បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ១០៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីចម្រៀងសរសើរព្រះ

      • ថ្លែង​អំណរ​គុណ​ដល់​ព្រះ​សម្រាប់​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​លោក

        • លោក​នាំ​ពួក​គេ​ដើរ​តាម​ផ្លូវ​ត្រឹម​ត្រូវ (​៧​)

        • លោក​បាន​ចម្អែត​អ្នក​ដែល​ស្រេក​ឃ្លាន (​៩​)

        • លោក​បាន​នាំ​ពួក​គេ​ចេញ​ពី​ភាព​ងងឹត (​១៤​)

        • លោក​ចេញ​បង្គាប់​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ (​២០​)

        • លោក​រក្សា​ការ​ពារ​ជន​ក្រី​ក្រ​ពី​ការ​សង្កត់​សង្កិន (​៤១​)

ចម្រៀងសរសើរព្រះ ១០៧:១

ឯកសារយោង

  • +លូក ១៨:១៩
  • +១ប្រ ១៦:៣៤; ចសព ១០៣:១៧

ចម្រៀងសរសើរព្រះ ១០៧:២

កំណត់សម្គាល់

  • *

    ឬ​«​អំណាច​»​

ឯកសារយោង

  • +អេ ៣៥:១០; យេ ១៥:២១; មីកា ៤:១០

ចម្រៀងសរសើរព្រះ ១០៧:៣

ឯកសារយោង

  • +ចសព ១០៦:៤៧; យេ ២៩:១៤
  • +អេ ៤៣:៥, ៦; យេ ៣១:៨

ចម្រៀងសរសើរព្រះ ១០៧:៦

ឯកសារយោង

  • +ហូ ៥:១៤, ១៥
  • +អេ ៤១:១៧

ចម្រៀងសរសើរព្រះ ១០៧:៧

ឯកសារយោង

  • +អេ ៣០:២១
  • +នេហ ១១:៣

ចម្រៀងសរសើរព្រះ ១០៧:៨

ឯកសារយោង

  • +១ប្រ ១៦:៨
  • +ចសព ៤០:៥

ចម្រៀងសរសើរព្រះ ១០៧:៩

ឯកសារយោង

  • +ចសព ៣៤:១០; អេ ៥៥:២; លូក ១:៥៣

ចម្រៀងសរសើរព្រះ ១០៧:១១

ឯកសារយោង

  • +ចសព ១០៦:៤៣; បទំ ៣:៤២

ចម្រៀងសរសើរព្រះ ១០៧:១២

ឯកសារយោង

  • +ចល ២៦:២១

ចម្រៀងសរសើរព្រះ ១០៧:១៤

ឯកសារយោង

  • +ចសព ៦៨:៦; ១៤៦:៧; អេ ៤៩:៨, ៩; ៦១:១

ចម្រៀងសរសើរព្រះ ១០៧:១៥

ឯកសារយោង

  • +បទំ ៣:២២

ចម្រៀងសរសើរព្រះ ១០៧:១៦

ឯកសារយោង

  • +អេ ៤៥:១, ២

ចម្រៀងសរសើរព្រះ ១០៧:១៧

ឯកសារយោង

  • +យេ ២:១៩
  • +បទំ ៣:៣៩

ចម្រៀងសរសើរព្រះ ១០៧:២០

ឯកសារយោង

  • +ចសព ១៤៧:៣

ចម្រៀងសរសើរព្រះ ១០៧:២២

ឯកសារយោង

  • +ចល ៧:១២; ចសព ៥០:១៤

ចម្រៀងសរសើរព្រះ ១០៧:២៣

ឯកសារយោង

  • +២ប្រ ៩:២១; អេគ ២៧:៩

ចម្រៀងសរសើរព្រះ ១០៧:២៤

ឯកសារយោង

  • +ដក ១:២១; ចសព ១០៤:២៥

ចម្រៀងសរសើរព្រះ ១០៧:២៥

ឯកសារយោង

  • +ចសព ១៣៥:៧; យេ ១០:១៣; យ៉ូណ ១:៤

ចម្រៀងសរសើរព្រះ ១០៧:២៧

ឯកសារយោង

  • +យ៉ូណ ១:៤, ១៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១០/២០០៦, ទំ.  ៩

ចម្រៀងសរសើរព្រះ ១០៧:២៨

ឯកសារយោង

  • +យ៉ូណ ១:១៤

ចម្រៀងសរសើរព្រះ ១០៧:២៩

ឯកសារយោង

  • +ចសព ៦៥:៧; ៨៩:៩; យ៉ូណ ១:១៥

ចម្រៀងសរសើរព្រះ ១០៧:៣១

ឯកសារយោង

  • +ចសព ១០៥:៥

ចម្រៀងសរសើរព្រះ ១០៧:៣២

ឯកសារយោង

  • +ចសព ១១១:១

ចម្រៀងសរសើរព្រះ ១០៧:៣៣

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ទៅ​ជា​តំបន់​ស្ងាត់​ជ្រងំ​»​

ឯកសារយោង

  • +១បស ១៧:១, ៧; អេ ៤២:១៥; អេម ៤:៧

ចម្រៀងសរសើរព្រះ ១០៧:៣៤

ឯកសារយោង

  • +ដក ១៣:១០; បច ២៩:២២, ២៣

ចម្រៀងសរសើរព្រះ ១០៧:៣៥

ឯកសារយោង

  • +២បស ៣:១៧; អេ ៣៥:៧; ៤១:១៨

ចម្រៀងសរសើរព្រះ ១០៧:៣៦

ឯកសារយោង

  • +ចសព ១៤៦:៧; លូក ១:៥៣
  • +ចសព ១០៧:៧

ចម្រៀងសរសើរព្រះ ១០៧:៣៧

ឯកសារយោង

  • +អេ ៦៥:២១
  • +សកម្ម ១៤:១៧

ចម្រៀងសរសើរព្រះ ១០៧:៣៨

ឯកសារយោង

  • +បច ៧:១៣, ១៤

ចម្រៀងសរសើរព្រះ ១០៧:៤០

ឯកសារយោង

  • +យ៉ូប ១២:២១, ២៤

ចម្រៀងសរសើរព្រះ ១០៧:៤១

ឯកសារយោង

  • +១សាំ ២:៨

ចម្រៀងសរសើរព្រះ ១០៧:៤២

ឯកសារយោង

  • +ចសព ៥៨:១០
  • +ដច ១១:៧; ចសព ៦៣:១១

ចម្រៀងសរសើរព្រះ ១០៧:៤៣

ឯកសារយោង

  • +ចសព ៦៤:៩; ហូ ១៤:៩
  • +ចសព ៧៧:១២; ១៤៣:៥; យេ ៩:២៤

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ចសព. ១០៧:១លូក ១៨:១៩
ចសព. ១០៧:១១ប្រ ១៦:៣៤; ចសព ១០៣:១៧
ចសព. ១០៧:២អេ ៣៥:១០; យេ ១៥:២១; មីកា ៤:១០
ចសព. ១០៧:៣ចសព ១០៦:៤៧; យេ ២៩:១៤
ចសព. ១០៧:៣អេ ៤៣:៥, ៦; យេ ៣១:៨
ចសព. ១០៧:៦ហូ ៥:១៤, ១៥
ចសព. ១០៧:៦អេ ៤១:១៧
ចសព. ១០៧:៧អេ ៣០:២១
ចសព. ១០៧:៧នេហ ១១:៣
ចសព. ១០៧:៨១ប្រ ១៦:៨
ចសព. ១០៧:៨ចសព ៤០:៥
ចសព. ១០៧:៩ចសព ៣៤:១០; អេ ៥៥:២; លូក ១:៥៣
ចសព. ១០៧:១១ចសព ១០៦:៤៣; បទំ ៣:៤២
ចសព. ១០៧:១២ចល ២៦:២១
ចសព. ១០៧:១៤ចសព ៦៨:៦; ១៤៦:៧; អេ ៤៩:៨, ៩; ៦១:១
ចសព. ១០៧:១៥បទំ ៣:២២
ចសព. ១០៧:១៦អេ ៤៥:១, ២
ចសព. ១០៧:១៧យេ ២:១៩
ចសព. ១០៧:១៧បទំ ៣:៣៩
ចសព. ១០៧:២០ចសព ១៤៧:៣
ចសព. ១០៧:២២ចល ៧:១២; ចសព ៥០:១៤
ចសព. ១០៧:២៣២ប្រ ៩:២១; អេគ ២៧:៩
ចសព. ១០៧:២៤ដក ១:២១; ចសព ១០៤:២៥
ចសព. ១០៧:២៥ចសព ១៣៥:៧; យេ ១០:១៣; យ៉ូណ ១:៤
ចសព. ១០៧:២៧យ៉ូណ ១:៤, ១៣
ចសព. ១០៧:២៨យ៉ូណ ១:១៤
ចសព. ១០៧:២៩ចសព ៦៥:៧; ៨៩:៩; យ៉ូណ ១:១៥
ចសព. ១០៧:៣១ចសព ១០៥:៥
ចសព. ១០៧:៣២ចសព ១១១:១
ចសព. ១០៧:៣៣១បស ១៧:១, ៧; អេ ៤២:១៥; អេម ៤:៧
ចសព. ១០៧:៣៤ដក ១៣:១០; បច ២៩:២២, ២៣
ចសព. ១០៧:៣៥២បស ៣:១៧; អេ ៣៥:៧; ៤១:១៨
ចសព. ១០៧:៣៦ចសព ១៤៦:៧; លូក ១:៥៣
ចសព. ១០៧:៣៦ចសព ១០៧:៧
ចសព. ១០៧:៣៧អេ ៦៥:២១
ចសព. ១០៧:៣៧សកម្ម ១៤:១៧
ចសព. ១០៧:៣៨បច ៧:១៣, ១៤
ចសព. ១០៧:៤០យ៉ូប ១២:២១, ២៤
ចសព. ១០៧:៤១១សាំ ២:៨
ចសព. ១០៧:៤២ចសព ៥៨:១០
ចសព. ១០៧:៤២ដច ១១:៧; ចសព ៦៣:១១
ចសព. ១០៧:៤៣ចសព ៦៤:៩; ហូ ១៤:៩
ចសព. ១០៧:៤៣ចសព ៧៧:១២; ១៤៣:៥; យេ ៩:២៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
  • ៤២
  • ៤៣
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ចម្រៀងសរសើរព្រះ ១០៧:១-៤៣

ចម្រៀងសរសើរព្រះ

សៀវភៅ​ទី​៥

(​ចម្រៀង​សរសើរ​ព្រះ ១០៧​-​១៥០​)

១០៧ ចូរ​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា ព្រោះ​លោក​ល្អ។+

សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​នៅ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។+

 ២ សូម​ឲ្យ​អស់​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​លោះ​និយាយ​ពាក្យ​ទាំង​នេះ

គឺ​អស់​អ្នក​ដែល​លោក​បាន​រំដោះ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ*របស់​សត្រូវ។+

 ៣ ពួក​គេ​ជា​មនុស្ស​ដែល​លោក​បាន​ប្រមូល​ចេញ​ពី​ទឹក​ដី​ផ្សេង​ៗ​+

គឺ​ពី​ខាង​កើត និង​ពី​ខាង​លិច

ពី​ខាង​ជើង និង​ពី​ខាង​ត្បូង។+

 ៤ ពួក​គេ​ដើរ​ចុះ​ឡើង​នៅ​តំបន់​ស្ងាត់​ជ្រងំ

ពួក​គេ​រក​មិន​ឃើញ​ផ្លូវ​ទៅ​ឯ​ក្រុង​មួយ​ដែល​ពួក​គេ​អាច​រស់​នៅ​បាន​ឡើយ។

 ៥ ពួក​គេ​ស្រេក​ឃ្លាន​យ៉ាង​ខ្លាំង

ពួក​គេ​ហេវ​ហត់​ស្ទើរ​ស្លាប់។

 ៦ ពេល​រង​ទុក្ខ​វេទនា ពួក​គេ​ស្រែក​រក​ព្រះ​យេហូវ៉ា​ឥត​ឈប់+

លោក​បាន​សង្គ្រោះ​ពួក​គេ​ពី​ទុក្ខ​លំបាក។+

 ៧ លោក​បាន​ឲ្យ​ពួក​គេ​ដើរ​តាម​ផ្លូវ​ត្រឹម​ត្រូវ+

រហូត​ទៅ​ដល់​ក្រុង​មួយ​ដែល​ពួក​គេ​អាច​រស់​នៅ​បាន។+

 ៨ សូម​ឲ្យ​មនុស្ស​ទាំង​ឡាយ​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា+​ដោយ​សារ​លោក​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់

និង​ដោយ​សារ​លោក​ធ្វើ​កិច្ច​ការ​ដ៏​អស្ចារ្យ​ដើម្បី​មនុស្សជាតិ។+

 ៩ ពី​ព្រោះ​លោក​បាន​ឲ្យ​ទឹក​ដល់​អ្នក​ដែល​ស្រេក ផឹក​រហូត​ដល់​ឆ្អែត

ហើយ​បាន​ឲ្យ​អាហារ​ល្អ​ៗ​យ៉ាង​បរិបូរ​ដល់​អ្នក​ដែល​មាន​ការ​អត់​ឃ្លាន។+

១០ មនុស្ស​ខ្លះ​រស់​នៅ​ក្នុង​ភាព​ងងឹត​សូន្យសុង

ជា​ពួក​អ្នក​ទោស​ដែល​រង​ទុក្ខ​វេទនា​និង​ជាប់​ខ្នោះ។

១១ ពី​ព្រោះ​ពួក​គេ​បាន​បះ​បោរ​ប្រឆាំង​ប្រសាសន៍​របស់​ព្រះ

ពួក​គេ​បាន​មើល​ងាយ​ការ​ណែនាំ​ពី​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។+

១២ ដូច្នេះ លោក​បាន​បង្រៀន​ពួក​គេ​ឲ្យ​មាន​ចិត្ត​រាប​ទាប​​តាម​រយៈ​ទុក្ខ​លំបាក។+

ពួក​គេ​បាន​ជំពប់​ដួល ហើយ​គ្មាន​អ្នក​ណា​អាច​ជួយ​ពួក​គេ​បាន​ឡើយ។

១៣ ពេល​រង​ទុក្ខ​វេទនា ពួក​គេ​ហៅ​រក​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ

លោក​បាន​សង្គ្រោះ​ពួក​គេ​ពី​ទុក្ខ​លំបាក។

១៤ លោក​បាន​នាំ​ពួក​គេ​ចេញ​ពី​ភាព​ងងឹត​សូន្យសុង

ហើយ​លោក​បាន​បំបាក់​ខ្នោះ​របស់​ពួក​គេ។+

១៥ សូម​ឲ្យ​មនុស្ស​ទាំង​ឡាយ​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា

ដោយ​សារ​លោក​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់+

និង​ដោយ​សារ​លោក​ធ្វើ​កិច្ច​ការ​ដ៏​អស្ចារ្យ​ដើម្បី​មនុស្សជាតិ។

១៦ ព្រោះ​លោក​បាន​ទម្លុះ​ទ្វារ​ស្ពាន់

ហើយ​បំបាក់​រនុក​ដែក។+

១៧ ពួក​គេ​ជា​មនុស្ស​ល្ងី​ល្ងើ ពួក​គេ​រង​ទុក្ខ​វេទនា+

ដោយ​សារ​តែ​ការ​រំលង​និង​កំហុស​ឆ្គង​របស់​ពួក​គេ។+

១៨ ពួក​គេ​លែង​ចង់​បរិភោគ​អ្វី​ទាំង​អស់

ពួក​គេ​ចូល​កាន់​តែ​ជិត​ទ្វារ​នៃ​សេចក្ដី​ស្លាប់។

១៩ ពេល​រង​ទុក្ខ​វេទនា ពួក​គេ​ហៅ​រក​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ

លោក​សង្គ្រោះ​ពួក​គេ​ពី​ទុក្ខ​លំបាក។

២០ លោក​ចេញ​បង្គាប់​ទៅ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ+

ព្រម​ទាំង​ស្រោច​ស្រង់​ពួក​គេ​ពី​រណ្ដៅ​ដែល​ពួក​គេ​បាន​ធ្លាក់​ចូល។

២១ សូម​ឲ្យ​មនុស្ស​ទាំង​ឡាយ​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា

ដោយ​សារ​លោក​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់

និង​ដោយ​សារ​លោក​ធ្វើ​កិច្ច​ការ​ដ៏​អស្ចារ្យ​ដើម្បី​មនុស្សជាតិ។

២២ សូម​ឲ្យ​ពួក​គេ​ថ្លែង​អំណរ​គុណ​ដល់​លោក​ទុក​ជា​គ្រឿង​បូជា+

ហើយ​ប្រកាស​ពី​កិច្ច​ការ​របស់​លោក​ដោយ​ចិត្ត​ត្រេក​អរ។

២៣ អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​សំពៅ​លើ​សមុទ្រ

ជា​អ្នក​ដែល​ធ្វើ​ជំនួញ​នៅ​លើ​ផ្ទៃ​ទឹក​ធំ​ល្វឹង​ល្វើយ+

២៤ ពួក​គេ​បាន​ឃើញ​ស្នា​ដៃ​របស់​ព្រះ​យេហូវ៉ា

និង​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​លោក​ក្នុង​មហា​សមុទ្រ។+

២៥ ពេល​លោក​ចេញ​បង្គាប់ នោះ​ក៏​មាន​ព្យុះ​កើត​ឡើង+

បង្ក​ឲ្យ​មាន​រលក​ខ្ពស់​ៗ។

២៦ ទឹក​រលក​បាន​លើក​ពួក​គេ​ឡើង​យ៉ាង​ខ្ពស់

ហើយ​ពួក​គេ​ធ្លាក់​ចុះ​ទៅ​វិញ​នៅ​កណ្ដាល​សមុទ្រ។

ចិត្ត​ក្លាហាន​របស់​ពួក​គេ​បាន​រលាយ​អស់​ទៅ

ដោយ​សារ​អន្តរាយ​ដែល​ហៀប​នឹង​កើត​ឡើង​មក​លើ​ពួក​គេ។

២៧ ពួក​គេ​ទ្រេត​ទ្រោត ហើយ​ធេង​ធោង​ដូច​មនុស្ស​ស្រវឹង

ហើយ​ជំនាញ​ទាំង​អស់​របស់​ពួក​គេ​ទៅ​ជា​ឥត​ប្រយោជន៍​ទទេ។+

២៨ ពេល​រង​ទុក្ខ​វេទនា ពួក​គេ​ស្រែក​រក​ព្រះ​យេហូវ៉ា+

ហើយ​លោក​ក៏​សង្គ្រោះ​ពួក​គេ​ពី​ទុក្ខ​លំបាក។

២៩ លោក​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់​រម្ងាប់

រលក​សមុទ្រ​បាន​ស្ងាត់​ស្ងៀម​ទៅ។+

៣០ ពេល​ឃើញ​ដូច្នោះ ពួក​គេ​អរ​សប្បាយ

ហើយ​លោក​នាំ​ពួក​គេ​ទៅ​ដល់​កំពង់​ផែ​ដែល​ពួក​គេ​ប្រាថ្នា​ចង់​ទៅ។

៣១ សូម​ឲ្យ​មនុស្ស​ទាំង​ឡាយ​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា

ដោយ​សារ​លោក​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់

និង​ដោយ​សារ​លោក​ធ្វើ​កិច្ច​ការ​ដ៏​អស្ចារ្យ​ដើម្បី​មនុស្សជាតិ។+

៣២ សូម​ឲ្យ​ពួក​គេ​លើក​តម្កើង​លោក​នៅ​ក្នុង​ក្រុម​ជំនុំ+

ហើយ​សូម​ឲ្យ​ពួក​គេ​សរសើរ​លោក​ក្នុង​អង្គ​ជំនុំ​នៃ​ពួក​អ្នក​ចាស់​ទុំ។

៣៣ លោក​ធ្វើ​ឲ្យ​ទន្លេ​ទៅ​ជា​រីង​ស្ងួត*

ហើយ​ធ្វើ​ឲ្យ​ប្រភព​ទឹក​ប្រែ​ជា​ដី​ហួត​ហែង។+

៣៤ លោក​ធ្វើ​ឲ្យ​ដី​ដែល​សម្បូរ​ភោគ​ផល​ទៅ​ជា​ដី​អំបិល+

ដោយ​សារ​តែ​អំពើ​ទុច្ចរិត​របស់​មនុស្ស​ដែល​រស់​នៅ​ទី​នោះ។

៣៥ លោក​ធ្វើ​ឲ្យ​តំបន់​ស្ងាត់​ជ្រងំ​ក្លាយ​ជា​បឹង​បួ

ហើយ​ធ្វើ​ឲ្យ​ដី​ប្រេះ​ក្រហែង ប្រែ​ជា​ប្រភព​ទឹក​វិញ។+

៣៦ លោក​ឲ្យ​អ្នក​ដែល​មាន​ការ​អត់​ឃ្លាន​អាស្រ័យ​នៅ​ទី​នោះ+

ដើម្បី​ពួក​គេ​អាច​សង់​ក្រុង​មួយ​ទុក​ជា​លំនៅ។+

៣៧ ពួក​គេ​សាប​ព្រោះ​គ្រាប់​ពូជ​លើ​ដី​ស្រែ ហើយ​ដាំ​ចម្ការ​ទំពាំង​បាយ​ជូរ+

អ្វី​ទាំង​នោះ​បង្កើត​ផល​ច្រើន​សន្ធឹក។+

៣៨ លោក​ឲ្យ​ពរ​ពួក​គេ ហើយ​ពួក​គេ​មាន​កូន​ចៅ​កាន់​តែ​ច្រើន​ឡើង។

លោក​មិន​ឲ្យ​ចំនួន​គោ​របស់​ពួក​គេ​ថយ​ចុះ​ឡើយ។+

៣៩ ប៉ុន្តែ ពួក​គេ​ក៏​ត្រឡប់​ទៅ​ជា​មាន​គ្នា​តិច ហើយ​អាប់​ឱន​ដូច​មុន​វិញ

ដោយ​សារ​អន្តរាយ ទុក្ខ​លំបាក និង​ការ​សង្កត់​សង្កិន។

៤០ លោក​ធ្វើ​ឲ្យ​ពួក​មាន​ឋានៈ​ខ្ពស់​រង​ការ​ប្រមាថ​យ៉ាង​ច្រើន

ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ដើរ​វង្វេង​ក្នុង​តំបន់​ស្ងាត់​ជ្រងំ​រក​ផ្លូវ​ចេញ​មិន​ឃើញ។+

៤១ ប៉ុន្តែ លោក​រក្សា​ការ​ពារ​ជន​ក្រី​ក្រ​ពី​ការ​សង្កត់​សង្កិន+

ហើយ​ចម្រើន​ពូជ​ពង្ស​របស់​ពួក​គេ​ឲ្យ​មាន​គ្នា​ច្រើន​ដូច​ជា​ហ្វូង​ចៀម។

៤២ មនុស្ស​ទៀង​ត្រង់​ឃើញ ហើយ​រីករាយ​ត្រេក​អរ។+

ប៉ុន្តែ ជន​ទុច្ចរិត​ទាំង​អស់​បិទ​មាត់​ស្ងាត់​ឈឹង​វិញ។+

៤៣ អ្នក​ណា​ដែល​មាន​ប្រាជ្ញា អ្នក​នោះ​នឹង​សង្កេត​មើល​អ្វី​ទាំង​នេះ+

ហើយ​នឹង​ពិចារណា​យ៉ាង​ហ្មត់​ចត់​អំពី​កិច្ចការ​ដែល​ព្រះ​យេហូវ៉ា​ធ្វើ

ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក