បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp16 លេខ ១ ទំ. ១៦
  • តើគម្ពីរបង្រៀនយ៉ាងណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើគម្ពីរបង្រៀនយ៉ាងណា?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​មាន​អ្វី​កើត​ឡើង​ពេល​យើង​ស្លាប់?
  • តើ​មនុស្ស​ស្លាប់​អាច​រស់​ម្ដង​ទៀត​ឬ?
  • តើមានអ្វីកើតឡើងពេលស្លាប់ទៅ?
    លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ!
  • តើមនុស្សស្លាប់ទៅទីណា?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • តើមនុស្សស្លាប់ទៅទីណា?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • តើមានអ្វីកើតឡើងពេលមនុស្សស្លាប់ទៅ?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
wp16 លេខ ១ ទំ. ១៦
ផ្កាកុលាបក្រហមមួយទងនៅលើផ្នូរ

តើ​គម្ពីរ​បង្រៀន​យ៉ាង​ណា?

តើ​មាន​អ្វី​កើត​ឡើង​ពេល​យើង​ស្លាប់?

អ្នក​ខ្លះ​ជឿ​ថា ក្រោយ​ពី​យើង​ស្លាប់ យើង​បន្ត​រស់​នៅ​ជា​វិញ្ញាណ ជា​សត្វ ឬ​ជា​បុគ្គល​ផ្សេង​ទៀត​ជា​ដើម។ រីឯ​អ្នក​ខ្លះ​ទៀត​ជឿ​ថា​ពេល​យើង​ស្លាប់​ទៅ​គឺ​សូន្យ។ ចុះ​លោក​អ្នក​ជឿ​យ៉ាង​ណា​ដែរ?

គម្ពីរ​រៀប​រាប់​ថា

​«​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ​»។ (​សាស្ដា ៩:៥​) ពេល​យើង​ស្លាប់ យើង​លែង​មាន​ជីវិត​ទៀត។

តើ​យើង​រៀន​អ្វី​ទៀត​ពី​គម្ពីរ?

  • អាដាម​ជា​បុរស​ទី១​បាន​ត្រឡប់​ទៅ​ជា​ដី​វិញ ពេល​ដែល​គាត់​ស្លាប់។ (​លោកុប្បត្តិ ២:៧; ៣:១៩​) មនុស្ស​ទាំង​អស់​ក៏​ស្លាប់​ទៅ ហើយ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ​ដែរ។—សាស្ដា ៣:១៩, ២០

  • អ្នក​ដែល​ស្លាប់​បាន​ត្រូវ​ចាត់​ទុក​ថា​បាន​ទូ​ទាត់​ឲ្យ​ជ្រះ​ស្រឡះ​ពី​អំពើ​ខុស​ឆ្គង​របស់​ខ្លួន​ហើយ។ (​រ៉ូម ៦:៧​) ដូច្នេះ គ្មាន​ការ​ផ្ដន្ទា​ទោស​ថែម​ទៀត​ទៅ​លើ​បុគ្គល​ម្នាក់ ក្រោយ​ពី​គាត់​ស្លាប់​ឡើយ។

តើ​មនុស្ស​ស្លាប់​អាច​រស់​ម្ដង​ទៀត​ឬ?

តើ​លោក​អ្នក​នឹង​ឆ្លើយ​ថា . . .

  • មែន?

  • មិន​មែន​ទេ?

  • ប្រហែល?

គម្ពីរ​រៀប​រាប់​ថា

‹មនុស្ស​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ›។—សកម្មភាព ២៤:១៥

តើ​យើង​អាច​រៀន​អ្វី​ទៀត​ពី​គម្ពីរ?

  • គម្ពីរ​ច្រើន​តែ​ប្រៀប​ធៀប​សេចក្ដី​ស្លាប់​ទៅ​នឹង​ការ​ដេក​លក់។ (​យ៉ូហាន ១១:១១​-​១៤​) ព្រះ​អាច​ដាស់​មនុស្ស​ស្លាប់​ឲ្យ​ភ្ញាក់​ពី​សេចក្ដី​ស្លាប់ ដូច​ជា​យើង​អាច​ដាស់​មនុស្ស​ដេក​លក់​ឲ្យ​ភ្ញាក់​ពី​ដំណេក​ដែរ។—យ៉ូប ១៤:១៣​-​១៥

  • ក្នុង​គម្ពីរ​មាន​កំណត់​ហេតុ​ជា​ច្រើន​អំពី​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ កំណត់​ហេតុ​ទាំង​នោះ​ផ្ដល់​ទី​សំអាង​ដ៏​រឹង​មាំ​ឲ្យ​យើង​ជឿ​ថា មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មែន។—ពង្សាវតារ​ក្សត្រ​ទី១ ១៧:១៧​-​២៤; លូកា ៧:១១​-​១៧; យ៉ូហាន ១១:៣៩​-​៤៤

សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល​ជំពូក​ទី​៦ ក្នុង​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា?ដែល​បោះ​ពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា

អាច​ថត​ចម្លង​តាម​គេហទំព័រ​www.jw.org/km

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក