បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/១ ទំ. ៣-៤
  • តើជោគជ័យក្នុងជីវិតពឹងផ្អែកលើអ្វី?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើជោគជ័យក្នុងជីវិតពឹងផ្អែកលើអ្វី?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • អត្ថបទស្រដៀងគ្នា
  • ចូរទទួលបានជោគជ័យពិតប្រាកដក្នុងជីវិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • វិធីទទួលបានជោគជ័យក្នុងជីវិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចូរពឹងលើវិញ្ញាណរបស់ព្រះពេលប្រឈមមុខនឹងការប្រែប្រួលក្នុងជីវិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • ជីវិតដ៏គាប់ចិត្ដយ៉ាងពិតប្រាកដក្នុងពិភពលោកថ្មីរបស់ព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/១ ទំ. ៣-៤

តើ​ជោគជ័យ​ក្នុង​ជីវិត​ពឹងផ្អែក​លើ​អ្វី?

លោក​ចេ​ស៊ី លី​វើម័រ​មាន​ឈ្មោះ​ល្បី​ជា​មនុស្ស​ដែល​ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ល្អ​ក្នុង​ផ្នែក​ពាណិជ្ជកម្ម។ ក្នុង​ផ្សារ​លក់​ភាគ​ហ៊ុន​នៅ​សហរដ្ឋ​អា​ម៉េរិក មនុស្ស​ខ្លះ​ចាត់​ទុក​គាត់​ជា​អ្នក​ដែល​មាន​ជោគជ័យ​បំផុត​ក្នុង​ការ​ទិញ​លក់​ភាគ​ហ៊ុន។ ជា​លទ្ធផល គាត់​ក្លាយ​ជា​អ្នក​មាន​ស្តុកស្តម្ភ​ណាស់! គាត់​ពាក់​អាវ​ធំ​មាន​គុណភាព​ល្អ​បំផុត មាន​វិមាន​ដ៏​ស្កឹមស្កៃ​ដែល​មាន​បន្ទប់​២៩ ហើយ​ក៏​ជិះ​ឡាន​ថ្លៃៗ​ផង។

បុរស​ម្នាក់​ឈ្មោះ​ដាវីឌaក៏​មាន​គោល​ដៅ​ដូច​គ្នា​ដែរ។ គាត់​ជា​ប្រធាន​ស្តី​ទី​និង​ប្រធាន​គ្រប់គ្រង​ទូទៅ​ក្នុង​ក្រុម​ហ៊ុន​ដែល​ផលិត​រូបភាព ហើយ​មើល​ទៅ​ដូច​ជា​គាត់​អាច​ក្លាយ​ជា​ប្រធាន​ធំ​ជាង​នោះ​ទៅ​ទៀត។ ដាវីឌ​សង្ឃឹម​ថា​នឹង​ក្លាយ​ជា​អ្នក​មាន​ហើយ​មាន​មុខ​មាត់។ ប៉ុន្តែ គាត់​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​ដែល​ក្រោយ​មក​ជំរុញ​ឲ្យ​គាត់​លា​ឈប់​ពី​តំណែង។ ដាវីឌ​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​ដឹង​ថា​ខ្ញុំ​មិន​អាច​មាន​មុខ​តំណែង​ធំ​[ដូច​នោះ]​ម្ដង​ទៀត​ទេ»។ តើ​អ្នក​គិត​ថា គាត់​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស​ឬ?

មនុស្ស​ជា​ច្រើន​ជឿ​ថា យើង​ត្រូវ​មាន​ទ្រព្យ​សម្បត្ដិ​ស្តុកស្តម្ភ ឈ្មោះ​ល្បី​ហើយ​មាន​គេ​ស្រឡាញ់​រាប់​អាន​ច្រើន​ទើប​អាច​ចាត់​ទុក​ថា​បាន​ទទួល​ជោគជ័យ​ក្នុង​ជីវិត។ ក៏​ប៉ុន្តែ ជីវិត​របស់​មនុស្ស​ដែល​មាន​ភាព​រុងរឿង​ប្រហែល​ជា​គ្មាន​ខ្លឹមសារ​ឬ​ក៏​ជីវិត​ពួក​គេ​គ្មាន​ន័យ​ទេ។ តាម​មើល​ទៅ លោក​លី​វើម័រ​មាន​អារម្មណ៍​បែប​នេះ។ ទោះ​ជា​គាត់​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​ក្ដី ជីវិត​គាត់​ពោរ​ពេញ​ទៅ​ដោយ​ការ​ក្រៀម​ក្រំ​ចិត្ត រឿង​ខ្លោចផ្សា​និង​ការ​ខូច​ចិត្ត​ផង​ដែរ។ ប៉ុន្មាន​ដង​ហើយ​ក្រុម​គ្រួសារ​គាត់​ចេះ​តែ​បែក​បាក់​គ្នា រីឯ​កូន​ប្រុស​វិញ​ក៏​មិន​សូវ​ជិត​ស្និទ្ធ​ជា​មួយ​គាត់ ហើយ​គាត់​តែង​តែ​ធ្លាក់​ទឹក​ចិត្ត។ ក្រោយៗ​មក លោក​លី​វើម័រ​បាន​បាត់បង់​ទ្រព្យ​សម្បត្ដិ​ភាគ​ច្រើន​របស់​គាត់ ហើយ​នៅ​ថ្ងៃ​មួយ​បាន​ទៅ​រង្គ​សាល​ក្នុង​សណ្ឋាគារ​ធំ​និង​អង្គុយ​គិត​អំពី​អ្វីៗ​ដែល​គាត់​បាត់បង់។ លោក​បាន​កុម្ម៉ង់​ភេសជ្ជៈ​មួយ​កែវ ព្រម​ទាំង​យក​សៀវភៅ​កំណត់​ដែល​មាន​ក្រប​ស្បែក​សរសេរ​សំបុត្រ​ផ្ដែផ្ដាំ​ភរិយា។ ពេល​ពិសា​អស់​មួយ​កែវ គាត់​ចូល​ទៅ​ក្នុង​បន្ទប់​ដែល​ឥត​សូវ​មាន​ពន្លឺ​(ជា​កន្លែង​គេ​ផ្ញើ​អាវ​ធំ) ហើយ​គួរ​សោក​ស្ដាយ​ណាស់ គាត់​ក៏​បាន​សម្លាប់​ខ្លួន។

តាម​ពិត មូលហេតុ​ដែល​មនុស្ស​ធ្វើ​អត្ត​ឃាត នោះ​ស្មុគស្មាញ​ណាស់! ប៉ុន្តែ​បទពិសោធន៍​នេះ​ផ្ដល់​ទី​សំអាង​ពី​សច្ចភាព​នៃ​អ្វី​ដែល​ចែង​ទុក​ក្នុង​ព្រះ​គម្ពីរ​ថា​៖ «ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្តុកស្តម្ភ . . . ចាក់​ទំលុះ​ខ្លួន​គេ​ដោយ​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន»។—ធីម៉ូថេទី១ ៦:៩, ១០

ពេល​មនុស្ស​គិត​ថា​ជោគជ័យ​ក្នុង​ជីវិត​ពឹងផ្អែក​លើ​ទ្រព្យ​សម្បត្ដិ មុខ​មាត់​ធំ​ឬ​ឈ្មោះ​ល្បី តើ​គេ​មាន​គំនិត​ខុស​ឆ្គង​ឬ? តើ​អ្នក​ចាត់​ទុក​ខ្លួន​ជា​មនុស្ស​ដែល​មាន​ជោគ​ជ័យ​ក្នុង​ជីវិត​ឬ​ទេ? ហេតុ​អ្វី​បាន​ជា​អ្នក​គិត​ដូច្នេះ? តើ​គំនិត​គិត​ថា​ខ្លួន​ទទួល​ជោគជ័យ​ក្នុង​ជីវិត​ពឹងផ្អែក​លើ​អ្វី? តើ​អ្វី​មាន​ឥទ្ធិពល​លើ​ទស្សនៈ​របស់​អ្នក​ស្តី​អំពី​ការ​ជោគជ័យ​ក្នុង​ជីវិត? អត្ថបទ​បន្ទាប់​នឹង​ពិចារណា​ឱវាទ​ល្អៗ​ដែល​ជួយ​មនុស្ស​រាប់​លាន​នាក់​ទទួល​ជោគជ័យ​ក្នុង​ជីវិត។ សូម​ពិនិត្យ​មើល​អំពី​របៀប​ដែល​អ្នក​អាច​ទទួល​ជោគជ័យ​ក្នុង​ជីវិត​បាន​ដែរ។

[កំណត់​សម្គាល់]

a នេះ​មិន​មែន​ជា​ឈ្មោះ​ពិត។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក