ​គាត់​ជា​ប្រចាំ ឲ្យ​មក​ជួប​គាត់ ៨ ហើយ​គាត់​រៀប​រាប់​ប្រាប់​ពួក​គេ​អំពី​ហេតុ​ការណ៍​ទាំង​អស់ រួច​ចាត់​ពួក​គេ​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉ា។

៩ លុះ​ស្អែក​ឡើង កាល​ដែល​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង នោះ​ពេត្រុស​បាន​ឡើង​លើ​ដំបូល​ផ្ទះ​ដើម្បី​អធិដ្ឋាន នៅ​ប្រហែល​ម៉ោង​ទី​៦។* ១០ ក្រោយ​មក គាត់​ក៏​ឃ្លាន​ខ្លាំង ហើយ​ចង់​បរិភោគ។ កាល​ដែល​គេ​កំពុង​រៀបចំ​អាហារ ស្រាប់​តែ​គាត់​លង់​ស្មារតី​ឃើញ​អ្វី​មួយ​ក្នុង​គំនិត។+ ១១ គាត់​ឃើញ​មេឃ​បើក​ឡើង ហើយ​ឃើញ​អ្វី​មួយ*ដែល​មើល​ទៅ​ដូច​ជា​ផ្ទាំង​ក្រណាត់​ធំ​មួយ​ដែល​បាន​ត្រូវ​ចង​ចុង​ជាយ​ទាំង​បួន កំពុង​ចុះ​មក​ដី ១២ ហើយ​ក្នុង​នោះ​មាន​សត្វ​គ្រប់​ប្រភេទ​ជា​សត្វ​ជើង​បួន សត្វ​លូន​វារ​នៅ​លើ​ដី និង​សត្វ​ហើរ​លើ​អាកាស។ ១៣ រួច​មក មាន​សំឡេង​មួយ​បន្លឺ​ទៅ​កាន់​គាត់​ថា​៖ ​«​ពេត្រុស! ចូរ​ក្រោក​ឡើង ហើយ​សម្លាប់ រួច​បរិភោគ​ទៅ!​»។ ១៤ ប៉ុន្តែ ពេត្រុស​និយាយ​ថា​៖ ​«​ទេ លោក​ម្ចាស់ ពី​ព្រោះ​ខ្ញុំ​មិន​ដែល​បរិភោគ​អ្វី​ដែល​មិន​ស្អាត​ឬ​ស្មោក​គ្រោក​ឡើយ​»។+ ១៥ សំឡេង​នោះ​បន្លឺ​ទៅ​គាត់​ម្ដង​ទៀត ជា​លើក​ទី​២​ថា​៖ ​«​ឈប់​ហៅ​អ្វី​ៗ​ដែល​ព្រះ​បាន​សម្អាត ថា​មិន​ស្អាត​ឡើយ​»។ ១៦ សំឡេង​នោះ​បន្លឺ​ជា​លើក​ទី​៣​ទៅ​កាន់​គាត់ រួច​អ្វី​នោះ​បាន​ត្រូវ​លើក​ឡើង​ទៅ​លើ​មេឃ​វិញ។

១៧ កាល​ដែល​ពេត្រុស​កំពុង​ងឿង​ឆ្ងល់​ក្នុង​ចិត្ត​អំពី​អត្ថន័យ​នៃ​អ្វី​ដែល​គាត់​បាន​ឃើញ​ក្នុង​គំនិត ស្រាប់​តែ​បុរស​ទាំង​ប៉ុន្មាន​ដែល​កូនេលាស​បាន​ចាត់​ឲ្យ​មក កំពុង​សួរ​រក​ផ្ទះ​របស់​ស៊ីម៉ូន កាល​ដែល​ពួក​គេ​ឈរ​នៅ​ក្បែរ​របង​ផ្ទះ។+ ១៨ ពួក​គេ​ស្រែក​សួរ​ឲ្យ​ដឹង​ថា​ស៊ីម៉ូន​ដែល​ហៅ​ថា​ពេត្រុស​កំពុង​ស្នាក់​នៅ​ទី​នោះ​ឬ​ទេ។ ១៩ កាល​ដែល​ពេត្រុស​បន្ត​រំពឹង​គិត​អំពី​អ្វី​ដែល​គាត់​បាន​ឃើញ​ក្នុង​គំនិត នោះ​ឫទ្ធានុភាព​របស់​ព្រះ+បាន​និយាយ​ថា​៖ ​«​មើល! បុរស​បី​នាក់​កំពុង​សួរ​រក​អ្នក។ ២០ ដូច្នេះ ចូរ​ក្រោក​ឡើង ចុះ​ទៅ​ក្រោម ហើយ​ទៅ​ជា​មួយ​នឹង​ពួក​គេ កុំ​សង្ស័យ​ឡើយ ព្រោះ​ខ្ញុំ​បាន​ចាត់​ពួក​គេ​ឲ្យ​មក​»។ ២១ រួច​ពេត្រុស​ក៏​ចុះ​ទៅ​ឯ​បុរស​ទាំង​នោះ ហើយ​និយាយ​ថា​៖ ​«​ខ្ញុំ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​កំពុង​រក។ តើ​អ្នក​រាល់​គ្នា​មក​ទី​នេះ​មាន​ការ​អ្វី?​»។ ២២ ពួក​គេ​និយាយ​ថា​៖ ​«​មាន​នាយ​ទាហាន​ម្នាក់​ឈ្មោះ​កូនេលាស+ ដែល​ជា​មនុស្ស​សុចរិត​និង​ជា​អ្នក​កោត​ខ្លាច​ព្រះ ហើយ​គាត់​ជា​អ្នក​ដែល​ជនជាតិ​យូដា​សរសើរ​គ្រប់​ៗ​គ្នា។ ព្រះ​បាន​ណែនាំ​គាត់​តាម​រយៈ​ទេវតា​បរិសុទ្ធ​មួយ​រូប ឲ្យ​ចាត់​មនុស្ស​មក​សុំ​អ្នក​ឲ្យ​ទៅ​ផ្ទះ​របស់​គាត់ ដើម្បី​គាត់​អាច​ស្ដាប់​អ្វី​ដែល​អ្នក​នឹង​និយាយ​»។ ២៣ ដូច្នេះ ពេត្រុស​ក៏​អញ្ជើញ​ពួក​គេ​ចូល​ក្នុង​ផ្ទះ ហើយ​ឲ្យ​ពួក​គេ​ស្នាក់​នៅ​ជា​មួយ​នឹង​គាត់។

លុះ​ថ្ងៃ​ស្អែក គាត់​ក្រោក​ឡើង ហើយ​ចេញ​ដំណើរ​ទៅ​ជា​មួយ​នឹង​ពួក​គេ។ បង​ប្អូន​ខ្លះ​ពី​ក្រុង​យ៉ុបប៉ា​ក៏​បាន​ទៅ​ជា​មួយ​នឹង​គាត់​ដែរ។ ២៤ នៅ​ថ្ងៃ​បន្ទាប់​ពី​នោះ គាត់​ចូល​ក្រុង​សេសារៀ។ កូនេលាស​កំពុង​រង់​ចាំ​ពួក​គាត់ ហើយ​បាន​ហៅ​ញាតិ​សន្ដាន​និង​មិត្ត​ជិត​ស្និទ្ធ​របស់​ខ្លួន​ឲ្យ​មក​ជុំ​គ្នា។ ២៥ កាល​ពេត្រុស​ចូល​មក​ដល់ កូនេលាស​បាន​ចូល​ទៅ​ជិត រួច​លំឱន​កាយ​គោរព​នៅ​ទាប​ជើង​គាត់។ ២៦ ប៉ុន្តែ ពេត្រុស​បាន​លើក​គាត់​ឡើង ដោយ​និយាយ​ថា​៖ ​«​ចូរ​ក្រោក​ឡើង ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ​»។+ ២៧ កាល​ដែល​ពួក​គាត់​សន្ទនា​បណ្ដើរ ហើយ​ដើរ​ចូល​ក្នុង​ផ្ទះ​បណ្ដើរ នោះ​ពេត្រុស​ឃើញ​មាន​មនុស្ស​ជា​ច្រើន​កំពុង​ជួប​ជុំ​គ្នា។ ២៨ ពេត្រុស​ក៏​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ជនជាតិ​យូដា​គ្មាន​ច្បាប់​ចូល​ទៅ​ជិត​ឬ​ទាក់​ទង​ជា​មួយ​នឹង​ជន​ជាតិ​ដទៃ​ទេ។+ ប៉ុន្តែ ព្រះ​បាន​បង្ហាញ​ខ្ញុំ​ថា ខ្ញុំ​មិន​គួរ​ហៅ​មនុស្ស​ណា​ម្នាក់​ថា​មិន​ស្អាត​ឬ​ស្មោក​គ្រោក​ឡើយ។+ ២៩ ដូច្នេះ ពេល​គេ​ទៅ​ហៅ​ខ្ញុំ ខ្ញុំ​ក៏​មក​ដោយ​មិន​ជំទាស់​ទេ។ ម្ល៉ោះ​ហើយ ខ្ញុំ​សូម​សួរ​អំពី​មូលហេតុ​ដែល​អ្នក​រាល់​គ្នា​បាន​ចាត់​គេ​ឲ្យ​ហៅ​ខ្ញុំ​មក​»។

៣០ រួច​កូនេលាស​និយាយ​ថា​៖ ​«​បួន​ថ្ងៃ​មុន​នៅ​ម៉ោង​ថ្មើរ​នេះ ខ្ញុំ​កំពុង​អធិដ្ឋាន​ក្នុង​ផ្ទះ​របស់​ខ្ញុំ គឺ​នៅ​ម៉ោង​ទី​៩* ស្រាប់​តែ​បុរស​ម្នាក់​ដែល​មាន​សម្លៀក​បំពាក់ភ្លឺត្រចះ​បាន​ឈរ​នៅ​មុខ​ខ្ញុំ ៣១ ហើយ​និយាយ​ថា​៖ ‹កូនេលាស ព្រះ​បាន​ឮ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក ក៏​ចាំ​ទាន​ដែល​អ្នក​បាន​ធ្វើ​ដែរ។ ៣២ ដូច្នេះ ចូរ​ចាត់​គេ​ឲ្យ​ទៅក្រុង​យ៉ុបប៉ា ហើយ​អញ្ជើញ​ស៊ីម៉ូន​ដែល​ហៅ​ថា​ពេត្រុស​ឲ្យ​មក។ បុរស​នេះ​កំពុង​ស្នាក់​នៅ​ផ្ទះ​របស់​ស៊ីម៉ូន​ដែល​ជា​អ្នក​កែ​ច្នៃ​ស្បែក ហើយ​ស៊ីម៉ូន​មាន​ផ្ទះ​នៅ​ក្បែរ​មាត់​សមុទ្រ›។+ ៣៣ ហេតុ​នេះ ភ្លាម​ៗ​ខ្ញុំ​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​អ្នក ហើយ​ជា​ការ​ល្អ​ណាស់​ដែល​អ្នក​បាន​មក​ទី​នេះ។ ដូច្នេះ ឥឡូវ​នេះ​យើង​ទាំង​អស់​នៅ​ជុំ​គ្នា​ចំពោះ​មុខ​ព្រះ ដើម្បី​ស្ដាប់​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា*បាន​បង្គាប់​អ្នក​ឲ្យ​និយាយ​»។

៣៤ ពេល​ឮ​ដូច្នេះ ពេត្រុស​ចាប់​ផ្ដើម​និយាយ​ថា​៖ ​«​ឥឡូវ​ខ្ញុំ​យល់​ច្បាស់​ថា ព្រះ​មិន​រើស​មុខ​ទេ។+ ៣៥ ប៉ុន្តែ នៅ​គ្រប់​ប្រជា​ជាតិ អ្នក​ណា​ដែល​កោត​ខ្លាចលោក ហើយ​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ លោក​ពេញ​ចិត្ត​អ្នក​នោះ។+ ៣៦ លោក​បាន​ផ្ញើ​បណ្ដាំ​ទៅ​ពួក​កូន​អ៊ីស្រាអែល ដើម្បី​ប្រកាស​ប្រាប់​ពួក​គេ​នូវ​ដំណឹង​ល្អ​ស្ដី​អំពី​សន្តិភាព+តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត ដែល​ជា​ម្ចាស់​លើ​មនុស្ស​ទាំង​អស់។+ ៣៧ អ្នក​រាល់គ្នាដឹង​អំពី​រឿង​ដែល​គេ​បាន​និយាយ​ពេញ​តំបន់​យូឌា​ចាប់​ពី​ស្រុកកាលីឡេ+ បន្ទាប់​ពី​យ៉ូហាន​បាន​ផ្សព្វ​ផ្សាយ​អំពី​ការ​ទទួល​ការ​ជ្រមុជ​ទឹក ៣៨ ពោល​គឺ​អំពី​លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត និង​អំពី​ការ​ដែល​ព្រះ​បាន​រើស​តាំង​លោក​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ+និង​ឫទ្ធិ​អំណាច។ លោក​បាន​ធ្វើ​ដំណើរ​ពាស​ពេញ​ស្រុក​ដោយ​ធ្វើ​អំពើ​ល្អ និង​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ត្រូវ​មេកំណាច*បៀត​បៀន​បាន​ជា​សះ​ស្បើយ+ ពី​ព្រោះ​ព្រះ​នៅ​ជា​មួយ​នឹង​លោក។+ ៣៩ យើង​ជា​សាក្សី​អំពី​ការ​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​នៅ​ស្រុក​របស់​ជនជាតិ​យូដា​និង​នៅ​ក្រុង​យេរូសាឡិម។ ប៉ុន្តែ ពួក​គេ​បាន​សម្លាប់​លោក​ដោយ​ព្យួរ​នឹង​បង្គោល​ឈើ។ ៤០ ព្រះ​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​៣+ ហើយ​បាន​អនុញ្ញាត​ឲ្យ​លោក​បង្ហាញ​ខ្លួន ៤១ មិន​មែន​ដល់​បណ្ដា​ជន​ទាំង​អស់​ទេ តែ​ឲ្យបង្ហាញ​ខ្លួន​ដល់​ពួក​សាក្សី​ដែល​ព្រះ​បាន​តែង​តាំង​ទុក​ជា​មុន គឺ​ពួក​យើង​ដែល​បាន​ផឹក​និង​បរិភោគ​ជា​មួយ​នឹង​លោក បន្ទាប់​ពី​លោក​បាន​រស់​ពី​ស្លាប់​ឡើង​វិញ។+ ៤២ ម្យ៉ាង​ទៀត លោក​បាន​បង្គាប់​យើង​ឲ្យ​ផ្សព្វ​ផ្សាយ​ប្រាប់​បណ្ដា​ជន ថែម​ទាំង​ឲ្យ​ធ្វើ​ជា​សាក្សី​បញ្ជាក់​សព្វ​គ្រប់+ថា គឺ​លោក​ហើយ​ដែល​ព្រះ​បាន​ចេញ​បង្គាប់​ឲ្យ​ធ្វើ​ជា​ចៅ​ក្រម​នៃ​មនុស្ស​រស់​និង​មនុស្ស​ស្លាប់។+ ៤៣ ពួក​អ្នក​ប្រកាស​ទំនាយ​គ្រប់​រូប​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​លោក+ ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​មាន​ជំនឿ​លើ​លោក ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​ដោយ​នូវ​នាម​របស់​លោក​»។+

៤៤ កាល​ដែល​ពេត្រុស​កំពុង​និយាយ​អំពី​ការ​ទាំង​នេះ នោះ​អស់​អ្នក​ដែល​កំពុង​ស្ដាប់​បណ្ដាំ​របស់​ព្រះ​បាន​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ។+ ៤៥ ឯ​ពួក​អ្នក​ជឿ*ដែលបាន​មក​ជា​មួយ​នឹង​ពេត្រុស គឺ​ពួក​អ្នក​ដែល​បាន​ត្រូវ​គេ​កាត់​ចុង​ស្បែក*បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត ពី​ព្រោះ​ឫទ្ធានុភាព​បរិសុទ្ធ​ដែល​ជា​អំណោយ​ទាន​ពី​ព្រះ កំពុង​ត្រូវ​ចាក់​ទៅ​លើ​ជន​ជាតិ​ដទៃ​ផង​ដែរ ៤៦ ព្រោះ​ពួក​គេ​ឮ​អ្នក​ទាំង​នោះ​និយាយ​ភាសា​ផ្សេង​ៗ ព្រម​ទាំង​សរសើរ​តម្កើង​ព្រះ។+ ពេល​នោះ​ពេត្រុស​តប​ថា​៖ ៤៧ ​«​តើ​មាន​អ្នក​ណា​អាច​ហាម​អ្នក​ទាំង​នេះ​មិន​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក+ ក្រោយ​ពី​ពួក​គេ​បាន​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ​ដូច​យើង​ដែរ?​»។ ៤៨ លុះ​និយាយ​ចប់ ពេត្រុស​បង្គាប់​ពួក​គេ​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​លោក​យេស៊ូ​គ្រិស្ត។+ រួច​មក ពួក​គេ​សុំ​គាត់​ឲ្យ​ស្នាក់​នៅ​ជា​មួយ​នឹង​ពួក​គេ​មួយ​រយៈ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក