បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp17 លេខ ៣ ទំ. ៣
  • តើនៅតែមានជីវិតក្រោយពីស្លាប់ឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើនៅតែមានជីវិតក្រោយពីស្លាប់ឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
  • អត្ថបទស្រដៀងគ្នា
  • ជីវិតក្រោយពីស្លាប់—តើមនុស្សជឿយ៉ាងណា?
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • សេចក្ដីសង្ឃឹមដ៏អស្ចារ្យសំរាប់ព្រលឹង
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • តើព្រលឹងជាអមតៈឬ?
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • អ្វីដែលគម្ពីរចែងអំពីជីវិតនិងសេចក្ដីស្លាប់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
wp17 លេខ ៣ ទំ. ៣
ស្ដ្រីម្នាក់អធិដ្ឋានដោយកាន់ខ្សែអង្កាំនៅខាងមុខភ្លើងទៀន

មនុស្ស​ភាគ​ច្រើន​ដែល​កាន់​សាសនា​ធំ​ៗ​ជឿ​ថា​ព្រលឹង​មនុស្ស​គឺ​អមតៈ

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ជីវិត​និង​សេចក្ដី​ស្លាប់?

តើ​នៅ​តែ​មាន​ជីវិត​ក្រោយ​ពី​ស្លាប់​ឬ​ទេ?

មាន​ទស្សនៈ​ផ្សេង​ៗ​អំពី​ជីវិត​និង​សេចក្ដី​ស្លាប់។ មនុស្ស​ខ្លះ​មាន​ទស្សនៈ​ថា​បន្ទាប់​ពី​ពួក​គេ​ស្លាប់ នឹង​មាន​អ្វី​មួយ​បន្ត​រស់​នៅ​ភព​ណា​មួយ​ទៀត។ មនុស្ស​ខ្លះ​ទៀត​គិត​ថា ពួក​គេ​នឹង​ចាប់​ជាតិ។ មនុស្ស​ឯ​ទៀត​នៅ​តែ​គិត​ថា​សេចក្ដី​ស្លាប់​គឺ​ជា​ការ​បញ្ចប់​អ្វី​ៗ​ទាំង​អស់។

អ្នក​ប្រហែល​ជា​មាន​ជំនឿ​ផ្ទាល់​ខ្លួន​ស្តី​អំពី​រឿង​នេះ អាស្រ័យ​ទៅ​លើ​របៀប​ចិញ្ចឹម​អប់រំ​ឬ​ក៏​ទំនៀម​ទម្លាប់។ ដោយ​សារ​មាន​ទស្សនៈ​ខុស​ៗ​គ្នា​យ៉ាង​ខ្លាំង​អំពី​អ្វី​ដែល​កើត​ឡើង​ពេល​ស្លាប់ តើ​យើង​អាច​ទទួល​ចម្លើយ​ចំពោះ​សំណួរ​នេះ​ពី​បុគ្គល​ណា​និង​កន្លែង​ណា​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​និង​ពិត​ត្រង់​ឬ​ទេ?

អស់​ជា​ច្រើន​សតវត្សរ៍ ពួក​អ្នក​ដឹក​នាំ​សាសនា​បាន​បង្រៀន​អំពី​ព្រលឹង​អមតៈ។ មនុស្ស​ភាគ​ច្រើន​ដែល​កាន់​សាសនា​ធំ​ៗ​ដូច​ជា សាសនា​គ្រិស្ត ហិណ្ឌូ យូដា មូស្លីម​និង​សាសនា​ផ្សេង​ៗ​ទៀត ជឿ​ទៅ​លើ​ព្រលឹង​អមតៈ​ថា​បន្ត​រស់​នៅ​ពិភព​នៃ​ពួក​វិញ្ញាណ​ក្រោយ​ពី​រូប​កាយ​ស្លាប់។ ម្យ៉ាង​វិញ​ទៀត ពុទ្ធសាសនា​ជឿ​ទៅ​លើ​ការ​ចាប់​ជាតិ​ម្ដង​ហើយ​ម្ដង​ទៀត​រហូត​ដល់​បុគ្គល​ម្នាក់​អាច​ឈាន​ទៅ​ដល់​កន្លែង​ស្ងប់​សុខ​ដែល​គេ​ហៅ​ថា​និព្វាន។

មនុស្សកំពុងសែនព្រេនដល់មនុស្សជាទីស្រឡាញ់របស់ពួកគេដែលបានស្លាប់

ដោយ​សារ​សេចក្ដី​បង្រៀន​ទាំង​នេះ មនុស្ស​ភាគ​ច្រើន​ក្នុង​ពិភព​លោក​ជឿ​ថា​សេចក្ដី​ស្លាប់​បើក​ទ្វារ​ទៅ​រក​ជីវិត​នៅ​ភព​មួយ​ផ្សេង​ទៀត ហើយ​ថា​សេចក្ដី​ស្លាប់​គឺ​ជា​ជំហាន​សំខាន់​មួយ​នៃ​ដំណើរ​កើត​ចាស់​ឈឺ​ស្លាប់ និង​ជា​បំណង​ប្រាថ្នា​របស់​ព្រះ។ ប៉ុន្តែ តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​រឿង​នេះ? សូម​អាន​អត្ថបទ​បន្ទាប់។ ចម្លើយ​អាច​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ផ្អើល។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក