បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី១ ១២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីបណ្ដាស្ដេចទី១

      • រេហូបោម​ឆ្លើយ​តប​ទៅ​បណ្ដា​ជន​យ៉ាង​តឹងរ៉ឹង (​១​-​១៥​)

      • កុលសម្ព័ន្ធ​១០​បះ​បោរ​ប្រឆាំង (​១៦​-​១៩​)

      • យេរ៉ូបោម​បាន​ត្រូវ​តែង​តាំង​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល (​២០​)

      • រេហូបោម​បាន​ត្រូវ​ប្រាប់​មិន​ឲ្យ​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល (​២១​-​២៤​)

      • ការ​គោរព​បូជា​រូប​កូន​គោ​របស់​យេរ៉ូបោម (​២៥​-​៣៣​)

បណ្ដាស្ដេចទី១ ១២:១

ឯកសារយោង

  • +ដក ១២:៦; យ៉ូស ២០:៧, ៩; អសក ៩:១, ២; សកម្ម ៧:១៥, ១៦
  • +២ប្រ ១០:១-៤

បណ្ដាស្ដេចទី១ ១២:២

ឯកសារយោង

  • +១បស ១១:២៦, ៤០

បណ្ដាស្ដេចទី១ ១២:៤

កំណត់សម្គាល់

  • *

    ឬ​«​ឪពុក​របស់​លោក​បាន​គាប​សង្កត់​យើង​យ៉ាង​ខ្លាំង​»​

ឯកសារយោង

  • +១សាំ ៨:១១-១៨; ១បស ៤:៧

បណ្ដាស្ដេចទី១ ១២:៥

ឯកសារយោង

  • +២ប្រ ១០:៥-៧

បណ្ដាស្ដេចទី១ ១២:៧

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​សុខ​ចិត្ត​បម្រើ​»​

បណ្ដាស្ដេចទី១ ១២:៨

ឯកសារយោង

  • +២ប្រ ១០:៨-១១

បណ្ដាស្ដេចទី១ ១២:១២

ឯកសារយោង

  • +២ប្រ ១០:១២-១៥

បណ្ដាស្ដេចទី១ ១២:១៥

ឯកសារយោង

  • +បច ២:៣០; ២ប្រ ២២:៧; រ៉ូម ៩:១៨
  • +១បស ១១:៣១

បណ្ដាស្ដេចទី១ ១២:១៦

ឯកសារយោង

  • +២ប្រ ១០:១៦, ១៧

បណ្ដាស្ដេចទី១ ១២:១៧

ឯកសារយោង

  • +១បស ១១:១២, ១៣; ២ប្រ ១១:១៣, ១៦

បណ្ដាស្ដេចទី១ ១២:១៨

ឯកសារយោង

  • +២សាំ ២០:២៤; ១បស ៤:៦; ៥:១៣, ១៤
  • +២ប្រ ១០:១៨, ១៩

បណ្ដាស្ដេចទី១ ១២:១៩

ឯកសារយោង

  • +២បស ១៧:២១

បណ្ដាស្ដេចទី១ ១២:២០

ឯកសារយោង

  • +១បស ១១:៣០, ៣១
  • +១បស ១១:១២, ១៣; ហូ ១១:១២

បណ្ដាស្ដេចទី១ ១២:២១

ឯកសារយោង

  • +២ប្រ ១១:១-៤; ២៥:៥

បណ្ដាស្ដេចទី១ ១២:២២

ឯកសារយោង

  • +២ប្រ ១២:៥

បណ្ដាស្ដេចទី១ ១២:២៤

ឯកសារយោង

  • +១បស ១១:៣០, ៣១

បណ្ដាស្ដេចទី១ ១២:២៥

ឯកសារយោង

  • +១បស ១២:១
  • +ដក ៣២:៣០; អសក ៨:១៣, ១៧

បណ្ដាស្ដេចទី១ ១២:២៦

ឯកសារយោង

  • +១បស ១១:៣៨

បណ្ដាស្ដេចទី១ ១២:២៧

ឯកសារយោង

  • +បច ១២:៥, ៦

បណ្ដាស្ដេចទី១ ១២:២៨

ឯកសារយោង

  • +ដច ២០:៤; ២បស ១០:២៩
  • +ដច ៣២:៤, ៨; ២ប្រ ១១:១៥, ១៦

បណ្ដាស្ដេចទី១ ១២:២៩

ឯកសារយោង

  • +ដក ១២:៨, ៩; ២៨:១៩
  • +ដក ១៤:១៤; បច ៣៤:១; អសក ១៨:២៩; ២០:១

បណ្ដាស្ដេចទី១ ១២:៣០

ឯកសារយោង

  • +២បស ១០:៣១; ១៧:២១-២៣

បណ្ដាស្ដេចទី១ ១២:៣១

ឯកសារយោង

  • +ជប ៣:១០; ១បស ១៣:៣៣; ២ប្រ ១១:១៤; ១៣:៩

បណ្ដាស្ដេចទី១ ១២:៣២

ឯកសារយោង

  • +ចល ២៣:៣៤
  • +អេម ៧:១៣

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១បស. ១២:១ដក ១២:៦; យ៉ូស ២០:៧, ៩; អសក ៩:១, ២; សកម្ម ៧:១៥, ១៦
១បស. ១២:១២ប្រ ១០:១-៤
១បស. ១២:២១បស ១១:២៦, ៤០
១បស. ១២:៤១សាំ ៨:១១-១៨; ១បស ៤:៧
១បស. ១២:៥២ប្រ ១០:៥-៧
១បស. ១២:៨២ប្រ ១០:៨-១១
១បស. ១២:១២២ប្រ ១០:១២-១៥
១បស. ១២:១៥បច ២:៣០; ២ប្រ ២២:៧; រ៉ូម ៩:១៨
១បស. ១២:១៥១បស ១១:៣១
១បស. ១២:១៦២ប្រ ១០:១៦, ១៧
១បស. ១២:១៧១បស ១១:១២, ១៣; ២ប្រ ១១:១៣, ១៦
១បស. ១២:១៨២សាំ ២០:២៤; ១បស ៤:៦; ៥:១៣, ១៤
១បស. ១២:១៨២ប្រ ១០:១៨, ១៩
១បស. ១២:១៩២បស ១៧:២១
១បស. ១២:២០១បស ១១:៣០, ៣១
១បស. ១២:២០១បស ១១:១២, ១៣; ហូ ១១:១២
១បស. ១២:២១២ប្រ ១១:១-៤; ២៥:៥
១បស. ១២:២២២ប្រ ១២:៥
១បស. ១២:២៤១បស ១១:៣០, ៣១
១បស. ១២:២៥១បស ១២:១
១បស. ១២:២៥ដក ៣២:៣០; អសក ៨:១៣, ១៧
១បស. ១២:២៦១បស ១១:៣៨
១បស. ១២:២៧បច ១២:៥, ៦
១បស. ១២:២៨ដច ២០:៤; ២បស ១០:២៩
១បស. ១២:២៨ដច ៣២:៤, ៨; ២ប្រ ១១:១៥, ១៦
១បស. ១២:២៩ដក ១២:៨, ៩; ២៨:១៩
១បស. ១២:២៩ដក ១៤:១៤; បច ៣៤:១; អសក ១៨:២៩; ២០:១
១បស. ១២:៣០២បស ១០:៣១; ១៧:២១-២៣
១បស. ១២:៣១ជប ៣:១០; ១បស ១៣:៣៣; ២ប្រ ១១:១៤; ១៣:៩
១បស. ១២:៣២ចល ២៣:៣៤
១បស. ១២:៣២អេម ៧:១៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បណ្ដាស្ដេចទី១ ១២:១-៣៣

បណ្ដាស្ដេចទី១

១២ រេហូបោម​បាន​ទៅ​ឯ​ក្រុង​ស៊ីគឹម+ ព្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​បាន​មក​ដើម្បី​លើក​គាត់​ឲ្យ​ធ្វើ​ជា​ស្ដេច។+ ២ មិន​យូរ​ក្រោយ​មក យេរ៉ូបោម​ដែល​ជា​កូន​ណេបាត​បាន​ឮ​អំពី​រឿង​នេះ (​ពេល​នោះ​គាត់​នៅ​ស្រុក​អេហ្ស៊ីប​នៅ​ឡើយ ព្រោះ​គាត់​បាន​រត់​គេច​ពី​ស្ដេច​សាឡូម៉ូន​ហើយ​បាន​រស់​នៅ​ក្នុង​ស្រុក​នោះ​)+ ៣ ហើយ​គេ​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​អញ្ជើញ​យេរ៉ូបោម​មក។ ក្រោយ​នោះ យេរ៉ូបោម​និង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​បាន​មក​ជួប​ជុំ​គ្នា​នៅ​មុខ​រេហូបោម ហើយ​និយាយ​ថា​៖ ៤ ​«​ឪ​ពុក​របស់​លោ​ក​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​មក​លើ​យើង។*+ ប៉ុន្តែ បើ​លោក​ធ្វើ​ឲ្យ​នឹម​ដ៏​ធ្ងន់​នោះ​ទៅ​ជា​ស្រាល​ជាង ហើយ​ធ្វើ​ឲ្យ​តម្រូវ​ការ​ដ៏​ច្រើន​របស់​ឪពុក​លោក​ទៅ​ជាតិ​ច​ជាង នោះ​យើង​នឹង​បម្រើ​លោក​»។

៥ ខណៈ​នោះ រេហូបោម​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ចូរ​ទៅ​សិន​ចុះ ចាំ​បី​ថ្ងៃ​ទៀត​សឹម​ត្រឡប់​មក​ជួប​ខ្ញុំ​វិញ​»។ ដូច្នេះ បណ្ដា​ជន​ក៏​ចាក​ចេញ​ទៅ។+ ៦ បន្ទាប់​មក ស្ដេច​រេហូបោម​បាន​ប្រឹក្សា​នឹង​ពួក​បុរស​ចាស់​ទុំ​ដែល​ធ្លាប់​បម្រើ​សាឡូម៉ូន​ជា​ឪពុក​កាល​ដែល​គាត់​នៅ​រស់។ រេហូបោម​សួរ​ពួក​គាត់​ថា​៖ ​«​តាម​យោបល់​អ្នក​រាល់​គ្នា តើ​ខ្ញុំ​គួរ​ឆ្លើយ​តប​យ៉ាង​ណា​នឹង​បណ្ដា​ជន​ទាំង​នេះ?​»។ ៧ ពួក​គាត់​ឆ្លើយ​ថា​៖ ​«​បើ​នៅ​ថ្ងៃ​នេះ លោក​បន្ទាប​ខ្លួន*ដោយ​ព្រម​ធ្វើ​តាម​សំណូម​ពរ​របស់​បណ្ដា​ជន ហើយ​ឆ្លើយ​ទៅ​ពួក​គេ ដោយ​សម្ដី​សប្បុរស នោះ​ពួក​គេ​នឹង​បម្រើ​លោក​រហូត​ត​ទៅ​»។

៨ ប៉ុន្តែ រេហូបោម​មិន​បាន​ធ្វើ​តាម​យោបល់​របស់​ពួក​បុរស​ចាស់​ទុំ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​សួរ​យោបល់​ពី​ពួក​បុរស​ដែល​ធំ​ឡើង​ជា​មួយ​គាត់ ហើយ​ពួក​គេ​ទាំង​នេះ​កំពុង​បម្រើ​គាត់។+ ៩ ដំបូង គាត់​ប្រាប់​ថា​៖ ​«​ពួក​បណ្ដា​ជន​បាន​ស្នើ​មក​ខ្ញុំ​ថា​៖ ‹សូម​លោក​ធ្វើ​ឲ្យ​នឹម​ដែល​ឪពុក​លោក​បាន​ដាក់​មក​លើ​យើង​ទៅ​ជា​ស្រាល​ជាង›​»។ រួច​គាត់​ក៏​សួរ​ពួក​បុរស​ទាំង​នោះ​ថា​៖ ​«​តាម​យោបល់​អ្នក​រាល់​គ្នា តើ​យើង​គួរ​ឆ្លើយ​តប​យ៉ាង​ណា​នឹង​ពួក​គេ?​»។ ១០ ដូច្នេះ ពួក​បុរស​ទាំង​នោះ​បាន​តប​ទៅ​គាត់​វិញ​ថា​៖ ​«​ចំពោះ​ពួក​បណ្ដា​ជន​ដែល​បាន​និយាយ​ថា​៖ ‹ឪពុក​របស់​លោក​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​មក​លើ​យើង តែ​លោក​គួរ​ធ្វើ​ឲ្យ​នឹម​នោះ​ទៅ​ជា​ស្រាល​ជាង› លោក​គួរ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា​៖ ‹កូន​ដៃ​របស់​ខ្ញុំ​នឹង​ទៅ​ជា​ធំ​ជាង​ត្រគាក​របស់​ឪពុក​ខ្ញុំ។ ១១ ឪពុក​ខ្ញុំ​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​មក​លើ​អ្នក​រាល់​គ្នា តែ​ខ្ញុំ​នឹង​បន្ថែម​ទម្ងន់​ទៅ​លើ​នឹម​នោះ​ឲ្យ​ធ្ងន់​ជាង។ ឪពុក​ខ្ញុំ​បាន​ដាក់​ទោស​អ្នក​រាល់​គ្នា​ដោយ​ខ្សែ​តី តែ​ខ្ញុំ​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ដោយ​ខ្សែ​តី​មុត​ស្រួច›​»។

១២ លុះ​ដល់​ថ្ងៃ​ទី​៣ យេរ៉ូបោម​និង​បណ្ដា​ជន​ទាំង​ឡាយ​បាន​ចូល​មក​ជួប​ស្ដេច​រេហូបោម ដូច​ដែល​ស្ដេច​បាន​បង្គាប់​ថា​៖ ​«​ចាំ​បី​ថ្ងៃ​ទៀត​សឹម​ត្រឡប់​មក​ជួប​ខ្ញុំ​វិញ​»។+ ១៣ ស្ដេច​មិន​បាន​ឆ្លើយ​តាម​យោបល់​របស់​ពួក​បុរស​ចាស់​ទុំ​ទេ តែ​បាន​ឆ្លើយ​តប​នឹង​បណ្ដា​ជន​យ៉ាង​តឹងរ៉ឹង​វិញ។ ១៤ គាត់​បាន​តប​ឆ្លើយ​ទៅ​បណ្ដា​ជន​តាម​យោបល់​របស់​ពួក​បុរស​អាយុ​ស្រករ​គាត់​ថា​៖ ​«​ឪពុក​ខ្ញុំ​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​មក​លើ​អ្នក​រាល់​គ្នា តែ​ខ្ញុំ​នឹង​បន្ថែម​ទម្ងន់​ទៅ​លើ​នឹម​នោះ​ឲ្យ​ធ្ងន់​ជាង។ ឪពុក​ខ្ញុំ​បាន​ដាក់​ទោស​អ្នក​រាល់​គ្នា​ដោយ​ខ្សែ​តី តែ​ខ្ញុំ​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ដោយ​ខ្សែ​តី​មុត​ស្រួច​»។ ១៥ ហេតុ​នេះ ស្ដេច​មិន​ព្រម​ស្ដាប់​តាម​បណ្ដា​ជន​ទេ ព្រោះ​ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​រឿង​នេះ​កើត​ឡើង+ ដើម្បី​ឲ្យ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ទៅ​កាន់​យេរ៉ូបោម​ជា​កូន​ណេបាត តាម​រយៈ​អាហាយ៉ា+ជា​អ្នក​ក្រុង​ស៊ីឡូរ បាន​ក្លាយ​ជា​ការ​ពិត។

១៦ ពេល​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​បាន​ឃើញ​ថា​ស្ដេច​មិន​ព្រម​ស្ដាប់​តាម​ពួក​គេ នោះ​ពួក​គេ​តប​ឆ្លើយ​ទៅ​ស្ដេច​ថា​៖ ​«​យើង​គ្មាន​ជាប់​សាច់​ឈាម​អ្វី​នឹង​ដាវីឌ​ទេ យើង​ក៏​គ្មាន​ចំណែក​មត៌ក​អ្វី​រួម​ជា​មួយ​កូន​របស់​អ៊ីសាយ​ដែរ។ ឱ​បណ្ដា​ជន​អ៊ីស្រាអែល​អើយ! ចូរ​ទៅ​តាម​ព្រះ​របស់​អ្នក​រាល់​គ្នា​ទៅ។ ឱ​ដាវីឌ​អើយ! ចូរ​មើល​ថែ​ពូជ​ពង្ស​របស់​លោក​ដោយ​ខ្លួន​លោក​ចុះ​»។ រួច​មក បណ្ដា​ជន​អ៊ីស្រាអែល​ក៏​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គេ​វិញ។+ ១៧ ប៉ុន្តែ រេហូបោម​បាន​បន្ត​គ្រប់​គ្រង​លើ​បណ្ដា​ជន​អ៊ីស្រាអែល​ដែល​រស់​នៅ​ក្រុង​ផ្សេង​ៗ​ក្នុង​ទឹក​ដី​យូដា។+

១៨ បន្ទាប់​មក ស្ដេច​រេហូបោម​បាន​បង្គាប់​អាដូរ៉ាម+ដែល​ជា​មេ​លើ​ពួក​កំណែន ឲ្យ​ទៅ​ជួប​កូន​ចៅ​អ៊ីស្រាអែល តែ​ពួក​គេ​បាន​គប់​ដុំ​ថ្ម​សម្លាប់​គាត់។ ឃើញ​ដូច្នេះ ស្ដេច​រេហូបោម​ក៏​ប្រញាប់​ប្រញាល់​ឡើង​ជិះ​រទេះ​របស់​គាត់​រត់​គេច​ទៅ​ក្រុង​យេរូសាឡិម​វិញ។+ ១៩ ចាប់​ពី​ពេល​នោះ​មក បណ្ដា​ជន​អ៊ីស្រាអែល​បាន​បះ​បោរ​ប្រឆាំង+នឹង​ពូជ​ពង្ស​របស់​ដាវីឌ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

២០ មិន​យូរ​ក្រោយ​ពី​ប្រជា​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​បាន​ឮ​ថា​យេរ៉ូបោម​បាន​ត្រឡប់​មក​វិញ នោះ​ពួក​គេ​បាន​ជួប​ជុំ​គ្នា រួច​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​គាត់​មក ហើយ​លើក​គាត់​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ប្រជា​ជាតិ​អ៊ីស្រាអែល។+ ប៉ុន្តែ គ្មាន​អ្នក​ណា​គាំទ្រ​ពូជ​ពង្ស​ដាវីឌ​ទេ លើក​លែង​តែ​កុលសម្ព័ន្ធ​យូដា​ប៉ុណ្ណោះ។+

២១ កាល​រេហូបោម​ជា​កូន​សាឡូម៉ូន បាន​មក​ដល់​ក្រុង​យេរូសាឡិម​វិញ គាត់​ក៏​ប្រមូល​ទាហាន​ដ៏​អង់អាច​ដែល​ពូកែ​ច្បាំង​ចំនួន​១៨០.០០០​នាក់​ពី​ពូជ​ពង្ស​យូដា​និង​កុលសម្ព័ន្ធ​បេនយ៉ាមីន ដើម្បី​ទៅ​ច្បាំង​នឹង​ពូជ​ពង្ស​អ៊ីស្រាអែល ក្នុង​បំណង​ដណ្ដើម​យក​រាជ្យ​ទាំង​មូល​មក​វិញ។+ ២២ រួច​មក ព្រះ​ដ៏​ពិត​បាន​មាន​ប្រសាសន៍​ទៅ​កាន់​សិមម៉ាយ៉ា+ជា​តំណាង​លោក​ថា​៖ ២៣ ​«​ចូរ​ទៅ​ប្រាប់​រេហូបោម​កូន​សាឡូម៉ូន​ជា​ស្ដេច​ស្រុក​យូដា ព្រម​ទាំង​ប្រាប់​ពូជ​ពង្ស​យូដា​និង​ពូជ​ពង្ស​បេនយ៉ាមីន រួម​ទាំង​បណ្ដា​ជន​ទាំង​អស់​ថា​៖ ២៤ ‹ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល​ជា​បង​ប្អូន​របស់​ខ្លួន​ទេ។ អ្នក​រាល់​គ្នា​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ ព្រោះ​ខ្ញុំ​ទេ​ជា​អ្នក​បណ្ដាល​ឲ្យ​រឿង​នេះ​កើត​ឡើង​»​›​»។+ ដូច្នេះ ពួក​គេ​បាន​ធ្វើ​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា ហើយ​ក៏​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គេ​វិញ ដូច​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ពួក​គេ។

២៥ ចំណែក​ឯ​យេរ៉ូបោម​វិញ គាត់​បាន​សង់​ក្រុង​ស៊ីគឹម+នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម​ឡើង​វិញ ហើយ​បាន​អាស្រ័យ​នៅ​ទី​នោះ។ បន្ទាប់​មក គាត់​បាន​ចេញ​ពី​ក្រុង​ស៊ីគឹម រួច​ទៅ​សង់​ក្រុង​ពេនួល​ទៀត។+ ២៦ យេរ៉ូបោម​បាន​រិះ​គិត​ក្នុង​ចិត្ត​ថា​៖ ​«​រាជាណាចក្រ​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ពូជ​ពង្ស​របស់​ដាវីឌ​វិញ​មិន​ខាន+ ២៧ បើ​បណ្ដា​ជន​នៅ​តែ​ឡើង​ទៅ​ជូន​គ្រឿង​បូជា​នៅ​វិហារ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ក្រុង​យេរូសាឡិម​ទៀត។+ ពួក​គេ​នឹង​បែរ​ចិត្ត​ទៅ​គាំទ្រ​រេហូបោម​ជា​ស្ដេច​យូដា​ជា​ម្ចាស់​របស់​ពួក​គេ​វិញ ហើយ​ពួក​គេ​មុខ​ជា​សម្លាប់​ខ្ញុំ​ជា​មិន​ខាន​»។ ២៨ ក្រោយ​ពី​យេរ៉ូបោម​បាន​សុំ​យោបល់​ពី​ទី​ប្រឹក្សា​រួច គាត់​ក៏​បាន​ធ្វើ​រូប​កូន​គោ​មាស​ពីរ+ ហើយ​និយាយ​ទៅ​កាន់​បណ្ដា​ជន​ថា​៖ ​«​ឱ​បណ្ដា​ជន​អ៊ីស្រាអែល​អើយ! ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង​យេរូសាឡិម​នោះ គឺ​ពិបាក​ពេក​ណាស់។ នេះ​នែ៎! ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក​»។+ ២៩ រួច​គាត់​ដាក់​រូប​កូន​គោ​មួយ​នៅ​ក្រុង​បេតអែល+ ឯ​មួយ​ទៀត​គាត់​ដាក់​នៅ​ក្រុង​ដាន់។+ ៣០ បណ្ដា​ជន​ធ្វើ​ដំណើរ​រហូត​ដល់​ក្រុង​ដាន់​ដើម្បី​គោរព​បូជា​រូប​កូន​គោ​នៅ​ទី​នោះ។ ជា​លទ្ធផល ពួក​គេ​ប្រព្រឹត្ត​ខុស​ឆ្គង។+

៣១ គាត់​ក៏​បាន​ធ្វើ​វិហារ​សម្រាប់​គោរព​បូជា​នៅ​លើ​ទី​ខ្ពស់​ពិសិដ្ឋ ហើយ​តែង​តាំង​បណ្ដា​ជន​ធម្មតា​ដែល​មិន​មែន​ជា​ពួក​លេវី​ឲ្យ​បម្រើ​ជា​សង្ឃ។+ ៣២ យេរ៉ូបោម​ក៏​បាន​កំណត់​យក​ថ្ងៃ​ទី​១៥ ក្នុង​ខែ​ទី​៨ ទុក​ធ្វើ​ពិធី​បុណ្យ​មួយ​ឲ្យ​ដូច​ជា​ពិធី​បុណ្យ​នៅ​ស្រុក​យូដា​ដែរ។+ គាត់​ជូន​គ្រឿង​បូជា​ដល់​រូប​កូន​គោ​មាស​ដែល​គាត់​បាន​ធ្វើ​នៅ​លើ​ទី​បូជា​ដែល​គាត់​បាន​សង់​នៅ​ក្រុង​បេតអែល។+ នៅ​ទី​នោះ គាត់​ក៏​តែង​តាំង​ពួក​សង្ឃ​ឲ្យ​បម្រើ​នៅ​ទី​ខ្ពស់​ពិសិដ្ឋ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ​ដែរ។ ៣៣ គាត់​ផ្ដើម​ជូន​គ្រឿង​បូជា​នៅ​លើ​ទី​បូជា​ដែល​គាត់​បាន​សង់​នៅ​ក្រុង​បេតអែល នៅ​ថ្ងៃ​ទី​១៥ ខែ​ទី​៨ គឺ​ជា​ខែ​ដែល​គាត់​បាន​កំណត់​ដោយ​ខ្លួន​គាត់។ គាត់​ផ្ដើម​ធ្វើ​ពិធី​បុណ្យ​មួយ​សម្រាប់​បណ្ដា​ជន​អ៊ីស្រាអែល ហើយ​គាត់​បាន​ឡើង​ទៅ​លើ​ទី​បូជា​ដើម្បី​ដុត​គ្រឿង​បូជា​ឲ្យ​មាន​ផ្សែង​ហុយ​ឡើង។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក