មាតិកា
ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣
© 2013 Watch Tower Bible and Tract Society of Pennsylvania.
សម្រាប់សិក្សា
២៨ តុលា ២០១៣–៣ វិច្ឆិកា ២០១៣
ការរំលឹករបស់ព្រះយេហូវ៉ាគឺគួរឲ្យទុកចិត្ត
ទំព័រ៧ • ចម្រៀងលេខ: ៣៤, ៣៧
៤-១០ វិច្ឆិកា ២០១៣
ការរំលឹករបស់ព្រះយេហូវ៉ានាំឲ្យចិត្តអ្នករីករាយ
ទំព័រ១២ • ចម្រៀងលេខ: ៤៣, ៥២
១១-១៧ វិច្ឆិកា ២០១៣
តើអ្នកបានទទួលការកែប្រែទាំងស្រុងឬទេ?
ទំព័រ១៧ • ចម្រៀងលេខ: ១១, ២៧
១៨-២៤ វិច្ឆិកា ២០១៣
ចូរធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនដ៏ឈ្លាសវៃ
ទំព័រ២២ • ចម្រៀងលេខ: ២៧, ៥២
២៥ វិច្ឆិកា ២០១៣–១ ធ្នូ ២០១៣
ការធ្វើជាអ្នកត្រួសត្រាយពង្រឹងចំណងមិត្តភាពរវាងយើងនិងព្រះ
ទំព័រ២៧ • ចម្រៀងលេខ: ១, ៩
អត្ថបទសិក្សា
▪ ការរំលឹករបស់ព្រះយេហូវ៉ាគឺគួរឲ្យទុកចិត្ត
▪ ការរំលឹករបស់ព្រះយេហូវ៉ានាំឲ្យចិត្តអ្នករីករាយ
ព្រះយេហូវ៉ាតែងតែប្រើការរំលឹកដើម្បីដឹកនាំនិងដើម្បីណែនាំរាស្ត្ររបស់លោក។ តើការរំលឹកទាំងនោះរួមបញ្ចូលអ្វីខ្លះ? អត្ថបទទី១បញ្ជាក់អំពីមូលហេតុដែលយើងអាចទុកចិត្តលើការរំលឹករបស់ព្រះ។ អត្ថបទទី២ពិចារណាអំពីរបៀបបីយ៉ាងដែលយើងអាចអប់រំខ្លួនឲ្យមានទំនុកចិត្តលើការរំលឹករបស់ព្រះយេហូវ៉ាដោយមិនរង្គោះរង្គើ។
▪ តើអ្នកបានទទួលការកែប្រែទាំងស្រុងឬទេ?
▪ ចូរធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនដ៏ឈ្លាសវៃ
ទាំងរបៀបដែលយើងបានត្រូវចិញ្ចឹមអប់រំ ទាំងមជ្ឈដ្ឋានដែលយើងរស់នៅមានឥទ្ធិពលលើទស្សនៈនិងជម្រើសរបស់យើង។ តើតាមរបៀបណាយើងអាចធ្វើឲ្យប្រាកដថាការសម្រេចចិត្តរបស់យើងគឺស្របតាមបំណងប្រាថ្នារបស់ព្រះ? តើអ្វីអាចជួយយើងឲ្យប្រព្រឹត្តស្របតាមអ្វីដែលយើងបានសម្រេចចិត្ត? អត្ថបទនេះនឹងជួយយើងឲ្យពិចារណាខ្លួនយើងដោយស្មោះត្រង់ក្នុងរឿងទាំងនេះ។
▪ ការធ្វើជាអ្នកត្រួសត្រាយពង្រឹងចំណងមិត្តភាពរវាងយើងនិងព្រះ
យើងនឹងពិចារណារបៀប៨យ៉ាងដែលគ្រិស្តសាសនិកម្នាក់អាចពង្រឹងចំណងមិត្តភាពរវាងគាត់និងព្រះ តាមរយៈការត្រួសត្រាយ។ ប្រសិនបើឥឡូវនេះអ្នកកំពុងត្រួសត្រាយ តើអ្វីនឹងជួយអ្នកឲ្យបន្តធ្វើដូច្នេះទោះជាជួបនឹងការពិបាកក៏ដោយ? ប្រសិនបើអ្នកចង់ត្រួសត្រាយ ហើយចង់ទទួលពរដែលមកពីការត្រួសត្រាយ តើអ្នកអាចធ្វើអ្វី?
ក្រប: នៅតំបន់អាម៉ាសូនណាសភាគខាងជើងនៃប្រទេសពេរូ មានឱកាសជាច្រើនដើម្បីផ្សព្វផ្សាយក្រៅផ្លូវការ
ពេរូ
ប្រជាជន
២៩.៧៣៤.០០០
អ្នកផ្សាយ
១១៧.២៤៥
ចំនួនអ្នកដែលបានទទួលការជ្រមុជទឹកក្នុងរយៈពេលប្រាំឆ្នាំនេះ
២៨.៨២៤
នៅប្រទេសពេរូ សៀវភៅរបស់យើងបានត្រូវបកប្រែជា៦ភាសា។ អ្នកត្រួសត្រាយពិសេសនិងសាសនទូតជាង១២០នាក់ផ្សព្វផ្សាយក្នុងភាសាដែលមិនមែនជាភាសាអេស្ប៉ាញ