បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ១៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីជំរឿនបណ្ដាជន

      • តួ​នាទី​របស់​ពួក​សង្ឃ​និង​ពួក​លេវី (​១​-​៧​)

      • របប​អាហារ​របស់​ពួក​សង្ឃ (​៨​-​១៩​)

        • កិច្ច​ព្រម​ព្រៀង​អំបិល  (​១៩​)

      • ពួក​លេវី​ត្រូវ​ទទួល​និង​ឲ្យ​១​ភាគ​១០ (​២០​-​៣២​)

ជំរឿនបណ្ដាជន ១៨:១

ឯកសារយោង

  • +ដច ២៥:៨; ចល ២១:១០-១២
  • +ដច ២៨:៣៨; ចល ២២:៩; ជប ១៨:២៣

ជំរឿនបណ្ដាជន ១៨:២

ឯកសារយោង

  • +ជប ៣:៦; ៨:២២; ១៦:៩
  • +ជប ១:៥៣

ជំរឿនបណ្ដាជន ១៨:៣

ឯកសារយោង

  • +ជប ៣:២៥, ២៦, ៣០, ៣១, ៣៦, ៣៧
  • +ជប ៤:១៥, ២០; ១៦:៣៩, ៤០

ជំរឿនបណ្ដាជន ១៨:៤

ឯកសារយោង

  • +ជប ១:៥១; ៣:១០

ជំរឿនបណ្ដាជន ១៨:៥

ឯកសារយោង

  • +ចល ២៤:២, ៣; ជប ៣:៣២
  • +ដច ៣០:៧
  • +ជប ១៦:៤៦

ជំរឿនបណ្ដាជន ១៨:៦

ឯកសារយោង

  • +ជប ៣:៩, ១២; ៨:១៥, ១៦
  • +ជប ៨:១៩

ជំរឿនបណ្ដាជន ១៨:៧

កំណត់សម្គាល់

  • *

    នេះ​សំដៅ​លើ​វាំងនន​ដែល​នៅ​ខាង​មុខ​បន្ទប់​បរិសុទ្ធ​បំផុត

  • *

    នេះ​សំដៅ​លើ​អ្នក​ដែល​មិន​មែន​មក​ពី​ក្រុម​គ្រួសារ​អេរ៉ុន

ឯកសារយោង

  • +ចល ១៦:២, ១២; ១សាំ ២:២៨; ហេ ៥:៤; ៩:៣, ៧
  • +ជប ៣:១០; ១៦:៣៩, ៤០

ជំរឿនបណ្ដាជន ១៨:៨

ឯកសារយោង

  • +ដច ២៣:១៩; ចល ២៧:២៨, ៣០; ជប ១៨:១១, ២៦
  • +ចល ៧:៣៤; ជប ៥:៩

ជំរឿនបណ្ដាជន ១៨:៩

ឯកសារយោង

  • +ចល ២:៣
  • +ចល ៥:១១, ១២; ៦:២៥, ២៦
  • +ចល ៧:១, ៧

ជំរឿនបណ្ដាជន ១៨:១០

ឯកសារយោង

  • +ដច ២៩:៣២; ចល ៦:១៤, ១៦; ១០:១២, ១៣
  • +ចល ៦:១៨; ៧:១, ៦; ១៤:១៣; ២១:២២

ជំរឿនបណ្ដាជន ១៨:១១

ឯកសារយោង

  • +ជប ១៥:២០; អេគ ៤៤:៣០
  • +ដច ២៩:២៧; ចល ៧:៣៤
  • +ចល ១០:១៤; បច ១៨:៣
  • +ចល ២២:៤-៦

ជំរឿនបណ្ដាជន ១៨:១២

ឯកសារយោង

  • +សុភ ៣:៩
  • +ចល ២:១៤; បច ១៨:៤

ជំរឿនបណ្ដាជន ១៨:១៣

ឯកសារយោង

  • +ដច ២៣:១៩

ជំរឿនបណ្ដាជន ១៨:១៤

ឯកសារយោង

  • +ចល ២៧:២១, ២៨

ជំរឿនបណ្ដាជន ១៨:១៥

ឯកសារយោង

  • +ដច ១៣:២; ចល ២៧:២៦; ជប ៣:១៣
  • +ដច ១៣:១៣
  • +ដច ៣៤:២០; ចល ២៧:២៧

ជំរឿនបណ្ដាជន ១៨:១៦

កំណត់សម្គាល់

  • *

    មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

  • *

    មួយ​កេរ៉ា​ស្មើ​នឹង​០,៥៧​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +ចល ២៧:៦

ជំរឿនបណ្ដាជន ១៨:១៧

កំណត់សម្គាល់

  • *

    ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»​

ឯកសារយោង

  • +ដច ២២:៣០; បច ១៥:១៩
  • +ចល ១៧:១១
  • +ចល ៣:១៦

ជំរឿនបណ្ដាជន ១៨:១៨

ឯកសារយោង

  • +ដច ២៩:២៦; ចល ៧:៣១, ៣៤

ជំរឿនបណ្ដាជន ១៨:១៩

កំណត់សម្គាល់

  • *

    នេះ​សំដៅ​លើ​កិច្ច​ព្រម​ព្រៀង​ដែល​ស្ថិត​ស្ថេរ ហើយ​មិន​អាច​ផ្លាស់​ប្ដូរ​បាន

ឯកសារយោង

  • +ដច ២៣:១៩; ជប ១៥:១៨, ១៩; ១៨:១១, ២៦; ៣១:២៨, ២៩
  • +២ប្រ ៣១:៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៣/២០២១, ទំ.  ៣-៤

ជំរឿនបណ្ដាជន ១៨:២០

ឯកសារយោង

  • +ជប ២៦:៦២, ៦៣; បច ១០:៩; ១៤:២៧; យ៉ូស ១៤:៣
  • +បច ១៨:១, ២; យ៉ូស ១៨:៧; អេគ ៤៤:២៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/២០១១, ទំ.  ១០-១១

ជំរឿនបណ្ដាជន ១៨:២១

ឯកសារយោង

  • +ចល ២៧:៣០; នេហ ១០:៣៧; ១២:៤៤; ហេ ៧:៥

ជំរឿនបណ្ដាជន ១៨:២៣

ឯកសារយោង

  • +ជប ៣:៦, ៧; ១៨:១
  • +យ៉ូស ១៣:៣៣

ជំរឿនបណ្ដាជន ១៨:២៤

ឯកសារយោង

  • +បច ១០:៩

ជំរឿនបណ្ដាជន ១៨:២៦

ឯកសារយោង

  • +ជប ១៨:២១; បច ១២:១៩
  • +នេហ ១០:៣៨

ជំរឿនបណ្ដាជន ១៨:២៧

ឯកសារយោង

  • +ជប ១៥:២០

ជំរឿនបណ្ដាជន ១៨:២៩

ឯកសារយោង

  • +ជប ១៨:៨, ១២

ជំរឿនបណ្ដាជន ១៨:៣១

ឯកសារយោង

  • +១កូ ៩:១៣

ជំរឿនបណ្ដាជន ១៨:៣២

ឯកសារយោង

  • +ចល ២២:២, ១៥

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ជប. ១៨:១ដច ២៥:៨; ចល ២១:១០-១២
ជប. ១៨:១ដច ២៨:៣៨; ចល ២២:៩; ជប ១៨:២៣
ជប. ១៨:២ជប ៣:៦; ៨:២២; ១៦:៩
ជប. ១៨:២ជប ១:៥៣
ជប. ១៨:៣ជប ៣:២៥, ២៦, ៣០, ៣១, ៣៦, ៣៧
ជប. ១៨:៣ជប ៤:១៥, ២០; ១៦:៣៩, ៤០
ជប. ១៨:៤ជប ១:៥១; ៣:១០
ជប. ១៨:៥ចល ២៤:២, ៣; ជប ៣:៣២
ជប. ១៨:៥ដច ៣០:៧
ជប. ១៨:៥ជប ១៦:៤៦
ជប. ១៨:៦ជប ៣:៩, ១២; ៨:១៥, ១៦
ជប. ១៨:៦ជប ៨:១៩
ជប. ១៨:៧ចល ១៦:២, ១២; ១សាំ ២:២៨; ហេ ៥:៤; ៩:៣, ៧
ជប. ១៨:៧ជប ៣:១០; ១៦:៣៩, ៤០
ជប. ១៨:៨ដច ២៣:១៩; ចល ២៧:២៨, ៣០; ជប ១៨:១១, ២៦
ជប. ១៨:៨ចល ៧:៣៤; ជប ៥:៩
ជប. ១៨:៩ចល ២:៣
ជប. ១៨:៩ចល ៥:១១, ១២; ៦:២៥, ២៦
ជប. ១៨:៩ចល ៧:១, ៧
ជប. ១៨:១០ដច ២៩:៣២; ចល ៦:១៤, ១៦; ១០:១២, ១៣
ជប. ១៨:១០ចល ៦:១៨; ៧:១, ៦; ១៤:១៣; ២១:២២
ជប. ១៨:១១ជប ១៥:២០; អេគ ៤៤:៣០
ជប. ១៨:១១ដច ២៩:២៧; ចល ៧:៣៤
ជប. ១៨:១១ចល ១០:១៤; បច ១៨:៣
ជប. ១៨:១១ចល ២២:៤-៦
ជប. ១៨:១២សុភ ៣:៩
ជប. ១៨:១២ចល ២:១៤; បច ១៨:៤
ជប. ១៨:១៣ដច ២៣:១៩
ជប. ១៨:១៤ចល ២៧:២១, ២៨
ជប. ១៨:១៥ដច ១៣:២; ចល ២៧:២៦; ជប ៣:១៣
ជប. ១៨:១៥ដច ១៣:១៣
ជប. ១៨:១៥ដច ៣៤:២០; ចល ២៧:២៧
ជប. ១៨:១៦ចល ២៧:៦
ជប. ១៨:១៧ដច ២២:៣០; បច ១៥:១៩
ជប. ១៨:១៧ចល ១៧:១១
ជប. ១៨:១៧ចល ៣:១៦
ជប. ១៨:១៨ដច ២៩:២៦; ចល ៧:៣១, ៣៤
ជប. ១៨:១៩ដច ២៣:១៩; ជប ១៥:១៨, ១៩; ១៨:១១, ២៦; ៣១:២៨, ២៩
ជប. ១៨:១៩២ប្រ ៣១:៤
ជប. ១៨:២០ជប ២៦:៦២, ៦៣; បច ១០:៩; ១៤:២៧; យ៉ូស ១៤:៣
ជប. ១៨:២០បច ១៨:១, ២; យ៉ូស ១៨:៧; អេគ ៤៤:២៨
ជប. ១៨:២១ចល ២៧:៣០; នេហ ១០:៣៧; ១២:៤៤; ហេ ៧:៥
ជប. ១៨:២៣ជប ៣:៦, ៧; ១៨:១
ជប. ១៨:២៣យ៉ូស ១៣:៣៣
ជប. ១៨:២៤បច ១០:៩
ជប. ១៨:២៦ជប ១៨:២១; បច ១២:១៩
ជប. ១៨:២៦នេហ ១០:៣៨
ជប. ១៨:២៧ជប ១៥:២០
ជប. ១៨:២៩ជប ១៨:៨, ១២
ជប. ១៨:៣១១កូ ៩:១៣
ជប. ១៨:៣២ចល ២២:២, ១៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ជំរឿនបណ្ដាជន ១៨:១-៣២

ជំរឿនបណ្ដាជន

១៨ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អេរ៉ុន​ថា​៖ ​«​អ្នក​និង​កូន​ប្រុស​ៗ​របស់​អ្នក រួម​ទាំង​វង្ស​ត្រកូល​អ្នក ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ណា​ដែល​ទាក់​ទង​នឹង​កន្លែង​បរិសុទ្ធ+ ព្រម​ទាំង​កំហុស​ណា​ដែល​ទាក់​ទង​នឹង​មុខ​ងារ​ជា​សង្ឃ​ផង​ដែរ។+ ២ ឯ​ពួក​លេវី​ជា​បង​ប្អូន​អ្នក​ដែល​មក​ពី​កុលសម្ព័ន្ធ​លេវី ជា​កុលសម្ព័ន្ធ​នៃ​បុព្វ​បុរស​អ្នក ចូរ​នាំ​ពួក​គេ​មក​ដើម្បី​ពួក​គេ​អាច​ចូល​រួម​បំពេញ​កិច្ចបម្រើ​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក+និង​កូន​ប្រុស​ៗ​អ្នក នៅ​មុខ​ត្រសាល​ជំនុំ​ដែល​មាន​ហឹប​នៃ​សេចក្ដី​រំលឹក។+ ៣ ពួក​គេ​ត្រូវ​ជួយ​អ្នក​បំពេញ​កិច្ចការ​ទាំង​អស់​នៅ​ឯ​ត្រសាល​ជំនុំ។+ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​ជិត​ទី​បូជា​និង​ប្រដាប់​ប្រដា​នៅ​កន្លែង​បរិសុទ្ធ​ឡើយ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ឬ​អ្នក​ត្រូវ​ស្លាប់។+ ៤ ពួក​គេ​នឹង​ធ្វើ​ការ​ជា​មួយ​អ្នក ហើយ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ទាក់​ទង​នឹង​ត្រសាល​ជំនុំ ព្រម​ទាំង​កិច្ច​បម្រើ​ទាំង​អស់​ដែល​ទាក់​ទង​នឹង​កន្លែង​នោះ។ ក្រៅ​ពី​ពួក​គេ គ្មាន​អ្នក​ណា​មាន​សិទ្ធិ​ចូល​មក​ជិត​អ្នក​ទេ។+ ៥ អ្នក​ត្រូវ​បំពេញ​ភារកិច្ច​ខ្លួន​នៅ​កន្លែង​បរិសុទ្ធ+និង​នៅ​ទី​បូជា+ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ខឹង+នឹង​បណ្ដា​ជន​អ៊ីស្រាអែល​ត​ទៅ​ទៀត។ ៦ ខ្ញុំ​បាន​ញែក​ពួក​លេវី​ពី​ចំណោម​បណ្ដា​ជន​អ៊ីស្រាអែល ហើយ​ឲ្យ​ពួក​គេ​ជា​អំណោយ​ដល់​អ្នក+ ព្រោះ​ពួក​គេ​បាន​ត្រូវ​ប្រគល់​ជូន​ខ្ញុំ​ជា​យេហូវ៉ា ដើម្បី​បំពេញ​កិច្ច​បម្រើ​នៅ​ត្រសាល​ជំនុំ។+ ៧ អ្នក​និង​កូន​ប្រុស​ៗ​អ្នក​ត្រូវ​បំពេញ​ភារកិច្ច​ជា​សង្ឃ គឺ​បម្រើ​នៅ​ទី​បូជា និង​បំពេញ​កិច្ចការ​ទាំង​អស់​នៅ​ក្រោយ​វាំងនន។*+ ព្រោះ​ខ្ញុំ​បាន​ឲ្យ​មុខ​ងារ​ជា​សង្ឃ​ដល់​អ្នក​ជា​អំណោយ។ បើ​អ្នក​ផ្សេង​ទៀត*ចូល​មក​ជិត​ត្រសាល​ជំនុំ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​»។+

៨ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថែម​ទៀត​ទៅ​អេរ៉ុន​ថា​៖ ​«​ខ្ញុំ​ឲ្យ​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​វិភាគទាន​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​យក​មក​ជូន។+ ខ្ញុំ​បាន​ប្រគល់​មួយ​ចំណែក​ឲ្យ​អ្នក​និង​កូន​ប្រុស​ៗ​របស់​អ្នក ពី​អ្វី​ៗ​បរិសុទ្ធ​ដែល​បណ្ដា​ជន​យក​មក​ជូន។ នេះ​ជា​ចំណែក​របស់​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​ត​ទៅ។+ ៩ ឯ​គ្រឿង​បូជា​បរិសុទ្ធ​បំផុត​ដែល​ត្រូវ​ដុត​ជូន​ខ្ញុំ នឹង​បាន​ជា​របស់​អ្នក គឺ​រាល់​គ្រឿង​បូជា​ដែល​បណ្ដា​ជន​យក​មក​ជូន ជា​មួយ​នឹង​គ្រឿង​បូជា​ពី​ស្រូវ+ គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង+ និង​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង។+ នេះ​ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត​ដល់​អ្នក​និង​កូន​ប្រុស​ៗ​របស់​អ្នក។ ១០ អ្នក​ត្រូវ​បរិភោគ​គ្រឿង​បូជា​នោះ​នៅ​កន្លែង​បរិសុទ្ធ​បំផុត។+ ប្រុស​ៗ​ទាំង​អស់​អាច​បរិភោគ​បាន។ នេះ​ជា​អ្វី​ដែល​បរិសុទ្ធ​ដល់​អ្នក។+ ១១ បន្ថែម​ទៅ​ទៀត គ្រប់​អំណោយ​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​យក​មក​ជូន+ ជា​មួយ​នឹង​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង+ នឹង​បាន​ជា​របស់​អ្នក​ដែរ។ ខ្ញុំ​ប្រគល់​អ្វី​ទាំង​អស់​នេះ​ដល់​អ្នក និង​កូន​ប្រុស​ស្រី​របស់​អ្នក​ជា​ដរាប​ត​ទៅ។+ សមាជិក​ក្នុង​ក្រុម​គ្រួសារ​អ្នក ដែល​ស្អាត​បរិសុទ្ធ​អាច​បរិភោគ​បាន។+

១២ ​«​ឯ​ប្រេង ស្រូវ និង​ស្រា​ទំពាំង​បាយ​ជូរ​ជា​ផល​ដំបូង+ដ៏​ល្អ​បំផុត​ដែល​គេ​យក​មក​ជូន​ខ្ញុំ​យេហូវ៉ា ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក​ដែរ។+ ១៣ ដូច្នេះ ផល​ដំបូង​ទាំង​អស់​ក្នុង​ស្រុក​ដែល​គេ​យក​មក​ជូន​ព្រះ​យេហូវ៉ា នឹង​បាន​ទៅ​ជា​របស់​អ្នក។+ សមាជិក​ក្នុង​ក្រុម​គ្រួសារ​អ្នក ដែល​ស្អាត​បរិសុទ្ធ​អាច​បរិភោគ​បាន។

១៤ ​«​អ្វី​ៗ​ទាំង​អស់​ដែល​បណ្ដា​ជន​ក្នុង​ស្រុក​អ៊ីស្រាអែល​ញែក​ជា​បរិសុទ្ធ​ទុក​ជូន​ខ្ញុំ ត្រូវ​បាន​ជា​ចំណែក​របស់​អ្នក។+

១៥ ​«​កូន​ច្បង​ទាំង​អស់+របស់​បណ្ដា​ជន និង​កូន​ដំបូង​របស់​សត្វ ដែល​គេ​យក​មក​ជូន​ខ្ញុំ​ជា​យេហូវ៉ា ត្រូវ​បាន​ទៅ​ជា​របស់​អ្នក។ ប៉ុន្តែ ត្រូវ​ឲ្យ​គេ​លោះ​កូន​ច្បង​របស់​បណ្ដា​ជន+និង​កូន​ដំបូង​របស់​សត្វ​ដែល​មិន​ស្អាត​បរិសុទ្ធ​វិញ។+ ១៦ បើ​អាយុ​ចាប់​ពី​មួយ​ខែ​ឡើង​ទៅ តម្លៃ​កំណត់​សម្រាប់​លោះ​នោះ គឺ​ប្រាក់​ប្រាំ​ហ្សេគិល*+ តាម​ទម្ងន់​ហ្សេគិល​ដែល​គេ​ប្រើ​នៅ​កន្លែង​បរិសុទ្ធ។ មួយ​ហ្សេគិល​ស្មើ​នឹង​២០​កេរ៉ា។* ១៧ ប៉ុន្តែ កូន​ឈ្មោល​ដំបូង​របស់​គោ ចៀម ឬ​ពពែ គេ​មិន​ត្រូវ​លោះ​ទេ+ ព្រោះ​សត្វ​ទាំង​នោះ​ស្អាត​បរិសុទ្ធ។ អ្នក​ត្រូវ​ប្រោះ​ឈាម​សត្វ​ទាំង​នោះ​នៅ​លើ​ទី​បូជា+ ហើយ​ដុត​ខ្លាញ់​វា​ឲ្យ​ផ្សែង​ហុយ​ឡើង ដើម្បី​ជា​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។*+ ១៨ សាច់​សត្វ​ទាំង​នោះ​នឹង​បាន​ជា​របស់​អ្នក ក៏​ដូច​ជា​សាច់​ទ្រូង​នៃ​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង​និង​សាច់​ភ្លៅ​ស្ដាំ​ដែរ។+ ១៩ គ្រប់​អំណោយ​បរិសុទ្ធ​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​យក​មក​ជូន​ខ្ញុំ​យេហូវ៉ា+ ខ្ញុំ​ប្រគល់​ដល់​អ្នក​និង​កូន​ប្រុស​ស្រី​របស់​អ្នក​ជា​ដរាប​ត​ទៅ។+ នេះ​ជា​កិច្ច​ព្រម​ព្រៀង​អំបិល* រវាង​ព្រះ​យេហូវ៉ា​និង​អ្នក ព្រម​ទាំង​កូន​ចៅ​អ្នក​»។

២០ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​បន្ត​ទៅ​អេរ៉ុន​ថា​៖ ​«​នៅ​ក្នុង​ស្រុក​របស់​បណ្ដា​ជន​អ៊ីស្រាអែល អ្នក​នឹង​មិន​ទទួល​ដី​ធ្លី​ជា​មត៌ក​ទេ ហើយ​ក៏​គ្មាន​ដី​ជា​ចំណែក​ដូច​ពួក​គេ​ដែរ+ ព្រោះ​ខ្ញុំ​ជា​ចំណែក​និង​ជា​មត៌ក​របស់​អ្នក​ហើយ។+

២១ ​«​ខ្ញុំ​ប្រគល់​១​ភាគ​១០​នៃ​វិភាគទាន​របស់​បណ្ដា​ជន​អ៊ីស្រាអែល ឲ្យ​កូន​ចៅ​លេវី​ទុក​ជា​មត៌ក+ ដោយ​សារ​ពួក​គេ​បំពេញ​កិច្ចការ​នៅ​ត្រសាល​ជំនុំ។ ២២ ឯ​បណ្ដា​ជន​អ៊ីស្រាអែល​វិញ ពួក​គេ​មិន​អាច​ចូល​ទៅ​ជិត​ត្រសាល​ជំនុំ​ទៀត​បាន​ឡើយ។ បើ​ពុំ​នោះ​ទេ ពួក​គេ​នឹង​មាន​កំហុស​ឆ្គង ហើយ​ត្រូវ​ស្លាប់​ជា​មិន​ខាន។ ២៣ ពួក​លេវី​ត្រូវ​បំពេញ​កិច្ច​បម្រើ​នៅ​ត្រសាល​ជំនុំ ហើយ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ឆ្គង​របស់​បណ្ដា​ជន។+ ក្នុង​ចំណោម​បណ្ដា​ជន​អ៊ីស្រាអែល ពួក​លេវី​មិន​អាច​មាន​ដី​ធ្លី​ជា​មត៌ក​ឡើយ។+ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​គ្រប់​ជំនាន់ត​រៀង​ទៅ។ ២៤ ព្រោះ​ខ្ញុំ​យេហូវ៉ា ខ្ញុំ​បាន​ប្រគល់​១​ភាគ​១០​នៃ​វិភាគទាន​របស់​បណ្ដា​ជន​ដែល​ជូន​ដល់​ខ្ញុំ ឲ្យ​ដល់​ពួក​លេវី​ទុក​ជា​មត៌ក​រួច​ហើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​ថា​៖ ‹ក្នុង​ចំណោម​បណ្ដា​ជន​អ៊ីស្រាអែល ពួក​គេ​មិន​ត្រូវ​មាន​ដី​ធ្លី​ជា​មត៌ក​ឡើយ›​»។+

២៥ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ២៦ ​«​អ្នក​ត្រូវ​ប្រាប់​ពួក​លេវី​ថា​៖ ‹អ្នក​រាល់​គ្នា​នឹង​ទទួល​វិភាគទាន​១​ភាគ​១០​ពី​បណ្ដា​ជន​អ៊ីស្រាអែល​ទុក​ជា​មត៌ក ព្រោះ​នេះ​ជា​ចំណែក​ដែល​ខ្ញុំ​ឲ្យ​ដល់​អ្នក​រាល់​គ្នា។+ ប៉ុន្តែ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​វិភាគទាន​១​ភាគ​១០​ពី​ចំណែក​នោះ​ដល់​ខ្ញុំ​ជា​យេហូវ៉ា​វិញ​ដែរ។+ ២៧ វិភាគទាន​ដែល​អ្នក​រាល់​គ្នា​ជូន​ជា​ស្រូវ ស្រា និង​ប្រេង នឹង​ត្រូវ​ចាត់​ទុក​ដូច​ជា​ផល​របស់​អ្នក​រាល់​គ្នា​ផ្ទាល់ ដែល​យក​មក​ពី​ទី​លាន​បញ្ជាន់​ស្រូវ+ ពី​កន្លែង​គាប​ផ្លែ​ទំពាំង​បាយ​ជូរ​យក​ទឹក​ធ្វើ​ស្រា និង​ពី​កន្លែង​គាប​យក​ប្រេង​ដូច្នោះ​ដែរ។ ២៨ តាម​របៀប​នេះ អ្នក​រាល់​គ្នា​ក៏​អាច​ជូន​វិភាគទាន​ដល់​ព្រះ​យេហូវ៉ា​វិញ​ដែរ គឺ​ពី​ចំណែក​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ពី​បណ្ដា​ជន។ វិភាគទាន​ទាំង​នោះ​ដែល​អ្នក​រាល់​គ្នា​ជូន​ព្រះ​យេហូវ៉ា ត្រូវ​ប្រគល់​ឲ្យ​អេរ៉ុន​ជា​សង្ឃ។ ២៩ ក្នុង​អំណោយ​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល ត្រូវ​យក​ចំណែក​ដែល​ល្អ​បំផុត​ជូន​ដល់​ព្រះ​យេហូវ៉ា+ ព្រោះ​នោះ​ជា​អ្វី​ដែល​បរិសុទ្ធ›។

៣០ ​«​អ្នក​ត្រូវ​ប្រាប់​ពួក​លេវី​ទៀត​ថា​៖ ‹ពេល​ណា​អ្នក​រាល់​គ្នា​ជូន​ចំណែក​ដែល​ល្អ​បំផុត​ដល់​ព្រះ ចំណែក​នោះ​នឹង​ត្រូវ​ចាត់​ទុក​ដូច​ជា​ផល​របស់​អ្នក​រាល់​គ្នា​ផ្ទាល់ ដែល​យក​មក​ពី​ទី​លាន​បញ្ជាន់​ស្រូវ ពី​កន្លែង​គាប​ផ្លែ​ទំពាំង​បាយ​ជូរ​យក​ទឹក​ធ្វើ​ស្រា និង​ពី​កន្លែង​គាប​យក​ប្រេង​ដូច្នោះ​ដែរ។ ៣១ អ្នក​រាល់​គ្នា​និង​ក្រុម​គ្រួសារ អាច​បរិភោគ​ចំណែក​នោះ​នៅ​កន្លែង​ណា​ក៏​បាន ព្រោះ​នោះ​ជា​ថ្លៃ​ឈ្នួល​របស់​អ្នក​រាល់​គ្នា​ចំពោះ​កិច្ច​បម្រើ​ក្នុង​ត្រសាល​ជំនុំ។+ ៣២ បើ​អ្នក​រាល់​គ្នា​ជូន​ចំណែក​ដែល​ល្អ​បំផុត​ដល់​ព្រះ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​មាន​កំហុស​ឆ្គង​ក្នុង​រឿង​នេះ​ទេ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រើ​អ្វី​បរិសុទ្ធ​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​យក​មក​ជូន​តាម​របៀប​មិន​ត្រឹម​ត្រូវ​ឡើយ។ បើ​មិន​ដូច្នោះ​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន›​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក