បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី២ ១៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសាំយូអែលទី២

      • ដាវីឌ​យំ​ស្ដាយ​អាប់សាឡំ (​១​-​៤​)

      • យ៉ូអាប់​កែ​តម្រង់​ដាវីឌ (​៥​-​៨​ក​)

      • ដាវីឌ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ (​៨​ខ​-​១៥​)

      • ស៊ីមម៉ាយ​សុំ​ការ​អភ័យ​ទោស (​១៦​-​២៣​)

      • មេភីបូសែត​បង្ហាញ​ថា​ខ្លួន​គ្មាន​កំហុស (​២៤​-​៣០​)

      • បាស៊ីលឡាយ​បាន​ទទួល​កិត្តិយស (​៣១​-​៤០​)

      • ជម្លោះ​រវាង​កុលសម្ព័ន្ធ (​៤១​-​៤៣​)

សាំយូអែលទី២ ១៩:១

ឯកសារយោង

  • +២សាំ ១៨:៥, ១៤

សាំយូអែលទី២ ១៩:២

កំណត់សម្គាល់

  • *

    ឬ​«​សេចក្ដី​សង្គ្រោះ​»​

សាំយូអែលទី២ ១៩:៣

ឯកសារយោង

  • +២សាំ ១៧:២៤

សាំយូអែលទី២ ១៩:៤

ឯកសារយោង

  • +២សាំ ១៨:៣៣

សាំយូអែលទី២ ១៩:៥

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ឯកសារយោង

  • +២សាំ ៣:២-៥; ៥:១៤-១៦
  • +២សាំ ១៣:១
  • +២សាំ ៥:១៣; ១៥:១៦

សាំយូអែលទី២ ១៩:៨

ឯកសារយោង

  • +២សាំ ១៨:១៧

សាំយូអែលទី២ ១៩:៩

ឯកសារយោង

  • +១សាំ ១៧:៥០; ១៨:៧; ១៩:៥; ២សាំ ៥:២៥; ៨:៥
  • +២សាំ ១៥:១៤

សាំយូអែលទី២ ១៩:១០

ឯកសារយោង

  • +២សាំ ១៥:១០, ១២
  • +២សាំ ១៨:១៤

សាំយូអែលទី២ ១៩:១១

ឯកសារយោង

  • +២សាំ ៨:១៧; ១៥:២៥; ១បស ១:៨
  • +១សាំ ២២:២០; ៣០:៧; ២សាំ ១៥:២៤; ១ប្រ ១៥:១១, ១២
  • +២សាំ ២:៤

សាំយូអែលទី២ ១៩:១៣

ឯកសារយោង

  • +២សាំ ១៧:២៥; ១ប្រ ២:១៦, ១៧
  • +២សាំ ៨:១៦; ១៨:៥, ១៤

សាំយូអែលទី២ ១៩:១៥

ឯកសារយោង

  • +យ៉ូស ៥:៩; ១សាំ ១១:១៤

សាំយូអែលទី២ ១៩:១៦

ឯកសារយោង

  • +២សាំ ១៦:៥; ១បស ២:៨, ៩

សាំយូអែលទី២ ១៩:១៧

ឯកសារយោង

  • +២សាំ ៩:២, ១០; ១៦:១

សាំយូអែលទី២ ១៩:១៨

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ពួក​គេ​»​

សាំយូអែលទី២ ១៩:១៩

ឯកសារយោង

  • +២សាំ ១៦:៥

សាំយូអែលទី២ ១៩:២១

ឯកសារយោង

  • +២សាំ ២៣:១៨
  • +២សាំ ២:១៨
  • +ដច ២២:២៨; ២សាំ ១៦:៧; ១បស ២១:១៣

សាំយូអែលទី២ ១៩:២២

ឯកសារយោង

  • +២សាំ ៣:៣៩; ១៦:១០

សាំយូអែលទី២ ១៩:២៣

ឯកសារយោង

  • +១បស ២:៨, ៩

សាំយូអែលទី២ ១៩:២៤

ឯកសារយោង

  • +២សាំ ៩:៣, ៦; ១៦:៣, ៤

សាំយូអែលទី២ ១៩:២៥

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ពេល​គាត់​មក​ពី​ក្រុង​យេរូសាឡិម​ដើម្បី​ទទួល​ស្វាគមន៍​ស្ដេច​»​

សាំយូអែលទី២ ១៩:២៦

ឯកសារយោង

  • +២សាំ ៩:៩
  • +២សាំ ៤:៤

សាំយូអែលទី២ ១៩:២៧

ឯកសារយោង

  • +ចល ១៩:១៦; ២សាំ ១៦:៣

សាំយូអែលទី២ ១៩:២៨

ឯកសារយោង

  • +២សាំ ៩:៧-១០

សាំយូអែលទី២ ១៩:២៩

ឯកសារយោង

  • +២សាំ ១៦:៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/២០០៥, ទំ.  ៣១

សាំយូអែលទី២ ១៩:៣១

ឯកសារយោង

  • +២សាំ ១៧:២៧-២៩; ១បស ២:៧

សាំយូអែលទី២ ១៩:៣២

ឯកសារយោង

  • +សុភ ៣:២៧

សាំយូអែលទី២ ១៩:៣៣

ឯកសារយោង

  • +សុភ ១១:២៥

សាំយូអែលទី២ ១៩:៣៥

ឯកសារយោង

  • +ចសព ៩០:១០
  • +អទ ២:៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១/២០១៧, ទំ.  ២១

សាំយូអែលទី២ ១៩:៣៧

ឯកសារយោង

  • +ដក ៥០:១៣
  • +១បស ២:៧

សាំយូអែលទី២ ១៩:៣៩

ឯកសារយោង

  • +ដក ៣១:៥៥; ១សាំ ២០:៤១; សកម្ម ២០:៣៧

សាំយូអែលទី២ ១៩:៤០

ឯកសារយោង

  • +១សាំ ១១:១៤
  • +២សាំ ២:៤

សាំយូអែលទី២ ១៩:៤១

ឯកសារយោង

  • +អសក ៨:១; ១២:១; ២សាំ ១៩:១៥

សាំយូអែលទី២ ១៩:៤២

ឯកសារយោង

  • +ចសព ៧៨:៦៨, ៧០

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២សាំ. ១៩:១២សាំ ១៨:៥, ១៤
២សាំ. ១៩:៣២សាំ ១៧:២៤
២សាំ. ១៩:៤២សាំ ១៨:៣៣
២សាំ. ១៩:៥២សាំ ៣:២-៥; ៥:១៤-១៦
២សាំ. ១៩:៥២សាំ ១៣:១
២សាំ. ១៩:៥២សាំ ៥:១៣; ១៥:១៦
២សាំ. ១៩:៨២សាំ ១៨:១៧
២សាំ. ១៩:៩១សាំ ១៧:៥០; ១៨:៧; ១៩:៥; ២សាំ ៥:២៥; ៨:៥
២សាំ. ១៩:៩២សាំ ១៥:១៤
២សាំ. ១៩:១០២សាំ ១៥:១០, ១២
២សាំ. ១៩:១០២សាំ ១៨:១៤
២សាំ. ១៩:១១២សាំ ៨:១៧; ១៥:២៥; ១បស ១:៨
២សាំ. ១៩:១១១សាំ ២២:២០; ៣០:៧; ២សាំ ១៥:២៤; ១ប្រ ១៥:១១, ១២
២សាំ. ១៩:១១២សាំ ២:៤
២សាំ. ១៩:១៣២សាំ ១៧:២៥; ១ប្រ ២:១៦, ១៧
២សាំ. ១៩:១៣២សាំ ៨:១៦; ១៨:៥, ១៤
២សាំ. ១៩:១៥យ៉ូស ៥:៩; ១សាំ ១១:១៤
២សាំ. ១៩:១៦២សាំ ១៦:៥; ១បស ២:៨, ៩
២សាំ. ១៩:១៧២សាំ ៩:២, ១០; ១៦:១
២សាំ. ១៩:១៩២សាំ ១៦:៥
២សាំ. ១៩:២១២សាំ ២៣:១៨
២សាំ. ១៩:២១២សាំ ២:១៨
២សាំ. ១៩:២១ដច ២២:២៨; ២សាំ ១៦:៧; ១បស ២១:១៣
២សាំ. ១៩:២២២សាំ ៣:៣៩; ១៦:១០
២សាំ. ១៩:២៣១បស ២:៨, ៩
២សាំ. ១៩:២៤២សាំ ៩:៣, ៦; ១៦:៣, ៤
២សាំ. ១៩:២៦២សាំ ៩:៩
២សាំ. ១៩:២៦២សាំ ៤:៤
២សាំ. ១៩:២៧ចល ១៩:១៦; ២សាំ ១៦:៣
២សាំ. ១៩:២៨២សាំ ៩:៧-១០
២សាំ. ១៩:២៩២សាំ ១៦:៤
២សាំ. ១៩:៣១២សាំ ១៧:២៧-២៩; ១បស ២:៧
២សាំ. ១៩:៣២សុភ ៣:២៧
២សាំ. ១៩:៣៣សុភ ១១:២៥
២សាំ. ១៩:៣៥ចសព ៩០:១០
២សាំ. ១៩:៣៥អទ ២:៨
២សាំ. ១៩:៣៧ដក ៥០:១៣
២សាំ. ១៩:៣៧១បស ២:៧
២សាំ. ១៩:៣៩ដក ៣១:៥៥; ១សាំ ២០:៤១; សកម្ម ២០:៣៧
២សាំ. ១៩:៤០១សាំ ១១:១៤
២សាំ. ១៩:៤០២សាំ ២:៤
២សាំ. ១៩:៤១អសក ៨:១; ១២:១; ២សាំ ១៩:១៥
២សាំ. ១៩:៤២ចសព ៧៨:៦៨, ៧០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
  • ៤២
  • ៤៣
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សាំយូអែលទី២ ១៩:១-៤៣

សៀវភៅសាំយូអែលទី២

១៩ មាន​គេ​ទៅ​រាយ​ការណ៍​ប្រាប់​យ៉ូអាប់​ថា​៖ ​«​ស្ដេច​កំពុង​យំ​ស្ដាយ​អាប់សាឡំ​»។+ ២ ដូច្នេះ ជ័យ​ជម្នះ*នៅ​ថ្ងៃ​នោះ​បាន​ប្រែ​ទៅ​ជា​ការ​កើត​ទុក្ខ​សម្រាប់​បណ្ដា​ជន​ទាំង​អស់​វិញ ដោយ​សារ​ពួក​គេ​បាន​ឮ​ថា​ស្ដេច​កំពុង​សោកសង្រេង​អំពី​កូន​ប្រុស​របស់​គាត់។ ៣ នៅ​ថ្ងៃ​នោះ ពួក​គេ​បាន​ត្រឡប់​មក​ក្រុង​វិញ​ដោយ​ស្ងៀម​ស្ងាត់+ ហាក់​ដូច​ជា​ទាហាន​ដែល​បាន​បាក់​ទ័ព​រត់​ចេញ​ពី​សមរភូមិ​ដោយ​ក្ដី​អាម៉ាស់។ ៤ ឯ​ស្ដេច​វិញ គាត់​ខ្ទប់​មុខ ហើយ​បន្ត​ស្រែក​យំ​យ៉ាង​ខ្លាំង​ថា​៖ ​«​ឱ​អាប់សាឡំ​កូន​ប្រុស​ពុក​អើយ អាប់សាឡំ​កូន​ពុក កូន​អើយ​កូន!​»។+

៥ ក្រោយ​មក យ៉ូអាប់​ចូល​ទៅ​ជួប​ស្ដេច​នៅ​ឯ​វិមាន ហើយ​និយាយ​ថា​៖ ​«​ថ្ងៃ​នេះ អ្នក​បម្រើ​ទាំង​អស់​របស់​លោក​បាន​ជួយ​សង្គ្រោះ​ជីវិត*លោក ជីវិត​កូន​ប្រុស+កូន​ស្រី​លោក+ ជីវិត​ប្រពន្ធ​និង​ប្រពន្ធ​បន្ទាប់​ទាំង​ប៉ុន្មាន​របស់​លោក។+ ប៉ុន្តែ ពេល​នេះ​លោក​បែរ​ជា​ធ្វើ​ឲ្យ​ពួក​គេ​អាម៉ាស់​មុខ​ទៅ​វិញ។ ៦ លោក​ស្រឡាញ់​អ្នក​ដែល​ស្អប់​លោក ហើយ​លោក​ស្អប់​អ្នក​ដែល​ស្រឡាញ់​លោក ព្រោះ​ថ្ងៃ​នេះ​លោក​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា ពួក​មេ​ទ័ព​និង​ពួក​អ្នក​បម្រើ​គ្មាន​តម្លៃ​សោះ​ចំពោះ​លោក។ ខ្ញុំ​ជឿ​ថា​បើ​ថ្ងៃ​នេះ​អាប់សាឡំ​នៅ​រស់ តែ​ពួក​យើង​ស្លាប់​វិញ នោះ​លោក​នឹង​មិន​ពិបាក​ចិត្ត​ទេ។ ៧ ឥឡូវ សូម​លោក​ក្រោក​ឡើង​ចេញ​ទៅ​លើក​ទឹក​ចិត្ត​ពួក​អ្នក​បម្រើ​របស់​លោក ព្រោះ​បើ​លោក​មិន​ចេញ​ទៅ​ទេ ខ្ញុំ​សូម​យក​ព្រះ​យេហូវ៉ា​ជា​សាក្សី​ថា យប់​នេះ​នឹង​គ្មាន​សល់​អ្នក​ណា​ម្នាក់​នៅ​ខាង​លោក​ឡើយ។ នោះ​លោក​នឹង​រង​ការ​លំបាក​ខ្លាំង​ជាង​ការ​លំបាក​ទាំង​អស់​ដែល​លោក​ធ្លាប់​ជួប​តាំង​ពី​ក្មេង​រហូត​មក​ដល់​ឥឡូវ​»។ ៨ ដូច្នេះ ស្ដេច​ក្រោក​ឡើង​ចេញ​ទៅ​អង្គុយ​នៅ​ទ្វារ​កំពែង​ក្រុង។ បណ្ដា​ជន​ទាំង​អស់​ទទួល​ដំណឹង​ថា​៖ ​«​ឥឡូវ ស្ដេច​កំពុង​អង្គុយ​នៅ​ទ្វារ​កំពែង​ក្រុង​»។ ពួក​គេ​ក៏​នាំ​គ្នា​មក​ជួប​ស្ដេច។

ចំណែក​ឯ​ពួក​អ៊ីស្រាអែល​ដែល​គាំទ្រ​អាប់សាឡំ ពួក​គេ​បាន​រត់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ។+ ៩ បណ្ដា​ជន​ពី​កុលសម្ព័ន្ធ​ទាំង​អស់​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ជជែក​តវ៉ា​គ្នា​ថា​៖ ​«​ស្ដេច​បាន​ជួយ​សង្គ្រោះ​យើង​ពី​ពួក​សត្រូវ+ ហើយ​ក៏​បាន​សង្គ្រោះ​យើង​ពី​ពួក​ភីលីស្ទីន​ដែរ។ ប៉ុន្តែ លោក​បាន​រត់​ចេញ​ពី​ស្រុក​ដោយ​សារ​អាប់សាឡំ។+ ១០ ឯ​អាប់សាឡំ​ដែល​យើង​បាន​តែង​តាំង​ឲ្យ​គ្រប់​គ្រង​លើ​យើង+ គាត់​បាន​ស្លាប់​ក្នុង​សមរភូមិ​ទៅ​ហើយ។+ ដូច្នេះ​ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​យើង​មិន​អើពើ​នាំ​ស្ដេច​មក​វិញ?​»។

១១ ស្ដេច​ដាវីឌ​ផ្ញើ​សារ​ទៅ​សង្ឃ​សេដុក+និង​សង្ឃ​អាប៊ីយ៉ាថា+ ដោយ​ប្រាប់​ថា​៖ ​«​ចូរ​ទៅ​និយាយ​ប្រាប់​បុរស​ចាស់​ទុំ​នៃ​កុលសម្ព័ន្ធ​យូដា+ថា​៖ ‹ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ប្រញាប់​មក​នាំ​ស្ដេច​ទៅ​វិមាន​វិញ​ឲ្យ​បាន​មុន​គេ? ព្រោះ​ស្ដេច​បាន​ទទួល​ដំណឹង​ថា​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ចង់​នាំ​ស្ដេច​ត្រឡប់​ទៅ​វិញ។ ១២ អ្នក​រាល់​គ្នា​ជា​បង​ប្អូន និង​ជា​សាច់​ញាតិ​របស់​ខ្ញុំ។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ប្រញាប់​នាំ​ខ្ញុំ​ទៅ​ឲ្យ​បាន​មុន​គេ?›។ ១៣ ម្យ៉ាង​ទៀត អ្នក​ត្រូវ​និយាយ​ប្រាប់​អាម៉េសា​ថា​៖+ ‹តើ​អ្នក​មិន​មែន​ជា​សាច់​ញាតិ​ខ្ញុំ​ទេ​ឬ? ខ្ញុំ​នឹង​ឲ្យ​អ្នក​ធ្វើ​ជា​មេ​ទ័ព​របស់​ខ្ញុំ​ជំនួស​យ៉ូអាប់​ចាប់​ពី​ពេល​នេះ​ត​ទៅ។ បើ​ខ្ញុំ​មិន​ធ្វើ​ដូច្នេះ​ទេ នោះ​សូម​ព្រះ​ដាក់​ទោស​ខ្ញុំ​ឲ្យ​ធ្ងន់​ចុះ›​»។+

១៤ ដោយ​ពាក្យ​ទាំង​នោះ ដាវីឌ​បាន​ធ្វើ​ឲ្យ​កុលសម្ព័ន្ធ​យូដា​ទាំង​មូល​ព្រម​ព្រៀង​ចិត្ត​គ្នា រួច​ពួក​គេ​ចាត់​អ្នក​នាំ​ដំណឹង​ឲ្យ​មក​ជម្រាប​ស្ដេច​ថា​៖ ​«​សូម​លោក​និង​អ្នក​បម្រើ​ទាំង​អស់​របស់​លោក​ត្រឡប់​មក​វិញ​»។

១៥ ស្ដេច​ចេញ​ដំណើរ​ត្រឡប់​ទៅ​វិញ។ ពេល​ស្ដេច​ទៅ​ដល់​ទន្លេយ៉ូដាន់ បណ្ដា​ជន​នៃ​កុលសម្ព័ន្ធ​យូដា​បាន​មក​ក្រុង​គីលកាល+ ដើម្បី​ចាំ​ទទួល​និង​ចម្លង​ស្ដេច​ឆ្លង​ទន្លេយ៉ូដាន់។ ១៦ រួច​មក ស៊ីមម៉ាយ+ជា​កូន​ប្រុស​កេរ៉ា​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន និង​ជា​អ្នក​ភូមិ​បាហ៊ូរីម បាន​រូត​រះ​ចុះ​ទៅ​ទទួល​ស្ដេច​ដាវីឌ​ជា​មួយ​នឹង​បណ្ដា​ជន​នៃ​កុលសម្ព័ន្ធ​យូដា ១៧ ព្រម​ទាំង​មាន​បុរស​ចំនួន​១.០០០​នាក់​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​ទៅ​ជា​មួយ​ផង​ដែរ។ បន្ថែម​ទៀត សៀបា+ដែល​ជា​អ្នក​បម្រើ​របស់​ក្រុម​គ្រួសារ​សុល កូន​ប្រុស​១៥​នាក់​របស់​សៀបា និង​អ្នក​បម្រើ​២០​នាក់​បាន​ធ្វើ​ដំណើរ​យ៉ាង​ប្រញាប់​ដើម្បី​ទៅ​ដល់​ទន្លេយ៉ូដាន់​ឲ្យ​បាន​មុន​ស្ដេច។ ១៨ គាត់*ឆ្លង​ទន្លេ​ដើម្បី​ចម្លង​ក្រុម​គ្រួសារ​ស្ដេច និង​ដើម្បី​ធ្វើ​អ្វី​ក៏​ដោយ​ដែល​ស្ដេច​បញ្ជា។ ប៉ុន្តែ ពេល​ស្ដេច​ហៀបនឹង​ឆ្លង​ទន្លេយ៉ូដាន់ ស៊ីមម៉ាយ​កូន​ប្រុស​កេរ៉ា​ក៏​ក្រាប​គោរព​នៅ​ចំពោះ​មុខ​ស្ដេច។ ១៩ ស៊ីមម៉ាយ​និយាយ​ទៅ​ស្ដេច​ថា​៖ ​«​សូម​ស្ដេច​ជា​ម្ចាស់​មេត្តា​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ផង! សូម​លោក​បំភ្លេច​កំហុស​ដែល​ខ្ញុំ​បាន​ធ្វើ+នៅ​ថ្ងៃ​ដែល​លោក​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម។ សូម​លោក​កុំ​ចាំ​ទុក​ក្នុង​ចិត្ត​ឡើយ ២០ ព្រោះ​ខ្ញុំ​ជា​អ្នក​បម្រើ​លោក ខ្ញុំ​ដឹង​ខុស​ហើយ។ ម្ល៉ោះ​ហើយ​ថ្ងៃ​នេះ​ក្នុង​ពូជ​ពង្ស​យ៉ូសែប ខ្ញុំ​មក​ទី​នេះ​ជួប​ស្ដេច​ជា​ម្ចាស់​មុន​គេ​»។

២១ ភ្លាម​នោះ អាប៊ីសាយ+កូន​ប្រុស​សេរូយ៉ា+និយាយ​ថា​៖ ​«​ស៊ីមម៉ាយ​សម​តែ​ស្លាប់ ព្រោះ​គាត់​បាន​ជេរ​ប្រមាថ​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង​»។+ ២២ ដាវីឌ​តប​វិញ​ថា​៖ ​«​កូន​ប្រុស​សេរូយ៉ា+ រឿង​នេះ​មិន​ទាក់​ទង​នឹង​អ្នក​ទេ! ហេតុ​អ្វី​ថ្ងៃ​នេះ​អ្នក​ប្រឆាំង​នឹង​ខ្ញុំ? ថ្ងៃ​នេះ​មិន​គួរ​សម្លាប់​អ្នក​ណា​ម្នាក់​ក្នុង​ស្រុក​អ៊ីស្រាអែល​ឡើយ ព្រោះ​ថ្ងៃ​នេះ​ខ្ញុំ​បាន​ទៅ​ជា​ស្ដេច​គ្រប់​គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល​ម្ដង​ទៀត​»។ ២៣ រួច​ស្ដេច​និយាយ​ទៅ​ស៊ីមម៉ាយ​ថា​៖ ​«​អ្នក​នឹង​មិន​ស្លាប់​ទេ​»។ លុះ​និយាយ​ចប់ ស្ដេច​ស្បថ​ឲ្យ​គាត់។+

២៤ រីឯ​មេភីបូសែត+ចៅ​ប្រុស​របស់​សុល គាត់​ក៏​បាន​ទៅ​ទទួល​ស្ដេច​ដែរ។ តាំង​ពី​ថ្ងៃ​ដែល​ស្ដេច​ចាក​ចេញ រហូត​ដល់​ថ្ងៃ​ដែល​ស្ដេច​ត្រឡប់​មក​វិញ​ដោយ​សុខ​សាន្ត មេភីបូសែត​មិន​បាន​លាង​ជើង តម្រឹម​ពុក​មាត់ ឬ​បោក​សម្លៀក​បំពាក់​ទេ។ ២៥ ពេល​គាត់​មក​ក្រុង​យេរូសាឡិម​ដើម្បី​ទទួល​ស្វាគមន៍​ស្ដេច* ស្ដេច​សួរ​គាត់​ថា​៖ ​«​មេភីបូសែត ហេតុ​អ្វី​ពេល​នោះ​អ្នក​មិន​ចាក​ចេញ​ទៅ​ជា​មួយ​នឹង​ខ្ញុំ?​»។ ២៦ គាត់​ឆ្លើយ​ថា​៖ ​«​ឱ​ស្ដេច​ជា​ម្ចាស់ អ្នក​បម្រើ​របស់​ខ្ញុំ+បាន​បោក​បញ្ឆោត​ខ្ញុំ។ ខ្ញុំ​បាន​និយាយ​ថា​៖ ‹ចូរ​ចង​កែប​លា ដើម្បី​ឲ្យ​ខ្ញុំ​ជិះ​វា​ទៅ​ជា​មួយ​នឹង​ស្ដេច› ដោយ​សារ​ខ្ញុំ​ពិការ​ជើង។+ ២៧ តែ​គាត់​បាន​បង្កាច់​បង្ខូច​ខ្ញុំ​នៅ​ចំពោះ​មុខ​ស្ដេច​ជា​ម្ចាស់។+ ប៉ុន្តែ ស្ដេច​ជា​ម្ចាស់​ប្រៀប​ដូច​ជា​ទេវតា​នៃ​ព្រះ​ពិត ដូច្នេះ​សូម​ធ្វើ​អ្វី​ដែល​លោក​គិត​ថា​ល្អ​ចុះ។ ២៨ ទោះ​ជា​ស្ដេច​ជា​ម្ចាស់​អាច​សម្លាប់​ក្រុម​គ្រួសារ​ទាំង​មូល​របស់​ឪពុក​ខ្ញុំ​ក៏​ដោយ តែ​លោក​បែរ​ជា​ឲ្យ​ខ្ញុំ​មាន​កិត្តិយស​បរិភោគ​នៅ​តុ​របស់​លោក។+ ដូច្នេះ តើ​គួរ​ឲ្យ​ខ្ញុំ​សុំ​អ្វី​ទៀត​ពី​លោក?​»។

២៩ ស្ដេច​និយាយ​ទៅ​គាត់​ថា​៖ ​«​ឈប់​និយាយ​ទៀត​ទៅ នេះ​ជា​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ អ្នក​ត្រូវ​ចែក​ស្រែ​ចម្ការ​ឲ្យ​សៀបា​»។+ ៣០ មេភីបូសែត​តប​ថា​៖ ​«​សូម​ឲ្យ​គាត់​យក​ទាំង​អស់​ចុះ។ ការ​ដែល​ស្ដេច​ជា​ម្ចាស់​របស់​ខ្ញុំ​បាន​ត្រឡប់​មក​វិមាន​វិញ​ដោយ​សុខ​សាន្ត នោះ​គ្រប់​គ្រាន់​ហើយ​សម្រាប់​ខ្ញុំ​»។

៣១ បាស៊ីលឡាយ+ដែល​ជា​អ្នក​ស្រុក​គីលាត​បាន​ចេញ​ពី​ក្រុង​រ៉ូគីលីម ដើម្បី​ដង្ហែ​ស្ដេច​ទៅ​ទន្លេ​យ៉ូដាន់។ ៣២ បាស៊ីលឡាយ​មាន​វ័យ​ចាស់​ណាស់​ហើយ គាត់​មាន​អាយុ​៨០​ឆ្នាំ។ គាត់​ជា​អ្នក​មាន​ស្ដុក​ស្ដម្ភ។ អំឡុង​ពេល​ដែល​ស្ដេច​អាស្រ័យ​នៅ​ក្រុង​ម៉ាហាណែម គាត់​បាន​ផ្ដល់​ស្បៀងអាហារ​ដល់​ស្ដេច។+ ៣៣ ស្ដេច​និយាយ​ទៅ​បាស៊ីលឡាយ​ថា​៖ ​«​សូម​អ្នក​ឆ្លង​ទៅ​ជា​មួយ​នឹង​ខ្ញុំ។ ខ្ញុំ​នឹង​ផ្គត់​ផ្គង់​អាហារ​ឲ្យ​អ្នក​នៅ​ក្រុង​យេរូសាឡិម​»។+ ៣៤ តែ​បាស៊ីលឡាយ​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ចាស់​ណាស់​ហើយ រស់​មិន​បាន​យូរ​ទៀត​ទេ តើ​ឲ្យ​ខ្ញុំ​ទៅ​ក្រុង​យេរូសាឡិម​ជា​មួយ​នឹង​ស្ដេច​ធ្វើ​អ្វី? ៣៥ ខ្ញុំ​មាន​អាយុ​៨០​ឆ្នាំ​ហើយ+ ខ្ញុំ​មិន​អាច​មើល​ដឹង​របស់​ល្អ​និង​របស់​មិន​ល្អ​បាន​ឡើយ។ ទោះ​ជា​ខ្ញុំ​បរិភោគ​អ្វី​ក៏​ដោយ ក៏​ខ្ញុំ​លែង​ដឹង​ថា​ឆ្ងាញ់​ឬ​មិន​ឆ្ងាញ់​ទៀត​ដែរ។ ណា​មួយ​ទៀត ទោះ​ជា​ខ្ញុំ​ស្ដាប់​អ្នក​ចម្រៀង​ប្រុស​ស្រី​ច្រៀង​ក៏​ដោយ ក៏​ខ្ញុំ​លែង​ដឹង​ថា​ពីរោះ​ឬ​មិន​ពីរោះ​ទៀត​ដែរ។+ ដូច្នេះ តើ​គួរ​ឲ្យ​ខ្ញុំ​ទៅ​ធ្វើ​ជា​បន្ទុក​ថែម​ទៀត​ដល់​ស្ដេច​ជា​ម្ចាស់​របស់​ខ្ញុំ​ឬ? ៣៦ ការ​ដែល​ខ្ញុំ​អាច​ជូន​ដំណើរ​ស្ដេច​ទៅ​ទន្លេយ៉ូដាន់ នោះ​ជា​កិត្តិយស​សម្រាប់​ខ្ញុំ​ណាស់​ទៅ​ហើយ។ ស្ដេច​មិន​ចាំ​បាច់​តប​ស្នង​អ្វី​ដល់​ខ្ញុំ​ទេ។ ៣៧ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ត្រ​ឡប់​ទៅ​ក្រុង​របស់​ខ្ញុំ​វិញ ដើម្បី​ខ្ញុំ​អាច​ស្លាប់​នៅ​ជិត​ទី​បញ្ចុះ​សព​ឪពុក​ម្ដាយ​ខ្ញុំ។+ ស្ដេច​ជា​ម្ចាស់ នេះ​គីមហាំ​ជា​អ្នក​បម្រើ​លោក+ សូម​ឲ្យ​គាត់​ឆ្លង​ទៅ​ជា​មួយ​នឹង​ស្ដេច​ជា​ម្ចាស់ ហើយ​សូម​ស្ដេច​ប្រព្រឹត្ត​ចំពោះ​គាត់​តាម​ដែល​លោក​គិត​ថា​ល្អ​ចុះ​»។

៣៨ ស្ដេច​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​ឲ្យ​គីមហាំ​ឆ្លង​ទៅ​ជា​មួយ​នឹង​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ប្រព្រឹត្ត​ចំពោះ​គាត់​តាម​ដែល​អ្នក​ពេញ​ចិត្ត។ ខ្ញុំ​នឹង​ធ្វើ​តាម​សំណូម​ពរ​ទាំង​អស់​របស់​អ្នក​»។ ៣៩ បន្ទាប់​មក បណ្ដា​ជន​ទាំង​អស់​ចាប់​ផ្ដើម​ឆ្លង​ទន្លេ​យ៉ូដាន់។ មុន​នឹង​ស្ដេច​ឆ្លង​ទន្លេ ស្ដេច​បាន​ថើប​បាស៊ីលឡាយ+ ហើយ​ឲ្យ​ពរ​ដល់​គាត់។ រួច​បាស៊ីលឡាយ​ត្រឡប់​ទៅ​ផ្ទះ​គាត់​វិញ។ ៤០ ពេល​ស្ដេច​ឆ្លង​ទន្លេ​ទៅ​ក្រុង​គីលកាល+ គីមហាំ​ក៏​ឆ្លង​ទៅ​ជា​មួយ​នឹង​គាត់​ដែរ។ កុលសម្ព័ន្ធ​យូដា​ទាំង​មូល​និង​បណ្ដា​ជន​អ៊ីស្រាអែល​ចំនួន​ពាក់​កណ្ដាល បាន​ដង្ហែ​ស្ដេច​ឆ្លង​ទន្លេ​នោះ។+

៤១ រួច​មក បុរស​ទាំង​អស់​ដែល​តំណាង​បណ្ដា​ជន​អ៊ីស្រាអែល​ចូល​ទៅ​ជិត​ស្ដេច ហើយ​សួរ​ថា​៖ ​«​ហេតុ​អ្វី​កុលសម្ព័ន្ធ​យូដា​ដែល​ជា​ជន​រួម​ជាតិ​របស់​យើង រួម​ទាំង​ពួក​បុរស​របស់​ស្ដេច នាំ​គ្នា​ដង្ហែ​ស្ដេច​និង​ក្រុម​គ្រួសារ​ស្ដេច​ឆ្លង​ទន្លេយ៉ូដាន់​មក​ទាំង​ស្ងាត់​ៗ​ដូច្នេះ?​»។+ ៤២ បុរស​ទាំង​អស់​ដែល​តំណាង​កុលសម្ព័ន្ធ​យូដា​ឆ្លើយ​ទៅ​ពួក​បុរស​ដែល​តំណាង​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ​«​ដោយ​សារ​ស្ដេច​ជា​សាច់​ញាតិ​របស់​យើង។+ ហេតុ​អ្វី​អ្នក​រាល់​គ្នា​ខឹង​អំពី​រឿង​នេះ? តើ​ស្ដេច​បាន​ឲ្យ​អាហារ​ឬ​អំណោយ​មក​យើង​ឬ?​»។

៤៣ ប៉ុន្តែ ពួក​បុរស​ដែល​តំណាង​បណ្ដា​ជន​អ៊ីស្រាអែល​តប​ទៅ​ពួក​បុរស​កុលសម្ព័ន្ធ​យូដា​ថា​៖ ​«​យើង​មាន​កុលសម្ព័ន្ធ​១០ ដូច្នេះ​យើង​មាន​សិទ្ធិ​ចំពោះ​ស្ដេច​ដាវីឌ​ច្រើន​ជាង​អ្នក​រាល់​គ្នា។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មើល​ងាយ​ពួក​យើង? គឺ​ពួក​យើង​ទេ​ដែល​មាន​សិទ្ធិ​ដង្ហែ​ស្ដេច​របស់​យើង​មក​វិញ​មុន​អ្នក​រាល់​គ្នា​»។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​បុរស​កុលសម្ព័ន្ធ​យូដា​បាន​ជជែក​ឈ្នះ​ពួក​បុរស​ដែល​តំណាង​បណ្ដា​ជន​អ៊ីស្រាអែល។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក