បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី២ ១៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីប្រវត្តិហេតុទី២

      • អាប៊ីយ៉ា​ជា​ស្ដេច​ស្រុក​យូដា (​១​-​២២​)

        • អាប៊ីយ៉ា​វាយ​ឈ្នះ​យេរ៉ូបោម (​៣​-​២០​)

ប្រវត្តិហេតុទី២ ១៣:១

ឯកសារយោង

  • +១បស ១៥:១, ២

ប្រវត្តិហេតុទី២ ១៣:២

ឯកសារយោង

  • +២ប្រ ១១:២០, ២១
  • +យ៉ូស ១៨:២៨; ១សាំ ១០:២៦
  • +១បស ១៥:៦

ប្រវត្តិហេតុទី២ ១៣:៣

ឯកសារយោង

  • +២ប្រ ១១:១

ប្រវត្តិហេតុទី២ ១៣:៥

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​កិច្ច​ព្រម​ព្រៀង​អំបិល​»​

ឯកសារយោង

  • +ដក ៤៩:១០; ២សាំ ៧:៨, ១២, ១៣; ១ប្រ ១៧:១១, ១៤; ចសព ៧៨:៧០, ៧១; លូក ១:៣២
  • +ចសព ៨៩:២៨, ២៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កម្រងអត្ថបទទី២, ទំ.  ៣១

ប្រវត្តិហេតុទី២ ១៣:៦

ឯកសារយោង

  • +២ប្រ ១០:២
  • +១បស ១១:២៦, ២៧; ១២:២០

ប្រវត្តិហេតុទី២ ១៣:៨

ឯកសារយោង

  • +១បស ១២:២៦, ២៨; ២ប្រ ១១:១៥

ប្រវត្តិហេតុទី២ ១៣:៩

ឯកសារយោង

  • +២ប្រ ១១:១៤
  • +១បស ១២:៣១, ៣៣; ១៣:៣៣

ប្រវត្តិហេតុទី២ ១៣:១០

ឯកសារយោង

  • +២ប្រ ១១:១៦

ប្រវត្តិហេតុទី២ ១៣:១១

ឯកសារយោង

  • +ដច ២៩:៣៩
  • +ដច ៣០:១
  • +ដច ២៥:៣០
  • +ដច ២៥:៣១
  • +ដច ២៧:២០

ប្រវត្តិហេតុទី២ ១៣:១២

ឯកសារយោង

  • +ជប ១០:៩

ប្រវត្តិហេតុទី២ ១៣:១៤

ឯកសារយោង

  • +២ប្រ ១៤:១១; ១៨:៣១

ប្រវត្តិហេតុទី២ ១៣:១៨

ឯកសារយោង

  • +២បស ១៨:១, ៥; ១ប្រ ៥:២០; ២ប្រ ១៦:៨; ចសព ២២:៥; ៣៧:៥; ណា ១:៧

ប្រវត្តិហេតុទី២ ១៣:១៩

ឯកសារយោង

  • +១បស ១២:២៨, ២៩
  • +យ៉ូន ១១:៥៤

ប្រវត្តិហេតុទី២ ១៣:២០

ឯកសារយោង

  • +១សាំ ២៥:៣៨; ១បស ១៤:២០; សកម្ម ១២:២១-២៣

ប្រវត្តិហេតុទី២ ១៣:២១

ឯកសារយោង

  • +បច ១៧:១៧

ប្រវត្តិហេតុទី២ ១៣:២២

ឯកសារយោង

  • +២ប្រ ៩:២៩; ១២:១៥

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២ប្រ. ១៣:១១បស ១៥:១, ២
២ប្រ. ១៣:២២ប្រ ១១:២០, ២១
២ប្រ. ១៣:២យ៉ូស ១៨:២៨; ១សាំ ១០:២៦
២ប្រ. ១៣:២១បស ១៥:៦
២ប្រ. ១៣:៣២ប្រ ១១:១
២ប្រ. ១៣:៥ដក ៤៩:១០; ២សាំ ៧:៨, ១២, ១៣; ១ប្រ ១៧:១១, ១៤; ចសព ៧៨:៧០, ៧១; លូក ១:៣២
២ប្រ. ១៣:៥ចសព ៨៩:២៨, ២៩
២ប្រ. ១៣:៦២ប្រ ១០:២
២ប្រ. ១៣:៦១បស ១១:២៦, ២៧; ១២:២០
២ប្រ. ១៣:៨១បស ១២:២៦, ២៨; ២ប្រ ១១:១៥
២ប្រ. ១៣:៩២ប្រ ១១:១៤
២ប្រ. ១៣:៩១បស ១២:៣១, ៣៣; ១៣:៣៣
២ប្រ. ១៣:១០២ប្រ ១១:១៦
២ប្រ. ១៣:១១ដច ២៩:៣៩
២ប្រ. ១៣:១១ដច ៣០:១
២ប្រ. ១៣:១១ដច ២៥:៣០
២ប្រ. ១៣:១១ដច ២៥:៣១
២ប្រ. ១៣:១១ដច ២៧:២០
២ប្រ. ១៣:១២ជប ១០:៩
២ប្រ. ១៣:១៤២ប្រ ១៤:១១; ១៨:៣១
២ប្រ. ១៣:១៨២បស ១៨:១, ៥; ១ប្រ ៥:២០; ២ប្រ ១៦:៨; ចសព ២២:៥; ៣៧:៥; ណា ១:៧
២ប្រ. ១៣:១៩១បស ១២:២៨, ២៩
២ប្រ. ១៣:១៩យ៉ូន ១១:៥៤
២ប្រ. ១៣:២០១សាំ ២៥:៣៨; ១បស ១៤:២០; សកម្ម ១២:២១-២៣
២ប្រ. ១៣:២១បច ១៧:១៧
២ប្រ. ១៣:២២២ប្រ ៩:២៩; ១២:១៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ប្រវត្តិហេតុទី២ ១៣:១-២២

ប្រវត្តិហេតុទី២

១៣ ក្នុង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​យេរ៉ូបោម អាប៊ីយ៉ា​បាន​ក្លាយ​ទៅ​ជា​ស្ដេច​លើ​ស្រុក​យូដា។+ ២ អាប៊ីយ៉ា​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​បី​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​មីកាយ៉ា+ជា​កូន​ស្រី​របស់​យូរាល ជា​អ្នក​ក្រុង​គីបៀ។+ គ្រា​នោះ មាន​ចម្បាំង​រវាង​អាប៊ីយ៉ា​និង​យេរ៉ូបោម។+

៣ អាប៊ីយ៉ា​បាន​នាំ​ទាហាន​ដ៏​ពូកែ​អង់អាច​ចំនួន​៤០០.០០០​នាក់ ទៅ​ប្រយុទ្ធ​នឹង​យេរ៉ូបោម។+ ឯ​យេរ៉ូបោម​ក៏​លើក​ទ័ព​៨០០.០០០​នាក់ ដែល​សុទ្ធតែ​ជា​ទាហាន​ដ៏​ពូកែ​អង់អាច ទៅ​ត​ទល់​នឹង​អាប៊ីយ៉ា។ ៤ អាប៊ីយ៉ា​បាន​ឈរ​លើ​ភ្នំ​សេម៉ារេម ដែល​នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម ហើយ​គាត់​និយាយ​ថា​៖ ​«​ឱ​យេរ៉ូបោម​និង​បណ្ដា​ជន​អ៊ីស្រាអែល​អើយ! ចូរ​ស្ដាប់​ចុះ។ ៥ ដូច​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល បាន​ឲ្យ​ដាវីឌ​និង​កូន​ចៅ​របស់​គាត់​មាន​អំណាច​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល​ជា​រៀង​រហូត+ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​ស្ថិតស្ថេរ​ជា​ដរាប។*+ ៦ ប៉ុន្តែ យេរ៉ូបោម+ជា​កូន​ណេបាត ដែល​ជា​អ្នក​បម្រើ​របស់​សាឡូម៉ូន​កូន​ដាវីឌ បាន​បះ​បោរ​ប្រឆាំង​នឹង​ម្ចាស់​របស់​ខ្លួន។+ ៧ ឯ​មនុស្ស​ពាល​និង​មនុស្ស​មិន​បាន​ការ ពួក​គេ​បាន​ទៅ​ចូល​ដៃ​ជា​មួយ​គាត់។ ក្រុម​ពួក​គេ​ខ្លាំង​ជាង​រេហូបោម​ជា​កូន​សាឡូម៉ូន ព្រោះ​រេហូបោម​នៅ​វ័យ​ក្មេង​ខ្វះ​ចិត្ត​ក្លាហាន ហើយ​មិន​អាច​ត​ទល់​នឹង​ពួក​គេ​បាន​ទេ។

៨ ​«​ឥឡូវ​ដោយ​សារ​តែ​អ្នក​រាល់​គ្នា​មាន​ទ័ព​ច្រើន​សន្ធឹក និង​មាន​រូប​កូន​គោ​មាស​ដែល​យេរ៉ូបោម​បាន​ធ្វើ​ទុក​ជា​ព្រះ​សម្រាប់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​គិត​ថា​ខ្លួន​អាច​ប្រយុទ្ធ​ឈ្នះ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​ក្រោម​អំណាច​គ្រប់​គ្រង​របស់​កូន​ចៅ​ដាវីឌ​បាន។+ ៩ អ្នក​រាល់​គ្នា​បាន​បណ្ដេញ​ពួក​សង្ឃ​របស់​ព្រះ​យេហូវ៉ា+ ជា​កូន​ចៅ​អេរ៉ុន​និង​ពួក​លេវី ហើយ​បាន​ជ្រើស​រើស​ពួក​សង្ឃ​តាម​របៀប​ជន​ជាតិ​ដទៃ មែន​ទេ?+ អ្នក​ណា​ក៏​ដោយ​ដែល​នាំ​យក​គោ​ឈ្មោល​មួយ​ក្បាល និង​ចៀម​ឈ្មោល​៧​ក្បាល​មក នោះ​អ្នក​នឹង​តែង​តាំង​គេ​ឲ្យ​ធ្វើ​ជា​សង្ឃ​បម្រើ​អ្វី​ដែល​មិន​មែន​ជា​ព្រះ។ ១០ ចំណែក​យើង​វិញ យើង​មាន​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង+ ហើយ​យើង​មិន​បាន​បោះ​បង់​ចោល​លោក​ទេ។ យើង​មាន​ពួក​សង្ឃ​ជា​កូន​ចៅ​អេរ៉ុន​កំពុង​បម្រើ​ព្រះ​យេហូវ៉ា ហើយ​ក៏​មាន​ពួក​លេវី​ជួយ​កិច្ចការ​នោះ​ដែរ។ ១១ រៀង​រាល់​ព្រឹក​រៀង​រាល់​ល្ងាច ពួក​គេ​តែង​តែ​ជូន​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា+ ព្រម​ទាំង​ដុត​គ្រឿង​ក្រអូប​ជូន​លោក​ផង។+ ពួក​គេ​ក៏​ដាក់​នំ​ប៉័ង​តាំង​ទុក+នៅ​លើ​តុ​មាស​សុទ្ធ​ដែរ។ ពួក​គេ​អុជ​ចង្កៀង​ដាក់​លើ​ជើង​ចង្កៀង​មាស+រៀង​រាល់​ល្ងាច។+ យើង​ធ្វើ​ដូច្នេះ​ដោយ​សារ​យើង​យក​ចិត្ត​ទុក​ដាក់​បំពេញ​ភារកិច្ច​របស់​យើង​ជូន​ព្រះ​យេហូវ៉ា។ ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​លោក​ហើយ។ ១២ មើល! ព្រះ​ពិត​នៅ​ជា​មួយ​នឹង​យើង ហើយ​នាំ​មុខ​យើង ទាំង​មាន​ពួក​សង្ឃ​របស់​លោក​នៅ​ជា​មួយ​ដែរ។ ពួក​គេ​កំពុង​កាន់​ត្រែ​ដើម្បី​ផ្លុំ​ជា​សំឡេង​សញ្ញា​ត្រៀម​ច្បាំង​នឹង​អ្នក​រាល់​គ្នា​ហើយ។ ដូច្នេះ ឱ​បណ្ដា​ជន​អ៊ីស្រាអែល​អើយ! ចូរ​កុំ​ច្បាំង​នឹង​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​អ្នក​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​នឹង​មិន​ឈ្នះ​ទេ​»។+

១៣ ប៉ុន្តែ យេរ៉ូបោម​បាន​ចាត់​ទ័ព​ខ្លះ​របស់​គាត់​ឲ្យ​ទៅ​ត្រៀម​វាយ​ឆ្មក់​ពី​ក្រោយ​ទ័ព​យូដា។ ដូច្នេះ ទ័ព​អ៊ីស្រាអែល​មាន​នៅ​ខាង​មុខ​ទ័ព​យូដា​ផង​និង​ខាង​ក្រោយ​ផង។ ១៤ ពេល​ទ័ព​យូដា​ក្រឡេក​មើល​ទៅ ឃើញ​មាន​ទ័ព​អ៊ីស្រាអែល​ពី​ខាង​ក្រោយ​ផង​ពី​ខាង​មុខ​ផង ពួក​គេ​ក៏​ស្រែក​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។+ ដំណាល​គ្នា​នោះ ពួក​សង្ឃ​ផ្លុំ​ត្រែ​ឡើង​លាន់​ឮ​យ៉ាង​រំពង។ ១៥ ឯ​ទ័ព​យូដា​ក៏​បាន​បន្លឺ​សម្រែក​ចូល​ច្បាំង។ ពេល​នោះ ព្រះ​ពិត​បាន​វាយ​ប្រហារ​យេរ៉ូបោម​និង​ពួក​ទ័ព​អ៊ីស្រាអែល​ទាំង​អស់ នៅ​ចំពោះ​មុខ​អាប៊ីយ៉ា​និង​ទ័ព​យូដា។ ១៦ ដូច្នេះ ទ័ព​អ៊ីស្រាអែល​បាន​បាក់​ទ័ព​រត់​គេច​ពី​ទ័ព​យូដា​ទៅ។ យ៉ាង​នេះ ព្រះ​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​យូដា។ ១៧ អាប៊ីយ៉ា​និង​ទ័ព​របស់​គាត់​បាន​សម្លាប់​ទ័ព​អ៊ីស្រាអែល​ជា​ច្រើន អស់​ចំនួន​៥០០.០០០​នាក់ គឺ​សុទ្ធតែ​ជា​អ្នក​ពូកែ​ច្បាំង។ ១៨ នៅ​ពេល​នោះ​ពួក​អ៊ីស្រាអែល​បាន​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង ដោយ​សារ​ចាញ់​ចម្បាំង​នោះ។ ពួក​យូដា​ខ្លាំង​ជាង​ពួក​អ៊ីស្រាអែល ដោយ​សារ​ពួក​គេ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ។+ ១៩ អាប៊ីយ៉ា​ក៏​បាន​ដេញ​តាម​វាយ​ប្រហារ​យេរ៉ូបោម ហើយ​បាន​ដណ្ដើម​យក​ក្រុង​បេតអែល+និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ ក្រុង​យេសាណា​និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​អេប្រាអ៊ីន+និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ។ ២០ នៅ​គ្រា​ដែល​អាប៊ីយ៉ា​គ្រប់​គ្រង យេរ៉ូបោម​លែង​មាន​អំណាច​ខ្លាំង​ក្លា​ដូច​មុន​ទៀត។ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ប្រហារ​យេរ៉ូបោម ហើយ​គាត់​ក៏​ស្លាប់​ទៅ។+

២១ ចំណែក​អាប៊ីយ៉ា​វិញ គាត់​កាន់​តែ​មាន​អំណាច​ខ្លាំង​ឡើង​ៗ។ គាត់​មាន​ប្រពន្ធ​១៤​នាក់+ មាន​កូន​ប្រុស​២២​នាក់ និង​កូន​ស្រី​១៦​នាក់។ ២២ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អាប៊ីយ៉ា​បាន​ធ្វើ រួម​ទាំង​ពាក្យ​សម្ដី​របស់​គាត់ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​កំណត់​ត្រា​របស់​អ៊ីតដូ​ជា​អ្នក​ប្រកាស​ទំនាយ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក