បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ២៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីជំរឿនបណ្ដាជន

      • ការ​ណែនាំ​អំពី​គ្រឿង​បូជា​ផ្សេង​ៗ​ (​១​-​៤០​)

        • ថ្ងៃ​ផ្លុំ​ត្រែ (​១​-​៦​)

        • ថ្ងៃ​ជម្រះ​ភាព​ខុស​ឆ្គង (​៧​-​១១​)

        • បុណ្យ​ខ្ទម (​១២​-​៣៨​)

ជំរឿនបណ្ដាជន ២៩:១

ឯកសារយោង

  • +ជប ១០:២; ចសព ៨១:៣
  • +ចល ២៣:២៤, ២៥

ជំរឿនបណ្ដាជន ២៩:២

កំណត់សម្គាល់

  • *

    ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»​

ជំរឿនបណ្ដាជន ២៩:៦

ឯកសារយោង

  • +ជប ២៨:១១-១៣
  • +ជប ២៨:៣, ៥
  • +ជប ២៨:៦, ៧

ជំរឿនបណ្ដាជន ២៩:៧

កំណត់សម្គាល់

  • *

    នេះ​ប្រហែល​ជា​សំដៅ​លើ​ការ​តម​អាហារ ឬ​កាន់​ត្រណម​ផ្សេង​ទៀត

ឯកសារយោង

  • +ចល ១៦:២៩
  • +ចល ២៣:២៧-៣១

ជំរឿនបណ្ដាជន ២៩:៨

ឯកសារយោង

  • +ចល ១:៣; ២២:២២; បច ១៥:២១; ១៧:១

ជំរឿនបណ្ដាជន ២៩:១១

ឯកសារយោង

  • +ចល ១៦:៣

ជំរឿនបណ្ដាជន ២៩:១២

ឯកសារយោង

  • +ដច ២៣:១៦; ចល ២៣:៣៤-៣៦; បច ១៦:១៣-១៥; នេហ ៨:១៤-១៨

ជំរឿនបណ្ដាជន ២៩:១៣

ឯកសារយោង

  • +អែស ៣:៤
  • +ចល ២២:២២; បច ១៧:១

ជំរឿនបណ្ដាជន ២៩:១៦

ឯកសារយោង

  • +ជប ២៨:៣-៨

ជំរឿនបណ្ដាជន ២៩:១៧

ឯកសារយោង

  • +ចល ២២:២២; បច ១៧:១

ជំរឿនបណ្ដាជន ២៩:១៩

ឯកសារយោង

  • +ជប ២៨:៣-៨

ជំរឿនបណ្ដាជន ២៩:២០

ឯកសារយោង

  • +ចល ២២:២២; បច ១៧:១

ជំរឿនបណ្ដាជន ២៩:២២

ឯកសារយោង

  • +ជប ២៨:៣-៨

ជំរឿនបណ្ដាជន ២៩:២៣

ឯកសារយោង

  • +ចល ២២:២២; បច ១៧:១

ជំរឿនបណ្ដាជន ២៩:២៥

ឯកសារយោង

  • +ជប ២៨:៣-៨

ជំរឿនបណ្ដាជន ២៩:២៦

ឯកសារយោង

  • +បច ១៥:២១; ១៧:១

ជំរឿនបណ្ដាជន ២៩:២៨

ឯកសារយោង

  • +ជប ២៨:៣-៨

ជំរឿនបណ្ដាជន ២៩:២៩

ឯកសារយោង

  • +ចល ២២:២២; បច ១៧:១

ជំរឿនបណ្ដាជន ២៩:៣១

ឯកសារយោង

  • +ជប ២៨:៣-៨

ជំរឿនបណ្ដាជន ២៩:៣២

ឯកសារយោង

  • +ចល ២២:២២; បច ១៧:១

ជំរឿនបណ្ដាជន ២៩:៣៤

ឯកសារយោង

  • +ជប ២៨:៣-៨

ជំរឿនបណ្ដាជន ២៩:៣៥

ឯកសារយោង

  • +ចល ២៣:៣៦, ៣៩

ជំរឿនបណ្ដាជន ២៩:៣៦

ឯកសារយោង

  • +ចល ២២:២២; បច ១៧:១

ជំរឿនបណ្ដាជន ២៩:៣៨

ឯកសារយោង

  • +ជប ២៨:៣-៨

ជំរឿនបណ្ដាជន ២៩:៣៩

ឯកសារយោង

  • +ចល ២៣:២; បច ១៦:១៦
  • +ចល ១:៣
  • +ចល ២:១
  • +ជប ១៥:៥
  • +ចល ៣:១
  • +បច ១២:៥, ៦
  • +ចល ៧:១៦; ២២:២១

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ជប. ២៩:១ជប ១០:២; ចសព ៨១:៣
ជប. ២៩:១ចល ២៣:២៤, ២៥
ជប. ២៩:៦ជប ២៨:១១-១៣
ជប. ២៩:៦ជប ២៨:៣, ៥
ជប. ២៩:៦ជប ២៨:៦, ៧
ជប. ២៩:៧ចល ១៦:២៩
ជប. ២៩:៧ចល ២៣:២៧-៣១
ជប. ២៩:៨ចល ១:៣; ២២:២២; បច ១៥:២១; ១៧:១
ជប. ២៩:១១ចល ១៦:៣
ជប. ២៩:១២ដច ២៣:១៦; ចល ២៣:៣៤-៣៦; បច ១៦:១៣-១៥; នេហ ៨:១៤-១៨
ជប. ២៩:១៣អែស ៣:៤
ជប. ២៩:១៣ចល ២២:២២; បច ១៧:១
ជប. ២៩:១៦ជប ២៨:៣-៨
ជប. ២៩:១៧ចល ២២:២២; បច ១៧:១
ជប. ២៩:១៩ជប ២៨:៣-៨
ជប. ២៩:២០ចល ២២:២២; បច ១៧:១
ជប. ២៩:២២ជប ២៨:៣-៨
ជប. ២៩:២៣ចល ២២:២២; បច ១៧:១
ជប. ២៩:២៥ជប ២៨:៣-៨
ជប. ២៩:២៦បច ១៥:២១; ១៧:១
ជប. ២៩:២៨ជប ២៨:៣-៨
ជប. ២៩:២៩ចល ២២:២២; បច ១៧:១
ជប. ២៩:៣១ជប ២៨:៣-៨
ជប. ២៩:៣២ចល ២២:២២; បច ១៧:១
ជប. ២៩:៣៤ជប ២៨:៣-៨
ជប. ២៩:៣៥ចល ២៣:៣៦, ៣៩
ជប. ២៩:៣៦ចល ២២:២២; បច ១៧:១
ជប. ២៩:៣៨ជប ២៨:៣-៨
ជប. ២៩:៣៩ចល ២៣:២; បច ១៦:១៦
ជប. ២៩:៣៩ចល ១:៣
ជប. ២៩:៣៩ចល ២:១
ជប. ២៩:៣៩ជប ១៥:៥
ជប. ២៩:៣៩ចល ៣:១
ជប. ២៩:៣៩បច ១២:៥, ៦
ជប. ២៩:៣៩ចល ៧:១៦; ២២:២១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ជំរឿនបណ្ដាជន ២៩:១-៤០

ជំរឿនបណ្ដាជន

២៩ «​‹នៅ​ថ្ងៃ​ទី​១ ក្នុង​ខែ​ទី​៧ អ្នក​រាល់​គ្នា​ត្រូវ​ផ្លុំ​ត្រែ+ រំលឹក​បណ្ដា​ជន​ឲ្យ​មក​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ ហើយ​មិន​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​ឡើយ។+ ២ រួច​អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ​យេហូវ៉ា* គឺ​គោ​ស្ទាវ​មួយ​ក្បាល ចៀម​ឈ្មោល​មួយ​ក្បាល និង​កូន​ចៀម​ឈ្មោល​៧​ក្បាល​អាយុ​មួយ​ឆ្នាំ។ អ្នក​រាល់​គ្នា​ត្រូវ​ជូន​សត្វ​ដែល​ល្អ​ឥត​ខ្ចោះ។ ៣ ពេល​ជូន​គោ​ស្ទាវ ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ គឺ​ម្សៅ​ម៉ដ្ឋ​៣​ភាគ​១០​អេហ្វា​លាយ​ជា​មួយ​នឹង​ប្រេង។ ពេល​ជូន​ចៀម​ឈ្មោល ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ គឺ​ម្សៅ​ម៉ដ្ឋ​២​ភាគ​១០​អេហ្វា​លាយ​ជា​មួយ​នឹង​ប្រេង។ ៤ ពេល​ជូន​កូន​ចៀម​ឈ្មោល​នីមួយ​ៗ​ទាំង​៧​ក្បាល ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ គឺ​ម្សៅ​ម៉ដ្ឋ​១​ភាគ​១០​អេហ្វា​លាយ​ជា​មួយ​នឹង​ប្រេង។ ៥ អ្នក​រាល់គ្នា​ក៏​ត្រូវ​ជូន​ពពែ​ស្ទាវ​មួយ​ក្បាល​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​ផង​ដែរ ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា។ ៦ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ជូន​អ្វី​ទាំង​នេះ បន្ថែម​ពី​លើ​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​ពី​ស្រូវ​ដែល​ត្រូវ​ជូន​ជា​រៀង​រាល់​ខែ+ និង​បន្ថែម​ពី​លើ​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​ពី​ស្រូវ​ដែល​ត្រូវ​ជូន​ជា​ប្រចាំ+ ព្រម​ជា​មួយ​គ្រឿង​បូជា​ជា​ស្រា+ តាម​ការ​ណែនាំ​ស្ដី​អំពី​ការ​ជូន​គ្រឿង​បូជា​ទាំង​នោះ។ អ្នក​រាល់​គ្នា​ត្រូវ​ដុត​គ្រឿង​បូជា​ទាំង​នោះ​ដើម្បី​ទុក​ជា​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។

៧ ​«​‹នៅ​ថ្ងៃ​ទី​១០ ក្នុង​ខែ​ទី​៧ អ្នក​រាល់​គ្នា​ត្រូវ​មក​ជួប​ជុំ​គ្នា​គោរព​ប្រណិប័តន៍​ព្រះ។+ អ្នក​រាល់​គ្នា​ត្រូវ​បង្ហាញ​ការ​សោក​ស្ដាយ*ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ខ្លួន ហើយ​មិន​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​អ្វី​ឡើយ។+ ៨ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​ដុត​សម្រាប់​ជា​ក្លិនឈ្ងុយ​ដល់​ព្រះ​យេហូវ៉ា គឺ​គោ​ស្ទាវ​មួយ​ក្បាល ចៀម​ឈ្មោល​មួយ​ក្បាល និង​កូន​ចៀម​ឈ្មោល​៧​ក្បាល​អាយុ​មួយ​ឆ្នាំ។ អ្នក​រាល់​គ្នា​ត្រូវ​ជូន​សត្វ​ដែល​ល្អ​ឥត​ខ្ចោះ។+ ៩ ពេល​ជូន​គោ​ស្ទាវ ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ គឺ​ម្សៅ​ម៉ដ្ឋ​៣​ភាគ​១០​អេហ្វា​លាយ​ជា​មួយ​នឹង​ប្រេង។ ពេល​ជូន​ចៀម​ឈ្មោល ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ គឺ​ម្សៅ​ម៉ដ្ឋ​២​ភាគ​១០​អេហ្វា​លាយ​ជា​មួយ​នឹង​ប្រេង។ ១០ ពេល​ជូន​កូន​ចៀម​ឈ្មោល​នីមួយ​ៗ​ទាំង​៧​ក្បាល ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ គឺ​ម្សៅ​ម៉ដ្ឋ​១​ភាគ​១០​អេហ្វា​លាយ​ជា​មួយ​នឹង​ប្រេង។ ១១ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​ពពែ​ស្ទាវ​មួយ​ក្បាល​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង បន្ថែម​ពី​លើ​គ្រឿង​បូជា​សម្រាប់​ជម្រះ​ភាព​ខុស​ឆ្គង+ ជា​មួយ​គ្រឿង​បូជា​ដុត គ្រឿង​បូជា​ពី​ស្រូវ និង​គ្រឿង​បូជា​ជា​ស្រា​ដែល​ត្រូវ​ជូន​ជា​ប្រចាំ។

១២ ​«​‹នៅ​ថ្ងៃ​ទី​១៥ ក្នុង​ខែ​ទី​៧ អ្នក​រាល់​គ្នា​ត្រូវ​មក​ជួប​ជុំ​គ្នា​គោរព​ប្រណិប័តន៍​ព្រះ ហើយ​មិន​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​អ្វី​ឡើយ។ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​ជូន​ព្រះ​យេហូវ៉ា​អស់​រយៈ​ពេល​៧​ថ្ងៃ។+ ១៣ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​ដុត+សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ​យេហូវ៉ា គឺ​គោ​ស្ទាវ​១៣​ក្បាល ចៀម​ឈ្មោល​២​ក្បាល និង​កូន​ចៀម​ឈ្មោល​១៤​ក្បាល​អាយុ​មួយ​ឆ្នាំ។ អ្នក​រាល់​គ្នា​ត្រូវ​ជូន​សត្វ​ដែល​ល្អ​ឥត​ខ្ចោះ។+ ១៤ ពេល​ជូន​គោ​ស្ទាវ​នីមួយ​ៗ​ទាំង​១៣​ក្បាល ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ គឺ​ម្សៅ​ម៉ដ្ឋ​៣​ភាគ​១០​អេហ្វា​លាយ​ជា​មួយ​នឹង​ប្រេង។ ពេល​ជូន​ចៀម​ឈ្មោល​នីមួយ​ៗ​ទាំង​២​ក្បាល ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ គឺ​ម្សៅ​ម៉ដ្ឋ​២​ភាគ​១០​អេហ្វា​លាយ​ជា​មួយ​នឹង​ប្រេង។ ១៥ ពេល​ជូន​កូន​ចៀម​ឈ្មោល​នីមួយ​ៗ​ទាំង​១៤​ក្បាល ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ គឺ​ម្សៅ​ម៉ដ្ឋ​១​ភាគ​១០​អេហ្វា​លាយ​ជា​មួយ​នឹង​ប្រេង។ ១៦ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​ពពែ​ស្ទាវ​មួយ​ក្បាល​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង បន្ថែម​ពី​លើ​គ្រឿង​បូជា​ដុត គ្រឿង​បូជា​ពី​ស្រូវ និង​គ្រឿង​បូជា​ជា​ស្រា​ដែល​ត្រូវ​ជូន​ជា​ប្រចាំ។+

១៧ ​«​‹នៅ​ថ្ងៃ​ទី​២​នៃ​បុណ្យ​នោះ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គោ​ស្ទាវ​១២​ក្បាល ចៀម​ឈ្មោល​២​ក្បាល និង​កូន​ចៀម​ឈ្មោល​១៤​ក្បាល​អាយុ​មួយ​ឆ្នាំ។ អ្នក​រាល់​គ្នា​ត្រូវ​ជូន​សត្វ​ដែល​ល្អ​ឥត​ខ្ចោះ។+ ១៨ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ និង​គ្រឿង​បូជា​ជា​ស្រា​ជា​មួយ​ដែរ ស្រប​តាម​ចំនួន​គោ ចៀម និង​កូន​ចៀម ព្រម​ទាំង​តាម​ការ​ណែនាំ​ស្ដី​អំពី​ការ​ជូន​គ្រឿង​បូជា​ទាំង​នោះ។ ១៩ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​ពពែ​ស្ទាវ​មួយ​ក្បាល​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង បន្ថែម​ពី​លើ​គ្រឿង​បូជា​ដុត គ្រឿង​បូជា​ពី​ស្រូវ និង​គ្រឿង​បូជា​ជា​ស្រា​ដែល​ត្រូវ​ជូន​ជា​ប្រចាំ។+

២០ ​«​‹នៅ​ថ្ងៃ​ទី៣ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គោ​ស្ទាវ​១១​ក្បាល ចៀម​ឈ្មោល​២​ក្បាល និង​កូន​ចៀម​ឈ្មោល​១៤​ក្បាល​អាយុ​មួយ​ឆ្នាំ។ អ្នក​រាល់​គ្នា​ត្រូវ​ជូន​សត្វ​ដែល​ល្អ​ឥត​ខ្ចោះ។+ ២១ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ និង​គ្រឿង​បូជា​ជា​ស្រា​ជា​មួយ​ដែរ ស្រប​តាម​ចំនួន​គោ ចៀម និង​កូន​ចៀម ព្រម​ទាំង​តាម​ការ​ណែនាំ​ស្ដី​អំពី​ការ​ជូន​គ្រឿង​បូជា​ទាំង​នោះ។ ២២ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​ពពែ​ស្ទាវ​មួយ​ក្បាល​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង បន្ថែម​ពី​លើ​គ្រឿង​បូជា​ដុត គ្រឿង​បូជា​ពី​ស្រូវ និង​គ្រឿង​បូជា​ជា​ស្រា​ដែល​ត្រូវ​ជូន​ជា​ប្រចាំ។+

២៣ ​«​‹នៅ​ថ្ងៃ​ទី​៤ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គោ​ស្ទាវ​១០​ក្បាល ចៀម​ឈ្មោល​២​ក្បាល និង​កូន​ចៀម​ឈ្មោល​១៤​ក្បាល​អាយុ​មួយ​ឆ្នាំ។ អ្នក​រាល់​គ្នា​ត្រូវ​ជូន​សត្វ​ដែល​ល្អ​ឥត​ខ្ចោះ។+ ២៤ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ និង​គ្រឿង​បូជា​ជា​ស្រា​ជា​មួយ​ដែរ ស្រប​តាម​ចំនួន​គោ ចៀម និង​កូន​ចៀម ព្រម​ទាំង​តាម​ការ​ណែនាំ​ស្ដី​អំពី​ការ​ជូន​គ្រឿង​បូជា​ទាំង​នោះ។ ២៥ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​ពពែ​ស្ទាវ​មួយ​ក្បាល​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង បន្ថែម​ពី​លើ​គ្រឿង​បូជា​ដុត គ្រឿង​បូជា​ពី​ស្រូវ និង​គ្រឿង​បូជា​ជា​ស្រា​ដែល​ត្រូវ​ជូន​ជា​ប្រចាំ។+

២៦ ​«​‹នៅ​ថ្ងៃ​ទី​៥ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គោ​ស្ទាវ​៩​ក្បាល ចៀម​ឈ្មោល​២​ក្បាល និង​កូន​ចៀម​ឈ្មោល​១៤​ក្បាល​អាយុ​មួយ​ឆ្នាំ។ អ្នក​រាល់​គ្នា​ត្រូវ​ជូន​សត្វ​ដែល​ល្អឥត​ខ្ចោះ។+ ២៧ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ និង​គ្រឿង​បូជា​ជា​ស្រា​ជា​មួយ​ដែរ ស្រប​តាម​ចំនួន​គោ ចៀម និង​កូន​ចៀម ព្រម​ទាំង​តាម​ការ​ណែនាំ​ស្ដី​អំពី​ការ​ជូន​គ្រឿង​បូជា​ទាំង​នោះ។ ២៨ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​ពពែ​ស្ទាវ​មួយ​ក្បាល​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង បន្ថែម​ពី​លើ​គ្រឿង​បូជា​ដុត គ្រឿង​បូជា​ពី​ស្រូវ និង​គ្រឿង​បូជា​ជា​ស្រា​ដែល​ត្រូវ​ជូន​ជា​ប្រចាំ។+

២៩ ​«​‹នៅ​ថ្ងៃ​ទី​៦ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គោ​ស្ទាវ​៨​ក្បាល ចៀម​ឈ្មោល​២​ក្បាល និង​កូន​ចៀម​ឈ្មោល​១៤​ក្បាល​អាយុ​មួយ​ឆ្នាំ។ អ្នក​រាល់​គ្នា​ត្រូវ​ជូន​សត្វ​ដែល​ល្អ​ឥត​ខ្ចោះ។+ ៣០ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ និង​គ្រឿង​បូជា​ជា​ស្រា​ជា​មួយ​ដែរ ស្រប​តាម​ចំនួន​គោ ចៀម និង​កូន​ចៀម ព្រម​ទាំង​តាម​ការ​ណែនាំ​ស្ដី​អំពី​ការ​ជូន​គ្រឿង​បូជា​ទាំង​នោះ។ ៣១ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​ពពែ​ស្ទាវ​មួយ​ក្បាល​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង បន្ថែម​ពី​លើ​គ្រឿង​បូជា​ដុត គ្រឿង​បូជា​ពី​ស្រូវ និង​គ្រឿង​បូជា​ជា​ស្រា​ដែល​ត្រូវ​ជូន​ជា​ប្រចាំ។+

៣២ ​«​‹នៅ​ថ្ងៃ​ទី​៧ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គោ​ស្ទាវ​៧​ក្បាល ចៀម​ឈ្មោល​២​ក្បាល និង​កូន​ចៀម​ឈ្មោល​១៤​ក្បាល​អាយុ​មួយ​ឆ្នាំ។ អ្នក​រាល់​គ្នា​ត្រូវ​ជូន​សត្វ​ដែល​ល្អ​ឥត​ខ្ចោះ។+ ៣៣ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ និង​គ្រឿង​បូជា​ជា​ស្រា​ជា​មួយ​ដែរ ស្រប​តាម​ចំនួន​គោ ចៀម និង​កូន​ចៀម ព្រម​ទាំង​តាម​ការ​ណែនាំ​ស្ដី​អំពី​ការ​ជូន​គ្រឿង​បូជា​ទាំង​នោះ។ ៣៤ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​ពពែ​ស្ទាវ​មួយ​ក្បាល​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង បន្ថែម​ពី​លើ​គ្រឿង​បូជា​ដុត គ្រឿង​បូជា​ពី​ស្រូវ និង​គ្រឿង​បូជា​ជា​ស្រា​ដែល​ត្រូវ​ជូន​ជា​ប្រចាំ។+

៣៥ ​«​‹នៅ​ថ្ងៃ​ទី​៨ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​ប្រជុំ​ពិសេស ហើយ​មិន​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​អ្វី​ឡើយ។+ ៣៦ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ​យេហូវ៉ា គឺ​គោ​ស្ទាវ​១​ក្បាល ចៀម​ឈ្មោល​១​ក្បាល និង​កូន​ចៀម​ឈ្មោល​៧​ក្បាល​អាយុ​មួយ​ឆ្នាំ។ អ្នក​រាល់​គ្នា​ត្រូវ​ជូន​សត្វ​ដែល​ល្អ​ឥត​ខ្ចោះ។+ ៣៧ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ និង​គ្រឿង​បូជា​ជា​ស្រា​ជា​មួយ​ដែរ ស្រប​តាម​ចំនួន​គោ ចៀម និង​កូន​ចៀម ព្រម​ទាំង​តាម​ការ​ណែនាំ​ស្ដី​អំពី​ការ​ជូន​គ្រឿង​បូជា​ទាំង​នោះ។ ៣៨ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​ពពែ​ស្ទាវ​មួយ​ក្បាល​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង បន្ថែម​ពី​លើ​គ្រឿង​បូជា​ដុត គ្រឿង​បូជា​ពី​ស្រូវ និង​គ្រឿង​បូជា​ជា​ស្រា​ដែល​ត្រូវ​ជូន​ជា​ប្រចាំ។+

៣៩ ​«​‹នៅ​ថ្ងៃ​បុណ្យ​នីមួយ​ៗ​+ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​ទាំង​នេះ​ដល់​ព្រះ​យេហូវ៉ា​ជា​គ្រឿង​បូជា​ដុត+ ជា​មួយ​គ្រឿង​បូជា​ពី​ស្រូវ+ គ្រឿង​បូជា​ជា​ស្រា+ និង​គ្រឿង​បូជា​នៃ​មេត្រី​ភាព+ បន្ថែម​ពី​លើ​គ្រឿង​បូជា​លា​សម្បថ+ និង​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត›​»។+ ៤០ ដូច្នេះ ម៉ូសេ​បាន​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​នូវ​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​គាត់។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក