បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/៦ ទំ. ២-៤
  • បើអត់ឃើញអ្នកបង្កើតធ្វើម្ដេចជឿបាន?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • បើអត់ឃើញអ្នកបង្កើតធ្វើម្ដេចជឿបាន?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អ្វី​ដែល​បង្ហាញ​ពី​គុណសម្បត្ដិ​ល្អៗ​របស់​ព្រះ
  • ការ​វិវត្តន៍​ឬ​មាន​អ្នក​បង្កើត? ភាគ​ទី១: ហេតុ​អ្វី​គួរ​ជឿ​ថា​មាន​ព្រះ?
    សំណួរពីយុវវ័យ
  • ប្អូនៗវ័យក្មេង ចូរពង្រឹងជំនឿរបស់ប្អូន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ចូរពង្រឹងជំនឿទៅលើអ្នកបង្កើត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/៦ ទំ. ២-៤

បើ​អត់​ឃើញ​អ្នក​បង្កើត​ធ្វើ​ម្ដេច​ជឿ​បាន?

​«គ្រិស្ត​សាសនា​និង​សាសនា​ឯ​ទៀត​បង្រៀន​ថា មាន​ព្រះ​និង​ជីវិត​អមតៈ។ រីឯ​មនុស្ស​ដែល​សង្ស័យ​ថា គ្មាន​ព្រះ​ទេ គេ​គិត​ថា​គ្មាន​អ្វី​ប្រាកដប្រជា ឬ​មួយ​ក៏ បើ​មាន​ពិតមែន យើង​មិន​អាច​ដឹង​ប្រាកដ​នា​ពេល​បច្ចុប្បន្ន​នេះ​ឡើយ»។ —នេះ​ជា​ការ​យល់​ឃើញ​របស់​ទស្សនៈ​វិទូ (ឈ្មោះ BERTRAND RUSSELL) នៅ​ឆ្នាំ​១៩៥៣។

លោក​ឆាល ដាវីន (Charles Darwin) ជា​អ្នក​បង្កើត​ទ្រឹស្តី​ដែល​ថា ជីវិត​ទាំងឡាយ​សុទ្ធតែ​វិវត្តន៍​មក​ដោយ​ឯកឯង។ លោក​ថូម៉ាស ហាក់ស្លី (Thomas Huxley) ដែល​កើត​នៅ​ឆ្នាំ​១៨២៥ ជា​អ្នក​បណ្ឌិត​ស្រាវជ្រាវ​ផ្នែក​ពពួក​សត្វ​ដែល​រស់នៅ​សម័យ​លោក​ដាវីន ព្រម​ទាំង​ជឿ​តាម​ទ្រឹស្តី​របស់​គាត់​ដែរ។ លោក​ហាក់ស្លី​ដៅ​បញ្ជាក់​ពី​មនុស្ស​ដែល​សង្ស័យ​ថា គ្មាន​ព្រះ ហើយ​នៅ​ឆ្នាំ​១៨៦៣​បាន​សរសេរ​ថា គាត់​ក៏​មិន​ធ្លាប់​ឃើញ​ភ័ស្តុតាង​ដើម្បី​បញ្ជាក់​ពី​ជំនឿ​របស់​«គ្រិស្ត​សាសនា​ដែល​ថា»​មាន​ព្រះ​មួយ​អង្គ​«ស្រឡាញ់​និង​យក​ចិត្ត​ទុកដាក់​ចំពោះ​យើង»​ឡើយ។

សព្វថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​ឯកភាព​នឹង​ទស្សនៈ​របស់​អ្នកប្រាជ្ញ​ទាំងនោះ ហើយក៏​មានគំនិត​ថា គេ​ជឿ​ទៅ​លើ​អ្វី​ដែល​គេ​អាច​មើល​ឃើញ​តែ​ប៉ុណ្ណោះ។ គេ​ថា​មាន​តែ​មនុស្ស​ត្រចៀក​ស្រាល​ទេ ដែល​ជឿ​ទៅ​លើ​អ្វី​ដែល​គ្មាន​ភ័ស្តុតាង​ដូច​នេះ។

បើ​យើង​ជឿ​តាម​គម្ពីរ​បរិសុទ្ធ តើ​នេះ​មាន​ន័យ​ថា​យើង​ជឿ​ផ្កាប់​មុខ​ទៅ​លើ​ព្រះ​មួយ​អង្គ​ដែល​ជា​អ្នក​បង្កើត​អ្វីៗ​ទាំងអស់​ឬ? មិនមែន​ទេ! ផ្ទុយ​ទៅ​វិញ គម្ពីរ​រៀបរាប់​ថា មាន​តែ​មនុស្ស​ល្ងីល្ងើ​ដែល​ជឿ​ទៅ​លើ​អ្វី​ដែល​គ្មាន​ទី​សំ​អាង។ គម្ពីរ​ចែង​ថា​៖ «មនុស្ស​ឆោតល្ងង់​គេ​ជឿ​គ្រប់​ពាក្យ​ទាំងអស់ តែ​មនុស្ស​មានគំនិត​វាងវៃ​រមែង​មើល​ផ្លូវ​ខ្លួន​ដោយ​ប្រយ័ត្ន»។—សុភាសិត ១៤:១៥

ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ជំនឿ​ថា មាន​ព្រះ​មួយ​អង្គ​ដែល​ជា​អ្នក​បង្កើត​របស់​សព្វ​សារពើ? តើ​ពិតជា​មាន​ភ័ស្តុតាង​បញ្ជាក់​ថា មាន​ព្រះ​មួយ​អង្គ​ដែល​ស្រឡាញ់​និង​យក​ចិត្ត​ទុកដាក់​ចំពោះ​យើង​មែន​ឬ?

អ្វី​ដែល​បង្ហាញ​ពី​គុណសម្បត្ដិ​ល្អៗ​របស់​ព្រះ

លោក​ប៉ុល​ជា​មនុស្ស​ម្នាក់​ដែល​បាន​រួមដៃ​ក្នុង​ការ​សរសេរ​គម្ពីរ ហើយ​ពេល​កំពុង​និយាយ​ជាមួយ​បញ្ញវន្ត​មួយ​ចំនួន​នៅ​ទីក្រុង​អាថែន នា​ប្រទេស​ក្រិចពី​បុរាណ គាត់​បញ្ជាក់​ពី​ជំនឿ​ដែល​ថា មាន​ព្រះ​មួយ​អង្គជា​«ព្រះ​ដែល​បង្កើត​លោកីយ​នឹង​របស់​សព្វសារពើ»​មែន! ប៉ុល​ប្រាប់​អ្នក​ស្ដាប់​ដែល​មាន​មន្ទិល​សង្ស័យ​ទាំងនោះ​ថា ព្រះ​អង្គ​យក​ចិត្ត​ទុកដាក់​និង​មនុស្សជាតិ​មែន ហើយ​តាម​ការ​ពិត​ក៏​«មិន​គង់​ឆ្ងាយ​ពី​យើង​និ​មួយៗ»​ដែរ។—កិច្ចការ ១៧:២៤​-​២៧

ហេតុ​អ្វី​បានជា​ប៉ុល​មាន​ជំនឿ​ស៊ប់​ថា មាន​ព្រះ​មួយ​អង្គ​ដែល​ពិត​ជា​យក​ចិត្ត​ទុកដាក់​ចំពោះ​មនុស្ស​ដែល​លោក​បាន​បង្កើត​មក? ពេល​សរសេរ​សំបុត្រ​ជូន​ចំពោះ​គ្រិស្ត​សាសនិក​គ្នីគ្នា​នៅ​ទីក្រុង​រ៉ូម ប៉ុល​បាន​ពន្យល់​ពី​មូលហេតុ​មួយ​ដែល​គាត់​ជឿ។ ប៉ុល​សរសេរ​ថា​៖ ‹អ្វីៗ​របស់​ព្រះ​ដែល​រក​មើល​មិន​ឃើញ តាំងពី​កំណើត​ពិភព​លោក​មក ទោះ​ទាំង​ព្រះ​ចេស្ដា​នឹង​និស្ស័យ​ជា​ព្រះ នោះ​ឃើញ​ច្បាស់​វិញ ដោយ​ពិចារណា​យល់​របស់​ទាំង​ប៉ុន្មាន​ដែល​ព្រះ​បាន​បង្កើត​មក›។—រ៉ូម ១:២០

អត្ថបទ​បន្តបន្ទាប់​នឹង​ពិភាក្សា​អំពី​គុណសម្បត្ដិ​បី​យ៉ាង​របស់​ព្រះ​ដែល​យើង​អាច​ឃើញ​ច្បាស់​ដោយ​ពិចារណា​យល់​ពី​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​បង្កើត​មក។ ពេល​ពិនិត្យ​មើល​ឧទាហរណ៍​នីមួយៗ សូម​សួរ​ខ្លួនឯង​ថា ‹តើ​ចំណេះ​អំពី​គុណសម្បត្ដិ​ទាំង​បី​នោះ​គួរ​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​ដូច​ម្ដេច?›។

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ៣]

អ្នក​ដែល​ជឿ​ទៅ​លើ​គម្ពីរ​ថា​មាន​ព្រះ មិន​ជឿ​ផ្កាប់មុខ​ទេ

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​២]

COVER: Snowflakes: SnowCrystals.com; beetle: Entom Pictures/Paul Eekhoff

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក