បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ១១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីការបំភ្លឺច្បាប់

      • អ្នក​រាល់​គ្នា​ធ្លាប់​ឃើញ​ភាព​ឧត្តុង្គឧត្តម​របស់​ព្រះ​យេហូវ៉ា (​១​-​៧​)

      • ស្រុក​ដែល​ព្រះ​សន្យា (​៨​-​១២​)

      • រង្វាន់​សម្រាប់​ការ​ស្ដាប់​បង្គាប់ (​១៣​-​១៧​)

      • បណ្ដាំ​របស់​ព្រះ​ត្រូវ​ដក់​ជាប់​នៅ​ក្នុង​ចិត្ត (​១៨​-​២៥​)

      • «​ពរ​និង​បណ្ដាសា​»​ (​២៦​-​៣២​)

ការបំភ្លឺច្បាប់ ១១:១

ឯកសារយោង

  • +បច ៦:៥; ១០:១២; ម៉ាក ១២:៣០

ការបំភ្លឺច្បាប់ ១១:២

ឯកសារយោង

  • +បច ៨:៥; ហេ ១២:៦
  • +បច ៥:២៤; ៩:២៦
  • +ដច ១៣:៣

ការបំភ្លឺច្បាប់ ១១:៣

ឯកសារយោង

  • +បច ៤:៣៤

ការបំភ្លឺច្បាប់ ១១:៤

ឯកសារយោង

  • +ដច ១៤:២៣, ២៨; ហេ ១១:២៩

ការបំភ្លឺច្បាប់ ១១:៦

ឯកសារយោង

  • +ជប ១៦:១, ៣២

ការបំភ្លឺច្បាប់ ១១:៩

ឯកសារយោង

  • +បច ៤:៤០; សុភ ៣:១, ២
  • +ដក ១៣:១៤, ១៥; ២៦:៣; ២៨:១៣
  • +ដច ៣:៨; អេគ ២០:៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៨/២០០៧, ទំ.  ៣១

ការបំភ្លឺច្បាប់ ១១:១០

កំណត់សម្គាល់

  • *

    ឬ​«​បាច​ទឹក​ដោយ​ជើង​»​ គឺ​ដោយ​ប្រើ​ឧបករណ៍​ណា​មួយ​ដោយ​ជើង ដូច​ជា​រហាត់​ទឹក​ជា​ដើម

ការបំភ្លឺច្បាប់ ១១:១១

ឯកសារយោង

  • +បច ៨:៧
  • +បច ១:៧

ការបំភ្លឺច្បាប់ ១១:១២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៨/២០០៧, ទំ.  ៣១

ការបំភ្លឺច្បាប់ ១១:១៣

ឯកសារយោង

  • +បច ៤:២៩; ៦:៥; ១០:១២; ម៉ាថ ២២:៣៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៧/២០២១, ទំ.  ១

ការបំភ្លឺច្បាប់ ១១:១៤

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ខ្ញុំ​»។ នេះ​សំដៅ​លើ​ព្រះ

ឯកសារយោង

  • +ចល ២៦:៤; បច ៨:៧-៩; ២៨:១២; យេ ១៤:២២

ការបំភ្លឺច្បាប់ ១១:១៥

ឯកសារយោង

  • +បច ៨:១០

ការបំភ្លឺច្បាប់ ១១:១៦

ឯកសារយោង

  • +បច ៨:១៩; ២៩:១៨; ហេ ៣:១២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៦/២០១៩, ទំ.  ៣-៤

ការបំភ្លឺច្បាប់ ១១:១៧

ឯកសារយោង

  • +បច ២៨:១៥, ២៣; ១បស ៨:៣៥, ៣៦; ២ប្រ ៧:១៣, ១៤
  • +បច ៨:១៩

ការបំភ្លឺច្បាប់ ១១:១៨

ឯកសារយោង

  • +សុភ ៧:១-៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    គ្រួសារ, ទំ.  ៧០-៧១

ការបំភ្លឺច្បាប់ ១១:១៩

ឯកសារយោង

  • +បច ៦:៦-៩; សុភ ២២:៦; អេភ ៦:៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    គ្រួសារ, ទំ.  ៧០-៧១

    ប៉មយាម,

    ១/៨/១៩៩៥, ទំ.  ៨

    រស់នៅជានិរន្តរ៍, ទំ.  ២៤៥

ការបំភ្លឺច្បាប់ ១១:២១

ឯកសារយោង

  • +បច ៤:៤០; សុភ ៤:១០
  • +ដក ១៣:១៤, ១៥

ការបំភ្លឺច្បាប់ ១១:២២

ឯកសារយោង

  • +បច ៦:៥; លូក ១០:២៧
  • +បច ១០:២០; ១៣:៤; យ៉ូស ២២:៥

ការបំភ្លឺច្បាប់ ១១:២៣

ឯកសារយោង

  • +ដច ២៣:២៨; យ៉ូស ៣:១០
  • +បច ៧:១; ៩:១, ៥

ការបំភ្លឺច្បាប់ ១១:២៤

កំណត់សម្គាល់

  • *

    នេះ​សំដៅ​លើ​សមុទ្រ​មេឌីទែរ៉ានេ

ឯកសារយោង

  • +យ៉ូស ១៤:៩
  • +ដក ១៥:១៨; ដច ២៣:៣១

ការបំភ្លឺច្បាប់ ១១:២៥

ឯកសារយោង

  • +បច ៧:២៤; យ៉ូស ១:៥
  • +ដច ២៣:២៧; យ៉ូស ២:៩, ១០; ៥:១

ការបំភ្លឺច្បាប់ ១១:២៦

ឯកសារយោង

  • +បច ៣០:១៥

ការបំភ្លឺច្បាប់ ១១:២៧

ឯកសារយោង

  • +បច ២៨:១, ២; ចសព ១៩:៨, ១១

ការបំភ្លឺច្បាប់ ១១:២៨

ឯកសារយោង

  • +ចល ២៦:១៥, ១៦; អេ ១:២០

ការបំភ្លឺច្បាប់ ១១:២៩

ឯកសារយោង

  • +បច ២៧:១២, ១៣; យ៉ូស ៨:៣៣, ៣៤

ការបំភ្លឺច្បាប់ ១១:៣០

ឯកសារយោង

  • +ដក ១២:៦

ការបំភ្លឺច្បាប់ ១១:៣១

ឯកសារយោង

  • +យ៉ូស ១:១១

ការបំភ្លឺច្បាប់ ១១:៣២

ឯកសារយោង

  • +បច ៥:៣២; ១២:៣២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

បច. ១១:១បច ៦:៥; ១០:១២; ម៉ាក ១២:៣០
បច. ១១:២បច ៨:៥; ហេ ១២:៦
បច. ១១:២បច ៥:២៤; ៩:២៦
បច. ១១:២ដច ១៣:៣
បច. ១១:៣បច ៤:៣៤
បច. ១១:៤ដច ១៤:២៣, ២៨; ហេ ១១:២៩
បច. ១១:៦ជប ១៦:១, ៣២
បច. ១១:៩បច ៤:៤០; សុភ ៣:១, ២
បច. ១១:៩ដក ១៣:១៤, ១៥; ២៦:៣; ២៨:១៣
បច. ១១:៩ដច ៣:៨; អេគ ២០:៦
បច. ១១:១១បច ៨:៧
បច. ១១:១១បច ១:៧
បច. ១១:១៣បច ៤:២៩; ៦:៥; ១០:១២; ម៉ាថ ២២:៣៧
បច. ១១:១៤ចល ២៦:៤; បច ៨:៧-៩; ២៨:១២; យេ ១៤:២២
បច. ១១:១៥បច ៨:១០
បច. ១១:១៦បច ៨:១៩; ២៩:១៨; ហេ ៣:១២
បច. ១១:១៧បច ២៨:១៥, ២៣; ១បស ៨:៣៥, ៣៦; ២ប្រ ៧:១៣, ១៤
បច. ១១:១៧បច ៨:១៩
បច. ១១:១៨សុភ ៧:១-៣
បច. ១១:១៩បច ៦:៦-៩; សុភ ២២:៦; អេភ ៦:៤
បច. ១១:២១បច ៤:៤០; សុភ ៤:១០
បច. ១១:២១ដក ១៣:១៤, ១៥
បច. ១១:២២បច ៦:៥; លូក ១០:២៧
បច. ១១:២២បច ១០:២០; ១៣:៤; យ៉ូស ២២:៥
បច. ១១:២៣ដច ២៣:២៨; យ៉ូស ៣:១០
បច. ១១:២៣បច ៧:១; ៩:១, ៥
បច. ១១:២៤យ៉ូស ១៤:៩
បច. ១១:២៤ដក ១៥:១៨; ដច ២៣:៣១
បច. ១១:២៥បច ៧:២៤; យ៉ូស ១:៥
បច. ១១:២៥ដច ២៣:២៧; យ៉ូស ២:៩, ១០; ៥:១
បច. ១១:២៦បច ៣០:១៥
បច. ១១:២៧បច ២៨:១, ២; ចសព ១៩:៨, ១១
បច. ១១:២៨ចល ២៦:១៥, ១៦; អេ ១:២០
បច. ១១:២៩បច ២៧:១២, ១៣; យ៉ូស ៨:៣៣, ៣៤
បច. ១១:៣០ដក ១២:៦
បច. ១១:៣១យ៉ូស ១:១១
បច. ១១:៣២បច ៥:៣២; ១២:៣២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ការបំភ្លឺច្បាប់ ១១:១-៣២

ការបំភ្លឺច្បាប់

១១ ​«​អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា+ និង​ត្រូវ​ធ្វើ​អ្វី​ដែល​លោក​តម្រូវ​ពី​អ្នក​រាល់​គ្នា គឺ​ត្រូវ​កាន់​ខ្ជាប់​តាម​ច្បាប់ បញ្ញត្តិ និង​ក្រឹត្យ​ក្រម​របស់​លោក ហើយ​ធ្វើ​តាម​បង្គាប់​លោក​ជា​និច្ច។ ២ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា នៅ​ថ្ងៃ​នេះ​ខ្ញុំ​កំពុង​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា មិន​មែន​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ទេ ព្រោះ​ពួក​គេ​មិន​បាន​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រដៅ​អ្នក​រាល់​គ្នា+ ឬ​ឃើញ​ភាព​ឧត្តុង្គឧត្តម+និង​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​លោក​ឡើយ។+ ៣ កូន​ចៅ​ទាំង​នោះ​មិន​បាន​ឃើញ​សញ្ញា​សម្គាល់​និង​ការ​អស្ចារ្យ ដែល​លោក​បាន​ធ្វើ​ទៅ​លើ​ផារ៉ូ​ជា​ស្ដេច​ស្រុក​អេហ្ស៊ីប និង​ទៅ​លើ​ទឹក​ដី​ទាំង​មូល​របស់​គាត់​ទេ។+ ៤ កូន​ចៅ​ទាំង​នោះ​ក៏​មិន​បាន​ឃើញ​អ្វី​ដែល​ព្រះ​បាន​ធ្វើ​ទៅ​លើ​ទ័ព​អេហ្ស៊ីប ទៅ​លើ​សេះ​និង​រទេះ​ចម្បាំង​របស់​ផារ៉ូ ដោយ​ធ្វើ​ឲ្យ​ទឹក​សមុទ្រក្រហម​ធ្លាក់​មក​បោក​ខ្ទប់​ពួក​គេ កាល​ដែល​ពួក​គេ​ដេញ​តាម​អ្នក​រាល់​គ្នា។ ពេល​នោះ ព្រះ​យេហូវ៉ា​បាន​បំផ្លាញ​ពួក​គេ​ទាំង​អស់​តែ​ម្ដង។+ ៥ កូន​ចៅ​ទាំង​នោះ​មិន​បាន​ឃើញ​លោក​មើល​ថែ​ទាំ​អ្នក​រាល់​គ្នា​យ៉ាង​ណា​ទេ នៅ​តំបន់​ស្ងាត់​ជ្រងំ​រហូត​ដល់​កន្លែង​នេះ ៦ កូន​ចៅ​ទាំង​នោះ​មិន​បាន​ឃើញ​លោក​ធ្វើ​យ៉ាង​ណា​ទៅ​លើ​ដាថាន និង​អាបាយរ៉ាម ដែល​ជា​កូន​របស់​អេលាប ជា​កូន​ចៅ​រូបេន​នោះ​ទេ កាល​ដែល​លោក​ធ្វើ​ឲ្យ​ដី​ប្រេះ​ហា​លេប​ត្របាក់​ពួក​គេ ជា​មួយ​នឹង​ពួក​អ្នក​ផ្ទះ និង​ត្រសាល​ពួក​គេ ព្រម​ទាំង​អស់​អ្នក​ដែល​តាម​ពួក​គេ ថែម​ទាំង​សត្វ​របស់​ពួក​គេ​ផង។ លោក​បាន​ធ្វើ​ដូច្នោះ នៅ​ចំពោះ​មុខ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់។+ ៧ អ្នក​រាល់​គ្នា​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ។

៨ ​«​អ្នក​រាល់​គ្នា​ត្រូវ​កាន់​ខ្ជាប់​តាម​បញ្ញត្តិ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​រឹង​មាំ​ឡើង និង​ចូល​ទៅ​ចាប់​យក​ស្រុក​នោះ​ទុក​ជា​មត៌ក ៩ ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ស្រុក​នោះ​ជា​យូរ​អង្វែង+ក្នុង​ស្រុក​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ឲ្យ​បុព្វ​បុរស​អ្នក​រាល់​គ្នា​និង​កូន​ចៅ​ពួក​គាត់+ គឺ​ស្រុក​ដែល​មាន​ទឹក​ដោះ​និង​ទឹក​ឃ្មុំ​ហូរហៀរ។+

១០ ​«​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​ចាប់​យក​នោះ មិន​ដូច​ជា​ស្រុក​អេហ្ស៊ីប​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​មក​នោះ​ទេ។ នៅ​ស្រុក​អេហ្ស៊ីប អ្នក​រាល់​គ្នា​ធ្លាប់​សាប​ព្រោះ​គ្រាប់​ពូជ ហើយ​បាច​ទឹក​បញ្ចូល​ស្រែ* ដូច​ស្រោច​ចម្ការ​បន្លែ​ដែរ។ ១១ ប៉ុន្តែ ស្រុក​ដែល​អ្នក​រាល់​គ្នា​ហៀបនឹង​ឆ្លង​ចូល​ទៅ​នោះ នឹង​មាន​ទឹក​ភ្លៀង​ធ្លាក់​មក​ស្រោច​ស្រព+ ហើយ​ជា​ស្រុក​សម្បូរ​ទៅ​ដោយ​ភ្នំ​និង​វាល​ទំនាប។+ ១២ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា លោក​តែង​តែ​ថែ​រក្សា​ស្រុក​នោះ ហើយ​ព្រះ​យេហូវ៉ា​មើល​ថែ​ស្រុក​នោះ​ជា​និច្ច គឺ​ចាប់​ពី​ដើម​ឆ្នាំ​រហូត​ដល់​ចុង​ឆ្នាំ។

១៣ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់​ខ្ជាប់​តាម​បង្គាប់​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ហើយ​ស្រឡាញ់​និង​បម្រើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា អស់​ពី​ដួង​ចិត្ត​និង​អស់​ពី​កម្លាំង​កាយ+ ១៤ នោះ​លោក*នឹង​បង្អុរ​ភ្លៀង​ទៅ​លើ​ស្រុក​នោះ​តាម​រដូវ​កាល គឺ​នៅ​ដើម​រដូវ និង​ចុង​រដូវ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ប្រមូល​ភោគ​ផល​នៅ​ពេល​កំណត់ ទាំង​ស្រូវ ទាំង​ស្រា​ថ្មី និង​ប្រេង។+ ១៥ លោក​នឹង​ធ្វើ​ឲ្យ​មាន​រុក្ខជាតិ​ដុះ​ឡើង​នៅ​ឯ​វាល សម្រាប់​ជា​ចំណី​ដល់​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​អាហារ​បរិភោគ រហូត​ដល់​ឆ្អែត​ស្កប់​ស្កល់។+ ១៦ ប៉ុន្តែ ចូរ​ប្រយ័ត្ន​ក្រែង​លោ​ចិត្ត​អ្នក​រាល់​គ្នា​ត្រូវ​ល្បួង​ឲ្យ​បែរ​ចេញ​ទៅ​គោរព​បូជា​ព្រះ​ឯ​ទៀត ហើយ​ក្រាប​គោរព​ដល់​ព្រះ​ទាំង​នោះ។+ ១៧ បើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នោះ ព្រះ​យេហូវ៉ា​ច្បាស់​ជា​ខឹង​នឹង​អ្នក​រាល់​គ្នា​ជា​ខ្លាំង។ លោក​នឹង​លែង​បង្អុរ​ភ្លៀង​មក​ទៀត+ ហើយ​ដី​នៅ​ក្នុង​ស្រុក​នោះ​នឹង​លែង​បង្កើត​ផល​ដែរ។ អ្នក​រាល់​គ្នា​នឹង​វិនាស​ទៅ​យ៉ាង​ឆាប់​រហ័ស​ពី​ទឹក​ដី​ដ៏​ល្អ​ដែល​ព្រះ​យេហូវ៉ា​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។+

១៨ ​«​ពាក្យ​ដែល​ខ្ញុំ​បង្រៀន​ដល់​អ្នក​រាល់​គ្នា ត្រូវ​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​គំនិត​របស់​អ្នក​រាល់​គ្នា ហើយ​ត្រូវ​ចង​ពាក្យ​ទាំង​នេះ​នៅ​លើ​ដៃ​ទុក​ជា​ការ​រំលឹក ហើយ​ត្រូវ​ធ្វើ​ដូច​ជា​ស្លាក​នៅ​លើ​ថ្ងាស​អ្នក​រាល់​គ្នា។+ ១៩ អ្នក​រាល់​គ្នា​ត្រូវ​បង្ហាត់​បង្រៀន​កូន​ចៅ​ខ្លួន ដោយ​និយាយ​ប្រាប់​ពួក​គេ​ក្នុង​កាល​ដែល​អង្គុយ​នៅ​ក្នុង​ផ្ទះ ក្នុង​កាល​ដែល​ដើរ​តាម​ផ្លូវ ក្នុង​កាល​ដែល​ដេក និង​ក្រោក​ឡើង​ផង។+ ២០ អ្នក​រាល់​គ្នា​ត្រូវ​សរសេរ​ពាក្យ​ទាំង​នេះ​នៅ​លើ​បង្គោល​ទ្វារ​ផ្ទះ និង​នៅ​លើ​ខ្លោង​ទ្វារ​ក្រុង​របស់​អ្នក​រាល់​គ្នា​ដែរ ២១ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​និង​កូន​ចៅ​អាច​រស់​នៅ​បាន​យូរ​អង្វែង+ក្នុង​ស្រុក​នោះ ជា​ស្រុក​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ឲ្យ​ដល់​បុព្វ​បុរស​អ្នក​រាល់​គ្នា+ ដូច​មេឃ​ស្ថិត​នៅ​លើ​ផែនដី​យ៉ាង​នោះ​ដែរ។

២២ ​«​បើ​អ្នក​រាល់​គ្នា​កាន់​ខ្ជាប់​តាម​បញ្ញត្តិ​នេះ​ដែល​ខ្ញុំ​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នា ដោយ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា+ ហើយ​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​លោក ព្រម​ទាំង​នៅ​ជាប់​នឹង​លោក​ជា​និច្ច+ ២៣ នោះ​ព្រះ​យេហូវ៉ា​នឹង​បណ្ដេញ​ប្រជា​ជាតិ​ទាំង​នេះ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា+ ហើយ​អ្នក​រាល់​គ្នា​នឹង​បង្ក្រាប​ប្រជា​ជាតិ​ដែល​ធំ​ជាង​និង​ខ្លាំង​ពូកែ​ជាង​អ្នក​រាល់​គ្នា។+ ២៤ ទឹក​ដី​ណា​ដែល​អ្នក​រាល់​គ្នា​ជាន់​នឹង​ក្លាយ​ទៅ​ជា​ទឹក​ដី​របស់​អ្នក​រាល់​គ្នា។+ ព្រំ​ប្រទល់​ទឹក​ដី​របស់​អ្នក​រាល់​គ្នា គឺ​ចាប់​ពី​តំបន់​ស្ងាត់​ជ្រងំ រហូត​ដល់​តំបន់​ភ្នំ​លីបង់ ហើយ​ពី​ទន្លេ​អឺប្រាត ទៅ​ដល់​សមុទ្រ​ភាគ​ខាង​លិច។*+ ២៥ គ្មាន​នរណា​ហ៊ាន​តតាំង​នឹង​អ្នក​រាល់​គ្នា​ឡើយ។+ ទឹក​ដី​ណា​ដែល​អ្នក​រាល់​គ្នា​ដើរ​ចូល​ទៅ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​បណ្ដាល​ឲ្យ​អ្នក​នៅ​ទី​នោះ​ភ័យ​តក់​ស្លុត​ហើយ​ខ្លប​ខ្លាច​ចំពោះ​អ្នក​រាល់​គ្នា+ ដូច​ដែល​លោក​បាន​សន្យា។

២៦ ​«​មើល! នៅ​ថ្ងៃ​នេះ ខ្ញុំ​ដាក់​ពរ​និង​បណ្ដាសា​នៅ​ខាង​មុខ​អ្នក​រាល់​គ្នា។+ ២៧ បើ​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ជា​បញ្ញត្តិ​ដែល​ខ្ញុំ​បង្រៀន​នៅ​ថ្ងៃ​នេះ នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ពរ។+ ២៨ ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​ត្រូវ​បណ្ដាសា​ជា​មិន​ខាន បើ​អ្នក​រាល់​គ្នា​មិន​កាន់​តាម​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា+ និង​បែរ​ចេញ​ពី​ផ្លូវ​ដែល​ខ្ញុំ​បង្ហាញ​នៅ​ថ្ងៃ​នេះ ហើយ​ដើរ​តាម​ព្រះ​ឯ​ទៀត​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់​នោះ។

២៩ ​«​ពេល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា នាំ​អ្នក​រាល់​គ្នា​ចូល​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​រស់​នៅ អ្នក​រាល់​គ្នា​ត្រូវ​ឲ្យ​ពរ​នៅ​ភ្នំ​កេរិស៊ីម និង​ដាក់​បណ្ដាសា​នៅ​ភ្នំ​អេបាល។+ ៣០ ភ្នំ​ទាំង​នោះ​នៅ​ត្រើយ​ខាង​លិច​ទន្លេយ៉ូដាន់ ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​កាណាន​ដែល​រស់​នៅ​ក្នុង​តំបន់​អារ៉ាបា ទល់​មុខ​គីលកាល ហើយ​នៅ​ក្បែរ​កន្លែង​មួយ​ហៅ​ថា​ម៉ូរេ ដែល​មាន​ដើម​ឈើ​ធំ​ៗ។+ ៣១ អ្នក​រាល់​គ្នា​ហៀបនឹង​ឆ្លង​ចូល​ទៅ​រស់​នៅ​ក្នុង​ស្រុក​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ហើយ។+ ពេល​ណា​អ្នក​រាល់​គ្នា​ចាប់​យក​ទឹក​ដី​នោះ ហើយ​ចូល​ទៅ​រស់​នៅ ៣២ អ្នក​រាល់​គ្នា​ត្រូវ​កាន់​ខ្ជាប់​តាម​ច្បាប់ និង​ក្រឹត្យ​ក្រម​ទាំង​អស់ ដែល​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក