អ្នកបំរើរបស់មនុស្សឬក៏អ្នកបំរើរបស់ព្រះ?
ស្មរបន្ទាល់ព្រះយេហូវ៉ាត្រូវសរសើរបន្ដិចបន្តួច»។ នេះគឺបានថ្លែងដោយសៀវភៅអាល្លឺម៉ង់ Seher, Grübler, Enthusiasten (អ្នកដែលមានប្រឌិតញាន អ្នកសញ្ជឹងគិត និងអ្នកសាទរ)។ ទោះជារកកំហុសនៃស្មរបន្ទាល់ក៏ដោយ ក៏គេសារភាពថា៖ «ជាទូទៅ គេរស់នៅដោយឥតទោស ជារបៀបរស់នៅស្រដៀងនឹងថ្នាក់កណ្ដាល។ គេយកចិត្តទុកដាក់ក្នុងការប្រកបការងារ ជាពលរដ្ឋដ៏ស្ងាត់ ហើយជាអ្នកបង់ពន្ធដ៏ស្មោះត្រង់។ គេទប់ពីការខំស្វែងរកទ្រព្យធនដ៏ហួសហេតុ។ . . . ការអប់រំខ្លួនរបស់គេនៅឯមហាសន្និបាត គឺគួរឲ្យសរសើរមែន។ គំនិតដ៏បូជាខ្លួនរបស់គេគឺស្មើនឹងក្រុមសាសនាឯណាក៏ដោយ រីឯកិច្ចបំរើផ្សាយ នោះគឺបានប្រសើរជាងក្រុមផ្សេងៗ។ ប៉ុន្តែ អ្វីដែលធ្វើឲ្យគេខ្ពស់លើសសាសនាគ្រីស្ទាននិងក្រុមឯទៀតនៅសម័យយើងនេះ នោះគឺការប្ដេជ្ញាចិត្តដ៏មិនអាចបំបាក់បាន ដែលពួកគេភាគច្រើនប្រកាសសេចក្ដីបង្រៀនរបស់គេនៅក្រោមកាលៈទេសៈ និងប្រឈមគ្រោះថ្នាក់គ្រប់ប្រភេទ»។a
ថ្វីបើមានការសរសើរដ៏វិជ្ជមានក៏ដោយ មតិខ្លះចង់ថ្លែងប្រាប់ដោយរបៀបខុសប្លែកអំពីស្មរបន្ទាល់ព្រះយេហូវ៉ា។ នៅប្រទេសភាគច្រើន ស្មរបន្ទាល់ព្រះយេហូវ៉ាបានសម្រេចកិច្ចបំរើខាងសាសនាគេជាច្រើនទសវត្ស ដោយឥតលាក់មុខហើយដោយឥតមានការជំទាស់។ មនុស្សជាច្រើនលាននាក់ស្គាល់គេ គោរពគេ ហើយយល់ថា គេមានសិទ្ធិដើម្បីកាន់សាសនារបស់ខ្លួន។ ដូច្នេះ ហេតុអ្វីក៏ឥតមានការដឹងច្បាស់លាស់អំពីស្មរបន្ទាល់ព្រះយេហូវ៉ានោះ?
ប្រហែលមូលហេតុមួយ ចំពោះភាពឥតដឹងច្បាស់លាស់នេះ នោះគឺមានក្រុមសាសនាមួយចំនួននៅពេលថ្មីៗនេះ ដែលជាប់ទាក់ទិននឹងការធ្វើបាបកូនក្មេង ការសម្លាប់ខ្លួនឯង និងការប្រយុទ្ធពីភេរវជន។ ប្រាកដហើយ មារយាទដែលខុសប្លែកពីធម្មតាបែបនេះ គឺមានលេចឡើងគ្រប់កន្លែង មិនមែនគ្រាន់តែក្នុងចំណោមអ្នកកាន់សាសនានោះទេ។ យ៉ាងណាក៏ដោយ ស្តីអំពីសាសនា មនុស្សជាច្រើនបានក្លាយជាអ្នកសង្ស័យ អ្នកខ្លះព្រមទាំងជាសត្រូវផង។
គ្រោះថ្នាក់ពីការកាន់តាមមនុស្ស
«និកាយ» បានបកស្រាយជា«មនុស្សមួយក្រុមដែលកាន់តាមលទ្ធិដ៏ជាក់ច្បាស់ណាមួយឬតាមមេដឹកនាំម្នាក់»។ ស្រដៀងនេះ អ្នកដែលជារបស់ផង«ក្រុម» នោះមាន«ភក្ដីភាពចំពោះមនុស្សម្នាក់ គំនិតមួយ ឬវត្ថុអ្វីមួយ»។ តាមពិត សមាជិកនៃក្រុមសាសនាណាមួយដែលកាន់ខ្ជាប់នឹងមនុស្សជាមេដឹកនាំ និងគំនិតរបស់គេ នោះមានគ្រោះថ្នាក់ដោយក្លាយទៅជាបាវរបស់មនុស្ស។ ទំនាក់ទំនងដ៏ខ្លាំងជាមួយមេដឹកនាំ អាចនាំឲ្យមានការពឹងពាក់ដ៏មិនល្អខាងផ្លូវចិត្តហើយខាងវិញ្ញាណដែរ។ គ្រោះថ្នាក់អាចធ្វើឲ្យធ្ងន់ឡើង នៅពេលដែលបុគ្គលនោះបានរស់នៅក្រោមបរិយាកាសខាងនិកាយតាំងពីក្មេង។
ពួកអ្នកដែលមានសេចក្ដីខ្វល់ខ្វាយបែបនេះអំពីសាសនា នោះត្រូវការពត៌មានដែលអាចទុកចិត្តបាន។ មនុស្សខ្លះប្រហែលបានគេប្រាប់អំពីស្មរបន្ទាល់ព្រះយេហូវ៉ាជារបស់នៃអង្គការសាសនា ដែលយកសមាជិកខ្លួនធ្វើជាទាសៈ ប្រើអំណាចផ្ដាច់ការលើសមាជិកខ្លួន ដាក់កំរិតដ៏មិនសមហេតុលើសេរីភាព ហើយធ្វើឲ្យគេខុសពីសង្គមទាំងមូល។
ស្មរបន្ទាល់ព្រះយេហូវ៉ាអញ្ជើញលោកអ្នកឲ្យពិនិត្យស្រាវជ្រាវដោយខ្លួនអ្នក។ ក្រោយពីបានពិនិត្យយ៉ាងដិតដល់ សូមធ្វើសេចក្ដីសន្និដ្ឋានខ្លួនឯងចុះ។ តើស្មរបន្ទាល់ជាអ្នកបំរើរបស់ព្រះ ដូចគេបានអះអាង ឬក៏តាមពិតជាបាវរបស់មនុស្ស? តើអ្វីទៅជាប្រភពនៃកម្លាំងរបស់គេ? អត្ថបទទាំងពីរជាបន្ទាប់នឹងផ្ដល់ចម្លើយយ៉ាងស្កប់ស្កល់សំរាប់សំនួរបែបនេះ។
[កំណត់សម្គាល់]
a សៀវភៅដើមនៅឆ្នាំ១៩៥០ ឥតមានសេចក្ដីថ្លែងខាងលើនេះទេ។ ប៉ុន្តែកំណែលើកក្រោយនៅឆ្នាំ១៩៨២ បង្ហាញនូវការយល់ច្បាស់នៃស្មរបន្ទាល់ព្រះយេហូវ៉ា។