បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bm ផ. ១៧ ទំ. ២០
  • លោកយេស៊ូបង្រៀនអំពីរាជាណាចក្ររបស់ព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • លោកយេស៊ូបង្រៀនអំពីរាជាណាចក្ររបស់ព្រះ
  • គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
  • អត្ថបទស្រដៀងគ្នា
  • តើលោកយេស៊ូបង្រៀនអ្វីខ្លះអំពីរាជាណាចក្ររបស់ព្រះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • លោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ!
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
  • សេចក្ដី​ពិត​អំពី​រាជាណាចក្រ​ព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២០
  • តើលោកយេស៊ូគ្រិស្តជាអ្នកណា?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
មើលបន្ថែមទៀត
គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
bm ផ. ១៧ ទំ. ២០
លោកយេស៊ូកំពុងបង្រៀនបណ្ដាជន

ភាគ​១៧

លោក​យេស៊ូ​បង្រៀន​អំពី​រាជាណាចក្រ​របស់​ព្រះ

លោក​យេស៊ូ​បង្រៀន​អ្នក​កាន់​តាម​លោក​អំពី​ចំណុច​ជា​ច្រើន ប៉ុន្តែ​បញ្ជាក់​ប្រធានបទ​តែ​មួយ គឺ​រាជាណាចក្រ​របស់​ព្រះ

តើ​លោក​យេស៊ូ​មក​ផែន​ដី​ដើម្បី​ធ្វើ​កិច្ច​ការ​អ្វី? លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ . . . ពី​ព្រោះ​នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​មក»។ (លូកា ៤:៤៣) ចូរ​ពិចារណា​ចំណុច​បួន​យ៉ាង​ដែល​លោក​យេស៊ូ​បាន​បង្រៀន​អំពី​រាជាណាចក្រ​របស់​ព្រះ ដែល​ជា​ប្រធានបទ​សំខាន់​ចម្បង​នៃ​ការ​ផ្សព្វ​ផ្សាយ​របស់​លោក។

១​. លោក​យេស៊ូ​ជា​អ្នក​ដែល​បាន​ត្រូវ​តែង​តាំង​ជា​ស្តេច។ លោក​យេស៊ូ​ផ្ទាល់​មាន​ប្រសាសន៍​ថា​លោក​ជា​មេស្ស៊ី​ដែល​បាន​ត្រូវ​បញ្ជាក់​ក្នុង​ទំនាយ។ (យ៉ូហាន ៤:២៥, ២៦) លោក​ក៏​បាន​បង្ហាញ​ថា លោក​ជា​ស្តេច​ដែល​អ្នក​ប្រកាស​ទំនាយ​ឈ្មោះ​ដានីយ៉ែល​បាន​ឃើញ​ក្នុង​គំនិត​នោះ​ដែរ។ លោក​យេស៊ូ​មាន​ប្រសាសន៍​ប្រាប់​ពួក​សាវ័ក​ថា ថ្ងៃ​ណា​មួយ​លោក​នឹង​អង្គុយ​លើ«បល្ល័ង្ក​រុងរឿង​របស់​លោក» ហើយ​ថា ពួក​គេ​ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​ដែរ។ (ម៉ាថាយ ១៩:២៨) លោក​បាន​ហៅ​ក្រុម​នៃ​ពួក​អ្នក​គ្រប់​គ្រង​នេះ​ជា«ហ្វូង​តូច» ហើយ​លោក​ក៏​បាន​កត់​សម្គាល់​ថា លោក​មាន«ចៀម​ឯ​ទៀត»ដែល​មិន​មែន​ជា​ផ្នែក​នៃ​ហ្វូង​តូច​នោះ​ទេ។—លូកា ១២:៣២; យ៉ូហាន ១០:១៦

២​. រាជាណាចក្រ​របស់​ព្រះ​នឹង​នាំ​ឲ្យ​មាន​យុត្ដិធម៌​ពិត។ លោក​យេស៊ូ​បញ្ជាក់​ថា រាជាណាចក្រ​របស់​ព្រះ​នឹង​បំបាត់​ចោល​នូវ​ភាព​អយុត្ដិធម៌​ដ៏​ធំ​បំផុត ដោយ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ និង​សម្អាត​នាម​នោះ​ពី​ការ​តិះ​ដៀល​ទាំង​អស់ ដែល​សាថាន​បាន​ធ្វើ​តាំង​តែ​ពី​ការ​បះបោរ​នៅ​សួន​អេដែន។ (ម៉ាថាយ ៦:៩, ១០) ជា​រៀង​រាល់​ថ្ងៃ លោក​យេស៊ូ​ក៏​បាន​បង្ហាញ​ថា​លោក​មិន​រើស​មុខ​ទេ ដោយ​បង្រៀន​បុរស​និង​ស្ត្រី អ្នក​មាន​និង​អ្នក​ក្រ​ដោយ​មិន​ប្រកាន់​វណ្ណៈ​ឬ​ភេទ​ឡើយ។ ទោះ​ជា​កិច្ច​ការ​ដ៏​ចម្បង​របស់​លោក​គឺ​បង្រៀន​ជន​ជាតិ​អ៊ីស្រាអែល​ក្ដី តែ​លោក​ក៏​បាន​បង្រៀន​ជន​ជាតិ​សាម៉ារី​និង​ជន​ជាតិ​ដទៃ​ដែរ។ មិន​ដូច​ពួក​មេ​ដឹក​នាំ​សាសនា​នៅ​សម័យ​លោក លោក​មិន​មាន​ការ​លម្អៀង​សោះ​ឡើយ។

៣​. រាជាណាចក្រ​របស់​ព្រះ​នឹង​មិន​មាន​ចំណែក​ក្នុង​ពិភព​លោក​នេះ​ទេ។ លោក​យេស៊ូ​បាន​រស់​នៅ​ក្នុង​គ្រា​ដែល​មាន​ភាព​ជ្រួល​ច្របល់​ខ្លាំង​ខាង​នយោបាយ។ ស្រុក​កំណើត​របស់​លោក​បាន​ស្ថិត​នៅ​ក្រោម​អំណាច​បរទេស។ ប៉ុន្តែ នៅ​ពេល​ដែល​មនុស្ស​ចង់​ឲ្យ​លោក​ចូល​ប្រឡូក​នឹង​រឿង​នយោបាយ​នៅ​សម័យ​នោះ លោក​បាន​ដក​ខ្លួន​ចេញ។ (យ៉ូហាន ៦:១៤, ១៥) លោក​បាន​ប្រាប់​អ្នក​នយោបាយ​ម្នាក់​ថា៖ «រាជាណាចក្រ​របស់​ខ្ញុំ​មិន​មែន​ជា​របស់​ពិភព​លោក​នេះ​ទេ»។ (យ៉ូហាន ១៨:៣៦) លោក​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​កាន់​តាម​លោក​ថា៖ «អ្នក​រាល់​គ្នា​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ឡើយ»។ (យ៉ូហាន ១៥:១៩) លោក​មិន​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ប្រើ​អាវុធ សូម្បី​តែ​ដើម្បី​ការពារ​ខ្លួន​លោក​ក៏​ដោយ។—ម៉ាថាយ ២៦:៥១, ៥២

«លោក​ចាប់​ផ្ដើម​ធ្វើ​ដំណើរ . . . ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ដោយ​ផ្សព្វ​ផ្សាយ​និង​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ»។—លូកា ៨:១

៤​. ការ​គ្រប់​គ្រង​របស់​គ្រិស្ត​នឹង​មាន​មូលដ្ឋាន​លើ​សេចក្ដី​ស្រឡាញ់។ លោក​យេស៊ូ​បាន​សន្យា​ឲ្យ​មនុស្ស​មាន​កម្លាំង​ចិត្ត និង​ជួយ​កាត់​បន្ថយ​បន្ទុក​របស់​ពួក​គេ។ (ម៉ាថាយ ១១:២៨​-​៣០) លោក​បាន​ធ្វើ​តាម​ពាក្យ​របស់​លោក។ លោក​ជូន​ឱវាទ​ដែល​ប្រកប​ដោយ​ក្ដី​ស្រឡាញ់​ស្តី​អំពី​របៀប​ប្រឈម​មុខ​នឹង​កង្វល់ ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ កុំ​ឲ្យ​ចង់​មាន​ចង់​បាន​ពេក និង​របៀប​ស្វែងរក​សុភមង្គល។ (ម៉ាថាយ ជំពូក​៥​-​៧) ពី​ព្រោះ​លោក​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់ មនុស្ស​គ្រប់​មជ្ឈដ្ឋាន​ស្រួល​ទាក់​ទង​នឹង​លោក។ សូម្បី​តែ​មនុស្ស​ដែល​ត្រូវ​គេ​ជិះ​ជាន់​ខ្លាំង​ក៏​បាន​មក​ជួប​លោក ដោយ​ទុក​ចិត្ត​ថា​លោក​នឹង​ប្រព្រឹត្ត​លើ​ពួក​គេ​ដោយ​សប្បុរស​និង​ថ្លៃ​ថ្នូរ។ លោក​យេស៊ូ​នឹង​ជា​អ្នក​គ្រប់​គ្រង​ដ៏​អស្ចារ្យ​យ៉ាង​ណា​ទៅ​ហ្ន៎!

គឺ​មាន​វិធី​ដ៏​សំខាន់​មួយ​ទៀត ដែល​លោក​យេស៊ូ​បាន​បង្រៀន​អំពី​រាជាណាចក្រ​របស់​ព្រះ។ លោក​បាន​ធ្វើ​អព្ភូតហេតុ​ជា​ច្រើន។ ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​ដូច្នេះ? សូម​ឲ្យ​យើង​ពិនិត្យ​មើល។

—មាន​មូលដ្ឋាន​លើ​សៀវភៅ​ម៉ាថាយ ម៉ាកុស លូកា និង​យ៉ូហាន។

  • តើ​លោក​យេស៊ូ​បាន​បង្រៀន​ថា​លោក​ជា​ស្តេច​ដែល​ជា​មេស្ស៊ី​យ៉ាង​ដូច​ម្ដេច?

  • តើ​លោក​យេស៊ូ​បង្រៀន​តាម​របៀប​ណា​ថា លោក​នឹង​គ្រប់​គ្រង​ដោយ​យុត្ដិធម៌​នោះ?

  • តើ​លោក​យេស៊ូ​បាន​បញ្ជាក់​យ៉ាង​ណា ថា​រាជាណាចក្រ​របស់​លោក​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​នេះ?

  • តើ​លោក​យេស៊ូ​បាន​បង្ហាញ​ថា ការ​គ្រប់​គ្រង​របស់​លោក​នឹង​មាន​មូលដ្ឋាន​លើ​សេចក្ដី​ស្រឡាញ់​យ៉ាង​ដូច​ម្ដេច?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក