បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • brwp1602 ទំ. ១៦
  • តើគម្ពីរបង្រៀនយ៉ាងណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើគម្ពីរបង្រៀនយ៉ាងណា?
  • ហេតុអ្វីលោកយេស៊ូរងការឈឺចាប់ហើយស្លាប់?
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​មេ​កំណាច​ជា​អ្វី​ឬ​ជា​អ្នក​ណា?
  • តើ​មេ​កំណាច​អាច​កាន់​កាប់​មនុស្ស​បាន​ទេ?
  • ចូរ«តស៊ូនឹងអារក្ស»ដូចព្រះយេស៊ូបានធ្វើចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចូរតស៊ូនឹងសាតាំង នោះវានឹងរត់ចេញពីយើង!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • តើអ្នកណាពិតជាអ្នកគ្រប់គ្រងពិភពលោកនេះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • សត្រូវនៃជីវិតដ៏អស់កល្បជានិច្ច
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
មើលបន្ថែមទៀត
ហេតុអ្វីលោកយេស៊ូរងការឈឺចាប់ហើយស្លាប់?
brwp1602 ទំ. ១៦
លោកយេស៊ូយកឈ្នះការល្បួងរបស់សាថាន

តើ​គម្ពីរ​បង្រៀន​យ៉ាង​ណា?

តើ​មេ​កំណាច​ជា​អ្វី​ឬ​ជា​អ្នក​ណា?

តើ​អ្នក​គិត​ថា មេ​កំណាច​ជា . . .

  • បុគ្គល​វិញ្ញាណ?

  • ចិត្ត​គំនិត​អាក្រក់​របស់​មនុស្ស​ម្នាក់?

  • ការ​ស្រមើ​ស្រមៃ​របស់​មនុស្ស?

គម្ពីរ​រៀប​រាប់​ថា

មេ​កំណាច​បាន​និយាយ​ជា​មួយ​នឹង​លោក​យេស៊ូ ហើយ​«​បាន​ល្បួង​»​លោក។ (​ម៉ាថាយ ៤:១​-​៤​) ដូច្នេះ មេ​កំណាច​មិន​មែន​ជា​ចិត្ត​គំនិត​អាក្រក់ ឬ​ជា​ការ​ស្រមើ​ស្រមៃ​របស់​មនុស្ស​ទេ។ ប៉ុន្តែ វា​ជា​បុគ្គល​វិញ្ញាណ​អាក្រក់​មួយ​រូប។

តើ​យើង​អាច​រៀន​អ្វី​ទៀត​ពី​គម្ពីរ?

  • នៅ​ដើម​ដំបូង មេ​កំណាច​ជា​ទេវតា​ដ៏​បរិសុទ្ធ​មួយ​រូប ប៉ុន្តែ​ទេវតា​នោះ​«​មិន​បាន​នៅ​ជាប់​នឹង​សេចក្ដី​ពិត​ឡើយ​»។ (​យ៉ូហាន ៨:៤៤​) ទេវតា​នោះ​បាន​ក្លាយ​ទៅ​ជា​អ្នក​ភូត​ភរ និង​ជា​អ្នក​បះ​បោរ​ប្រឆាំង​ព្រះ។

  • ទេវតា​ផ្សេង​ទៀត​បាន​ចូល​រួម​បះ​បោរ​ជា​មួយ​នឹង​សាថាន។—ការ​បើក​បង្ហាញ ១២:៩

  • មេ​កំណាច​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​គិត​ថា​វា​មិន​មែន​ជា​បុគ្គល​ពិត​ទេ។—កូរិនថូស​ទី២ ៤:៤

តើ​មេ​កំណាច​អាច​កាន់​កាប់​មនុស្ស​បាន​ទេ?

អ្នក​ខ្លះ​និយាយ​ថា មេ​កំណាច​មិន​អាច​កាន់​កាប់​មនុស្ស​បាន​ទេ។ រីឯ​អ្នក​ខ្លះ​ទៀត​ភ័យ​ខ្លាច​ថា​វិញ្ញាណ​អាក្រក់​នឹង​ចូល​ពួក​គេ។ ចុះ​អ្នក​វិញ​គិត​យ៉ាង​ណា​ដែរ?

គម្ពីរ​រៀប​រាប់​ថា

​«​ពិភព​លោក​ទាំង​មូល​នៅ​ក្រោម​អំណាច​របស់​មេ​កំណាច​»។ (​យ៉ូហាន​ទី១ ៥:១៩​) ពិត​មែន​តែ​មេ​កំណាច​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​មនុស្សជាតិ ប៉ុន្តែ​វា​មិន​កាន់​កាប់​មនុស្ស​ទាំង​អស់​ឡើយ។

តើ​យើង​អាច​រៀន​អ្វី​ទៀត​ពី​គម្ពីរ?

  • មេ​កំណាច​ប្រើ​ការ​បោក​បញ្ឆោត​ដើម្បី​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​មក​លើ​មនុស្ស។—កូរិនថូស​ទី២ ១១:១៤

  • ក្នុង​ស្ថានភាព​ខ្លះ ពួក​វិញ្ញាណ​អាក្រក់​អាច​ចូល​មនុស្ស​ណា​ម្នាក់​បាន។—ម៉ាថាយ ១២:២២

  • ដោយ​មាន​ជំនួយ​ពី​ព្រះ អ្នក​អាច​«​តស៊ូ​នឹង​មេ​កំណាច​»​ដោយ​ជោគ​ជ័យ។—យ៉ាកុប ៤:៧

សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើលជំពូក​ទី​១០ ក្នុង​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា?ដែល​បោះ​ពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា

អាច​ថត​ចម្លង​តាម​គេហទំព័រ​www.jw.org/km

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក