បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១/៧ ទំ. ១១
  • តើលោកអ្នកដឹងឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើលោកអ្នកដឹងឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • អត្ថបទស្រដៀងគ្នា
  • ដានីយ៉ែលនៅក្នុងរូងសិង្ហ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • តើគួរជឿ«សញ្ញាចាស់»បានទេ?
    ព្រះគម្ពីរបន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស?
  • ការជាប់ឃុំឃាំងនៅស្រុកបាប៊ីឡូនរហូតដល់ការសង់កំផែងក្រុងយេរូសាឡិមឡើងវិញ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • ដានីយ៉ែលនៅក្នុងរូងតោ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១/៧ ទំ. ១១

តើ​លោក​អ្នក​ដឹង​ឬ​ទេ?

តើ​បុរាណវត្ថុ​វិទ្យា​គាំ​ទ្រ​កំណត់​ហេតុ​គម្ពីរ​ឬ​ទេ?

អត្ថបទ​មួយ​ពី​សៀវភៅ​Biblical Archaeology Review បាន​រៀប​រាប់​ថា ​«​យ៉ាង​ហោច​ណាស់​មាន​បុគ្គល​៥០​នាក់​»​ដែល​ធ្លាប់​រស់​នៅ​ក្នុង​ប្រវត្ដិសាស្ត្រ​មនុស្ស បាន​ត្រូវ​បញ្ជាក់​ក្នុង​បទ​គម្ពីរ​ហេប្រឺ។ បុរាណវត្ថុ​វិទូ​បាន​រក​ឃើញ​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​បុគ្គល​ទាំង​នោះ​ធ្លាប់​រស់​នៅ​ក្នុង​ប្រវត្ដិសាស្ត្រ​មែន។ ក្នុង​ចំណោម​បុគ្គល​ទាំង​នោះ មាន​ស្តេច​១៤​រូប​ពី​រាជាណាចក្រ​យូដា និង​រាជាណាចក្រ​អ៊ីស្រាអែល។ ក្នុង​នោះ​មាន​ស្តេច​ល្បី​ល្បាញ​ដូច​ជា​ដាវីឌ និង​ហេសេគា។ បន្ថែម​ទៅ​ទៀត ក៏​មាន​ស្តេច​ដែល​មិន​សូវ​ល្បី​ប៉ុន្មាន​ដូច​ជា​មណាហិម និង​ពេកា។ ក្នុង​បញ្ជី​ឈ្មោះ​នោះ​ក៏​មាន​ផារ៉ូ​ប្រាំ​រូប និង​ស្តេច​១៩​រូប​នៃ​ប្រទេស​អាសស៊ើរ បាប៊ីឡូន ម៉ូអាប់ ពើស៊ី និង​ស៊ីរី។ ក្នុង​បញ្ជី​ឈ្មោះ​នោះ​មិន​គ្រាន់​តែ​រៀប​រាប់​អំពី​ឈ្មោះ​ស្តេច​ដែល​មាន​ក្នុង​កំណត់​ហេតុ​គម្ពីរ​និង​ដែល​ត្រូវ​រក​ឃើញ​ដោយ​បុរាណវត្ថុ​វិទូ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​រៀប​រាប់​អំពី​បុគ្គល​ខ្លះ​ទៀត​ដែល​មាន​ឋានៈ​ទាប​ជាង​ដែរ ដូច​ជា​សម្ដេច​សង្ឃ ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ និង​មន្ត្រី​ឯ​ទៀត។

ចំពោះ​បុគ្គល​ទាំង​អស់​នោះ អត្ថបទ​ខាង​លើ​សរសេរ​ថា មាន​«​ភ័ស្តុតាង​គ្រប់​គ្រាន់​ដែល​មាន​ការ​យល់​ស្រប​ពី​ពួក​បណ្ឌិត​»​ដែល​បញ្ជាក់​ថា​បុគ្គល​ទាំង​នោះ​ធ្លាប់​មាន​ក្នុង​ប្រវត្ដិសាស្ត្រ​មែន។ បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​រៀប​រាប់​អំពី​បុគ្គល​ជា​ច្រើន​ទៀត​ដែល​មាន​ក្នុង​ប្រវត្ដិសាស្ត្រ ហើយ​ភ័ស្តុតាង​ខាង​បុរាណវត្ថុ​វិទ្យា​ក៏​ជួយ​គាំ​ទ្រ​ផង​ដែរ​ថា​មាន​បុគ្គល​មួយ​ចំនួន ដូច​ជា​ហេរ៉ូឌ ប៉ុនទាស​ពីឡាត ទីប៊ើរ កៃផាស និង​ស៊ើគាស​ប៉ូឡូស។

តើ​នៅ​ពេល​ណា​សត្វ​តោ​ត្រូវ​ផុត​ពូជ​ពី​តំបន់​ប៉ាឡេស្ទីន?

នៅ​សព្វ​ថ្ងៃ​នេះ ក្នុង​ប្រទេស​អ៊ីស្រាអែល​គ្មាន​សត្វ​តោ​នៅ​ក្នុង​ព្រៃ​ទេ។ ទោះ​បី​ជា​យ៉ាង​នោះ​ក៏​ដោយ កំណត់​ហេតុ​គម្ពីរ​បាន​រៀប​រាប់​អំពី​សត្វ​តោ​ប្រហែល​ជា​១៥០​ដង។ នេះ​បង្ហាញ​ថា​អ្នក​សរសេរ​គម្ពីរ​ស្គាល់​សត្វ​នេះ​ច្បាស់។ ក្នុង​ចំណោម​បទ​គម្ពីរ​ទាំង​នោះ ភាគ​ច្រើន​រៀប​រាប់​អំពី​សត្វ​តោ​ក្នុង​ន័យ​ធៀប។ ប៉ុន្តែ កំណត់​ហេតុ​គម្ពីរ​ខ្លះ​រៀប​រាប់​ថា​បុគ្គល​មួយ​ចំនួន​ពិត​ជា​បាន​ជួប​នឹង​សត្វ​តោ​មែន។ ជា​ឧទាហរណ៍ គម្ពីរ​រៀប​រាប់​ថា សាំសុន ដាវីឌ និង​បេណាយ៉ា​បាន​សម្លាប់​សត្វ​តោ។ (​ពួក​ចៅហ្វាយ ១៤:៥, ៦; សាំយូអែល​ទី១ ១៧:៣៤, ៣៥; សាំយូអែល​ទី២ ២៣:២០​) រីឯ​បុគ្គល​ផ្សេង​ទៀត ត្រូវ​សត្វ​តោ​សម្លាប់។—ពង្សាវតារ​ក្សត្រ​ទី១ ១៣:២៤; ពង្សាវតារ​ក្សត្រ​ទី២ ១៧:២៥

នៅ​ប្រទេស​អ៊ីស្រាអែល​សម័យ​បុរាណ មនុស្ស​ខ្លាច​សត្វ​តោ តែ​គោរព​ស្រឡាញ់​វា។ ពួក​គេ​ខ្លះ​ដាក់​តាំង​រូប​ចម្លាក់​សត្វ​តោ ឬ​ឆ្លាក់​រូប​វា​លើ​ជញ្ជាំង​ទៀត​ផង។ នៅ​ក្រុង​បាប៊ីឡូន​សម័យ​បុរាណ រូប​ចម្លាក់​តោ​តម្រៀប​ជា​ជួរ​បាន​ត្រូវ​គេ​ឆ្លាក់​តាម​ជញ្ជាំង​ផ្លូវ​ធំ​ចូល​ក្រុង ដែល​រំលេច​ទៅ​ដោយ​ឥដ្ឋ​ភ្លឺ​រលោង។

នៅ​ជិត​ដំណាច់​សតវត្សរ៍​ទី​១២ គ.ស. ពួក​ទាហាន​របស់​ពិភព​គ្រិស្ត​សាសនា​បាន​ប្រមាញ់​សត្វ​តោ​ក្នុង​តំបន់​ប៉ាឡេស្ទីន។ តាម​មើល​ទៅ​សត្វ​តោ​បាន​ដាច់​ពូជ​ពី​តំបន់​នោះ នៅ​មិន​យូរ​ក្រោយ​ពី​សតវត្សរ៍​ទី​១៣ គ.ស.។ ប៉ុន្តែ រហូត​មក​ដល់​សតវត្សរ៍​ទី​១៩ គ.ស. សត្វ​តោ​នៅ​តែ​បាន​ត្រូវ​គេ​ឃើញ​នៅ​តំបន់​មេសូប៉ូតាមៀ​និង​ប្រទេស​ស៊ីរី ហើយ​គេ​ឃើញ​សត្វ​តោ​លើក​ចុង​ក្រោយ​នៅ​ប្រទេស​អ៊ីរ៉ាក់​និង​អ៊ីរ៉ង់ នៅ​ដើម​សតវត្សរ៍​ទី​២០ គ.ស.។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក