បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/៣ ទំ. ៣-៤
  • លក្ខណៈមួយដែលធ្វើឲ្យមនុស្សខុសពីសត្វ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • លក្ខណៈមួយដែលធ្វើឲ្យមនុស្សខុសពីសត្វ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​សីលធម៌​ជា​អ្វី?
  • ខុសនិងត្រូវ តើអ្នកគួរសម្រេចយ៉ាងដូចម្ដេច?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ៧ គោលការណ៍
    ភ្ញាក់រឭក! ២០១៨
  • ចូរបង្រៀនខ្លួននិងអ្នកឯទៀតអំពីសីលធម៌គ្រីស្ទាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • ប្រើគ្រប់ឱកាសដែលហុចឲ្យ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/៣ ទំ. ៣-៤

លក្ខណៈ​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ខុស​ពី​សត្វ

លោក​ចូឌី​ជា​ម្ចាស់​ក្រុម​ហ៊ុន​មួយ​ដែល​ជួយ​លក់​អចលន​ទ្រព្យ។ នៅ​ពេល​មួយ លោក​ចូឌី​ជួយ​ស្ត្រី​ម្នាក់​លក់​ទ្រព្យ​សម្បត្ដិ​របស់​បង​ស្រី​គាត់​ដែល​បាន​ទទួល​មរណភាព។ពេល​ដែល​លោក​ចូឌី​កំពុង​តែ​កកាយ​អីវ៉ាន់​នៅ​ជិត​ឡ​កំដៅ​ក្នុង​ផ្ទះ គាត់​រក​ឃើញ​ហិប​ចាស់​តូចៗចំនួន​ពីរ។ ពេល​ដែល​បើក​ហិប​មួយ​មើល លោក​ចូឌី​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ស្ទើរតែ​មិន​ជឿ​អ្វី​ដែល​គាត់​ឃើញ។ ក្នុង​ហិប​នោះ​មាន​លុយ​ដុល្លារ​អាមេរិក​ជា​ច្រើន ដែល​មួយ​សន្លឹកៗជា​ក្រដាស​១០០​ដុល្លារ។ សរុប​ទាំង​អស់​មាន​៨២.០០០​ដុល្លារ​អាមេរិក​ក្នុង​ហិប​ទាំង​ពីរ! លោក​ចូឌី​នៅ​ម្នាក់​ឯង​ក្នុង​បន្ទប់។ តើ​គាត់​គួរ​ធ្វើ​យ៉ាង​ណា​ទៅ? តើ​គួរ​យក​ប្រអប់​នោះ​ដោយ​លួច​លាក់​ទេ? ឬ​ក៏​តើ​គួរ​ប្រាប់​ស្ត្រី​នោះ​ថា​គាត់​បាន​រក​ឃើញ​លុយ​នោះ​វិញ?

ភាព​ទញ់​ទាល់​គំនិត​របស់​លោក​ចូឌី​បញ្ជាក់​នូវ​លក្ខណៈ​មួយ​របស់​មនុស្ស​ជាតិ​ដែល​ធ្វើ​ឲ្យ​យើង​ខុស​ពី​សត្វ​តិរច្ឆាន។ សព្វ​វចនាធិប្បាយ​មួយ​ប្រាប់​ថា៖ «លក្ខណៈ​ពិសេស​មួយ​របស់​មនុស្ស​ជាតិ គឺ​យើង​ចេះ​រិះ​គិត​សួរ​ខ្លួន​ឯង​អំពី​អ្វី​ដែល​គួរ​ប្រព្រឹត្ត​និង​មិន​គួរ​ប្រព្រឹត្ត»។ (The World Book Encyclopedia) ឆ្កែ​មួយ​ក្បាល ប្រសិន​បើ​វា​ឃ្លាន​ហើយ​ប្រទះ​ឃើញ​សាច់​នៅ​លើ​តុ វា​មិន​ចេះ​ពិចារណា​ថា​តើ​វា​គួរ​ស៊ី​សាច់​នោះ​ឬ​ក៏​អត់ រីឯ​លោក​ចូឌី​វិញ គាត់​ចេះ​ត្រិះរិះ​ពិចារណា​ថា​តើ​ការ​សម្រេច​ចិត្ត​មួយ​ណា​សម​ស្រប​តាម​សីលធម៌? បើ​គាត់​យក​លុយ​នោះ ទង្វើ​នេះ​ជា​ការ​លួច ក៏​ប៉ុន្តែ​ទំនង​ជា​គ្មាន​អ្នក​ណា​នឹង​ដឹង​អំពី​រឿង​នោះ​ទេ។ លុយ​នោះ​មិន​មែន​ជា​របស់​លោក​ចូឌី តែ​ស្ត្រី​នោះ​ក៏​មិន​ដឹង​ថា​មាន​លុយ​ក្នុង​ផ្ទះ​ដែរ។ ម្យ៉ាង​ទៀត មនុស្ស​ភាគ​ច្រើន​ក្នុង​សហគមន៍​នឹង​ចាត់​ទុក​លោក​ចូឌី​ជា​មនុស្ស​ល្ងង់ខ្លៅ​បើ​គាត់​ឲ្យ​លុយ​ដល់​ស្ត្រី​នោះ។

បើ​អ្នក​គឺ​លោក​ចូឌី​វិញ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា? ចម្លើយ​របស់​អ្នក​អាស្រ័យ​ទៅ​លើ​ខ្នាត​តម្រា​សីលធម៌​ដែល​អ្នក​បាន​សម្រេច​ចិត្ត​កាន់​តាម​នោះ។

តើ​សីលធម៌​ជា​អ្វី?

សីលធម៌​ត្រូវ​បកស្រាយ​ជា៖«ដំបូន្មាន​ដែល​នាំ​ឲ្យ​ចៀស​ពី​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​តែ​អំពើ​ល្អ»។ (វចនានុក្រម​ខ្មែរ) តាំង​ពី​យូរ​មក​ហើយ ខ្នាត​តម្រា​សីលធម៌​របស់​មនុស្ស​ច្រើន​តែបាន​ត្រូវ​កំណត់​ដោយ​សាសនា។ ព្រះ​គម្ពីរ​ដែល​ជា​បន្ទូល​របស់​ព្រះ​បាន​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រទេស​ជា​ច្រើន។ ក៏​ប៉ុន្តែ មនុស្ស​កាន់​តែ​ច្រើន​ទូទាំង​ពិភពលោក​បាន​បោះបង់​ចោល​ខ្នាត​តម្រា​សីលធម៌​របស់​សាសនា​ដោយ​ចាត់​ទុក​ថា​គ្មាន​ប្រយោជន៍ ហើយ​ចាត់​ទុក​សីលធម៌​ក្នុង​ព្រះ​គម្ពីរ​ជា​អ្វី​ដែល​ហួស​សម័យ​ទៅ​វិញ។ តើ​អ្វី​បាន​ចូល​មក​ជំនួស? សៀវភៅ​មួយ​ប្រាប់​ថា«ប្រជាមតិ​បាន . . . ដណ្ដើម​យក​អំណាច​ដែល​សាសនា​ធ្លាប់​មាន»។ (Ethics in Business Life) ជាជាង​ពឹង​អ្នក​បង្ហាត់​បង្រៀន​សាសនា​ឲ្យ​ណែនាំ​អំពី​សីលធម៌ មនុស្ស​ជា​ច្រើន​បែរ​ទៅ​រក​ពួក​បណ្ឌិត​ខាង​ច្បាប់​សំរាប់​ទូន្មាន​ខ្លួន​ដែល​មិន​ទាក់ទង​ខាង​សាសនា។ លោក​ប៉ុល ម៉ាក​នា​ល សាស្ដ្រាចារ្យ​ម្នាក់​ខាង​ច្បាប់​ទូន្មាន​ខ្លួន​បាន​មាន​ប្រសាសន៍​ថា៖ «តាម​គំនិត​ខ្ញុំ ពួក​បណ្ឌិត​ខាង​ច្បាប់​ទូន្មាន​ខ្លួន​កំពុង​តែ​ដើរ​តួ​ជា​លោក​សង្ឃ។ . . . សព្វ​ថ្ងៃ មនុស្ស​គិត​ពី​ច្បាប់​ទូន្មាន​ខ្លួន​ច្រើន​ជាង​គិត​អំពី​សាសនា»។

នៅ​ពេល​ដែល​អ្នក​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក តើ​អ្នក​សម្រេច​ដោយ​ដូច​ម្ដេច​ដើម្បី​ដឹង​ថា​អ្វី​ខុស​អ្វី​ត្រូវ? តើ​ខ្នាត​តម្រា​សីលធម៌​របស់​អ្នក​មក​ពី​ព្រះ​ឬ​ក៏​មក​ពី​គំនិត​ខ្លួន​ឯង?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក