បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/៧ ទំ. ៧-១១
  • «ព្រះយេហូវ៉ាស្គាល់ពួកអ្នកដែលជារបស់លោក»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ព្រះយេហូវ៉ាស្គាល់ពួកអ្នកដែលជារបស់លោក»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • «អញ​គឺ​យេហូវ៉ា អញ​មិន​ប្រែ​ប្រួល​ឡើយ»
  • អក្សរ​ចារឹក​មួយ​ដែល​ពង្រឹង​ជំនឿ​លើ​ព្រះ​យេហូវ៉ា
  • ការ​គោរព​ប្រណិប័តន៍​យ៉ាង​ស្មោះ​នាំ​ឲ្យ​ទទួល​ពរ​ជា​និច្ច
  • ភក្ដីភាព​នាំ​ឲ្យ​មាន​សុភមង្គល
  • រាស្ត្ររបស់ព្រះយេហូវ៉ា«លះចោលអ្វីដែលមិនសុចរិត»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • តើព្រះយេហូវ៉ាស្គាល់អ្នកឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ចូរចុះចូលយ៉ាងស្មោះចំពោះអំណាចគ្រប់គ្រងដែលព្រះតែងតាំង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • តើកិច្ចការរបស់អ្នកធន់នឹងភ្លើងបានទេ?
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/៧ ទំ. ៧-១១

«ព្រះ​យេហូវ៉ា​ស្គាល់​ពួក​អ្នក​ដែល​ជា​របស់​លោក»

«ប្រសិនបើ​អ្នក​ណា​ស្រឡាញ់​ព្រះ នោះ​ព្រះ​ស្គាល់​អ្នក​នោះ»។—១កូ. ៨:៣

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​តាម​របៀប​ណា​យើង​ដឹង​ថា​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​នឹង​មិន​ផ្លាស់​ប្ដូរ​សោះ​ឡើយ?

  • តើ​ខ្នាត​តម្រា​និង​គោល​ការណ៍​របស់​ព្រះ​យេហូវ៉ា​ផ្អែក​លើ​សេចក្ដី​ពិត​សំខាន់​ចាំ​បាច់​ពីរ​យ៉ាង​អ្វី?

  • តើ​មេរៀន​ដែល​យើង​បាន​រៀន​ពី​ធីម៉ូថេ​ទី២ ២:១៩ ពង្រឹង​ជំនឿ​របស់​យើង​លើ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១​. សូម​លើក​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​អំពី​របៀប​ដែល​រាស្ត្រ​ខ្លះ​របស់​ព្រះ​បាន​បញ្ឆោត​ខ្លួន។ (សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ)។

បុរស​មួយ​ក្រុម​កំពុង​ឈរ​នៅ​មុខ​ត្រសាល ត្រៀម​ខ្លួន​ជូន​គ្រឿង​ក្រអូប​ដល់​ព្រះ​យេហូវ៉ា។ នៅ​ម្ខាង​មាន​អេរ៉ុន​ដែល​ជា​សម្ដេច​សង្ឃ​នៃ​អ៊ីស្រាអែល ហើយ​នៅ​ម្ខាង​ទៀត​មាន​កូរ៉ា​និង​បុរស​២៥០​នាក់។ (ជន. ១៦:១៦​-​១៨) តាម​មើល​ទៅ​ពួក​គេ​ទាំង​អស់​គ្នា​មាន​ភក្ដីភាព​ចំពោះ​ព្រះ។ ប៉ុន្តែ កូរ៉ា​និង​អ្នក​គាំ​ទ្រ​គាត់​មាន​អំណួត ប្រឆាំង​អំណាច ហើយ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ពួក​គេ​ព្យាយាម​ដណ្ដើម​យក​តំណែង​ជា​សង្ឃ​ពី​អេរ៉ុន។ (ជន. ១៦:១​-​១១) ពួក​គេ​បាន​បញ្ឆោត​ខ្លួន ដោយ​គិត​ថា​ព្រះ​យេហូវ៉ា​នឹង​ទទួល​យក​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ។ ប៉ុន្តែ​តាម​ការ​ពិត ពួក​គេ​បាន​មើល​ងាយ​ព្រះ​យេហូវ៉ា ដែល​អាច​មើល​ឃើញ​ចិត្ត​របស់​ពួក​គេ។ លោក​អាច​ឃើញ​ថា​ពួក​គេ​ជា​មនុស្ស​លាក់​ពុត ហើយ​ចង់​បាន​មុខ​មាត់​សម្រាប់​ខ្លួន។—យេ. ១៧:១០

២​. តើ​ម៉ូសេ​បាន​និយាយ​ថា​អ្វី​នឹង​កើត​ឡើង ហើយ​តើ​ពាក្យ​របស់​គាត់​បាន​ក្លាយ​ទៅ​ជា​ការ​ពិត​យ៉ាង​ដូច​ម្ដេច?

២ ម៉ូសេ​បាន​និយាយ​មុន​នោះ​ថា៖ «ព្រះ​យេហូវ៉ា​នឹង​សំ​ដែង​ឲ្យ​ស្គាល់​អ្នក​ណា​ដែល​ជា​របស់​ផង​ទ្រង់»។ (ជន. ១៦:៥) តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​លោក​បាន​ដឹង​ថា​អ្នក​ណា​ជា​ពួក​អ្នក​គោរព​ប្រណិប័តន៍​ពិត​របស់​លោក ហើយ​អ្នក​ណា​ជា​មនុស្ស​លាក់​ពុត? ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ ហើយ​បាន​បំផ្លាញ​កូរ៉ា​និង​បុរស​២៥០​នាក់។ (ជន. ១៦:៣៥; ២៦:១០) នៅ​សល់​តែ​អេរ៉ុន​ប៉ុណ្ណោះ។ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ថា​អេរ៉ុន​ពិត​ជា​សង្ឃ​និង​ជា​អ្នក​គោរព​ប្រណិប័តន៍​ពិត​របស់​ព្រះ។—សូម​អាន កូរិនថូស​ទី១ ៨:៣

៣​. (ក) តើ​អ្វី​បាន​កើត​ឡើង​នៅ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​សម័យ​ប៉ូល? (ខ) តើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ចំពោះ​ពួក​អ្នក​បះបោរ​ប្រឆាំង​នៅ​សម័យ​ម៉ូសេ​បង្រៀន​យើង​អ្វី?

៣ ជាង​១.៥០០​ឆ្នាំ​ក្រោយ​មក នៅ​សម័យ​ប៉ូល អ្វី​មួយ​ស្រដៀង​នឹង​នេះ​បាន​កើត​ឡើង​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ ប៉ូល​បាន​ពន្យល់​ថា​អ្នក​ខ្លះ​ដែល​បាន​អះអាង​ថា​ខ្លួន​ជា​គ្រិស្ត​សាសនិក ចាប់​ផ្ដើម​ផ្សាយ​សេចក្ដី​បង្រៀន​មិន​ពិត។ ប៉ុន្តែ ពួក​គេ​នៅ​តែ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ។ ពួក​អ្នក​ក្បត់​ជំនឿ​ទាំង​នេះ​ប្រហែល​ជា​មើល​ទៅ​ដូច​ជា​អ្នក​គោរព​ប្រណិប័តន៍​ពិត​របស់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​តាម​ពិត ពួក​គេ​ដូច​ជា​ឆ្កែ​ចចក​ដែល​បង្ក​គ្រោះ​ថ្នាក់ ហើយ​ថែម​ទាំង​បាន​ចាប់​ផ្ដើម«បំផ្លាញ​ជំនឿ​របស់​អ្នក​ខ្លះ»ទៀត​ផង។ (២ធី. ២:១៦​-​១៨) តើ​ព្រះ​យេហូវ៉ា​កំពុង​មើល​ឬ? លោក​កំពុង​មើល​មែន។ ប៉ូល​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​ក៏​បាន​ដឹង​ច្បាស់​អំពី​ស្ថានភាព​នោះ​ដែរ ដោយ​សារ​គាត់​បាន​ដឹង​អំពី​អ្វី​ដែល​ព្រះ​បាន​ធ្វើ​ចំពោះ​កូរ៉ា​និង​អ្នក​គាំ​ទ្រ​គាត់​ដែល​ជា​ពួក​អ្នក​បះបោរ​ប្រឆាំង។ យើង​ក៏​អាច​មាន​ទំនុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ដែរ។ យើង​នឹង​រៀន​អំពី​របៀប​ដែល​យើង​អាច​មាន​ទំនុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ពី​ពាក្យ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​ប៉ូល​បាន​សរសេរ​ទៅ​កាន់​ធីម៉ូថេ។

«អញ​គឺ​យេហូវ៉ា អញ​មិន​ប្រែ​ប្រួល​ឡើយ»

៤​. តើ​ប៉ូល​បាន​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី? តើ​ប៉ូល​បាន​ប្រាប់​អ្វី​ដល់​ធីម៉ូថេ?

៤ ប៉ូល​បាន​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ស្គាល់​ការ​គោរព​ប្រណិប័តន៍​ដោយ​លាក់​ពុត។ ម្យ៉ាង​ទៀត គាត់​ក៏​ជឿ​ជាក់​ដែរ​ថា​ព្រះ​យេហូវ៉ា​បាន​ដឹង​ថា​អ្នក​ណា​ជា​អ្នក​គោរព​ប្រណិប័តន៍​ពិត​របស់​លោក។ ការ​ជឿ​ជាក់​របស់​ប៉ូល​បាន​ត្រូវ​ស​ឲ្យ​ឃើញ​តាម​រយៈ​អ្វី​ដែល​គាត់​បាន​សរសេរ​ទៅ​កាន់​ធីម៉ូថេ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ។ ក្រោយ​ពី​ប៉ូល​បាន​រៀប​រាប់​អំពី​របៀប​ដែល​អ្នក​ក្បត់​ជំនឿ​បាន​បង្ខូច​ជំនឿ​របស់​អ្នក​ខ្លះ នោះ​គាត់​បាន​និយាយ​ថា៖ «ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ក៏​គ្រឹះ​រឹង​មាំ​ដែល​ព្រះ​បាន​ចាក់​នៅ​ស្ថិតស្ថេរ​នៅ​ឡើយ ហើយ​គ្រឹះ​នោះ​បាន​ត្រូវ​បិទ​ត្រា​ដោយ​ពាក្យ​ត​ទៅ​នេះ៖ ‹ព្រះ​យេហូវ៉ា​ស្គាល់​ពួក​អ្នក​ដែល​ជា​របស់​លោក› ហើយ៖ ‹ចូរ​អស់​អ្នក​ដែល​ហៅ​រក​នាម​ព្រះ​យេហូវ៉ា លះ​ចោល​អ្វី​ដែល​មិន​សុចរិត›»។—២ធី. ២:១៩

៥, ៦​. ហេតុ​អ្វី​ពាក្យ​របស់​ប៉ូល​ដែល​ថា«គ្រឹះ​រឹង​មាំ​ដែល​ព្រះ​បាន​ចាក់»គួរ​ឲ្យ​ចាប់​អារម្មណ៍? តើ​នេះ​បាន​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​ធីម៉ូថេ?

៥ គម្ពីរ​ប្រើ​ពាក្យ«ឫស​ជញ្ជាំង» ឬ«គ្រឹះ»ដើម្បី​រៀប​រាប់​អំពី​របស់​ផ្សេងៗ។ នេះ​រួម​បញ្ចូល​គ្រឹះ​នៃ​វិហារ​នៅ​ក្រុង​យេរូសាឡិម​និង​តួនាទី​របស់​លោក​យេស៊ូ​ក្នុង​គោល​បំណង​របស់​ព្រះ។ (២រប. ៨:១៦; ១កូ. ៣:១១; ១ពេ. ២:៦) ប៉ុន្តែ គម្ពីរ​បាន​ប្រើ​ពាក្យ«គ្រឹះ​រឹង​មាំ​ដែល​ព្រះ​បាន​ចាក់»តែ​ម្ដង​គត់។ តើ​ប៉ូល​បាន​សំដៅ​លើ​ព្រឹត្ដិការណ៍​អ្វី ពេល​គាត់​បាន​ប្រើ​ពាក្យ​នោះ?

៦ ពេល​ប៉ូល​បាន​ប្រើ​ពាក្យ«គ្រឹះ​រឹង​មាំ​ដែល​ព្រះ​បាន​ចាក់» គាត់​បាន​ប្រើ​ពាក្យ​នោះ​ក្នុង​ខ​ដែល​គាត់​បាន​ដក​ស្រង់​ពី​ពាក្យ​របស់​ម៉ូសេ​អំពី​កូរ៉ា​និង​ពួក​អ្នក​គាំ​ទ្រ​គាត់។ (សូម​មើល ជនគណនា ១៦:៥) ដោយ​សរសេរ​ដូច្នេះ ប៉ូល​បាន​រំលឹក​ធីម៉ូថេ​ថា​ព្រះ​យេហូវ៉ា​បាន​ជ្រាប​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ក្រុម​ជំនុំ​នៅ​ពេល​នោះ ហើយ​លោក​នឹង​រារាំង​ពួក​អ្នក​ក្បត់​ជំនឿ​មិន​ឲ្យ​បង្ក​អន្តរាយ។ ព្រះ​យេហូវ៉ា​មិន​បាន​ផ្លាស់​ប្ដូរ​គោល​បំណង​របស់​លោក​ដោយ​សារ​កូរ៉ា​ទេ ហើយ​ព្រះ​ក៏​នឹង​មិន​ផ្លាស់​ប្ដូរ​គោល​បំណង​របស់​លោក​ដោយ​សារ​ពួក​អ្នក​ក្បត់​ជំនឿ​នៅ​ក្នុង​ក្រុម​ជំនុំ​ដែរ។ ប៉ូល​មិន​បាន​ពន្យល់​ឲ្យ​បាន​ល្អិត​ល្អន់​អំពី​អត្ថ​ន័យ​នៃ​ពាក្យ«គ្រឹះ​រឹង​មាំ​ដែល​ព្រះ​បាន​ចាក់»ឡើយ។ ប៉ុន្តែ អ្វី​ដែល​ប៉ូល​បាន​និយាយ​បាន​ជួយ​ធីម៉ូថេ​ឲ្យ​ជឿ​ជាក់​លើ​ព្រះ​យេហូវ៉ា ហើយ​មាន​ទំនុក​ចិត្ត​លើ​លោក។

៧​. ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​សុចរិត​និង​ស្មោះ​ត្រង់​ជា​និច្ច?

៧ គោល​ការណ៍​របស់​ព្រះ​យេហូវ៉ា​មិន​ផ្លាស់​ប្ដូរ​សោះ​ឡើយ។ ទំនុក​តម្កើង ៣៣:១១ ចែង​ថា៖ «ដំបូន្មាន​ផង​ព្រះ​យេហូវ៉ា​វិញ នោះ​នៅ​ជាប់​ជា​និច្ច ហើយ​ដំ​រិះ​ក្នុង​ព្រះ​ហឫទ័យ​ទ្រង់​ក៏​នៅ​ជា​ដរាប ដល់​អស់​ទាំង​ដំណ​ត​ទៅ»។ ព្រះ​យេហូវ៉ា​ជា​ស្តេច លោក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ ឬ​សេចក្ដី​សប្បុរស ហើយ​លោក​សុចរិត​និង​ស្មោះ​ត្រង់។ គម្ពីរ​បង្ហាញ​ថា​ហេតុ​ការណ៍​ពិត​ទាំង​នេះ​ក៏​មិន​ផ្លាស់​ប្ដូរ​ដែរ។ (និក្ខ. ១៥:១៨; ទំនុក. ១០០:៥; ១១១:៣) ម៉ាឡាគី ៣:៦ ចែង​ថា៖ «អញ​គឺ​យេហូវ៉ា អញ​មិន​ប្រែ​ប្រួល​ឡើយ»។ ស្រដៀង​គ្នា​ដែរ យ៉ាកុប ១:១៧ ចែង​ថា ព្រះ​យេហូវ៉ា«មិន​ប្រែ​ប្រួល​ដូច​ស្រមោល​ឡើយ»។

អក្សរ​ចារឹក​មួយ​ដែល​ពង្រឹង​ជំនឿ​លើ​ព្រះ​យេហូវ៉ា

៨, ៩​. តើ​អ្វី​ដែល​បាន​ចារឹក​លើ«គ្រឹះ​រឹង​មាំ​ដែល​ព្រះ​បាន​ចាក់»បង្រៀន​យើង​នូវ​មេរៀន​អ្វី?

៨ នៅ​សម័យ​បុរាណ ធម្មតា​គេ​សរសេរ ឬ​ចារឹក​អក្សរ​នៅ​លើ​គ្រឹះ​នៃ​អគារ​មួយ។ គេ​ច្រើន​តែ​ធ្វើ​ដូច្នេះ​ដើម្បី​បង្ហាញ​ថា​អ្នក​ណា​បាន​សង់ ឬ​អ្នក​ណា​ជា​ម្ចាស់​អគារ​នោះ។ ក្នុង​គម្ពីរ ប៉ូល​ជា​អ្នក​សរសេរ​មុន​គេ​អំពី​ទម្លាប់​នេះ។a «គ្រឹះ​រឹង​មាំ​ដែល​ព្រះ​បាន​ចាក់»ដែល​ប៉ូល​បាន​រៀប​រាប់​នៅ​ធីម៉ូថេ​ទី២ ២:១៩ មាន​ឃ្លា​ពីរ​ដែល​បាន​ចារឹក​លើ​គ្រឹះ​នោះ គឺ (១) «ព្រះ​យេហូវ៉ា​ស្គាល់​ពួក​អ្នក​ដែល​ជា​របស់​លោក» ហើយ(២) «ចូរ​អស់​អ្នក​ដែល​ហៅ​រក​នាម​ព្រះ​យេហូវ៉ា លះ​ចោល​អ្វី​ដែល​មិន​សុចរិត»។ នេះ​រំលឹក​យើង​អំពី​អ្វី​ដែល​យើង​អាន​នៅ​ជនគណនា ១៦:៥ (សូម​អាន)។

៩ តើ​អ្វី​ដែល​បាន​ចារឹក​លើ«គ្រឹះ​រឹង​មាំ​ដែល​ព្រះ​បាន​ចាក់»បង្រៀន​ពួក​អ្នក​ដែល​ជា​របស់​ព្រះ​យេហូវ៉ា​នូវ​មេរៀន​អ្វី? គឺ​ខ្នាត​តម្រា​និង​គោល​ការណ៍​របស់​ព្រះ​យេហូវ៉ា​ផ្អែក​លើ​សេចក្ដី​ពិត​សំខាន់​ចាំ​បាច់​ពីរ។ សេចក្ដី​ពិត​ទាំង​នោះ​គឺ (១) ព្រះ​យេហូវ៉ា​ស្រឡាញ់​ពួក​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​លោក ហើយ(២) ព្រះ​យេហូវ៉ា​ស្អប់​ការ​ប្រព្រឹត្ត​ខុស​ឆ្គង។ តើ​មេរៀន​នេះ​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​ការ​ក្បត់​ជំនឿ​នៅ​ក្នុង​ក្រុម​ជំនុំ?

១០​. តើ​ការ​ប្រព្រឹត្ត​របស់​អ្នក​ក្បត់​ជំនឿ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក​ស្មោះ​ត្រង់​នៅ​សម័យ​ប៉ូល?

១០ ធីម៉ូថេ​និង​ពួក​អ្នក​ស្មោះ​ត្រង់​ឯ​ទៀត​ខ្វល់​ចិត្ត​ជា​ខ្លាំង​ដោយ​សារ​ការ​ប្រព្រឹត្ត​របស់​អ្នក​ក្បត់​ជំនឿ។ គ្រិស្ត​សាសនិក​ខ្លះ​ប្រហែល​ជា​បាន​ឆ្ងល់​អំពី​មូលហេតុ​ដែល​អ្នក​ក្បត់​ជំនឿ​ទាំង​នេះ​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​នៅ​ក្នុង​ក្រុម​ជំនុំ។ ពួក​អ្នក​ស្មោះ​ត្រង់​ប្រហែល​ជា​បាន​ឆ្ងល់​ថា​តើ​ព្រះ​យេហូវ៉ា​អាច​ឃើញ​ភាព​ខុស​គ្នា​រវាង​ភក្ដីភាព​ឥត​រង្គោះរង្គើ​របស់​ពួក​គេ​និង​ការ​គោរព​ប្រណិប័តន៍​ដោយ​លាក់​ពុត​របស់​អ្នក​ក្បត់​ជំនឿ​ឬ​ទេ?—សកម្ម. ២០:២៩, ៣០

១១, ១២​. តើ​សំបុត្រ​របស់​ប៉ូល​ច្បាស់​ជា​បាន​ពង្រឹង​ជំនឿ​របស់​ធីម៉ូថេ​យ៉ាង​ដូច​ម្ដេច?

១១ សំបុត្រ​របស់​ប៉ូល​ច្បាស់​ជា​បាន​ពង្រឹង​ជំនឿ​របស់​ធីម៉ូថេ។ គាត់​បាន​រំលឹក​ធីម៉ូថេ​ថា​នៅ​សម័យ​មុន ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​កូរ៉ា​និង​ពួក​អ្នក​គាំ​ទ្រ​គាត់​ជា​មនុស្ស​លាក់​ពុត។ ព្រះ​យេហូវ៉ា​មិន​បាន​ទទួល​ស្គាល់​ពួក​គេ​ទេ ហើយ​បាន​បំផ្លាញ​ពួក​គេ​ចោល ប៉ុន្តែ​បាន​បង្ហាញ​ថា​លោក​ពេញ​ចិត្ត​នឹង​អេរ៉ុន​វិញ។ ស្រដៀង​គ្នា​ដែរ ទោះ​ជា​មាន​មនុស្ស​ដែល​លាក់​ពុត​ធ្វើ​ជា​គ្រិស្ត​សាសនិក​នៅ​សម័យ​ប៉ូល​ក៏​ដោយ ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​ណា​ជា​របស់​លោក។

១២ ព្រះ​យេហូវ៉ា​មិន​ប្រែ​ប្រួល​សោះ​ឡើយ ហេតុ​នេះ​យើង​អាច​ទុក​ចិត្ត​លោក​ជា​និច្ច។ លោក​ស្អប់​អំពើ​ទុច្ចរិត ហើយ​លោក​នឹង​ដាក់​ទោស​ពួក​អ្នក​ដែល​ធ្វើ​អំពើ​ខុស​ឆ្គង ដោយ​មិន​កែ​ប្រែចិត្ត។ ប៉ូល​បាន​រំលឹក​ធីម៉ូថេ​ថា​គាត់​ត្រូវ​បដិសេធ​ឥទ្ធិពល​អាក្រក់​របស់​ពួក​អ្នក​ដែល​ធ្វើ​ពុត​ជា​គ្រិស្ត​សាសនិក ពីព្រោះ«អស់​អ្នក​ដែល​ហៅ​រក​នាម​ព្រះ​យេហូវ៉ា»ត្រូវ​បដិសេធ​អំពើ​ទុច្ចរិត។b

ការ​គោរព​ប្រណិប័តន៍​យ៉ាង​ស្មោះ​នាំ​ឲ្យ​ទទួល​ពរ​ជា​និច្ច

១៣​. តើ​យើង​អាច​មាន​ទំនុក​ចិត្ត​យ៉ាង​ណា?

១៣ ពាក្យ​របស់​ប៉ូល​ទៅ​កាន់​ធីម៉ូថេ​ក៏​អាច​លើក​ទឹក​ចិត្ត​យើង​ដែរ។ ហេតុ​អ្វី? ព្រះ​យេហូវ៉ា​ស្គាល់​ច្បាស់​ណាស់​ថា​យើង​ស្មោះ​ត្រង់​នឹង​លោក។ ព្រះ​យេហូវ៉ា​មិន​គ្រាន់តែ​ស្គាល់​ពួក​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​លោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​បង្ហាញ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ពួក​គេ។ គម្ពីរ​ចែង​ថា៖ «ព្រះ​នេត្រ​នៃ​ព្រះ​យេហូវ៉ា​ចេះ​តែ​ទត​ច្រវាត់ នៅ​គ្រប់​លើ​ផែន​ដី​ទាំង​មូល ដើម្បី​នឹង​សំ​ដែង​ព្រះ​ចេស្ដា ជួយ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់»។ (២រប. ១៦:៩) ដូច្នេះ យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​ភ្លេច​ការ​ខំ​ព្យាយាម​ដ៏​ស្មោះ​របស់​យើង​ដើម្បី​គោរព​ប្រណិប័តន៍​លោក​ឡើយ។—១កូ. ១៥:៥៨; ១ធី. ១:៥

១៤​. តើ​ព្រះ​យេហូវ៉ា​មិន​ព្រម​ទទួល​ការ​គោរព​ប្រណិប័តន៍​បែប​ណា?

១៤ ព្រះ​យេហូវ៉ា​ស្អប់​ការ​គោរព​ប្រណិប័តន៍​ដោយ​លាក់​ពុត ហើយ​លោក​មិន​ព្រម​ទទួល​ការ​គោរព​ប្រណិប័តន៍​បែប​នេះ​ទេ។ លោក​អាច​មើល​ឃើញ​ចិត្ត​របស់​មនុស្ស​ទាំង​អស់ ហើយ​អាច​មើល​ឃើញ​ចិត្ត​របស់​អ្នក​ណា​ដែល​មិន«ស្មោះ​ត្រង់​ចំពោះ»លោក។ តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា កាល​ណា​បុគ្គល​ម្នាក់​ធ្វើ​ពុត​ជា​មនុស្ស​ស្ដាប់​បង្គាប់​លោក ប៉ុន្តែ​កំពុង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​លួច​លាក់ នោះ​គឺ​គួរ​ឲ្យ​ស្អប់ខ្ពើម។ (សុភ. ៣:៣២) បុគ្គល​បែប​នេះ​អាច​បោក​បញ្ឆោត​មនុស្ស​បាន ប៉ុន្តែ​មិន​អាច​បោក​បញ្ឆោត​ព្រះ​យេហូវ៉ា​បាន​ទេ។ គម្ពីរ​ចែង​ថា៖ «អ្នក​ណា​ដែល​គ្រប​បាំង​ការ​រំលង​របស់​ខ្លួន នោះ​នឹង​មិន​ចំរើន​ឡើង​ទេ»។ នេះ​គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត និង​ដោយ​សារ​លោក​ជា​ព្រះ​នៃ​សេចក្ដី​សុចរិត។—សុភ. ២៨:១៣; សូម​អាន ធីម៉ូថេ​ទី១ ៥:២៤; ហេប្រឺ ៤:១៣

១៥​. តើ​យើង​គួរ​ជៀស​វាង​ពី​អ្វី ហើយ​ហេតុ​អ្វី?

១៥ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ភាគ​ច្រើន​ស្រឡាញ់​លោក​អស់​ពី​ចិត្ត។ កម្រ​មាន​អ្នក​ណា​ព្យាយាម​បោក​បញ្ឆោត​ព្រះ​យេហូវ៉ា​ដោយ​ធ្វើ​ពុត​ជា​អ្នក​គោរព​ប្រណិប័តន៍​លោក។ ប៉ុន្តែ បើ​នេះ​បាន​កើត​ឡើង​នៅ​សម័យ​ម៉ូសេ​និង​សម័យ​គ្រិស្ត​សាសនិក​ជំនាន់​ដើម នេះ​អាច​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ (២ធី. ៣:១, ៥) តើ​នេះ​មាន​ន័យ​ថា​យើង​គួរ​សង្ស័យ​បង​ប្អូន​យើង ហើយ​មិន​ទុក​ចិត្ត​ថា​ពួក​គាត់​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា​ឬ? មិន​មែន​ទេ។ បើ​យើង​សង្ស័យ​បង​ប្អូន​ប្រុស​ស្រី​របស់​យើង​ដោយ​គ្មាន​ភ័ស្តុតាង នោះ​គឺ​មិន​ត្រឹម​ត្រូវ​ទេ។ (សូម​អាន រ៉ូម ១៤:១០​-​១២; កូរិនថូស​ទី១ ១៣:៧) ម្យ៉ាង​ទៀត បើ​យើង​សង្ស័យ​បង​ប្អូន​យើង នោះ​នឹង​បង្ខូច​ចំណង​មិត្តភាព​រវាង​យើង​និង​ព្រះ​យេហូវ៉ា។

១៦​. (ក) តើ​តាម​របៀប​ណា​អ្នក​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា​គ្មាន​ការ​លាក់​ពុត​នៅ​ក្នុង​ចិត្ត​របស់​អ្នក? (ខ) តើ​យើង​អាច​រៀន​អ្វី​ពី​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ‹ចូរ​ពិនិត្យ​ពិចារណា​ឥត​ឈប់ ចូរ​ស​ឲ្យ​ឃើញ​ជា​និច្ច›?

១៦ គ្រិស្ត​សាសនិក​ម្នាក់ៗគួរ«ពិសោធ​ឲ្យ​ដឹង​ថា​ការ​របស់​ខ្លួន​គឺ​យ៉ាង​ណា»។ (កាឡ. ៦:៤) ដោយ​សារ​យើង​មិន​ល្អ​ឥត​ខ្ចោះ ដោយ​ឥត​ដឹង​ខ្លួន យើង​ប្រហែល​ជា​ចាប់​ផ្ដើម​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដោយ​មាន​បំណង​ចិត្ត​មិន​ត្រឹម​ត្រូវ ហើយ​ចាប់​ផ្ដើម​បម្រើ​លោក​ដោយ​លាក់​ពុត​មិន​មែន​ដោយ​ចិត្ត​ស្មោះ​ដូច​ពី​មុន។ (ហេ. ៣:១២, ១៣) ដូច្នេះ យើង​ត្រូវ​សួរ​ខ្លួន​យើង​ថា ‹ហេតុ​អ្វី​ខ្ញុំ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា? តើ​ខ្ញុំ​គោរព​ប្រណិប័តន៍​លោក​ដោយ​សារ​ខ្ញុំ​ស្រឡាញ់​លោក និង​ដោយ​សារ​ខ្ញុំ​ចង់​ឲ្យ​លោក​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​របស់​ខ្ញុំ​ឬ​ទេ? ឬ​តើ​ខ្ញុំ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដោយ​សារ​ខ្ញុំ​ចង់​មាន​ជីវិត​ដ៏​សប្បាយ​នៅ​ក្នុង​សួន​ឧទ្យាន?›។ (បប. ៤:១១) ដោយ​សួរ​សំណួរ​ទាំង​នេះ យើង​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា​គ្មាន​ការ​លាក់​ពុត​ទាល់​តែ​សោះ​នៅ​ក្នុង​ចិត្ត​របស់​យើង។

ភក្ដីភាព​នាំ​ឲ្យ​មាន​សុភមង្គល

១៧, ១៨​. ហេតុ​អ្វី​យើង​គួរ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដោយ​មាន​ចិត្ត​ស្មោះ?

១៧ យើង​នឹង​ទទួល​ពរ​បើ​យើង​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​របស់​យើង ដើម្បី​បំបាត់​ចោល​ការ​លាក់​ពុត​ឲ្យ​អស់​ពី​ក្នុង​ចិត្ត​របស់យើង។ អ្នក​តែង​ទំនុក​តម្កើង​ពោល​ថា៖ «មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ព្រះ​យេហូវ៉ា​មិន​រាប់​ថា ជា​អ្នក​មាន​ទោស ជា​អ្នក​ដែល​គ្មាន​កល​ឧបាយ​នៅ​ក្នុង​ចិត្ត​សោះ»។ (ទំនុក. ៣២:២) បើ​យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​ស្មោះ យើង​នឹង​សប្បាយ​នៅ​ពេល​ឥឡូវ​នេះ ហើយ​នឹង​មាន​សុភមង្គល​យ៉ាង​ពេញ​លេញ​នៅ​ពេល​អនាគត។

១៨ បន្ដិច​ទៀត ព្រះ​យេហូវ៉ា​នឹង​បក​អាក្រាត​មនុស្ស​អាក្រក់​ដែល​មិន​ព្រម​កែ​ប្រែ​ចិត្ត​ឬ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​លួច​លាក់។ លោក​នឹង​បង្ហាញ​ឲ្យ​ឃើញ​ភាព​ខុស​គ្នា​រវាង‹សេចក្ដី​សុចរិត​និង​សេចក្ដី​អាក្រក់ ហើយ​នឹង​មនុស្ស​ដែល​គោរព​ដល់​ព្រះ នឹង​មនុស្ស​ដែល​មិន​គោរព›។ (ម៉ាឡ. ៣:១៨) ទម្រាំ​ដល់​ពេល​នោះ យើង​ទទួល​ការ​លើក​ទឹក​ចិត្ត​ដោយ​ដឹង​ថា«ភ្នែក​ព្រះ​យេហូវ៉ា​មើល​ពួក​អ្នក​សុចរិត ហើយ​ត្រចៀក​របស់​លោក​ស្ដាប់​ការ​អង្វរ​របស់​ពួក​គេ»។—១ពេ. ៣:១២

a សៀវភៅ​ការ​បើក​បង្ហាញ ២១:១៤​បាន​និយាយ​អំពី​ទម្លាប់​នេះ ដោយ​ចែង​ថា​ឈ្មោះ​របស់​សាវ័ក​ទាំង​១២​នាក់​បាន​ត្រូវ​ចារឹក​នៅ​លើ«ថ្ម​គ្រឹះ​ដប់​ពីរ»។

b អត្ថបទ​បន្ទាប់​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា ហើយ​បដិសេធ​អំពើ​ទុច្ចរិត។

‹ចូរ​ពិនិត្យ​ពិចារណា​ឥត​ឈប់ ចូរ​ស​ឲ្យ​ឃើញ​ជា​និច្ច›

តើ​តាម​របៀប​ណា​យើង​អាច​ប្រាកដ​ថា​យើង​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​គោរព​ប្រណិប័តន៍​លោក​ដោយ​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ? គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ថា៖ «ចូរ​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​ឥត​ឈប់ ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​កំពុង​កាន់​ខ្ជាប់​នូវ​ជំនឿ​ឬ​យ៉ាង​ណា ចូរ​ស​ឲ្យ​ឃើញ​ជា​និច្ច​ថា​អ្នក​ជា​មនុស្ស​បែប​ណា»។ (២កូ. ១៣:៥) យើង​ប្រហែល​ជា​ត្រូវ​ពិនិត្យ​មើល​ការ​ប្រព្រឹត្ត​របស់​យើង​ជា​ទៀង​ទាត់​ដើម្បី​ប្រាកដ​ថា​យើង​គ្មាន​ការ​លាក់​ពុត​ទាល់​តែ​សោះ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ សូម​សួរ​ខ្លួន​អ្នក​នូវ​សំណួរ​ជា​បន្ត​បន្ទាប់​នេះ:

  • តើ​ខ្ញុំ​សរសើរ​អ្នក​ឯ​ទៀត​ដោយ​ស្មោះ​ឬ​ទេ? តើ​ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​ចំពោះ​បង​ប្អូន​រួម​ជំនឿ​ឬ​ទេ?—ទំនុក. ១២:២, ៣; ១ពេ. ១:២២

  • ពេល​ខ្ញុំ​អញ្ជើញ​អ្នក​ឯ​ទៀត​ឬ​ជូន​អំណោយ តើ​ខ្ញុំ​រំពឹង​ថា​នឹង​ទទួល​អ្វី​មក​វិញ​ឬ?—ម៉ាថ. ៦:២​-​៤

  • តើ​ខ្ញុំ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ជា​និច្ច សូម្បី​តែ​ពេល​ដែល​អ្នក​ឯ​ទៀត​មិន​ឃើញ​ឬ​ទេ?—កូឡ. ៣:១៨​-​២១

  • តើ​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​តែង​តែ​ស្រប​តាម​គោល​ការណ៍​គម្ពីរ​ដែល​ខ្ញុំ​បង្រៀន​អ្នក​ឯ​ទៀត​ដោយ​ចិត្ត​ខ្នះ​ខ្នែង​ឬ​ទេ?—រ៉ូម ២:២១​-​២៣

ចុះ​យ៉ាង​ណា​បើ​យើង​រក​ឃើញ​ថា​ខ្លួន​យើង​មាន​ការ​លាក់​ពុត​បន្ដិច​បន្តួច? មុន​ទំនោរ​ចិត្ត​ទាំង​នេះ​ក្លាយ​ទៅ​ជា​ផ្នែក​ដ៏​ធំ​នៃ​បុគ្គលិក​លក្ខណៈ​របស់​យើង យើង​គួរ​ធ្វើ​ការ​កែ​ប្រែ​ដែល​ចាំ​បាច់​ភ្លាមៗ។ បើ​យើង​ធ្វើ​ដូច្នេះ យើង​នឹង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ យើង​ក៏​អាច​និយាយ​ដែរ​ថា៖ «យើង​មិន​ដែល​មក​ឯ​អ្នក​រាល់​គ្នា​ដោយ​ប្រើ​ពាក្យ​បញ្ចើចបញ្ចើ . . . ឬ​ដោយ​ពុត​ត្បុត​ព្រោះ​ច្រណែន​ចង់​បាន​របស់​អ្នក​រាល់​គ្នា​ទេ»។—១ថែ. ២:៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក