បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អ្នកទូន្មាន ២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីអ្នកទូន្មាន

      • ការ​សាកល្បង​របស់​សាឡូម៉ូន (​១​-​១១​)

      • ការ​ប្រៀប​ធៀប​តម្លៃ​នៃ​ប្រាជ្ញា​របស់​មនុស្ស (​១២​-​១៦​)

      • ការងារ​នឿយ​ហត់​សុទ្ធ​តែ​អសារ​ឥត​ការ (​១៧​-​២៣​)

      • ផឹក បរិភោគ និង​សប្បាយ​នឹង​ការងារ (​២៤​-​២៦​)

អ្នកទូន្មាន ២:១

កំណត់សម្គាល់

  • *

    ឬ​«​ត្រេក​អរ​»​

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/១៩៩៧, ទំ.  ២៣-២៤

អ្នកទូន្មាន ២:២

កំណត់សម្គាល់

  • *

    ឬ​«​ការ​សប្បាយ​»​

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១១/២០០៦, ទំ.  ១១

    ១/៦/១៩៩៧, ទំ.  ២៣-២៤

អ្នកទូន្មាន ២:៣

ឯកសារយោង

  • +ចសព ១០៤:១៥; អទ ១០:១៩

អ្នកទូន្មាន ២:៤

ឯកសារយោង

  • +១បស ៩:១៧-១៩; ២ប្រ ៩:១៥, ១៦
  • +១បស ៧:១, ៨
  • +១បស ៤:២៥; សាឡូ ៨:១១

អ្នកទូន្មាន ២:៦

កំណត់សម្គាល់

  • *

    ឬ​«​ព្រៃ​»​

អ្នកទូន្មាន ២:៧

ឯកសារយោង

  • +១សាំ ៨:១០, ១៣; ១បស ៩:២២
  • +១បស ៤:២២, ២៣

អ្នកទូន្មាន ២:៨

ឯកសារយោង

  • +១បស ៩:១៤, ២៨; ១០:១០; ២ប្រ ១:១៥
  • +១បស ១០:១៤, ១៥; ២ប្រ ៩:១៣, ១៤

អ្នកទូន្មាន ២:៩

ឯកសារយោង

  • +១បស ៣:១៣; ១០:២៣

អ្នកទូន្មាន ២:១០

កំណត់សម្គាល់

  • *

    ឬ​«​ត្រេក​អរ​»​

  • *

    ឬ​«​ចំណែក​»​

ឯកសារយោង

  • +អទ ១១:៩
  • +អទ ៣:២២; ៥:១៨; ៩:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/១៩៩៨, ទំ.  ៣-៤

អ្នកទូន្មាន ២:១១

កំណត់សម្គាល់

  • *

    ឬ​«​គ្មាន​តម្លៃ​ពិត​ប្រាកដ​»​

ឯកសារយោង

  • +១បស ៧:១
  • +ចសព ៤៩:១០; អទ ១:១៤; ២:១៦; ១ធី ៦:៧
  • +អទ ១:៣; ២:១៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៤/២០០៨, ទំ.  ២៦

    ១/១/១៩៩៨, ទំ.  ៤

    ១/៥/១៩៩៧, ទំ.  ២៥

អ្នកទូន្មាន ២:១២

ឯកសារយោង

  • +អទ ១:១៧; ៧:២៥

អ្នកទូន្មាន ២:១៣

ឯកសារយោង

  • +សុភ ៤:៧; អទ ៧:១១, ១២

អ្នកទូន្មាន ២:១៤

ឯកសារយោង

  • +សុភ ៤:២៥
  • +សុភ ១៤:៨; ១៧:២៤; យ៉ូន ៣:១៩; ១យ៉ូន ២:១១
  • +អទ ៣:១៩, ២០; ៩:២, ៣, ១១

អ្នកទូន្មាន ២:១៥

ឯកសារយោង

  • +ចសព ៤៩:១០

អ្នកទូន្មាន ២:១៦

ឯកសារយោង

  • +ដច ១:៨; អទ ១:១១
  • +អទ ៦:៨; រ៉ូម ៥:១២

អ្នកទូន្មាន ២:១៧

ឯកសារយោង

  • +១បស ១៩:២, ៤; យេ ២០:១៧, ១៨
  • +យ៉ូប ៧:៦; អទ ២:២១; រ៉ូម ៨:២០
  • +អទ ១:១៤; ៥:១៦

អ្នកទូន្មាន ២:១៨

ឯកសារយោង

  • +អទ ២:៤-៨
  • +ចសព ៣៩:៦; លូក ១២:២០

អ្នកទូន្មាន ២:១៩

ឯកសារយោង

  • +១បស ១២:៦, ៨; ២ប្រ ១២:១, ៩

អ្នកទូន្មាន ២:២១

កំណត់សម្គាល់

  • *

    ឬ​«​ប្រគល់​ចំណែក​របស់​គាត់​»​

  • *

    ឬ​«​ជា​អន្តរាយ​ធំ​»​

ឯកសារយោង

  • +អទ ២:១៨; ៥:១៥, ១៦

អ្នកទូន្មាន ២:២២

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​និង​ការ​ត​ស៊ូ​ព្យាយាម​នៃ​ចិត្ត​ប្រាថ្នា​របស់​គាត់​»​

ឯកសារយោង

  • +អទ ១:៣; ៣:៩

អ្នកទូន្មាន ២:២៣

ឯកសារយោង

  • +យ៉ូប ១៤:១, ២; លូក ១២:២៩
  • +ដក ៣១:៤០, ៤១

អ្នកទូន្មាន ២:២៤

ឯកសារយោង

  • +បច ១២:១៨; អទ ៣:២២; ៨:១៥; សកម្ម ១៤:១៧
  • +អទ ៣:១២, ១៣; ៥:១៨, ១៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៣៧

    ប៉មយាម,

    ១/៨/២០១១, ទំ.  ៧

អ្នកទូន្មាន ២:២៥

ឯកសារយោង

  • +១បស ៤:៧, ២២, ២៣; ១០:៤, ៥, ២១

អ្នកទូន្មាន ២:២៦

ឯកសារយោង

  • +១សាំ ១៨:១៤; សុភ ៣:៣២, ៣៣; អេ ៣:១០
  • +បច ៦:១០, ១១; សុភ ១៣:២២; ២៨:៨

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

អទ. ២:៣ចសព ១០៤:១៥; អទ ១០:១៩
អទ. ២:៤១បស ៩:១៧-១៩; ២ប្រ ៩:១៥, ១៦
អទ. ២:៤១បស ៧:១, ៨
អទ. ២:៤១បស ៤:២៥; សាឡូ ៨:១១
អទ. ២:៧១សាំ ៨:១០, ១៣; ១បស ៩:២២
អទ. ២:៧១បស ៤:២២, ២៣
អទ. ២:៨១បស ៩:១៤, ២៨; ១០:១០; ២ប្រ ១:១៥
អទ. ២:៨១បស ១០:១៤, ១៥; ២ប្រ ៩:១៣, ១៤
អទ. ២:៩១បស ៣:១៣; ១០:២៣
អទ. ២:១០អទ ១១:៩
អទ. ២:១០អទ ៣:២២; ៥:១៨; ៩:៩
អទ. ២:១១១បស ៧:១
អទ. ២:១១ចសព ៤៩:១០; អទ ១:១៤; ២:១៦; ១ធី ៦:៧
អទ. ២:១១អទ ១:៣; ២:១៧
អទ. ២:១២អទ ១:១៧; ៧:២៥
អទ. ២:១៣សុភ ៤:៧; អទ ៧:១១, ១២
អទ. ២:១៤សុភ ៤:២៥
អទ. ២:១៤សុភ ១៤:៨; ១៧:២៤; យ៉ូន ៣:១៩; ១យ៉ូន ២:១១
អទ. ២:១៤អទ ៣:១៩, ២០; ៩:២, ៣, ១១
អទ. ២:១៥ចសព ៤៩:១០
អទ. ២:១៦ដច ១:៨; អទ ១:១១
អទ. ២:១៦អទ ៦:៨; រ៉ូម ៥:១២
អទ. ២:១៧១បស ១៩:២, ៤; យេ ២០:១៧, ១៨
អទ. ២:១៧យ៉ូប ៧:៦; អទ ២:២១; រ៉ូម ៨:២០
អទ. ២:១៧អទ ១:១៤; ៥:១៦
អទ. ២:១៨អទ ២:៤-៨
អទ. ២:១៨ចសព ៣៩:៦; លូក ១២:២០
អទ. ២:១៩១បស ១២:៦, ៨; ២ប្រ ១២:១, ៩
អទ. ២:២១អទ ២:១៨; ៥:១៥, ១៦
អទ. ២:២២អទ ១:៣; ៣:៩
អទ. ២:២៣យ៉ូប ១៤:១, ២; លូក ១២:២៩
អទ. ២:២៣ដក ៣១:៤០, ៤១
អទ. ២:២៤បច ១២:១៨; អទ ៣:២២; ៨:១៥; សកម្ម ១៤:១៧
អទ. ២:២៤អទ ៣:១២, ១៣; ៥:១៨, ១៩
អទ. ២:២៥១បស ៤:៧, ២២, ២៣; ១០:៤, ៥, ២១
អទ. ២:២៦១សាំ ១៨:១៤; សុភ ៣:៣២, ៣៣; អេ ៣:១០
អទ. ២:២៦បច ៦:១០, ១១; សុភ ១៣:២២; ២៨:៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
អ្នកទូន្មាន ២:១-២៦

អ្នកទូន្មាន

២ បន្ទាប់​មក ខ្ញុំ​បាន​ពោល​ក្នុង​ចិត្ត​ថា​៖ ​«​ខ្ញុំ​នឹង​សាកល្បង​អ្វី​ដែល​សប្បាយ​ៗ​* រួច​ចាំ​មើល​ថា​នឹង​ទទួល​បាន​អ្វី​ល្អ​ទេ​»។ ប៉ុន្តែ មើល! នោះ​ក៏​អសារ​ឥត​ការ​ដែរ។

 ២ ខ្ញុំ​បាន​និយាយ​អំពី​ការ​សើច​សប្បាយ​ថា​៖ ​«​នេះ​ជា​ការ​ឆ្កួត​លីលា!​»​

ហើយ​អំពី​ការ​ត្រេក​អរ*ថា​៖ ​«​តើ​នេះ​មាន​ប្រយោជន៍​អ្វី?​»។

៣ ខ្ញុំ​ខំ​សាក​មើល​ថា តើ​ការ​ពិសា​ស្រា​ធ្វើ​ឲ្យ​សប្បាយ​យ៉ាង​ណា។+ ប៉ុន្តែ ខ្ញុំ​ចេះ​រក្សា​ប្រាជ្ញា​របស់​ខ្ញុំ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ខ្ញុំ​ថែម​ទាំង​ប្រព្រឹត្ត​អំពើ​ល្ងី​ល្ងើ​ទៀត​ផង ដើម្បី​ដឹង​ថា អ្វី​ទៅ​ជា​ការ​ល្អ​បំផុត​ដែល​មនុស្ស​គួរ​ធ្វើ​ក្នុង​ជីវិត​ដ៏​ខ្លី​របស់​ពួក​គេ​នៅក្រោម​មេឃ​នេះ។ ៤ ខ្ញុំ​បាន​ធ្វើ​កិច្ច​ការ​ធំ​ៗ​ជា​ច្រើន+ ខ្ញុំ​សង់​វិមាន​ផ្សេង​ៗ​+ ហើយ​ធ្វើ​ចម្ការ​ទំពាំង​បាយ​ជូរ​ទុក​សម្រាប់​ខ្លួន។+ ៥ ខ្ញុំ​បាន​ធ្វើ​សួន​តូច និង​សួន​ធំ ព្រម​ទាំង​ដាំ​ដើម​ឈើ​ហូប​ផ្លែ​គ្រប់​ប្រភេទ​ក្នុង​សួន​ទាំង​នោះ​ទៀត​ផង។ ៦ ខ្ញុំ​បាន​ជីក​ស្រះ​ទឹក​ជា​ច្រើន​ទុក​ស្រោច​ចម្ការ*ផ្សេង​ៗ ដើម្បី​ឲ្យ​ដើម​ឈើ​ដុះ​លូត​លាស់​ល្អ។ ៧ ខ្ញុំ​មាន​អ្នក​បម្រើ​ប្រុស​ស្រី+ និង​មាន​អ្នក​បម្រើ​ដែល​កើត​នៅ​ក្នុង​ផ្ទះ​ដែរ។ ខ្ញុំ​មាន​ហ្វូង​សត្វ​យ៉ាង​ក្រាស់​ក្រែល មាន​ទាំង​ហ្វូង​គោ ទាំង​ហ្វូង​ចៀម+ គឺ​មាន​ច្រើន​លើស​អស់​អ្នក​ដែល​ធ្លាប់​រស់​នៅ​ក្រុង​យេរូសាឡិម​មុន​ខ្ញុំ។ ៨ ខ្ញុំ​បាន​ប្រមូល​មាស​ប្រាក់+ និង​ទ្រព្យ​មាន​តម្លៃ ជា​ទ្រព្យ​របស់​ពួក​ស្ដេច​នៃ​បណ្ដា​ខេត្ត​ផ្សេង​ៗ។+ ខ្ញុំ​ក៏​បាន​ប្រមូល​ផ្ដុំ​អ្នក​ចម្រៀង​ប្រុស​ស្រី ថែម​ទាំង​ប្រមូល​ស្ត្រី​ជា​ច្រើន​នាក់​មក​កំដរ​ខ្ញុំ នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​បុរស​ទាំង​ឡាយ​រីករាយ​ក្រៃ​លែង។ ៩ ម្ល៉ោះ​ហើយ ខ្ញុំ​បាន​ធំ​ខ្ពង់​ខ្ពស់​លើស​អស់​អ្នក​ដែល​ធ្លាប់​រស់​នៅ​ក្រុង​យេរូសាឡិម​មុន​ខ្ញុំ។+ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​នៅ​តែ​មាន​ប្រាជ្ញា​ជា​និច្ច។

១០ អ្វី​ក៏​ដោយ​ដែល​ខ្ញុំ​ចង់​ធ្វើ ខ្ញុំ​បាន​ធ្វើ​ទាំង​អស់។+ ខ្ញុំ​តែង​តែ​ប្រឡូក​ការ​សប្បាយ*គ្រប់​ប្រភេទ ព្រោះ​ចិត្ត​ខ្ញុំ​រីករាយ​នឹង​ការ​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន។ នេះ​ជា​រង្វាន់*ដែល​ខ្ញុំ​បាន​ទទួល​ពី​កិច្ច​ការ​នឿយ​ហត់​ទាំង​អស់​របស់​ខ្ញុំ។+ ១១ ប៉ុន្តែ ពេល​ខ្ញុំ​រំពឹង​គិត​អំពី​អស់​ទាំង​ស្នា​ដៃ និង​អស់​ទាំង​កិច្ច​ការ​នឿយ​ហត់​ដែល​ខ្ញុំ​បាន​សម្រេច+ នោះ​ខ្ញុំ​បាន​ឃើញ​ថា​អ្វី​ៗ​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​អសារ​ឥត​ការ ប្រៀប​ដូច​ជា​ការ​ដេញ​ចាប់​ខ្យល់+ ហើយ​គ្មាន​ប្រយោជន៍*ទាល់​តែ​សោះ​នៅ​ក្រោម​ថ្ងៃ។+

១២ រួច​មក ខ្ញុំ​បែរ​ទៅ​គិត​ពិចារណា​អំពី​ប្រាជ្ញា ភាព​ឆ្កួត​លីលា និង​ភាព​ល្ងី​ល្ងើ​វិញ​ម្ដង+ (​ព្រោះ​តើ​អ្នក​ដែល​មក​ក្រោយ​ស្ដេច​នេះ​នឹង​អាច​ធ្វើ​អ្វី​បាន? គេ​ធ្វើ​បាន​តែ​អ្វី​ដែល​អ្នក​ឯ​ទៀត​ធ្លាប់​ធ្វើ​រួច​មក​ហើយ​)។ ១៣ ខ្ញុំ​បាន​ឃើញ​ថា​ប្រាជ្ញា​ប្រសើរ​ជាង​ភាព​ល្ងី​ល្ងើ+ ដូច​ពន្លឺ​ប្រសើរ​ជាង​ភាព​ងងឹត។

១៤ រីឯ​មនុស្ស​មាន​ប្រាជ្ញា​ឃើញ​ច្បាស់​អំពី​ផ្លូវ​ដែល​ខ្លួន​ដើរ+ តែ​មនុស្ស​ល្ងី​ល្ងើ​ចេះ​តែ​ដើរ​ទៅ​ក្នុង​ភាព​ងងឹត។+ ខ្ញុំ​ក៏​បាន​យល់​ដែរ​ថា នៅ​ទី​បំផុត​ពួក​គេ​មាន​ទី​បញ្ចប់​ដូច​គ្នា។+ ១៥ រួច​ខ្ញុំ​បាន​ពោល​ក្នុង​ចិត្ត​ថា​៖ ​«​អ្វី​ដែល​កើត​ឡើង​ដល់​មនុស្ស​ល្ងី​ល្ងើ ក៏​នឹង​កើត​ឡើង​ដល់​ខ្ញុំ​ដែរ​»។+ បើ​ដូច្នេះ តើ​ខ្ញុំ​មាន​ប្រាជ្ញា​ច្រើន​លើស​លប់​ដើម្បី​អ្វី? ហេតុ​នេះ ខ្ញុំ​ពោល​ក្នុង​ចិត្ត​ទៀត​ថា​៖ ​«​នេះ​ក៏​អសារ​ឥត​ការ​ដូច​គ្នា​»។ ១៦ ព្រោះ​មនុស្ស​មាន​ប្រាជ្ញា​ក៏​ដូច​មនុស្ស​ល្ងី​ល្ងើ​ដែរ គ្មាន​អ្នក​ណា​នឹក​ចាំ​អំ​ពី​ពួក​គេ​រហូត​ទេ។+ កាល​ដែល​ពេល​វេលា​កន្លង​ទៅ មនុស្ស​គ្រប់​រូប​នឹង​ភ្លេច​ពួក​គេ​ជា​មិន​ខាន។ មនុស្ស​មាន​ប្រាជ្ញា​និង​មនុស្ស​ល្ងី​ល្ងើ​គង់​តែ​ស្លាប់​ដូច​តែ​គ្នា។+

១៧ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ស្អប់​ជីវិត​នេះ+ ដោយ​សារ​ខ្ញុំ​ឃើញ​ថា អ្វី​ៗ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​នៅ​ក្រោម​ថ្ងៃ​សុទ្ធ​តែ​ជា​ទុក្ខ​លំបាក ព្រោះ​អ្វី​ៗ​សព្វ​បែប​យ៉ាង​គឺ​អសារ​ឥត​ការ+ ប្រៀប​ដូច​ជា​ការ​ដេញ​ចាប់​ខ្យល់។+ ១៨ ខ្ញុំ​ស្អប់​អ្វី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ខំ​ប្រឹង​ប្រែង​ធ្វើ​នៅ​ក្រោម​ថ្ងៃ+ ដោយ​សារ​ខ្ញុំ​ត្រូវ​រក្សា​ទុក​អ្វី​ទាំង​នោះ​ឲ្យ​អ្នក​ដែល​មក​ក្រោយ​ខ្ញុំ។+ ១៩ តើ​អ្នក​ណា​ដឹង​ថា​គាត់​នឹង​មាន​ប្រាជ្ញា​ឬ​ល្ងង់​ខ្លៅ?+ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​នឹង​គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​ព្យាយាម​រក​បាន​ដោយ​ប្រាជ្ញា​នៅ​ក្រោម​ថ្ងៃ។ នេះ​ក៏​អសារ​ឥត​ការ​ដូច​គ្នា។ ២០ ដូច្នេះ ខ្ញុំ​ចាប់​ផ្ដើម​អស់​សង្ឃឹម​ចំពោះ​ការ​នឿយ​ហត់​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​ក្រោម​ថ្ងៃ។ ២១ មនុស្ស​ម្នាក់​ប្រហែល​ជា​ខិត​ខំ​ធ្វើ​ការ​ដោយ​ប្រើ​ប្រាជ្ញា ចំណេះ និង​ជំនាញ​របស់​ខ្លួន តែ​គាត់​បែរ​ជា​ត្រូវ​ប្រគល់​អ្វី​គ្រប់​យ៉ាង*ឲ្យ​ទៅ​មនុស្ស​ម្នាក់​ទៀត​ដែល​មិន​បាន​ធ្វើ​អ្វី​សោះ។+ នេះ​ក៏​អសារ​ឥត​ការ​ដែរ ថែម​ទាំង​ជា​ការ​បរាជ័យ​យ៉ាង​ធំ*ទៀត​ផង។

២២ តើ​មនុស្ស​ទទួល​បាន​អ្វី​ពិត​ប្រាកដ​ពី​ការ​ខំ​ប្រឹង​ប្រែង និង​គោល​ដៅ​ដែល​ជំរុញ​ចិត្ត​គាត់*ឲ្យ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​នៅ​ក្រោម​ថ្ងៃ?+ ២៣ ព្រោះ​ការងារ​របស់​គាត់​នាំ​ឲ្យ​គាត់​រង​ទុក្ខ​លំបាក និង​តាន​តឹង​ចិត្ត​ពេញ​មួយ​ជីវិត+ សូម្បី​តែ​នៅ​ពេល​យប់​ក៏​ចិត្ត​របស់​គាត់​មិន​បាន​ស្ងប់​ដែរ។+ នេះ​ក៏​អសារ​ឥត​ការ​ដូច​គ្នា។

២៤ ចំពោះ​មនុស្ស គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ផឹក ការ​បរិភោគ និង​ការ​សប្បាយ​រីក​រាយ​ដែល​បាន​មក​ពី​ការ​នឿយ​ហត់​របស់​ខ្លួន​ឡើយ។+ ខ្ញុំ​ក៏​ជឿ​ជាក់​ដែរ​ថា នេះ​គឺ​មក​ពី​ព្រះ​ដ៏​ពិត+ ២៥ ព្រោះ​គ្មាន​អ្នក​ណា​ម្នាក់​ផឹក​ឬ​បរិភោគ​ប្រសើរ​ជាង​ខ្ញុំ​ឡើយ។+

២៦ ចំពោះ​អ្នក​ដែល​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត នោះ​លោក​ផ្ដល់​ប្រាជ្ញា ចំណេះ និង​ចិត្ត​រីករាយ​ដល់​អ្នក​នោះ។+ ប៉ុន្តែ ចំពោះ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង លោក​ផ្ដល់​ការងារ​ឲ្យ​ពួក​គេ គឺ​ឲ្យ​ពួក​គេ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​អ្នក​ដែល​ធ្វើ​ឲ្យ​ព្រះ​ពិត​ពេញ​ចិត្ត។+ នេះ​ក៏​អសារ​ឥត​ការ​ដែរ ប្រៀប​ដូច​ជា​ការ​ដេញ​ចាប់​ខ្យល់។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក