បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី១ ៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីបណ្ដាស្ដេចទី១

      • ហឹប​បាន​ត្រូវ​នាំ​ចូល​ទៅ​វិហារ (​១​-​១៣​)

      • សាឡូម៉ូន​ថ្លែង​ទៅ​កាន់​បណ្ដា​ជន (​១៤​-​២១​)

      • សេចក្ដី​អធិដ្ឋាន​របស់​សាឡូម៉ូន​អំពី​ពិធី​សម្ពោធ​វិហារ (​២២​-​៥៣​)

      • សាឡូម៉ូន​ជូន​ពរ​បណ្ដា​ជន (​៥៤​-​៦១​)

      • គ្រឿង​បូជា​ផ្សេង​ៗ និង​ពិធី​សម្ពោធ​វិហារ (​៦២​-​៦៦​)

បណ្ដាស្ដេចទី១ ៨:១

ឯកសារយោង

  • +២ប្រ ៥:២, ៣; អទ ១:១
  • +២សាំ ៦:១៧
  • +២សាំ ៥:៧; ១ប្រ ១១:៥

បណ្ដាស្ដេចទី១ ៨:២

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥

ឯកសារយោង

  • +ចល ២៣:៣៤; បច ១៦:១៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សេចក្ដីបកប្រែពិភពលោកថ្មី, ទំ.  ២៦៧៥, ២៧៥៦

បណ្ដាស្ដេចទី១ ៨:៣

ឯកសារយោង

  • +១ប្រ ១៥:២, ១៥; ២ប្រ ៥:៤-៦

បណ្ដាស្ដេចទី១ ៨:៤

ឯកសារយោង

  • +ដច ៤០:២; ២ប្រ ១:១៣

បណ្ដាស្ដេចទី១ ៨:៥

ឯកសារយោង

  • +១ប្រ ១៦:១

បណ្ដាស្ដេចទី១ ៨:៦

ឯកសារយោង

  • +ដច ២៦:៣៣; ៤០:២១; ២សាំ ៦:១៧; បប ១១:១៩
  • +១បស ៦:២៧; ២ប្រ ៥:៧; ចសព ៨០:១; អេគ ១០:៥

បណ្ដាស្ដេចទី១ ៨:៧

ឯកសារយោង

  • +ដច ២៥:២០; ២ប្រ ៥:៨-១០

បណ្ដាស្ដេចទី១ ៨:៨

ឯកសារយោង

  • +ដច ២៥:១៤; ៣៧:៤

បណ្ដាស្ដេចទី១ ៨:៩

ឯកសារយោង

  • +បច ៤:១៣; ហេ ៩:៤
  • +ដច ៤០:២០; បច ១០:៥
  • +ដច ២៤:៨
  • +ដច ១៩:១; ជប ១០:១១, ១២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៩/២០២០, ទំ.  ១

បណ្ដាស្ដេចទី១ ៨:១០

ឯកសារយោង

  • +ដច ៤០:៣៤; ចល ១៦:២
  • +២ប្រ ៥:១១-១៤

បណ្ដាស្ដេចទី១ ៨:១១

ឯកសារយោង

  • +ដច ៤០:៣៥; អេគ ១០:៤; ៤៣:៤; ៤៤:៤; សកម្ម ៧:៥៥; បប ២១:២៣

បណ្ដាស្ដេចទី១ ៨:១២

ឯកសារយោង

  • +ដច ២០:២១; បច ៥:២២; ២ប្រ ៦:១, ២; ចសព ១៨:១១; ៩៧:២

បណ្ដាស្ដេចទី១ ៨:១៣

ឯកសារយោង

  • +ចសព ៧៨:៦៩; ១៣២:១៣, ១៤

បណ្ដាស្ដេចទី១ ៨:១៤

ឯកសារយោង

  • +២ប្រ ៦:៣-១១

បណ្ដាស្ដេចទី១ ៨:១៥

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​លោក​ធ្វើ​តាម​សេចក្ដី​សន្យា​នោះ​ដោយ​ដៃ​លោក​ផ្ទាល់​»​

បណ្ដាស្ដេចទី១ ៨:១៦

ឯកសារយោង

  • +បច ១២:១១

បណ្ដាស្ដេចទី១ ៨:១៧

ឯកសារយោង

  • +២សាំ ៧:១-៣; ១ប្រ ១៧:១, ២

បណ្ដាស្ដេចទី១ ៨:១៩

ឯកសារយោង

  • +២សាំ ៧:១២, ១៣

បណ្ដាស្ដេចទី១ ៨:២០

ឯកសារយោង

  • +១ប្រ ២៨:៥, ៦

បណ្ដាស្ដេចទី១ ៨:២១

ឯកសារយោង

  • +ដច ៣៤:២៨; បច ៩:៩; ៣១:២៦

បណ្ដាស្ដេចទី១ ៨:២២

ឯកសារយោង

  • +២ប្រ ៦:១២

បណ្ដាស្ដេចទី១ ៨:២៣

ឯកសារយោង

  • +ដច ១៥:១១; ១សាំ ២:២; ២សាំ ៧:២២
  • +បច ៧:៩
  • +២ប្រ ៦:១៤-១៧

បណ្ដាស្ដេចទី១ ៨:២៤

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​លោក​ធ្វើ​តាម​សេចក្ដី​សន្យា​នោះ​ដោយ​ដៃ​លោក​ផ្ទាល់​»​

ឯកសារយោង

  • +២សាំ ៧:១២, ១៣

បណ្ដាស្ដេចទី១ ៨:២៥

ឯកសារយោង

  • +១បស ២:៤; ចសព ១៣២:១២

បណ្ដាស្ដេចទី១ ៨:២៧

ឯកសារយោង

  • +អេ ៦៦:១
  • +ចសព ១៤៨:១៣; យេ ២៣:២៤
  • +២ប្រ ២:៦; ៦:១៨-២១; នេហ ៩:៦; សកម្ម ១៧:២៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៧/២០២២, ទំ.  ៥

បណ្ដាស្ដេចទី១ ៨:២៩

ឯកសារយោង

  • +ដច ២០:២៤; ២សាំ ៧:១៣
  • +ដាន ៦:១០; ១ពេ ៣:១២

បណ្ដាស្ដេចទី១ ៨:៣០

ឯកសារយោង

  • +ចសព ៣៣:១៣
  • +២ប្រ ៧:១៣, ១៤; ដាន ៩:១៩

បណ្ដាស្ដេចទី១ ៨:៣១

ឯកសារយោង

  • +២ប្រ ៦:២២, ២៣

បណ្ដាស្ដេចទី១ ៨:៣២

ឯកសារយោង

  • +យ៉ូប ៣៤:១១

បណ្ដាស្ដេចទី១ ៨:៣៣

ឯកសារយោង

  • +ចល ២៦:១៤, ១៧; យ៉ូស ៧:៨, ១១; ២បស ១៧:៦, ៧
  • +នេហ ១:១១
  • +២បស ១៩:១៩, ២០; ២ប្រ ៦:២៤, ២៥

បណ្ដាស្ដេចទី១ ៨:៣៤

ឯកសារយោង

  • +ចសព ១០៦:៤៧

បណ្ដាស្ដេចទី១ ៨:៣៥

ឯកសារយោង

  • +ចល ២៦:១៩; បច ២៨:២៣
  • +អេគ ១៤:១៣
  • +២ប្រ ៦:២៦, ២៧

បណ្ដាស្ដេចទី១ ៨:៣៦

ឯកសារយោង

  • +អេ ៣០:២០; ៥៤:១៣
  • +១បស ១៨:១

បណ្ដាស្ដេចទី១ ៨:៣៧

ឯកសារយោង

  • +ចល ២៦:១៦; ២បស ៦:២៥
  • +បច ២៨:២១, ២២; អេម ៤:៩
  • +២ប្រ ៦:២៨-៣១

បណ្ដាស្ដេចទី១ ៨:៣៨

ឯកសារយោង

  • +សុភ ១៤:១០
  • +២ប្រ ៣៣:១២, ១៣

បណ្ដាស្ដេចទី១ ៨:៣៩

ឯកសារយោង

  • +អេ ៦៣:១៥
  • +ចសព ១៣០:៤
  • +យ៉ូប ៣៤:១១; ចសព ១៨:២០
  • +១សាំ ១៦:៧; ១ប្រ ២៨:៩; យេ ១៧:១០

បណ្ដាស្ដេចទី១ ៨:៤១

ឯកសារយោង

  • +ជប ៩:១៤; រូថ ១:១៦; ២បស ៥:១៥; ២ប្រ ៦:៣២, ៣៣; អេ ៥៦:៦, ៧; សកម្ម ៨:២៧

បណ្ដាស្ដេចទី១ ៨:៤២

ឯកសារយោង

  • +នេហ ៩:១០

បណ្ដាស្ដេចទី១ ៨:៤៣

ឯកសារយោង

  • +ចសព ១១:៤
  • +ចសព ៦៧:២; ១០២:១៥

បណ្ដាស្ដេចទី១ ៨:៤៤

ឯកសារយោង

  • +ដច ២៣:៣១; ១បស ២០:១៣
  • +២ប្រ ១៤:១១; ២០:៥, ៦
  • +ចសព ៧៨:៦៨; ១៣២:១៣
  • +២ប្រ ៦:៣៤, ៣៥

បណ្ដាស្ដេចទី១ ៨:៤៦

ឯកសារយោង

  • +ចសព ៥១:៥; ១៣០:៣; អទ ៧:២០; រ៉ូម ៣:២៣; ១យ៉ូន ១:៨
  • +បច ២៨:១៥, ៣៦; ២បស ១៧:៦; ២៥:២១; ២ប្រ ៦:៣៦-៣៩

បណ្ដាស្ដេចទី១ ៨:៤៧

ឯកសារយោង

  • +ចល ២៦:៤០
  • +បច ៣០:១, ២
  • +បច ៤:២៧, ២៩; ២ប្រ ៣៣:១២, ១៣
  • +នេហ ១:៦; ចសព ១០៦:៦; សុភ ២៨:១៣; ដាន ៩:៥

បណ្ដាស្ដេចទី១ ៨:៤៨

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ឯកសារយោង

  • +១សាំ ៧:៣
  • +ដាន ៦:១០

បណ្ដាស្ដេចទី១ ៨:៤៩

ឯកសារយោង

  • +អេ ៦៣:១៥

បណ្ដាស្ដេចទី១ ៨:៥០

ឯកសារយោង

  • +២ប្រ ៣០:៩; អែស ៧:២៨; នេហ ២:៧, ៨

បណ្ដាស្ដេចទី១ ៨:៥១

កំណត់សម្គាល់

  • *

    ឡ​រំលាយ​ដែក​គឺ​តំណាង​ការ​ជិះ​ជាន់​សង្កត់​សង្កិន​យ៉ាង​ខ្លាំង

ឯកសារយោង

  • +ដច ១៩:៥; បច ៩:២៦
  • +ដច ១៤:៣០
  • +បច ៤:២០

បណ្ដាស្ដេចទី១ ៨:៥២

ឯកសារយោង

  • +២ប្រ ៦:៤០
  • +ចសព ៨៦:៥; ១៤៥:១៨

បណ្ដាស្ដេចទី១ ៨:៥៣

ឯកសារយោង

  • +ដច ១៩:៦; បច ៤:៣៤; ៣២:៩

បណ្ដាស្ដេចទី១ ៨:៥៤

ឯកសារយោង

  • +២ប្រ ៦:១២, ១៣

បណ្ដាស្ដេចទី១ ៨:៥៦

ឯកសារយោង

  • +១បស ៤:២៤, ២៥
  • +បច ១០:១១; យ៉ូស ២១:៤៥

បណ្ដាស្ដេចទី១ ៨:៥៧

ឯកសារយោង

  • +បច ៣១:៦; យ៉ូស ១:៥; ២ប្រ ៣២:៧; ចសព ៤៦:៧
  • +អេ ៤១:១០; ហេ ១៣:៥

បណ្ដាស្ដេចទី១ ៨:៥៨

ឯកសារយោង

  • +ចសព ៨៦:១១; ១១៩:៣៦; ២ថែ ៣:៥

បណ្ដាស្ដេចទី១ ៨:៦០

ឯកសារយោង

  • +យ៉ូស ៤:២៤; ១សាំ ១៧:៤៦; អេគ ៣៦:២៣; ៣៩:៧
  • +បច ៤:៣៥, ៣៩; អេ ៤៤:៦

បណ្ដាស្ដេចទី១ ៨:៦១

ឯកសារយោង

  • +បច ១៨:១៣; ២បស ២០:៣; ១ប្រ ២៨:៩; ម៉ាថ ២២:៣៧

បណ្ដាស្ដេចទី១ ៨:៦២

ឯកសារយោង

  • +២ប្រ ៧:៤, ៥

បណ្ដាស្ដេចទី១ ៨:៦៣

ឯកសារយោង

  • +ចល ៣:១
  • +អែស ៦:១៦; នេហ ១២:២៧

បណ្ដាស្ដេចទី១ ៨:៦៤

ឯកសារយោង

  • +ចល ៣:១៦
  • +២ប្រ ៤:១

បណ្ដាស្ដេចទី១ ៨:៦៥

ឯកសារយោង

  • +ចល ២៣:៣៤
  • +ដក ១៥:១៨; ជប ៣៤:៥, ៨

បណ្ដាស្ដេចទី១ ៨:៦៦

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ថ្ងៃ​ទី​៨​»​នេះ​សំដៅ​លើ​ថ្ងៃ​បន្ទាប់​នៃ​អាទិត្យ​ទី​២

ឯកសារយោង

  • +ចសព ៣១:១៩; អេ ៦៣:៧; យេ ៣១:១២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១បស. ៨:១២ប្រ ៥:២, ៣; អទ ១:១
១បស. ៨:១២សាំ ៦:១៧
១បស. ៨:១២សាំ ៥:៧; ១ប្រ ១១:៥
១បស. ៨:២ចល ២៣:៣៤; បច ១៦:១៣
១បស. ៨:៣១ប្រ ១៥:២, ១៥; ២ប្រ ៥:៤-៦
១បស. ៨:៤ដច ៤០:២; ២ប្រ ១:១៣
១បស. ៨:៥១ប្រ ១៦:១
១បស. ៨:៦ដច ២៦:៣៣; ៤០:២១; ២សាំ ៦:១៧; បប ១១:១៩
១បស. ៨:៦១បស ៦:២៧; ២ប្រ ៥:៧; ចសព ៨០:១; អេគ ១០:៥
១បស. ៨:៧ដច ២៥:២០; ២ប្រ ៥:៨-១០
១បស. ៨:៨ដច ២៥:១៤; ៣៧:៤
១បស. ៨:៩បច ៤:១៣; ហេ ៩:៤
១បស. ៨:៩ដច ៤០:២០; បច ១០:៥
១បស. ៨:៩ដច ២៤:៨
១បស. ៨:៩ដច ១៩:១; ជប ១០:១១, ១២
១បស. ៨:១០ដច ៤០:៣៤; ចល ១៦:២
១បស. ៨:១០២ប្រ ៥:១១-១៤
១បស. ៨:១១ដច ៤០:៣៥; អេគ ១០:៤; ៤៣:៤; ៤៤:៤; សកម្ម ៧:៥៥; បប ២១:២៣
១បស. ៨:១២ដច ២០:២១; បច ៥:២២; ២ប្រ ៦:១, ២; ចសព ១៨:១១; ៩៧:២
១បស. ៨:១៣ចសព ៧៨:៦៩; ១៣២:១៣, ១៤
១បស. ៨:១៤២ប្រ ៦:៣-១១
១បស. ៨:១៦បច ១២:១១
១បស. ៨:១៧២សាំ ៧:១-៣; ១ប្រ ១៧:១, ២
១បស. ៨:១៩២សាំ ៧:១២, ១៣
១បស. ៨:២០១ប្រ ២៨:៥, ៦
១បស. ៨:២១ដច ៣៤:២៨; បច ៩:៩; ៣១:២៦
១បស. ៨:២២២ប្រ ៦:១២
១បស. ៨:២៣ដច ១៥:១១; ១សាំ ២:២; ២សាំ ៧:២២
១បស. ៨:២៣បច ៧:៩
១បស. ៨:២៣២ប្រ ៦:១៤-១៧
១បស. ៨:២៤២សាំ ៧:១២, ១៣
១បស. ៨:២៥១បស ២:៤; ចសព ១៣២:១២
១បស. ៨:២៧អេ ៦៦:១
១បស. ៨:២៧ចសព ១៤៨:១៣; យេ ២៣:២៤
១បស. ៨:២៧២ប្រ ២:៦; ៦:១៨-២១; នេហ ៩:៦; សកម្ម ១៧:២៤
១បស. ៨:២៩ដច ២០:២៤; ២សាំ ៧:១៣
១បស. ៨:២៩ដាន ៦:១០; ១ពេ ៣:១២
១បស. ៨:៣០ចសព ៣៣:១៣
១បស. ៨:៣០២ប្រ ៧:១៣, ១៤; ដាន ៩:១៩
១បស. ៨:៣១២ប្រ ៦:២២, ២៣
១បស. ៨:៣២យ៉ូប ៣៤:១១
១បស. ៨:៣៣ចល ២៦:១៤, ១៧; យ៉ូស ៧:៨, ១១; ២បស ១៧:៦, ៧
១បស. ៨:៣៣នេហ ១:១១
១បស. ៨:៣៣២បស ១៩:១៩, ២០; ២ប្រ ៦:២៤, ២៥
១បស. ៨:៣៤ចសព ១០៦:៤៧
១បស. ៨:៣៥ចល ២៦:១៩; បច ២៨:២៣
១បស. ៨:៣៥អេគ ១៤:១៣
១បស. ៨:៣៥២ប្រ ៦:២៦, ២៧
១បស. ៨:៣៦អេ ៣០:២០; ៥៤:១៣
១បស. ៨:៣៦១បស ១៨:១
១បស. ៨:៣៧ចល ២៦:១៦; ២បស ៦:២៥
១បស. ៨:៣៧បច ២៨:២១, ២២; អេម ៤:៩
១បស. ៨:៣៧២ប្រ ៦:២៨-៣១
១បស. ៨:៣៨សុភ ១៤:១០
១បស. ៨:៣៨២ប្រ ៣៣:១២, ១៣
១បស. ៨:៣៩អេ ៦៣:១៥
១បស. ៨:៣៩ចសព ១៣០:៤
១បស. ៨:៣៩យ៉ូប ៣៤:១១; ចសព ១៨:២០
១បស. ៨:៣៩១សាំ ១៦:៧; ១ប្រ ២៨:៩; យេ ១៧:១០
១បស. ៨:៤១ជប ៩:១៤; រូថ ១:១៦; ២បស ៥:១៥; ២ប្រ ៦:៣២, ៣៣; អេ ៥៦:៦, ៧; សកម្ម ៨:២៧
១បស. ៨:៤២នេហ ៩:១០
១បស. ៨:៤៣ចសព ១១:៤
១បស. ៨:៤៣ចសព ៦៧:២; ១០២:១៥
១បស. ៨:៤៤ដច ២៣:៣១; ១បស ២០:១៣
១បស. ៨:៤៤២ប្រ ១៤:១១; ២០:៥, ៦
១បស. ៨:៤៤ចសព ៧៨:៦៨; ១៣២:១៣
១បស. ៨:៤៤២ប្រ ៦:៣៤, ៣៥
១បស. ៨:៤៦ចសព ៥១:៥; ១៣០:៣; អទ ៧:២០; រ៉ូម ៣:២៣; ១យ៉ូន ១:៨
១បស. ៨:៤៦បច ២៨:១៥, ៣៦; ២បស ១៧:៦; ២៥:២១; ២ប្រ ៦:៣៦-៣៩
១បស. ៨:៤៧ចល ២៦:៤០
១បស. ៨:៤៧បច ៣០:១, ២
១បស. ៨:៤៧បច ៤:២៧, ២៩; ២ប្រ ៣៣:១២, ១៣
១បស. ៨:៤៧នេហ ១:៦; ចសព ១០៦:៦; សុភ ២៨:១៣; ដាន ៩:៥
១បស. ៨:៤៨១សាំ ៧:៣
១បស. ៨:៤៨ដាន ៦:១០
១បស. ៨:៤៩អេ ៦៣:១៥
១បស. ៨:៥០២ប្រ ៣០:៩; អែស ៧:២៨; នេហ ២:៧, ៨
១បស. ៨:៥១ដច ១៩:៥; បច ៩:២៦
១បស. ៨:៥១ដច ១៤:៣០
១បស. ៨:៥១បច ៤:២០
១បស. ៨:៥២២ប្រ ៦:៤០
១បស. ៨:៥២ចសព ៨៦:៥; ១៤៥:១៨
១បស. ៨:៥៣ដច ១៩:៦; បច ៤:៣៤; ៣២:៩
១បស. ៨:៥៤២ប្រ ៦:១២, ១៣
១បស. ៨:៥៦១បស ៤:២៤, ២៥
១បស. ៨:៥៦បច ១០:១១; យ៉ូស ២១:៤៥
១បស. ៨:៥៧បច ៣១:៦; យ៉ូស ១:៥; ២ប្រ ៣២:៧; ចសព ៤៦:៧
១បស. ៨:៥៧អេ ៤១:១០; ហេ ១៣:៥
១បស. ៨:៥៨ចសព ៨៦:១១; ១១៩:៣៦; ២ថែ ៣:៥
១បស. ៨:៦០យ៉ូស ៤:២៤; ១សាំ ១៧:៤៦; អេគ ៣៦:២៣; ៣៩:៧
១បស. ៨:៦០បច ៤:៣៥, ៣៩; អេ ៤៤:៦
១បស. ៨:៦១បច ១៨:១៣; ២បស ២០:៣; ១ប្រ ២៨:៩; ម៉ាថ ២២:៣៧
១បស. ៨:៦២២ប្រ ៧:៤, ៥
១បស. ៨:៦៣ចល ៣:១
១បស. ៨:៦៣អែស ៦:១៦; នេហ ១២:២៧
១បស. ៨:៦៤ចល ៣:១៦
១បស. ៨:៦៤២ប្រ ៤:១
១បស. ៨:៦៥ចល ២៣:៣៤
១បស. ៨:៦៥ដក ១៥:១៨; ជប ៣៤:៥, ៨
១បស. ៨:៦៦ចសព ៣១:១៩; អេ ៦៣:៧; យេ ៣១:១២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
  • ៤២
  • ៤៣
  • ៤៤
  • ៤៥
  • ៤៦
  • ៤៧
  • ៤៨
  • ៤៩
  • ៥០
  • ៥១
  • ៥២
  • ៥៣
  • ៥៤
  • ៥៥
  • ៥៦
  • ៥៧
  • ៥៨
  • ៥៩
  • ៦០
  • ៦១
  • ៦២
  • ៦៣
  • ៦៤
  • ៦៥
  • ៦៦
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បណ្ដាស្ដេចទី១ ៨:១-៦៦

បណ្ដាស្ដេចទី១

៨ នៅ​គ្រា​នោះ សាឡូម៉ូន​បាន​ឲ្យ​បុរស​ចាស់​ទុំ មេ​កុលសម្ព័ន្ធ​ទាំង​អស់ និង​មេ​គ្រួសារ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូសាឡិម។+ ពួក​គេ​មក​ក្នុង​បំណង​នាំ​យក​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា​ពី​ក្រុង​ដាវីឌ+ គឺ​ស៊ីយ៉ូន។+ ២ ពួក​គេ​បាន​ជួប​ជុំ​គ្នា​នៅ​ចំពោះ​ស្ដេច​សាឡូម៉ូន​នា​ពិធី​បុណ្យ​ខ្ទម ដែល​ត្រូវ​ធ្វើ​ឡើង​ក្នុង​ខែ​អេថានីម* ជា​ខែ​ទី​៧។+ ៣ ពេល​បុរស​ចាស់​ទុំ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មក​ដល់ ពួក​សង្ឃ​បាន​លើក​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង។+ ៤ ពួក​គេ​បាន​សែង​ហឹប​នៃ​ព្រះ​យេហូវ៉ា និង​ត្រសាល​ជំនុំ+ រួម​ទាំង​របស់​របរ​បរិសុទ្ធ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ត្រសាល​នោះ។ ពួក​សង្ឃ​និង​ពួក​លេវី​ជា​អ្នក​នាំ​យក​របស់​ទាំង​នោះ​ឡើង​ទៅ។ ៥ ស្ដេច​សាឡូម៉ូន​និង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ដែល​ស្ដេច​បាន​អញ្ជើញ​ឲ្យ​មក​ជួប​ជុំ​គ្នា បាន​ឈរ​នៅ​មុខ​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង។ ពួក​គេ​ជូន​គ្រឿង​បូជា​ជា​ចៀម​និង​គោ​យ៉ាង​ច្រើន​សន្ធឹក+ដែល​គ្មាន​អ្នក​ណា​អាច​រាប់​បាន​ឡើយ។

៦ រួច​មក ពួក​សង្ឃ​បាន​យក​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា​ចូល​ទៅ​វិហារ រួច​ចូល​ក្នុង​បន្ទប់​បរិសុទ្ធ​បំផុត។+ បន្ទាប់​មក ពួក​គេ​បាន​ដាក់​ហឹប​នៅ​កន្លែង​ដែល​បាន​បម្រុង​ទុក គឺ​ក្រោម​ស្លាប​ចេរូប៊ីន​ទាំង​ពីរ។+

៧ ចេរូប៊ីន​ទាំង​ពីរ​ត្រដាង​ស្លាប​លើ​កន្លែង​ដែល​តម្កល់​ទុក​ហឹប​នោះ។ ដូច្នេះ ចេរូប៊ីន​ទាំង​ពីរ​ចោល​ស្រមោល​ទៅ​លើ​ហឹប​និង​ដង​ឈើ​ស្នែង។+ ៨ ដង​ឈើ​ស្នែង+នៃ​ហឹប​នោះ​គឺ​វែង​ដល់​ម្ល៉េះ​បាន​ជា​គេ​អាច​ឃើញ​ចុង​ឈើ​ស្នែង​ពី​បន្ទប់​បរិសុទ្ធ​ដែល​នៅ​ខាង​មុខ​បន្ទប់​បរិសុទ្ធ​បំផុត តែ​គេ​មិន​អាច​មើល​ឃើញ​ពី​ខាង​ក្រៅ​ទេ។ របស់​ទាំង​នេះ​ស្ថិត​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។ ៩ នៅ​ក្នុង​ហឹប​គ្មាន​អ្វី​ក្រៅ​ពី​បន្ទះ​ថ្ម​ពីរ​ផ្ទាំង​ទេ។+ ពេល​នៅ​ភ្នំ​ហូរែប ម៉ូសេ​បាន​ដាក់​បន្ទះ​ថ្ម​ក្នុង​ហឹប​នោះ+ កាល​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង+ជា​មួយ​នឹង​បណ្ដា​ជន​អ៊ីស្រាអែល ក្រោយ​ពី​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីប។+

១០ ពេល​ពួក​សង្ឃ​ចេញ​ពី​បន្ទប់​បរិសុទ្ធ​ភ្លាម ស្រាប់​តែ​មាន​ពពក+ពេញ​វិហារ​របស់​ព្រះ​យេហូវ៉ា។+ ១១ ដោយ​សារ​ពពក​នោះ ពួក​សង្ឃ​មិន​អាច​បំពេញ​កិច្ច​បម្រើ​បន្ត​ទៀត​បាន​ទេ ព្រោះ​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​មាន​ពេញ​វិហារ​ព្រះ​យេហូវ៉ា។+ ១២ ពេល​នោះ សាឡូម៉ូន​បាន​ថ្លែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​នៅ​ក្នុង​ពពក​ដ៏​ក្រាស់។+ ១៣ ខ្ញុំ​បាន​សង់​វិហារ​ដ៏​ឧត្តុង្គឧត្តម​សម្រាប់​លោក​រួច​រាល់​ជា​ស្ថាពរ​ហើយ គឺ​ជា​កន្លែង​ដែល​បាន​រៀបចំ​ឡើង​សម្រាប់​លោក​អាស្រ័យ​នៅ​ជា​រៀង​រហូត​»។+

១៤ រួច​មក ស្ដេច​បែរ​ទៅ​បណ្ដា​ជន​អ៊ីស្រាអែល​ដែល​កំពុង​ឈរ​ជុំ​គ្នា ហើយ​គាត់​ជូន​ពរ​ពួក​គេ។+ ១៥ សាឡូម៉ូន​បាន​និយាយ​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ទទួល​ការ​សរសើរ​តម្កើង គឺ​លោក​ហើយ​ដែល​បាន​សន្យា​នឹង​ដាវីឌ​ឪពុក​ខ្ញុំ ថែម​ទាំង​បាន​ធ្វើ​តាម​សេចក្ដី​សន្យា​នោះ​ផង​ដែរ។* លោក​បាន​មាន​ប្រសាសន៍​ថា​៖ ១៦ ‹តាំង​ពី​ថ្ងៃ​ដែល​ខ្ញុំ​បាន​នាំ​អ៊ីស្រាអែល​ជា​រាស្ត្រ​ខ្ញុំ​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក ខ្ញុំ​មិន​បាន​ជ្រើស​រើស​ក្រុង​ណា​មួយ​ពី​កុលសម្ព័ន្ធ​ជន​ជាតិ​អ៊ីស្រាអែល សម្រាប់​សង់​វិហារ​ដើម្បី​ឲ្យ​នាម​របស់​ខ្ញុំ​ទទួល​ការ​សរសើរ​តម្កើង​នៅ​ទី​នោះ​ទេ+ តែខ្ញុំ​បាន​ជ្រើស​រើស​ដាវីឌ​ឲ្យ​គ្រប់​គ្រង​លើ​អ៊ីស្រាអែល​ជា​រាស្ត្រ​ខ្ញុំ​វិញ›។ ១៧ ដាវីឌ​ឪពុក​ខ្ញុំ​មាន​ចិត្ត​ចង់​សង់​វិហារ​មួយ សម្រាប់​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។+ ១៨ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ដាវីឌ​ឪពុក​ខ្ញុំ​ថា​៖ ‹អ្នក​មាន​ចិត្ត​ចង់​សង់​វិហារ​សម្រាប់​នាម​ខ្ញុំ នោះ​ជា​ការ​ល្អ​ប្រសើរ​ណាស់។ ១៩ ប៉ុន្តែ អ្នក​នឹង​មិន​អាច​សង់​វិហារ​នោះ​ទេ គឺ​កូន​របស់​អ្នក​ដែល​កើត​ក្រោយ​មក គាត់​នឹង​សង់​វិហារ​នោះ​សម្រាប់​នាម​ខ្ញុំ›។+ ២០ ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​ពាក្យ​ដែល​លោក​បាន​សន្យា​មែន លោក​បាន​ឲ្យ​ខ្ញុំ​គ្រប់​គ្រង​ជា​ស្ដេច​បន្ទាប់​ពី​ដាវីឌ​ឪពុក​ខ្ញុំ ហើយ​ខ្ញុំ​បាន​អង្គុយ​លើ​បល្ល័ង្ក​នៃ​អ៊ីស្រាអែល ដូច​ព្រះ​យេហូវ៉ា​បាន​សន្យា។ ខ្ញុំ​ក៏​បាន​សង់​វិហារ​សម្រាប់​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ដែរ+ ២១ ហើយ​បាន​រៀបចំ​កន្លែង​មួយ​នៅ​ទី​នោះ​សម្រាប់​ដាក់​ហឹប​ដែល​មាន​កិច្ច​ព្រម​ព្រៀង+ ជា​កិច្ច​ព្រម​ព្រៀង​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​យើង ក្រោយ​ពី​លោក​បាន​នាំ​ពួក​គាត់​ចេញ​ពី​ស្រុក​អេហ្ស៊ីប​»។

២២ បន្ទាប់​មក សាឡូម៉ូន​ឈរ​នៅ​មុខ​ទី​បូជា​របស់​ព្រះ​យេហូវ៉ា នៅ​ចំពោះ​មុខ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់ គាត់​ក៏​បាន​លើក​ដៃ​ទៅ​លើ​មេឃ+ ២៣ ហើយ​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អើយ គ្មាន​ព្រះ​ណា​ទៀត​ដូច​លោក​ឡើយ+ ទោះ​នៅ​លើ​មេឃ​ឬ​នៅ​ផែនដី​ក្ដី គឺ​លោក​ហើយ​ដែល​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង និង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់+ចំពោះ​អស់​អ្នក​ដែល​បម្រើ​លោក​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។+ ២៤ លោក​បាន​រក្សា​ពាក្យ​ដែល​លោក​បាន​សន្យា​នឹង​ដាវីឌ​ឪពុក​ខ្ញុំ។ លោក​បាន​សន្យា​ផ្ទាល់​មាត់ ហើយ​ថ្ងៃ​នេះ​លោក​បាន​ធ្វើ​តាម​សេចក្ដី​សន្យា​នោះ​មែន។*+ ២៥ ដូច្នេះ ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អើយ សូម​លោក​រក្សា​ពាក្យ​ដែល​លោក​បាន​សន្យា​នឹង​ដាវីឌ​ឪពុក​ខ្ញុំ កាល​ដែល​លោក​មាន​ប្រសាសន៍​ថា​៖ ‹បើ​កូន​ៗ​របស់​អ្នក​ដើរ​តាម​ផ្លូវ​របស់​ខ្ញុំ​ជា​និច្ច ហើយ​យ៉ាង​ស្មោះ​អស់​ពី​ដួង​ចិត្ត ដូច​ដែល​អ្នក​បាន​ដើរ​តាម​ផ្លូវ​របស់​ខ្ញុំ នោះ​ពូជ​ពង្ស​របស់​អ្នក​នឹង​តែង​តែ​អង្គុយ​លើ​បល្ល័ង្ក​នៃ​អ៊ីស្រាអែល›។+ ២៦ ឱ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អើយ ឥឡូវ សូម​មេត្តា​ឲ្យ​ពាក្យ​ដែល​លោក​បាន​សន្យា​នឹង​ដាវីឌ​ឪពុក​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក​ក្លាយ​ទៅ​ជា​ការ​ពិត​ផង។

២៧ ​«​ប៉ុន្តែ តើ​ព្រះ​នឹង​ស្នាក់​នៅ​ផែនដី​ពិត​មែន​ឬ?+ មើល! សូម្បី​តែ​មេឃ​និង​លំហ​អាកាស​ដ៏​ធំ​ធេង​ក៏​មិន​ធំ​ល្មម​សម្រាប់​ជា​លំនៅ​របស់​លោក​ទៅ​ហើយ+ ទម្រាំ​តែ​វិហារ​ដែល​ខ្ញុំ​បាន​សាង​សង់​នេះ តើ​លោក​អាច​អាស្រ័យ​នៅ​យ៉ាង​ដូច​ម្ដេច​បាន?+ ២៨ ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ​អើយ សូម​មេត្តា​ស្ដាប់​សេចក្ដី​អធិដ្ឋាន​និង​ពាក្យ​អង្វរ​សុំ​របស់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក ហើយ​សូម​លោក​មេត្តា​ស្ដាប់​សម្រែក​សុំ​ជំនួយ និង​ពាក្យ​អធិដ្ឋាន​របស់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​នៅ​ថ្ងៃ​នេះ​ផង។ ២៩ សូម​លោក​មើល​មក​វិហារ​នេះ​ទាំង​យប់​ទាំង​ថ្ងៃ ជា​កន្លែង​ដែល​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ‹ទី​នោះ​ជា​តំណាង​នាម​របស់​ខ្ញុំ›+ ហើយ​សូម​លោក​ស្ដាប់​ពាក្យ​ដែល​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​អធិដ្ឋាន​តម្រង់​មក​ទី​នេះ​ផង។+ ៣០ សូម​លោក​ស្ដាប់​ពាក្យ​អង្វរ​សុំ​របស់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក និង​សំណូម​ពរ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​លោក កាល​ពួក​គេ​អធិដ្ឋាន​តម្រង់​មក​កន្លែង​នេះ។ សូម​លោក​មេត្តា​ស្ដាប់​ពី​ទី​អាស្រ័យ​នៅ​របស់​លោក​នៅ​ស្ថាន​សួគ៌+ ហើយ​អភ័យ​ទោស​ឲ្យ​ពួក​គេ​ផង។+

៣១ ​«​បើ​មនុស្ស​ម្នាក់​ធ្វើ​ខុស​នឹង​ម្នាក់​ទៀត រួច​គេ​បង្ខំ​ឲ្យ​អ្នក​នោះ​ស្បថ​ឲ្យ​ត្រូវ​បណ្ដាសា ហើយ​ក្រោយ​ពី​គាត់​បាន​ស្បថ​រួច គាត់​ក៏​ចូល​មក​ឈរ​នៅ​មុខ​ទី​បូជា​របស់​លោក​នៅ​ឯ​វិហារ​នេះ+ ៣២ សូម​លោក​មេត្តា​ស្ដាប់​ពី​ស្ថាន​សួគ៌ ហើយ​វិនិច្ឆ័យ​ពួក​អ្នក​បម្រើ​លោក ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​គេ ហើយ​សូម​សម្រេច​ក្ដី​ឲ្យ​មនុស្ស​ទុច្ចរិត​ជាប់​ទោស តែ​សូម​សម្រេច​ក្ដី​ឲ្យ​មនុស្ស​សុចរិត​ថា​គ្មាន​ទោស​វិញ ហើយ​ផ្ដល់​រង្វាន់​ស្រប​តាម​សេចក្ដី​សុចរិត​របស់​គាត់។+

៣៣ ​«​ពេល​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ត្រ​លោក​ចាញ់​សត្រូវ ព្រោះ​ពួក​គេ​ចេះ​តែ​ធ្វើ​ខុស​នឹង​លោក+ ហើយ​បើ​ពួក​គេ​ត្រឡប់​មក​រក​លោក សរសើរ​តម្កើង​នាម​លោក+ ព្រម​ទាំង​អធិដ្ឋាន​សុំ​ក្ដី​មេត្តា​ពី​លោក​នៅ​វិហារ​នេះ+ ៣៤ សូម​លោក​ស្ដាប់​ពី​ស្ថាន​សួគ៌ ហើយ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក​ផង ហើយ​សូម​លោក​នាំ​ពួក​គេ​ត្រឡប់​មក​ស្រុក​ដែល​លោក​បាន​ឲ្យ​ដល់​បុព្វ​បុរស​ពួក​គេ​វិញ។+

៣៥ ​«​កាល​ណា​ស្រុក​រាំង​ស្ងួត​គ្មាន​ភ្លៀង+ ដោយ​សារ​ពួក​គេ​ចេះ​តែ​ប្រព្រឹត្ត​ខុស​នឹង​លោក+ តែ​បើ​ពួក​គេ​អធិដ្ឋាន​តម្រង់​មក​កន្លែង​នេះ​ហើយ​តម្កើង​នាម​លោក ព្រម​ទាំង​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង ព្រោះ​លោក​បាន​បន្ទាប​ពួក​គេ+ ៣៦ សូម​លោក​ស្ដាប់​ពី​ស្ថាន​សួគ៌ ហើយ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​អ្នក​បម្រើ​លោក គឺ​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក ព្រោះ​លោក​នឹង​បង្រៀន​ពួក​គេ+អំពី​ផ្លូវ​ល្អ​ដែល​ពួក​គេ​គួរ​ដើរ ហើយ​សូម​បង្អុរ​ភ្លៀង​ទៅ​លើ​ស្រុក+ដែល​លោក​បាន​ឲ្យ​ដល់​រាស្ត្រ​របស់​លោក​ជា​មត៌ក​ផង។

៣៧ ​«​ប្រសិន​បើ​ស្រុក​មាន​ការ​អត់​ឃ្លាន+ រោគ​រាត​ត្បាត ដំណាំ​ក្រៀម​ស្វិត កើត​ផ្សិត+ ឬ​ហ្វូង​កណ្ដូប​ស៊ី​បំផ្លាញ ឬ​បើ​សត្រូវ​ឡោម​ព័ទ្ធ​ពួក​គេ​នៅ​ក្រុង​ណា​មួយ​ក្នុង​ស្រុក ឬ​បើ​មាន​សេចក្ដី​វេទនា​ឬ​ជំងឺ​ណា​មួយ​កើត​ឡើង+ ៣៨ ទោះ​បើ​បុគ្គល​ណា​ម្នាក់​ឬ​បណ្ដា​ជន​អ៊ីស្រាអែល​រាស្ត្រ​របស់​លោក (​ព្រោះ​បុគ្គល​ម្នាក់​ៗ​ដឹង​ទុក្ខ​វេទនា​ក្នុង​ចិត្ត​របស់​ខ្លួន​)+ អធិដ្ឋាន​ឬ​អង្វរ​សុំ​អ្វី​ក៏​ដោយ​ពី​លោក+ ហើយ​លើក​ដៃ​ឡើង​តម្រង់​មក​វិហារ​នេះ ៣៩ សូម​លោក​ស្ដាប់​ពី​ស្ថាន​សួគ៌​ពី​ទី​អាស្រ័យ​នៅ​របស់​លោក+ ហើយ​សូម​លោក​អភ័យ​ទោស​ឲ្យ+ ព្រម​ទាំង​ចាត់​វិធានការ ហើយ​ឲ្យ​រង្វាន់​ដល់​បុគ្គល​ម្នាក់​ៗ​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​គេ+ ព្រោះ​លោក​ស្គាល់​ចិត្ត​របស់​ពួក​គេ (​មាន​តែ​លោក​ទេ​ដែល​ស្គាល់​ចិត្ត​របស់​មនុស្សជាតិ​យ៉ាង​ច្បាស់​)+ ៤០ ដើម្បី​ឲ្យ​ពួក​គេ​កោត​ខ្លាច​លោក​គ្រប់​វេលា​ដែល​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​ដែល​លោក​បាន​ឲ្យ​ដល់​បុព្វបុរស​របស់​យើង។

៤១ ​«​មួយ​វិញ​ទៀត ចំពោះ​ជន​បរទេស​ដែល​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក ជា​អ្នក​មក​ពី​ស្រុក​ឆ្ងាយ ដោយ​សារ​កិត្តិ​នាម​របស់​លោក+ ៤២ (​ព្រោះ​ពួក​គេ​នឹង​ឮ​អំពី​នាម​ដ៏​ឧត្ដម​របស់​លោក+ និង​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​មហិមា​របស់​លោក​) បើ​គាត់​មក ហើយ​អធិដ្ឋាន​តម្រង់​មក​វិហារ​នេះ ៤៣ សូម​លោក​ស្ដាប់​ពី​ស្ថាន​សួគ៌ ជា​ទី​អាស្រ័យ​នៅ​របស់​លោក+ ហើយ​សូម​លោក​ធ្វើ​តាម​សំណូម​ពរ​ទាំង​ប៉ុន្មាន​របស់​ជន​បរទេស​នោះ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​ផែនដី​ស្គាល់​នាម​របស់​លោក ហើយ​កោត​ខ្លាច​លោក+ ដូច​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ត្រ​លោក​ដែរ ហើយ​សូម​ឲ្យ​ពួក​គេ​ដឹង​ថា​វិហារ​ដែល​ខ្ញុំ​បាន​សាង​សង់​នេះ គឺ​តំណាង​នាម​លោក។

៤៤ ​«​បើ​រាស្ត្រ​របស់​លោក​ទៅ​ច្បាំង​នឹង​ពួក​សត្រូវ​តាម​បង្គាប់​លោក+ ហើយ​ពួក​គេ​អធិដ្ឋាន+ទៅ​ព្រះ​យេហូវ៉ា​តម្រង់​មក​ឯ​ក្រុង​ដែល​លោក​បាន​ជ្រើស​រើស+ និង​តម្រង់​មក​វិហារ​ដែល​ខ្ញុំ​បាន​សាង​សង់​សម្រាប់​នាម​លោក+ ៤៥ នោះ​សូម​លោក​ស្ដាប់​សេចក្ដី​អធិដ្ឋាន​និង​ពាក្យ​អង្វរ​សុំ​របស់​ពួក​គេ​ពី​ស្ថាន​សួគ៌ ហើយ​សូម​លោក​ជួយ​ពួក​គេ​ផង។

៤៦ ​«​បើ​ពួក​គេ​ធ្វើ​ខុស​នឹង​លោក (​ព្រោះ​គ្មាន​មនុស្ស​ណា​ម្នាក់​ដែល​មិន​ធ្វើ​ខុស​នោះ​ទេ​)+ ហើយ​លោក​ខឹង​នឹង​ពួក​គេ ព្រម​ទាំង​ប្រគល់​ពួក​គេ​ដល់​ពួក​សត្រូវ រួច​សត្រូវ​ចាប់​ពួក​គេ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​របស់​សត្រូវ ទោះ​នៅ​ជិត​ឬ​ឆ្ងាយ​ក្ដី+ ៤៧ ក្រោយ​មក បើ​ពួក​គេ​ភ្ញាក់​ខ្លួន​នៅ​ក្នុង​ស្រុក​ដែល​ពួក​គេ​បាន​ត្រូវ​នាំ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ+ ហើយ​ពួក​គេ​វិល​មក​រក​លោក​វិញ+ ថែម​ទាំង​អង្វរ​សុំ​សេចក្ដី​មេត្តា​ពី​លោក​នៅ​ក្នុង​ស្រុក​របស់​ពួក​អ្នក​ដែល​ចាប់​គេ+ ដោយ​និយាយ​ថា​៖ ‹យើង​បាន​ប្រព្រឹត្ត​ខុស​ឆ្គង​ហើយ យើង​ក៏​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ›។+ ៤៨ បើ​ពួក​គេ​វិល​ត្រឡប់​មក​រក​លោក​វិញ​ដោយ​អស់​ពី​ចិត្ត+អស់​ពី​កម្លាំង* នៅ​ក្នុង​ស្រុក​របស់​ពួក​សត្រូវ​ដែល​បាន​ចាប់​ពួក​គេ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ ហើយ​ពួក​គេ​អធិដ្ឋាន​ទៅ​លោក​ដោយ​បែរ​មក​ឯ​ស្រុក​ដែល​លោក​បាន​ឲ្យ​ដល់​បុព្វ​បុរស​របស់​ពួក​គេ ហើយ​ឆ្ពោះ​មក​ឯ​ក្រុង​ដែល​លោក​បាន​ជ្រើស​រើស ព្រម​ទាំង​តម្រង់​មក​វិហារ​ដែល​ខ្ញុំ​បាន​សាង​សង់​សម្រាប់​នាម​របស់​លោក+ ៤៩ នោះ​សូម​លោក​ស្ដាប់​សេចក្ដី​អធិដ្ឋាន​និង​ពាក្យ​អង្វរ​សុំ​របស់​ពួក​គេ​ពី​ស្ថាន​សួគ៌ ជា​ទី​អាស្រ័យ​នៅ​របស់​លោក+ ហើយ​សូម​លោក​ជួយ​ពួក​គេ​ផង ៥០ ហើយ​សូម​លោក​អភ័យ​ទោស​ឲ្យ​រាស្ត្រ​របស់​លោក​ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​លោក ថែម​ទាំង​អភ័យ​ទោស​ចំពោះ​ការ​រំលង​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​លោក​ដែរ។ លោក​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ចាប់​ពួក​គេ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ អាណិត​មេត្តា​ដល់​ពួក​គេ​វិញ+ ៥១ (​ព្រោះ​ពួក​គេ​ជា​រាស្ត្រ​ជា​មត៌ក​របស់​លោក+ ដែល​លោក​បាន​នាំ​ចេញ​ពី​ស្រុក​អេហ្ស៊ីប+ គឺ​ពី​ក្នុង​ឡ​រំលាយ​ដែក​)។*+ ៥២ សូម​លោក​មេត្តា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​អង្វរ​របស់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក+ និង​ពាក្យ​អង្វរ​របស់​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក ពេល​ដែល​ពួក​គេ​ហៅ​រក​លោក​ផង។+ ៥៣ ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​អើយ លោក​បាន​ញែក​ពួក​គេ​ចេញ​ពី​ប្រជាជាតិ​ទាំង​អស់​នៅ​ផែនដី​ទុក​ជា​មត៌ក+ ដូច​លោក​បាន​ប្រកាស​ប្រាប់​តាម​រយៈ​ម៉ូសេ​ជា​អ្នក​បម្រើ​លោក កាល​ដែល​លោក​នាំ​បុព្វ​បុរស​យើង​ចេញ​ពី​ស្រុក​អេហ្ស៊ីប​»។

៥៤ កាល​សាឡូម៉ូន​បាន​បញ្ចប់​សេចក្ដី​អធិដ្ឋាន​និង​ការ​អង្វរ​សុំ​សេចក្ដី​មេត្តា​ពី​ព្រះ​យេហូវ៉ា​រួច​រាល់​ហើយ ភ្លាម​នោះ​គាត់​ក៏​ក្រោក​ឡើង​ពី​មុខ​ទី​បូជា​របស់​ព្រះ​យេហូវ៉ា គឺ​ពី​កន្លែង​ដែល​គាត់​បាន​លុត​ជង្គង់ លើក​ដៃ​ទៅ​លើ​មេឃ។+ ៥៥ រួច​គាត់​ក៏​ក្រោក​ឈរ​ហើយ​ជូន​ពរ​ដល់​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ដែល​បាន​មក​ប្រជុំ​គ្នា ដោយ​បន្លឺ​សំឡេង​ថា​៖ ៥៦ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង ព្រោះ​លោក​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​លោក​មាន​សេចក្ដី​សុខសាន្តត្រាណ​ដូច​លោក​បាន​សន្យា។+ ឯ​សេចក្ដី​ល្អ​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​សន្យា គឺ​ឥត​មាន​ខ្វះ​ណា​មួយ​ឡើយ។+ ៥៧ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​នៅ​ជា​មួយ​យើង ដូច​លោក​បាន​នៅ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​យើង​ដែរ។+ សូម​កុំ​ឲ្យ​លោក​ចាក​ចេញ​ពី​យើង​ឬ​បោះ​បង់​យើង​ចោល​ឡើយ។+ ៥៨ សូម​ឲ្យ​លោក​ទាញ​នាំ​ចិត្ត​យើង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​លោក+ ហើយ​ធ្វើ​តាម​បញ្ញត្តិ ច្បាប់ និង​ការ​វិនិច្ឆ័យ​របស់​លោក ដែល​លោក​បាន​បង្គាប់​ដល់​បុព្វ​បុរស​របស់​យើង​ផង។ ៥៩ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ចាំ​ជាប់​ទាំង​យប់​ទាំង​ថ្ងៃ​នូវ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​អង្វរ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង ដើម្បី​លោក​រក​យុត្តិធម៌​ឲ្យ​អ្នក​បម្រើ​លោក​និង​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក​តាម​តម្រូវ​ការ​ជា​រៀង​រាល់​ថ្ងៃ ៦០ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​ផែនដី​ដឹង​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ពិត+ គឺ​គ្មាន​ព្រះ​ណា​ទៀត​ឡើយ!+ ៦១ ដូច្នេះ សូម​អ្នក​រាល់​គ្នា​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ+ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង ដោយ​កាន់​តាម​ច្បាប់​និង​បញ្ញត្តិ​របស់​លោក ដូច​អ្នក​រាល់​គ្នា​កំពុង​ធ្វើ​នៅ​ថ្ងៃ​នេះ​ដែរ​»។

៦២ ពេល​នោះ ស្ដេច​និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ដែល​នៅ​ជា​មួយ​នឹង​គាត់​បាន​ជូន​គ្រឿង​បូជា​យ៉ាង​ច្រើន​ដល់​ព្រះ​យេហូវ៉ា។+ ៦៣ សាឡូម៉ូន​បាន​ជូន​គ្រឿង​បូជា​នៃ​មេត្រី​ភាព+ដល់​ព្រះ​យេហូវ៉ា គឺ​គាត់​បាន​ជូន​គោ​ចំនួន​២២.០០០​ក្បាល និង​ចៀម​ចំនួន​១២០.០០០​ក្បាល។ យ៉ាង​នោះ ស្ដេច​និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​បាន​សម្ពោធ​វិហារ​របស់​ព្រះ​យេហូវ៉ា។+ ៦៤ នៅ​ថ្ងៃ​នោះ​ស្ដេច​ត្រូវ​ញែក​ទី​ធ្លា​កណ្ដាល ដែល​នៅ​មុខ​វិហារ​របស់​ព្រះ​យេហូវ៉ា​ទុក​ជា​បរិសុទ្ធ សម្រាប់​ជូន​គ្រឿង​បូជា​ដុត គ្រឿង​បូជា​ពី​ស្រូវ និង​ខ្លាញ់+នៃ​គ្រឿង​បូជា​នៃ​មេត្រី​ភាព ព្រោះ​ទី​បូជា​ធ្វើ​ពី​ស្ពាន់+ដែល​នៅ​មុខ​វិហារ​របស់​ព្រះ​យេហូវ៉ា គឺ​តូច​ពេក មិន​ល្មម​សម្រាប់​ជូន​គ្រឿង​បូជា​ទាំង​នោះ​ឡើយ។ ៦៥ នៅ​វេលា​នោះ សាឡូម៉ូន​បាន​ធ្វើ​ពិធី​បុណ្យ+ជា​មួយ​នឹង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់ ជា​ក្រុម​ជំនុំ​យ៉ាង​ធំ។ ពួក​គេ​ទាំង​នោះ​បាន​មូល​មក​ចាប់​ពី​លេបូហាម៉ាត​រហូត​ដល់​ជ្រលង​អេហ្ស៊ីប។+ ពិធី​បុណ្យ​នោះ​បាន​ត្រូវ​ធ្វើ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង អស់​៧​ថ្ងៃ ហើយ​ថែម​៧​ថ្ងៃ​ទៀត សរុប​ទាំង​អស់​១៤​ថ្ងៃ។ ៦៦ នៅ​ថ្ងៃ​បន្ទាប់​នោះ* គាត់​បាន​ឲ្យ​បណ្ដា​ជន​ត្រឡប់​ទៅ​វិញ ហើយ​ពួក​គេ​បាន​ជូន​ពរ​ដល់​ស្ដេច រួច​ក៏​ទៅ​ផ្ទះ​របស់​ពួក​គេ​រៀង​ខ្លួន ទាំង​មាន​ចិត្ត​ត្រេក​អរ​និង​សប្បាយ​រីក​រាយ ចំពោះ​ការ​ល្អ​ទាំង​ប៉ុន្មាន+ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដល់​ដាវីឌ​ជា​អ្នក​បម្រើ​លោក និង​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក