បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • brwp1604 ទំ. ៣
  • រឿងដ៏សំខាន់មួយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • រឿងដ៏សំខាន់មួយ
  • ទស្សនាវដ្ដីប៉មយាម: របៀបគម្ពីរបរិសុទ្ធបានត្រូវការពារ
  • អត្ថបទស្រដៀងគ្នា
  • តើតាមរបៀបណាគម្ពីរនៅគង់វង្សរហូតដល់សព្វថ្ងៃ?
    ភ្ញាក់រឭក! ២០០៧
  • ព្រះគម្ពីរខំប្រឹងពុះពារដើម្បីឲ្យបាននៅគង់វង់
    ព្រះគម្ពីរបន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស?
  • ក៣ របៀបដែលគម្ពីរបានត្រូវរក្សាមកដល់យើង
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ព្រះមានបន្ទូលប្រាប់យើងអំពីបំណងព្រះហឫទ័យរបស់ទ្រង់
    តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ?
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាម: របៀបគម្ពីរបរិសុទ្ធបានត្រូវការពារ
brwp1604 ទំ. ៣

ប្រធានបទ​នៃ​ក្រប | របៀប​គម្ពីរ​បរិសុទ្ធ​បាន​ត្រូវ​ការពារ

រឿង​ដ៏​សំខាន់​មួយ

បុរសម្នាក់កាន់គម្ពីរដោយមានចិត្តសង្ស័យ

គ្មាន​សៀវភៅ​សាសនា​ណា​ដែល​ដូច​គម្ពីរ​នោះ​ឡើយ។ គ្មាន​សៀវភៅ​ណា​ដែល​អាច​ផ្លាស់​ប្ដូរ​ជំនឿ​របស់​មនុស្ស​ជា​ច្រើន​នាក់​ក្នុង​អំឡុង​ពេល​យ៉ាង​យូរ​ដូច្នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ គ្មាន​សៀវភៅ​ណា​ដែល​បាន​ត្រូវ​គេ​ពិនិត្យ​យ៉ាង​ដិត​ដល់​ហើយ​ត្រូវ​បាន​គេ​រិះ​គន់​ច្រើន​ដូច​គម្ពីរ​ទេ។

ជា​ឧទាហរណ៍ បណ្ឌិត​ខ្លះ​សង្ស័យ​ថា​គម្ពីរ​ដែល​យើង​មាន​នៅ​សម័យ​នេះ​គឺ​ខុស​គ្នា​ពី​ឯកសារ​ដើម។ សាស្ត្រាចារ្យ​ខាង​សាសនា​ម្នាក់​បាន​និយាយ​ថា​៖​«​យើង​មិន​អាច​ដឹង​ប្រាកដ​ទេ​ថា​យើង​បាន​បក​ប្រែ​ឯកសារ​ដើម​ដោយ​ត្រឹម​ត្រូវ​ឬ​យ៉ាង​ណា​»។ គាត់​បាន​បន្ថែម​ទៀត​ថា​៖​«​យើង​មាន​តែ​ឯកសារ​ចម្លង​ដែល​ពោរ​ពេញ​ទៅ​ដោយ​កំហុស និង​បាន​ត្រូវ​ចម្លង​ច្រើន​សតវត្សរ៍​ក្រោយ​ឯកសារ​ដើម​ហើយ​ខុស​គ្នា​ខ្លាំង​ណាស់​»។

មនុស្ស​ឯ​ទៀត​សង្ស័យ​ទៅ​លើ​ភាព​ត្រឹម​ត្រូវ​នៃ​គម្ពីរ ដោយ​សារ​ពួក​គេ​មាន​ជំនឿ​លើ​សាសនា​ផ្សេង។ ជា​ឧទាហរណ៍ បុរស​ម្នាក់​ឈ្មោះ​ហ្វាយ​សូល​មាន​ក្រុម​គ្រួសារ​ដែល​មិន​កាន់​តាម​គ្រិស្ត​សាសនា ហើយ​ពួក​គេ​បាន​បង្រៀន​គាត់​ថា​គម្ពីរ​ជា​សៀវភៅ​បរិសុទ្ធ​មែន តែ​គម្ពីរ​បាន​ត្រូវ​កែ​ច្នៃ។ គាត់​ថា​៖​«​ជា​លទ្ធផល ខ្ញុំ​សង្ស័យ​ខ្លាំង​ណាស់​ពេល​អ្នក​ឯ​ទៀត​ចង់​និយាយ​អំពី​គម្ពីរ​ជា​មួយ​ខ្ញុំ ព្រោះ​ពួក​គេ​មិន​មាន​គម្ពីរ​ដើម​ទេ។ គម្ពីរ​ដែល​គេ​មាន​បាន​ត្រូវ​កែ​ច្នៃ​រួច​ទៅ​ហើយ!​»។

តើ​សំខាន់​ទេ​បើ​គម្ពីរ​បាន​ត្រូវ​កែ​ឬ​ក៏​អត់? សូម​ពិចារណា​សំណួរ​ទាំង​នេះ: តើ​អ្នក​អាច​ទុក​ចិត្ត​សេចក្ដី​សន្យា​ដែល​មាន​ក្នុង​គម្ពីរ​អំពី​អនាគត​ទេ បើ​អ្នក​មិន​ប្រាកដ​ថា​សេចក្ដី​សន្យា​ទាំង​នោះ​គឺ​មាន​ក្នុង​ឯកសារ​ដើម? (​រ៉ូម ១៥:៤​) តើ​អ្នក​នឹង​ប្រើ​គោល​ការណ៍​គម្ពីរ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់​ៗ​អំពី​ការងារ ក្រុម​គ្រួសារ ឬ​ការ​គោរព​ប្រណិប័តន៍​ព្រះ​ទេ បើ​គម្ពីរ​ដែល​យើង​មាន​នៅ​សព្វ​ថ្ងៃ​នេះ​គឺ​ជា​ឯកសារ​ចម្លង​ដែល​ពោរ​ពេញ​ទៅ​ដោយ​កំហុស?

ទោះ​ជា​យើង​លែង​មាន​គម្ពីរ​ដើម​ក៏​ដោយ យើង​អាច​ពិនិត្យ​មើល​ឯកសារ​ចម្លង​ពី​សម័យ​បុរាណ រួម​ទាំង​គម្ពីរ​រាប់​ពាន់​ដែល​បាន​ត្រូវ​ចម្លង​ពី​ឯកសារ​ដើម​ដែរ។ តើ​តាម​របៀប​ណា​ឯកសារ​គម្ពីរ​សម័យ​បុរាណ​ទាំង​នោះ​បាន​នៅ​គង់​វង្ស ទោះ​ជា​មាន​ការ​ពុក ការ​ប្រឆាំង និង​ការ​ព្យាយាម​កែ​ច្នៃ ក៏​ដោយ? តើ​តាម​របៀប​ណា​ការ​រក្សា​ឯកសារ​ដើម ឲ្យ​នៅ​គង់​វង្ស​ជួយ​ពង្រឹង​ទំនុក​ចិត្ត​អ្នក​ថា​គម្ពីរ​ដែល​អ្នក​មាន​នៅ​សព្វ​ថ្ងៃ​នេះ​គឺ​ត្រឹម​ត្រូវ? សូម​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ នៅ​អត្ថបទ​បន្ត​បន្ទាប់​អំពី​ការ​រក្សា​គម្ពីរ​ឲ្យ​នៅ​គង់​វង្ស។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក