បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ២៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីការបំភ្លឺច្បាប់

      • កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ស្រុក​ម៉ូអាប់ (​១​-​១៣​)

      • ការ​ព្រមាន​អំពី​ការ​មិន​ស្ដាប់​បង្គាប់ (​១៤​-​២៩​)

        • សេចក្ដី​អាថ៌​កំបាំង​និង​ការ​បើក​បង្ហាញ (​២៩​)

ការបំភ្លឺច្បាប់ ២៩:១

ឯកសារយោង

  • +ដច ២៤:៨

ការបំភ្លឺច្បាប់ ២៩:២

ឯកសារយោង

  • +ដច ១៩:៤; យ៉ូស ២៤:៥

ការបំភ្លឺច្បាប់ ២៩:៣

ឯកសារយោង

  • +បច ៤:៣៤; នេហ ៩:១០

ការបំភ្លឺច្បាប់ ២៩:៤

ឯកសារយោង

  • +រ៉ូម ១១:៨

ការបំភ្លឺច្បាប់ ២៩:៥

ឯកសារយោង

  • +បច ១:៣; ៨:២
  • +បច ៨:៤; នេហ ៩:២១; ម៉ាថ ៦:៣១

ការបំភ្លឺច្បាប់ ២៩:៧

ឯកសារយោង

  • +ជប ២១:២៦
  • +ជប ២១:៣៣
  • +ចសព ១៣៥:១០, ១១

ការបំភ្លឺច្បាប់ ២៩:៨

ឯកសារយោង

  • +ជប ៣២:៣៣; បច ៣:១២, ១៣

ការបំភ្លឺច្បាប់ ២៩:៩

ឯកសារយោង

  • +បច ៤:៦; ៨:១៨; យ៉ូស ១:៧, ៨; ១បស ២:៣; ចសព ១០៣:១៧, ១៨; លូក ១១:២៨

ការបំភ្លឺច្បាប់ ២៩:១១

ឯកសារយោង

  • +នេហ ៨:២
  • +ដច ១២:៣៨

ការបំភ្លឺច្បាប់ ២៩:១២

ឯកសារយោង

  • +បច ១:៣; ២៩:១

ការបំភ្លឺច្បាប់ ២៩:១៣

ឯកសារយោង

  • +ដច ១៩:៥; បច ៧:៦; ២៨:៩
  • +ដច ៦:៧; ២៩:៤៥
  • +ដក ១៧:១, ៧; ២២:១៦, ១៧
  • +ដក ២៦:៣
  • +ដក ២៨:១៣

ការបំភ្លឺច្បាប់ ២៩:១៤

កំណត់សម្គាល់

  • *

    នេះ​សំដៅ​លើ​កិច្ច​ព្រម​ព្រៀង​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​តាម​រយៈ​«​ខ្ញុំ​»​ជា​ម៉ូសេ

ការបំភ្លឺច្បាប់ ២៩:១៦

ឯកសារយោង

  • +បច ២:៤

ការបំភ្លឺច្បាប់ ២៩:១៧

ឯកសារយោង

  • +ជប ២៥:១, ២

ការបំភ្លឺច្បាប់ ២៩:១៨

ឯកសារយោង

  • +បច ១១:១៦; ហេ ៣:១២
  • +ហេ ១២:១៥

ការបំភ្លឺច្បាប់ ២៩:២០

ឯកសារយោង

  • +យ៉ូស ២៤:១៩
  • +បច ២៧:២៦; ២៨:១៥

ការបំភ្លឺច្បាប់ ២៩:២៣

ឯកសារយោង

  • +ដក ១៩:២៤; យូ ៧
  • +ដក ១០:១៩; ១៤:២

ការបំភ្លឺច្បាប់ ២៩:២៤

ឯកសារយោង

  • +១បស ៩:៨, ៩; ២ប្រ ៧:២១, ២២; យេ ២២:៨, ៩

ការបំភ្លឺច្បាប់ ២៩:២៥

ឯកសារយោង

  • +១បស ១៩:១០
  • +យេ ៣១:៣២

ការបំភ្លឺច្បាប់ ២៩:២៦

ឯកសារយោង

  • +អសក ២:១២

ការបំភ្លឺច្បាប់ ២៩:២៧

ឯកសារយោង

  • +ចល ២៦:១៦; បច ២៧:២៦

ការបំភ្លឺច្បាប់ ២៩:២៨

ឯកសារយោង

  • +បច ២៨:៤៥, ៦៣; ១បស ១៤:១៥; ២បស ១៧:១៨; លូក ២១:២៤
  • +អែស ៩:៧; ដាន ៩:៧

ការបំភ្លឺច្បាប់ ២៩:២៩

ឯកសារយោង

  • +រ៉ូម ១១:៣៣
  • +ចសព ៧៨:៥; អទ ១២:១៣

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

បច. ២៩:១ដច ២៤:៨
បច. ២៩:២ដច ១៩:៤; យ៉ូស ២៤:៥
បច. ២៩:៣បច ៤:៣៤; នេហ ៩:១០
បច. ២៩:៤រ៉ូម ១១:៨
បច. ២៩:៥បច ១:៣; ៨:២
បច. ២៩:៥បច ៨:៤; នេហ ៩:២១; ម៉ាថ ៦:៣១
បច. ២៩:៧ជប ២១:២៦
បច. ២៩:៧ជប ២១:៣៣
បច. ២៩:៧ចសព ១៣៥:១០, ១១
បច. ២៩:៨ជប ៣២:៣៣; បច ៣:១២, ១៣
បច. ២៩:៩បច ៤:៦; ៨:១៨; យ៉ូស ១:៧, ៨; ១បស ២:៣; ចសព ១០៣:១៧, ១៨; លូក ១១:២៨
បច. ២៩:១១នេហ ៨:២
បច. ២៩:១១ដច ១២:៣៨
បច. ២៩:១២បច ១:៣; ២៩:១
បច. ២៩:១៣ដច ១៩:៥; បច ៧:៦; ២៨:៩
បច. ២៩:១៣ដច ៦:៧; ២៩:៤៥
បច. ២៩:១៣ដក ១៧:១, ៧; ២២:១៦, ១៧
បច. ២៩:១៣ដក ២៦:៣
បច. ២៩:១៣ដក ២៨:១៣
បច. ២៩:១៦បច ២:៤
បច. ២៩:១៧ជប ២៥:១, ២
បច. ២៩:១៨បច ១១:១៦; ហេ ៣:១២
បច. ២៩:១៨ហេ ១២:១៥
បច. ២៩:២០យ៉ូស ២៤:១៩
បច. ២៩:២០បច ២៧:២៦; ២៨:១៥
បច. ២៩:២៣ដក ១៩:២៤; យូ ៧
បច. ២៩:២៣ដក ១០:១៩; ១៤:២
បច. ២៩:២៤១បស ៩:៨, ៩; ២ប្រ ៧:២១, ២២; យេ ២២:៨, ៩
បច. ២៩:២៥១បស ១៩:១០
បច. ២៩:២៥យេ ៣១:៣២
បច. ២៩:២៦អសក ២:១២
បច. ២៩:២៧ចល ២៦:១៦; បច ២៧:២៦
បច. ២៩:២៨បច ២៨:៤៥, ៦៣; ១បស ១៤:១៥; ២បស ១៧:១៨; លូក ២១:២៤
បច. ២៩:២៨អែស ៩:៧; ដាន ៩:៧
បច. ២៩:២៩រ៉ូម ១១:៣៣
បច. ២៩:២៩ចសព ៧៨:៥; អទ ១២:១៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ការបំភ្លឺច្បាប់ ២៩:១-២៩

ការបំភ្លឺច្បាប់

២៩ នេះ​ជា​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​កិច្ច​ព្រម​ព្រៀង​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ​ឲ្យ​ធ្វើ​ជា​មួយ​នឹង​បណ្ដា​ជន​អ៊ីស្រាអែល​នៅ​ស្រុក​ម៉ូអាប់ បន្ថែម​ពី​លើ​កិច្ច​ព្រម​ព្រៀង​ដែល​លោក​បាន​ធ្វើ​ជា​មួយ​នឹង​ពួក​គេ​នៅ​ភ្នំ​ហូរែប។+

២ បន្ទាប់​មក ម៉ូសេ​បាន​ហៅ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ឲ្យ​មក​ជួប​ជុំ​គ្នា ហើយ​ប្រាប់​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ហើយ នូវ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ទៅ​លើ​ផារ៉ូ ទៅ​លើ​អ្នក​បម្រើ​របស់​គាត់ និង​ទៅ​លើ​ស្រុក​អេហ្ស៊ីប​ទាំង​មូល+ ៣ គឺ​ដោយ​ការ​វិនិច្ឆ័យ​ដ៏​ធំ សញ្ញា​សម្គាល់ និង​អព្ភូតហេតុ​ដ៏​អស្ចារ្យ។+ ៤ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​បាន​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​យល់ ភ្នែក​របស់​អ្នក​រាល់​គ្នា​ឃើញ និង​ត្រចៀក​របស់​អ្នក​រាល់​គ្នា​ឮ​ទេ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។+ ៥ ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ‹ក្នុង​អំឡុងពេលដែលខ្ញុំនាំផ្លូវអ្នក​រាល់​គ្នា​អស់​៤០​ឆ្នាំ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ+ សម្លៀក​បំពាក់​របស់​អ្នក​រាល់​គ្នា​មិន​បាន​រេច​រឹល​ទេ ហើយ​ស្បែក​ជើង​របស់​អ្នក​រាល់​គ្នា​ក៏​មិន​បាន​សឹក​ដែរ។+ ៦ អ្នក​រាល់​គ្នា​មិន​បាន​បរិភោគ​នំ​ប៉័ង ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ឬ​ស្រា​ឯ​ទៀត​ទេ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា​ខ្ញុំ​នេះ​ជា​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា›។ ៧ នៅ​ទី​បំផុត អ្នក​រាល់​គ្នា​បាន​មក​ដល់​ទី​នេះ។ ឯ​ស៊ីហុន​ជា​ស្ដេច​ក្រុង​ហែសបូន+ និង​អុក​ជា​ស្ដេច​នៃ​តំបន់បាសាន+ ពួក​គេបាន​ចេញ​មក​ច្បាំង​នឹង​យើង តែ​ពួក​គេ​មិន​បាន​ឈ្នះ​យើង​ទេ។+ ៨ ក្រោយ​នោះ យើង​បាន​ដណ្ដើម​យក​ទឹក​ដី​របស់​ពួក​គេ ហើយ​ប្រគល់​ឲ្យ​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ពាក់​កណ្ដាល។+ ៩ ហេតុ​នេះ អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ពាក្យ​ទាំង​ប៉ុន្មាន​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ ដើម្បី​ឲ្យ​កិច្ចការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​បាន​សម្រេច​ទាំង​អស់។+

១០ ​«​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បាន​ឈរ​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា មាន​ទាំង​ប្រមុខ​នៃ​កុលសម្ព័ន្ធ ពួក​បុរស​ចាស់​ទុំ ពួក​មេ​ដឹក​នាំ ពួក​បុរស​អ៊ីស្រាអែលទាំង​អស់ ១១ ប្រពន្ធ+កូន​អ្នក​រាល់​គ្នា និង​ជន​បរទេស+ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា គឺ​មាន​តាំង​ពី​អ្នក​រើស​អុស រហូត​ដល់​អ្នក​ដង​ទឹក​សម្រាប់​អ្នក​រាល់​គ្នា។ ១២ អ្នក​រាល់​គ្នា​នៅ​ទី​នេះ ដើម្បី​ស្បថ​និង​ធ្វើ​ជា​ភាគី​នៃ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា គឺ​កិច្ច​ព្រម​ព្រៀង​ដែល​ព្រះ​យេហូវ៉ាធ្វើ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ។+ ១៣ យ៉ាង​នេះ លោក​អាច​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​រាស្ត្រ​របស់​លោក+ និង​អាច​ធ្វើ​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា+ ដូច​ដែល​លោក​បាន​សន្យា​នឹង​អ្នក​រាល់​គ្នា និង​ដូច​ដែល​លោក​បាន​ស្បថ​នឹង​អាប្រាហាំ+ អ៊ីសាក+ និង​យ៉ាកុប+ជា​បុព្វបុរស​របស់​អ្នក​រាល់​គ្នា។

១៤ ​«​ខ្ញុំ*មិន​គ្រាន់​តែ​ធ្វើ​សម្បថ​និង​កិច្ច​ព្រម​ព្រៀង​នេះ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ទេ ១៥ តែ​ខ្ញុំ​ធ្វើ​ជា​មួយ​នឹង​អស់​អ្នក​ដែល​កំពុង​ឈរ​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​នៅ​ឥឡូវ​នេះ ព្រម​ទាំង​ជា​មួយ​នឹង​អស់​អ្នក​ដែល​មិន​នៅ​ជា​មួយ​នឹង​យើង​នៅ​ថ្ងៃ​នេះ​ផង​ដែរ។ ១៦ (​ព្រោះ​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា​យើង​ធ្លាប់​មាន​ជីវិត​យ៉ាង​ណា​នៅ​ស្រុក​អេហ្ស៊ីប និង​យើង​ឆ្លង​កាត់​ទឹក​ដី​របស់​ប្រជា​ជាតិ​ផ្សេង​ៗ​តាម​របៀប​ណា​នៅ​តាម​ផ្លូវ។+ ១៧ អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ឃើញ​រូប​សំណាក​និង​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម+ ដែល​ធ្វើ​ពី​ឈើ​ពី​ថ្ម និង​ពី​មាស​ពី​ប្រាក់ នៅ​ក្នុង​ស្រុក​របស់​ប្រជា​ជាតិ​ទាំង​នោះ​ដែរ​)។ ១៨ ដូច្នេះ នៅ​ថ្ងៃ​នេះ ចូរ​ប្រយ័ត្ន​កុំ​ឲ្យ​មាន​បុរស​ស្ត្រី ឬ​ក្រុម​គ្រួសារ ឬ​កុលសម្ព័ន្ធ​ណា​ក្នុង​ចំណោម​អ្នក​រាល់​គ្នា បែរ​ចិត្ត​ចេញ​ពី​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទៅ​បម្រើ​ព្រះ​នា​នា​របស់​ប្រជា​ជាតិ​ទាំង​នោះជា​ដាច់​ខាត+ ដើម្បី​កុំ​ឲ្យ​មាន​ឫសគល់​ដែល​បង្កើត​ផ្លែ​ល្វីង​និង​ពុល​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ។+

១៩ ​«​ប៉ុន្តែ ក្នុង​ចំណោម​អ្នក​ដែល​ស្ដាប់​ពាក្យ​សម្បថ​នេះ បើ​អ្នក​ណា​ពោល​ក្នុង​ចិត្ត​ដោយ​អំណួត​ថា​៖ ‹ទោះ​ជា​ខ្ញុំ​ដើរ​តាម​ផ្លូវ​របស់​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​មាន​សេចក្ដី​សុខ​សាន្ត​ដែរ› នោះ​អ្វី​ៗ​ក្នុងផ្លូវ​គាត់​នឹង​វិនាស​ហើយ។ ២០ ព្រះ​យេហូវ៉ា​នឹង​មិន​ព្រម​អភ័យ​ទោស​ឲ្យ​គាត់​ឡើយ។+ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​ខឹង​នឹង​គាត់​ជា​ខ្លាំង ហើយ​បណ្ដាសាទាំង​ប៉ុន្មាន​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នេះ នឹង​ធ្លាក់​ទៅ​លើ​គាត់​ជា​មិន​ខាន។+ ព្រះ​យេហូវ៉ា​នឹង​លុប​ឈ្មោះ​គាត់​ចេញ​ពី​ផែនដី​ជា​ប្រាកដ។ ២១ រួច​មក ព្រះ​យេហូវ៉ា​នឹង​ញែក​គាត់​ចេញ​ពី​គ្រប់​កុលសម្ព័ន្ធ​នៃ​អ៊ីស្រាអែល សម្រាប់​ឲ្យ​រង​ទុក្ខ​វេទនា​ស្រប​តាម​បណ្ដាសា​ទាំង​ប៉ុន្មាន​ក្នុង​កិច្ច​ព្រម​ព្រៀង ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ក្រម​ច្បាប់​នេះ។

២២ ​«​ឯ​កូន​ចៅ​ជំនាន់​ក្រោយ​និង​ជន​បរទេស​ដែល​មក​ពី​កន្លែង​ឆ្ងាយ ពួក​គេ​នឹង​ឃើញ​សេចក្ដី​វេទនា​ដែល​ព្រះ​យេហូវ៉ា​បណ្ដាល​ឲ្យ​មាន​លើ​ទឹក​ដី​នោះ។ ២៣ លោក​នឹង​ធ្វើ​ឲ្យ​មាន​ស្ពាន់ធ័រ អំបិល និង​ភ្លើង ដើម្បី​ឲ្យ​ស្រុក​ទាំង​មូល​គ្មាន​ការ​ដាំ​ដុះ គ្មាន​ការ​សាប​ព្រោះ ឬ​គ្មាន​រុក្ខជាតិ​ណា​ឡើយ។ ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​ស្រុក​នេះ​ដូច​ជា​លោក​បំផ្លាញ​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា+ ក្រុង​អាត់ម៉ា និង​ក្រុង​សេបោអីម+ដូច្នោះ​ដែរ ពេលដែលលោក​បញ្ចេញ​កំហឹង​ដ៏​ខ្លាំង​របស់​លោក។ ២៤ ពួក​គេ​និង​ប្រជា​ជាតិ​នា​នា​នឹង​និយាយ​ថា​៖ ‹ម្ដេច​ក៏​ព្រះ​យេហូវ៉ា​ធ្វើ​ដូច្នេះ​ទៅ​លើ​ស្រុក​នេះ?+ តើ​អ្វី​បណ្ដាល​ឲ្យ​លោក​ខឹង​ខ្លាំង​ដល់​ថ្នាក់នេះ?›។ ២៥ រួច​មក អ្នក​ទាំង​នោះ​នឹង​និយាយ​ថា​៖ ‹នេះ​គឺ​ដោយ​សារ​ពួក​គេ​បាន​បំពាន​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា+ជា​ព្រះ​នៃ​បុព្វ​បុរស​ពួក​គេ ជា​កិច្ច​ព្រម​ព្រៀង​ដែល​លោក​បាន​ធ្វើ​ជា​មួយ​នឹង​ពួក​គេ កាល​ដែល​លោក​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីប។+ ២៦ ពួក​គេ​បាន​ទៅ​បម្រើ​ដល់​ព្រះ​ឯ​ទៀត ហើយ​ក្រាប​គោរព​ដល់​ព្រះ​ទាំង​នោះ​វិញ ជា​ព្រះ​ដែល​ពួក​គេ​មិន​ដែល​ស្គាល់​ពី​មុន​មក​ទេ។ លោក​បាន​ហាម​ពួក​គេ​មិន​ឲ្យ​គោរព​បូជា​ព្រះ​ទាំង​នោះ​ជា​ដាច់​ខាត។+ ២៧ ម្ល៉ោះ​ហើយ ព្រះ​យេហូវ៉ា​បាន​ខឹង​ជា​ខ្លាំង ហើយ​លោក​នាំ​ឲ្យ​មាន​បណ្ដាសា​គ្រប់​យ៉ាង​ទៅ​លើ​ស្រុក​នោះ ដូច​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នេះ។+ ២៨ ហេតុ​នេះ ដោយ​កំហឹង​ដ៏​ខ្លាំង​ក្រៃ​លែង+ ព្រះ​យេហូវ៉ា​បាន​ដក​រំលើង​ពួក​គេ​ចេញ​ពី​ទឹក​ដី​នេះ ហើយ​លោក​បាន​បណ្ដេញ​ពួក​គេទៅស្រុក​ផ្សេង ជា​ស្រុក​ដែល​ពួក​គេ​រស់​នៅ​សព្វ​ថ្ងៃ›។+

២៩ ​«​សេចក្ដី​អាថ៌​កំបាំង​ជា​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង+ តែ​លោក​បាន​បើក​បង្ហាញ​ឲ្យ​យើង​និង​កូន​ចៅ​យើង​បាន​យល់​គ្រប់​ជំនាន់​ត​ទៅ ដើម្បី​ឲ្យ​យើង​អាច​កាន់​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ក្រម​ច្បាប់​នេះ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក