បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • jy ជំ. ៧៧ ទំ. ១៨០-ទំ. ១៨១ វ. ១
  • លោកយេស៊ូផ្ដល់ឱវាទអំពីទ្រព្យសម្បត្ដិ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • លោកយេស៊ូផ្ដល់ឱវាទអំពីទ្រព្យសម្បត្ដិ
  • លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • អត្ថបទស្រដៀងគ្នា
  • សំនួរអំពីការចែកមរតក
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • សេចក្ដីបង្រៀនដ៏ល្បីបំផុត ដែលធ្លាប់មាន
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • តើអ្នក‹មានទ្រព្យសម្បត្ដិខាងឯព្រះ›ឬ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • សុន្ទរកថាដ៏ល្បីល្បាញនៅលើភ្នំ
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
មើលបន្ថែមទៀត
លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
jy ជំ. ៧៧ ទំ. ១៨០-ទំ. ១៨១ វ. ១
បុរសអ្នកមានម្នាក់កំពុងមានអំណរកាលដែលគាត់គិតអំពីរបស់ល្អជាច្រើនដែលគាត់បានប្រមូលទុក

ជំពូក​ទី​៧៧

លោក​យេស៊ូ​ផ្ដល់​ឱវាទ​អំពី​ទ្រព្យ​សម្បត្ដិ

លូកា ១២:១​-​៣៤

  • ឧទាហរណ៍​អំពី​បុរស​អ្នក​មាន​ម្នាក់

  • លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​សត្វ​ក្អែក​និង​ផ្កា

  • ​«​ហ្វូង​តូច​»​នឹង​ទទួល​រាជាណាចក្រ​ព្រះ

កាល​ដែល​លោក​យេស៊ូ​ពិសា​អាហារ​ជា​មួយ​នឹង​ពួក​ផារិស៊ី បណ្ដា​ជន​រាប់​ពាន់​នាក់​កំពុង​ចាំ​លោក​នៅ​ខាង​ក្រៅ។ ពី​មុន​ពេល​លោក​នៅ​ស្រុក​កាលីឡេ លោក​ក៏​ធ្លាប់​មាន​បទ​ពិសោធន៍​ស្រដៀង​នេះ​ដែរ។ (​ម៉ាកុស ១:៣៣; ២:២; ៣:៩​) ឥឡូវ​ក្នុង​តំបន់​យូឌា មនុស្ស​ជា​ច្រើន​ចង់​ឃើញ​ហើយ​ចង់​ស្ដាប់​លោក​យេស៊ូ។ ពួក​គេ​បង្ហាញ​ចិត្ត​គំនិត​ខុស​គ្នា​ពី​ពួក​ផារិស៊ី​ដែល​ទើប​តែ​បាន​ពិសា​អាហារ​ជា​មួយ​នឹង​លោក។

លោក​យេស៊ូ​ចាប់​ផ្ដើម​មាន​ប្រសាសន៍​អំពី​រឿង​សំខាន់​មួយ ដោយ​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​ប្រយ័ត្ន​នឹង​ដំបែ​របស់​ពួក​ផារិស៊ី ពោល​គឺ​ពុត​ត្បុត​របស់​ពួក​គេ​»។ លោក​យេស៊ូ​ធ្លាប់​ព្រមាន​ពួក​គាត់​អំពី​រឿង​នេះ​រួច​ហើយ ប៉ុន្តែ​អ្វី​ដែល​លោក​បាន​ឃើញ​នៅ​អាហារ​ថ្ងៃ​ត្រង់​នោះ​បញ្ជាក់​ថា ការ​ព្រមាន​របស់​លោក​គឺ​ចំ​ពេល​មែន។ (​លូកា ១២:១; ម៉ាកុស ៨:១៥​) ពួក​ផារិស៊ី​ប្រហែល​ជា​ព្យាយាម​លាក់​អំពើ​ទុច្ចរិត​របស់​ពួក​គេ ដោយ​មាន​ឫកពា​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ។ ប៉ុន្តែ បណ្ដា​ជន​ត្រូវ​ដឹង​ធាតុ​ពិត​របស់​ពួក​គេ។ លោក​យេស៊ូ​ពន្យល់​ថា​៖ ​«​អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​បិទ​បាំង​យ៉ាង​ជិត​ល្អ នឹង​ត្រូវ​បើក​បង្ហាញ ហើយ​អ្វី​ៗ​ទាំង​អស់​ដែល​ជា​អាថ៌​កំបាំង នឹង​ត្រូវ​គេ​ដឹង​»។—លូកា ១២:២

ក្រុម​មនុស្ស​ដែល​ចោម​រោម​លោក​យេស៊ូ​ប្រហែល​ជា​ពួក​អ្នក​តំបន់​យូឌា ដែល​មិន​បាន​ស្ដាប់​សេចក្ដី​បង្រៀន​របស់​លោក​នៅ​ស្រុក​កាលីឡេ។ ហេតុ​នេះ លោក​មាន​ប្រសាសន៍​ឡើង​វិញ​អំពី​ចំណុច​សំខាន់​ៗ​ដែល​លោក​បាន​បង្រៀន​នៅ​ពេល​មុន។ លោក​ដាស់​តឿន​អ្នក​ដែល​កំពុង​ស្ដាប់​ទាំង​អស់​ថា​៖ ​«​កុំ​ខ្លាច​អ្នក​ដែល​សម្លាប់​រូប​កាយ តែ​ពុំ​អាច​ធ្វើ​អ្វី​លើស​ពី​នោះ​ឡើយ​»។ (​លូកា ១២:៤​) ដូច​លោក​បាន​បញ្ជាក់​នៅ​ពេល​មុន ម្ដង​នេះ​ទៀត​លោក​ក៏​បញ្ជាក់​ថា អ្នក​កាន់​តាម​លោក​ត្រូវ​ទុក​ចិត្ត​លើ​ព្រះ​ក្នុង​ការ​ថែ​រក្សា​ពួក​គេ។ បន្ថែម​ទៀត ពួក​គេ​ត្រូវ​ទទួល​ស្គាល់​កូន​មនុស្ស ហើយ​ដឹង​ថា​ព្រះ​អាច​ជួយ​ពួក​គេ​បាន។—ម៉ាថាយ ១០:១៩, ២០, ២៦​-​៣៣; ១២:៣១, ៣២

បន្ទាប់​មក បុរស​ម្នាក់​ក្នុង​ក្រុម​មនុស្ស​លើក​ឡើង​អំពី​បញ្ហា​មួយ​របស់​គាត់​ដែល​គាត់​ចង់​ដោះ​ស្រាយ​ជា​បន្ទាន់ ដោយ​សុំ​លោក​ថា​៖ ​«​លោក​គ្រូ សូម​ប្រាប់​បង​ប្រុស​ខ្ញុំ​ចែក​មត៌ក​ឲ្យ​ខ្ញុំ​ផង​»។ (​លូកា ១២:១៣​) ច្បាប់​ម៉ូសេ​ចែង​ថា​កូន​ច្បង​នឹង​ទទួល​ពីរ​ភាគ​នៃ​មត៌ក ដូច្នេះ​មិន​គួរ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ឡើយ។ (​ចោទិយកថា ២១:១៧​) ក៏​ប៉ុន្តែ តាម​មើល​ទៅ បុរស​នេះ​ចង់​បាន​មត៌ក​ច្រើន​ជាង​អ្វី​ដែល​គាត់​ត្រូវ​ទទួល​តាម​ច្បាប់។ ដោយ​ប្រាជ្ញា លោក​យេស៊ូ​មិន​ព្រម​រួម​ចំណែក​ក្នុង​រឿង​នោះ​ទេ។ លោក​សួរ​បុរស​នោះ​ថា​៖ ​«​តើ​អ្នក​ណា​បាន​តែង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ចៅ​ក្រម ឬ​ជា​អ្នក​ចែក​ទ្រព្យ​សម្បត្ដិ​ឲ្យ​អ្នក​រាល់​គ្នា?​»។—លូកា ១២:១៤

រួច​មក លោក​យេស៊ូ​ដាស់​តឿន​បណ្ដា​ជន​ថា​៖ ​«​ចូរ​ប្រុង​ប្រៀប​ស្មារតី​ជា​និច្ច ហើយ​ប្រុង​ប្រយ័ត្ន​នឹង​ការ​លោភ​លន់​គ្រប់​យ៉ាង ពី​ព្រោះ​ទោះ​ជា​មនុស្ស​ម្នាក់​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​មិន​បាន​ជីវិត​ពី​ទ្រព្យ​ទាំង​នោះ​ទេ​»។ (​លូកា ១២:១៥​) ម្ល៉ោះ​ហើយ ទោះ​ជា​មនុស្ស​ម្នាក់​ប្រហែល​ជា​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​មួយ​គាត់​នឹង​ស្លាប់ ហើយ​មិន​អាច​យក​ទ្រព្យ​ទាំង​នោះ​ទៅ​ជា​មួយ​បាន​ឡើយ មែន​ទេ? លោក​យេស៊ូ​បញ្ជាក់​ចំណុច​នេះ​ដោយ​លើក​ឧទាហរណ៍​មួយ​ដែល​មិន​អាច​ភ្លេច​បាន។ ឧទាហរណ៍​នោះ​ក៏​បង្ហាញ​ដែរ​ថា​ការ​មាន​ឈ្មោះ​ល្អ​ជា​មួយ​នឹង​ព្រះ​គឺ​ជា​អ្វី​ដែល​មាន​តម្លៃ។

លោក​ប្រាប់​ពួក​គេ​ថា​៖ ​«​ស្រែ​ចម្ការ​របស់​បុរស​អ្នក​មាន​ម្នាក់​បាន​បង្កើត​ផល​ច្រើន។ ម្ល៉ោះ​ហើយ គាត់​ចាប់​ផ្ដើម​រិះ​គិត​ក្នុង​ចិត្ត​ថា​៖ ‹ឥឡូវ​ខ្ញុំ​គ្មាន​កន្លែង​ទុក​ផល​ដំណាំ​របស់​ខ្ញុំ​ទេ ដូច្នេះ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៅ?›។ រួច​គាត់​និយាយ​ថា​៖ ‹ខ្ញុំ​ត្រូវ​ធ្វើ​ដូច្នេះ​វិញ ខ្ញុំ​នឹង​រុះ​ឃ្លាំង​ទាំង​អស់​របស់​ខ្ញុំ ហើយ​ធ្វើ​ឃ្លាំង​ធំ​ៗ​ជាង រួច​មក​ខ្ញុំ​នឹង​ទុក​ស្រូវ​សាលី​និង​របស់​ល្អ​ទាំង​អស់​របស់​ខ្ញុំ​នៅ​ទី​នោះ ហើយ​ខ្ញុំ​នឹង​ប្រាប់​ខ្លួន​ខ្ញុំ​ថា​៖ ​«​ខ្ញុំ​អើយ! ខ្ញុំ​បាន​ប្រមូល​ទុក​របស់​ល្អ​ច្រើន ល្មម​សម្រាប់​យូរ​ឆ្នាំ​ទៀត ចូរ​សម្រាក​ចុះ ហើយ​ផឹក​និង​បរិភោគ​ឲ្យ​សប្បាយ​ទៅ​»​›។ ប៉ុន្តែ​ព្រះ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ‹មនុស្ស​ឥត​វិចារណញ្ញាណ​អើយ នៅ​យប់​នេះ​ឯង​គេ​កំពុង​ទាម​ទារ​ជីវិត​របស់​អ្នក​ហើយ។ ដូច្នេះ តើ​អ្នក​ណា​នឹង​ទទួល​អ្វី​ៗ​ដែល​អ្នក​បាន​ប្រមូល​ទុក​នោះ?›។ អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​សម្រាប់​ខ្លួន តែ​មិន​មែន​ជា​អ្នក​មាន​ចំពោះ​ព្រះ អ្នក​នោះ​ក៏​ដូច្នោះ​ដែរ​»។—លូកា ១២:១៦​-​២១

ទាំង​អ្នក​កាន់​តាម​លោក​យេស៊ូ​ទាំង​អ្នក​ឯ​ទៀត​ដែល​កំពុង​ស្ដាប់​លោក អាច​ធ្លាក់​ចូល​អន្ទាក់​ដែល​ជា​ការ​ស្វែង​រក​ទ្រព្យ​សម្បត្ដិ ឬ​ការ​បង្កើន​ទ្រព្យ​សម្បត្ដិ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ កង្វល់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​អាច​បំបែរ​អារម្មណ៍​របស់​ពួក​គេ​ពី​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ ដូច្នេះ លោក​យេស៊ូ​លើក​ឡើង​វិញ​នូវ​ការ​ណែនាំ​ដ៏​ល្អ​ដែល​លោកបាន​មាន​ប្រសាសន៍​ប្រហែល​ជា​មួយ​ឆ្នាំ​កន្លះ​មុន​ក្នុង​សុន្ទរកថា​នៅ​លើ​ភ្នំ។

លោក​មាន​ប្រសាសន៍​ថា​៖ ​«​ឈប់​ខ្វល់​ខ្វាយ​អំពី​ជីវិត​ខ្លួន​ថា នឹង​បាន​អ្វី​បរិភោគ ឬ​ខ្វល់​ខ្វាយ​អំពី​រូប​កាយ​ថា នឹង​បាន​អ្វី​ស្លៀក​ពាក់​ឡើយ។ . . . ចូរ​កត់​សម្គាល់​ថា សត្វ​ក្អែក​មិន​សាប​ព្រោះ ឬ​ច្រូត​កាត់ ហើយ​ក៏​គ្មាន​ជង្រុក​ឬ​ឃ្លាំង​ទេ តែ​ព្រះ​ផ្ដល់​ចំណី​ឲ្យ​វា។ ទម្រាំ​តែ​អ្នក​រាល់​គ្នា តើ​មិន​មាន​តម្លៃ​ជាង​សត្វ​ស្លាប​ទេ​ឬ? . . . ចូរ​កត់​សម្គាល់​របៀប​ដែល​ផ្កា​នៅ​ឯ​វាល​ដុះ​ឡើង។ វា​មិន​ធ្វើ​ការ​នឿយ​ហត់​ទេ ក៏​មិន​ត្បាញ​រវៃ​ដែរ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​សាឡូម៉ូន​កាល​ដែល​តែង​ខ្លួន​ល្អ​ប្រណីត​បំផុត ក៏​មិន​ស្មើ​នឹង​ផ្កា​មួយ​ទង​បែប​នោះ​ផង។ . . . ដូច្នេះ ឈប់​ខ្វល់​ខ្វាយ​ថា នឹង​បាន​អ្វី​បរិភោគ ឬ​នឹង​បាន​អ្វី​ផឹក ហើយ​ឈប់​បារម្ភ . . . បិតា​របស់​អ្នក​ដឹង​ថា​អ្នក​ត្រូវ​ការ​របស់​ទាំង​នេះ។ . . . ចូរ​ស្វែង​រក​រាជាណាចក្រ​របស់​លោក​ជា​ដរាប ហើយ​លោក​នឹង​ផ្ដល់​របស់​ទាំង​នេះ​ឲ្យ​អ្នក​»។—លូកា ១២:២២​-​៣១; ម៉ាថាយ ៦:២៥​-​៣៣

តើ​អ្នក​ណា​នឹង​ស្វែង​រក​រាជាណាចក្រ​របស់​ព្រះ? លោក​យេស៊ូ​បង្ហាញ​ថា​មនុស្ស​មួយ​ក្រុម​តូច​ដែល​ជា​អ្នក​ស្មោះ​ត្រង់​នឹង​ធ្វើ​ដូច្នោះ។ ពួក​គាត់​បាន​ត្រូវ​ហៅ​ថា​«​ហ្វូង​តូច​»។ ក្រោយ​មក យើង​ដឹង​ថា​«​ហ្វូង​តូច​»​មាន​ចំនួន​តែ​១៤៤.០០០​នាក់​ប៉ុណ្ណោះ។ តើ​ពួក​គាត់​នឹង​ទទួល​ពរ​អ្វី? លោក​យេស៊ូ​សន្យា​នឹង​ពួក​គាត់​ថា​៖ ​«​បិតា​របស់​អ្នក​ពេញ​ចិត្ត​ឲ្យ​រាជាណាចក្រ​ដល់​អ្នក​រាល់​គ្នា​»។ ដូច្នេះ ពួក​គាត់​នឹង​មិន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​មាន​ទ្រព្យ​សម្បត្ដិ​នៅ​ផែន​ដី ដែល​ចោរ​អាច​លួច​បាន​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ចិត្ត​របស់​ពួក​គាត់​ផ្ដោត​ទៅ​លើ​«​ទ្រព្យ​ដែល​មិន​ចេះ​អស់​នៅ​ស្ថាន​សួគ៌​»​ ជា​កន្លែង​ដែល​ពួក​គាត់​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​គ្រិស្ត។—លូកា ១២:៣២​-​៣៤

  • តើ​តាម​របៀប​ណា​លោក​យេស៊ូ​ឆ្លើយ​តប​នឹង​សំណួរ​អំពី​ការ​ចែក​មត៌ក?

  • ហេតុ​អ្វី​យើង​គួរ​គិត​ពិចារណា​ឲ្យ​បាន​ដិត​ដល់​ចំពោះ​ឧទាហរណ៍​របស់​លោក​យេស៊ូ?

  • តើ​លោក​យេស៊ូ​បាន​បើក​បង្ហាញ​អ្វី​អំពី​ពួក​អ្នក​ដែល​នឹង​គ្រប់​គ្រង​ក្នុង​រាជាណាចក្រ​ជា​មួយ​នឹង​លោក?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក